តើចង់ដឹងអត់ថាដំឡូងជ្វា​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះដល់​សុខភាព​រាង​កាយ?

0
2583
Sweet potatoes.
Cooked whole and halved purple sweet potatoes.

ដំឡូងជ្វាត្រូវបានគេចាត់បញ្ចូលទៅក្នុងពពួកមើមដែលមានសារធាតុម្សៅច្រើន មានគុណប្រយោជន៍ដល់សុខភាព។ ដោយដំឡូងជ្វាក្នុងបរិមាណ១០០ក្រាមផ្តល់ម្សៅចំនួន២៥ក្រាម និងផ្តល់ថាមពលដល់ទៅ៩០កាឡូរី ។ លើសពីនេះក៏នៅមានសារធាតុវីតាមីន និងរ៉ែខនិជយ៉ាងច្រើនទៀត ចំណែកបរិមាណខ្លាញ់ក៏មានចំនួនតិច ឬគ្មានតែម្តង មានន័យថាដំឡូងជ្វាមានសារធាតុម្សៅ(Carbohydrate)ល្អផ្តល់ប្រយោជន៍ដល់អ្នកទទួលទាន ។

purple-yam-ftr

*គុណប្រយោជន៍នៃដំឡូងជ្វា ៖
១-មានបរិមាណជាតិសរសៃខ្ពស់ អាចជួយកាត់បន្ថយអាការឈឺពោះ និងបន្ថយអត្រាប្រឈមមុខលើជំងឺមហារីកពោះវៀនធំ ។
២-ដោយសារតែមានជាតិសរសៃ(Fiber) ខ្ពស់គឺជាការល្អដល់អ្នកដែលចង់សម្រកទម្ងន់ ព្រោះនៅពេលពិសារួចធ្វើឱ្យឆ្អែតបានយូរ ។
៣-ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ។
៤-ជួយគ្រប់គ្រងជាតិខ្លាញ់(Colesterol) នៅក្នុងឈាម ។
៥-ល្អដល់សុខភាពបេះដួង ព្រោះដំឡូងជ្វានឹងកាត់បន្ថយការប្រឈមមុខនៃជំងឺបេះដួង ។
៦-កាត់បន្ថយការប្រឈមនឹងសរសៃឈាមខួរក្បាលស្ពៀត ។
៧-ជាប្រភពអាហារមានជាតិសរសៃខ្ពស់ ស័ក្តិសមនៅពេលទទួលទានមុន និងក្រោយការហាត់ប្រាណ ។
៨-ជួយទ្រទ្រង់ដល់ស្បែកឱ្យភ្លឺថ្លាព្រោះវាមានវីតាមីនC ។
៩-ដំឡូងជ្វាពណ៌ខៀវ និងពណ៌ទឹកក្រូច(ក្រហម) មានចំណែកជួយទ្រទ្រង់ដល់ភ្នែក ព្រោះមានសារធាតុ Carbohydrate ខ្ពស់ ។

១០-ដំឡូងជ្វាពណ៌ស្វាយអាចប្រឆាំងនឹងសារធាតុពុលក្នុងរាងកាយបាន ព្រោះពណ៌ស្វាយនឹងមានសារធាតុ Antosianin ខ្ពស់អាចជួយពន្យារលើការប្រឈមមុខនឹងកោសិកាផ្សេងៗ ។

១១-កាត់បន្ថយការប្រឈមនឹងជំងឺសន្លាក់ដៃ-ជើង ។
១២-នៅក្នុងដំឡូងជ្វាសម្បូរទៅដោយវីតាមីន B1 ជួយដល់ការស្ពឹកស្រពន់ទៀតផង ៕

ប្រភពដោយ ៖ ម៉ុក សេង

មិនតែប៉ុណ្ណោះនោះទេ ដំឡូងជ្វាក៏អាចយកទៅធ្វើជាបង្អែមបានដែរ។ បើចង់ដឹងថាជាបង្អែមអ្វីនោះសូមមើលវីដេអូទាំងអស់គ្នា!

ប្រភព៖YouTube Channel I Heart Recipes