យើងធ្លាប់បានឃើញម្ហូបរូបរាងស្រដៀងនេះម្តងរួចហើយ នៅហាង Best Food តែសំរាប់ថ្ងៃនេះហាង Fast Food បានកែច្នៃអោយម្ហូប ១នេះកាន់តែប្លែកពិសេសមួយកំរិតទៀត នោះគឺ ស៊ុបបាញ់កាញ់ដុត។
ស៊ុបបាញ់កាញ់ដុត មានទឹកស៊ុប ២រសជាតិសំរាប់ជ្រើសរើសគឺ ស៊ុបធម្មតា និងស៊ុបតុងយ៉ាំ ហើយសំរាប់គ្រឿងផ្សំរួមមានជាច្រើនមុខ និងប្រភេទសាច់លោកអ្នកអាចរើសបានតាមតម្រូវការមានដូចជា គ្រឿងសមុទ្រ ជ្រូកខ្វៃ ផាកឡូវ-ល-។ អ្វីដែលធ្វើអោយយើងកាន់តែចង់ញ៉ាំស៊ុបមួយនេះ គឺដោយសាររបៀបធ្វើចំលែកខុសពីស៊ុបដទៃត្រង់ថា ចុងភៅត្រូវដុតវាជាមួយនឹងឆ្នាំងដី លើអណ្តាតភ្លើងដ៏ក្តៅ ជាពិសេសគឺតម្លៃដ៏សមរម្យតែម្តង ១ឆ្នាំងត្រឹមតែ ១០០០០៛ សំរាប់ញ៉ាំម្នាក់ឯង។
ហាង Fast Food ដែលមានទីតាំងស្ថិតនៅម្តុំសាលាវិទ្យាល័យស៊ីសុវត្តិ លើផ្លូវប៉ាស្ទ័រ កែងផ្លូវ ១៧៤ ហាងនេះក៏មានលក់នូវប្រភេទម្ហូបអាហារសម្រន់ជាច្រើនមុខផ្សេងទៀតផងដែរ។ កុំភ្លេចណាមើលវីដេអូរួចទៅសាកលមើល៍ផង…
ទីតាំង៖ ហាង Fast Food ស៊ីសុវត្តិ
អូ៎ ប្រសិនបើអ្នករកទីតាំងមិនឃើញអាចទំនាកទំនងតាមរយៈទូរស័ព្ទលេខៈ 096 998 81 81 | 078 23 73 78 ។