បង្កើតស្នាមញញឹមរបស់អ្នកជាមួយស្មាតហ្វូន LG K10 LTE

LG K10 LTE

0
1019
LG-K10-LTE

Ads Banner By Post - LG

បន្ទាប់ពី ទូរស័ព្ទស្មាតហ្វូន LG K10 ចេញលក់នៅលើទីផ្សារមិនទាន់បានប៉ុន្មានផងឥលូវនេះក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុនចែកចាយផ្ដាច់មុខនៅផលិតផលម៉ាក់ LG ប្រចាំព្រះរាជាណាចក្រកម្ពុជា និង បង្ហាញខ្លួននូវទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយទៀតដែលមានឈ្មោះ និង រូបរាងដូចទៅនឹង LG K10 ដែរ នោះគឺ LG K10 LTE ដែលអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត 4G និងជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីដែលមានពណ៏ដ៏ស្រស់ស្អាត និង គុណសម្បិត្តជាច្រើន។

LG K10 LTE
រូបរាង និង រចនាបថ
LG K10 LTE មានតួរផលិតឡើងពីអាលុយមីញ៉ូមស្រោបដោយកញ្ចក់នៅផ្ទៃខាងមុខ ចំណែកសំបកពីក្រោយស្រោមដោយជ័រស្វិតក្រឡាគ្រឿមនៅផ្នែកខាងក្រោយ។ប៊ូតុងចុចឡើងចុះសម្លេង បិទបើក និង ចាក់សោរទូរស័ព្ទស្ថិតនៅផ្នែកខាងក្រោយស្របជាមួយកញ្ចក់ កាមេរ៉ា។ នៅក្បែរកាមេរ៉ាមាន អំពូល LED flash មួយគ្រាប់ជំនួយក្នុងការថតរូបបានច្បាល់ល្អ ។

LG-K10-LTE
កញ្ចក់អេក្រង់ IPS ទំហំ 5.3 អ៊ីញ
LG បានបំពាក់អេក្រង់ប្រភេទ IPS ទំហំ 5.3 អ៊ីញនៅលើទូរស័ព្ទ K10 LTE មួយនេះ និងស្រោបពីលើដោយកញ្ចក់ការពារឆ្កូតប្រភេទ 2.5 D Corning Gorilla Glass 3 ដែលមានសណ្ឋានផុសមើលទៅស្រស់ស្អាត និងទាក់ទាញម្យ៉ាងដែរ។ កញ្ចក់អេក្រង់របស់ K10 LTE មានសមត្ថភាពទ្រទ្រង់ការបង្ហាញរូបភាព-វីដេអូបានកម្រិត HD ឬ 720x1280px និងមានកម្រិតភាពច្បាស់លើផ្ទៃកញ្ចក់ 277ppi។

LG K10 LTE
កាមេរ៉ាថតរូប និងវីដេអូ
នៅលើទូរស័ព្ទស្មាតហ្វូនមួយនេះបំពាក់នូវកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល និងមាន LED flash មួយគ្រាប់សម្រាប់បំភ្លឺពេលថតនៅទីងងឹត។ ដោយឡែកសម្រាប់កាមេរ៉ាមុខវិញគឺមានទំហំ 5.0 មេហ្គាភិចសែលអមជាមួយនឹងស៊ិនស័រពន្លឺជាការជំនួយពេលថតនៅទីកន្លែងដែលមានពន្លឺទាប ចំពោះកាមេរ៉ាទាំងពីររបស់វាគឺអាចថតរូបវីដេអូបានកម្រិត Full-HD ល្បឿន 30fps ជាមួយនឹងមុខងារកំនត់ការថតយ៉ាងសម្បូរបែបទៀតផង។

LG K10 LTE
កំលាំងម៉ាស៊ីន និង ប្រតិបត្តិការ
 LG K10 LTE ដំណើរការលើបន្ទះឈីប Mediatek MT6753 ដែលមានអង្គគណនាចំនួនបួនគ្រាប់ក្នុងល្បឿន1.2 GHz បូករួមជាមួយទំហំ RAM 2 GB និង អង្គចងចាំ ផ្ទុកទិន្នន័យក្នុងម៉ាស៊ីនមានទំហំ 16GB និង អាចដាក់ម៉េមូរីកាតបន្ថែមបាន 32GB ប្រភេទ microSD។ LG K10 LTE ភ្ជាប់នូវថ្មកំលាំង 2,300mAh ដែលអាចប្រើប្រាស់បានយូរពេញមួយថ្ងៃ ។ សម្រាប់ប្រតិបត្តិការ គឺ Android ជំនាន់ Marshmallow 6.0 កាន់តែពិសេសទៅទៀត LG K10 LTE  ក៏អាចប្រើជាមួយនិងបច្ចេកវិទ្យាអ៊ីនធើណេត 4G ដែលមានល្បឿនលឿនដើម្បីជំនួយក្នុងការលេងកម្សន្តរបស់លោកអ្នកបានថែមទៀតផង។

សាខារាជធានីភ្នំពេញ

1. អគារ LG ផ្លូវលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7 មករា
ទូរស័ព្ទ៖ 023 888 199 / 023 888 299
វ៉ិបសាយ៖ www.GGear.com.kh

2. ខេមកូសុីធី (ភ្នំពេញ) អគារ LG ផ្ទះលេខ 6-7 ផ្លូវឧកញ្ញ៉ាម៉ុងឬទ្ធី
ទូរស័ព្ទ៖ 023 864 199
វ៉ិបសាយ៖ www.GGear.com.kh