Yearly Archives: 2016

តើអ្នកជា MC និង Rapper មែនទេ? ឥឡូវនេះកោះសន្តិភាព TV កំពុងជ្រើសរើស ២តំណែងនេះ

សារព័ត៌មានកោះសន្តិភាព គឺជា ស្ថាប័នប្រមូលផ្តុំព័ត៌មានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលឈានមុខគេគ្រប់សណ្ឋាននៃព័ត៌មាន ដោយមានការបែងចែកទៅតាមបណ្តុំនីមួយៗយ៉ាងច្បាស់លាស់។ កោះសន្តិភាព ត្រូវបានមិត្តអ្នកអាន គាំទ្រយ៉ាងពេញទំហឹងជាហេតុ ជំរុញធ្វើអោយយើងខ្ញុំត្រូវពង្រីកបន្ថែមទៅលើ ព័ត៌មានបែបអនឡាញ ជាវីដេអូ កំសាន្តៗ ដោយអោយឈ្មោះថា កោះសន្តិភាព TV។ ដូច្នេះហើយយើងខ្ញុំ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក ដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតខ្ពស់ ចូលចិត្តបង្កើតអ្វីដែលថ្មីៗ សប្បាយៗ ដើម្បីមកបម្រើការសំរាប់ស្ថាប័នយើងខ្ញុំ នេះគឺជាឱកាសពិសេសសំរាប់លោកអ្នកដើម្បីក្លាយជាបុគ្គលិក កោះសន្តិភាព TV។ ១. អ្នកនិយាយព័ត៌មាន  (MC) តួនាទីការងាររួមមាន៖ បកប្រែអត្តបទព័ត៌មានពីភាសាអង់គ្លេសមកខ្មែរ ...

Special Clip បទ “សុំទោសដែលទុកអូនចោល” ចេញហើយ!!

ពេលនេះ Special Clip របស់បទ “សុំទោសដែលទុកអូនចោល” របស់លោក ឆន សុវណ្ណរាជ បានបង្ហោះ នៅ ក្នុងទំព័រហ្វេសបុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស គឺកំពុងទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពី សំណាក់ មិត្ត យុវវ័យ។ ដោយការបង្ហោះនេះ ត្រឹមតែរយៈពេល 16ម៉ោង ប៉ុណ្ណោះ មានអ្នកចុចមើលរហូតដល់ទៅ ជាង 1 សែននាក់។ ហើយបទនេះដែរ...

Messi រកបាន 2គ្រាប់ ជួយអោយ Barcelona យកឈ្នះ Celtic 2-0

សំរាប់ការប្រកួតក្នុងសន្សំពិន្ទុតាមពូល ក្នុងក្របពានរង្វាន់ UEFA Champions League ក្នុងយប់មិញ រវាងក្រុម Celtic នឹងក្រុម Barcelona ត្រូវបញ្ចប់ក្នុងលទ្ធផល 0-2។ ទាំង2 គ្រាប់របស់ Barcelona គឺបាន ដោយកីឡាករ Messi ទាំងអស់។ គ្រាប់ទី1 គឺរកបាននៅនាទី 24 នឹងគ្រាប់ទី2 រកបាននៅនាទី...

ល្ហុងក៏ជាផ្នែកមួយដែលជំនួយដល់ភ្នែកយើងដែរ

ល្ហុងមានរសជាតិផ្អែម និងអាចរកបានយ៉ាងងាយនៅក្នុងទីផ្សារក្នុងរយៈពេលពេញមួយឆ្នាំ។ ផ្លែល្ហុងសម្បូរទៅដោយជីវជាតិមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន។ ខាងក្រោមនេះជាមូលហេតុដែលអ្នកត្រូវរួមបញ្ចូលផ្លែឈើនេះទៅក្នុងរបបអាហាររបស់អ្នក ។ -ល្អចំពោះភ្នែករបស់អ្នក៖ ផ្លែល្ហុងសម្បូរទៅដោយវីតាមីន A និងសារជាតិ flavonoids ដូចជា Beta-carotene zeaxanthin cyptoxanthin និងសារធាតុ lutein ជួយការពារភ្នាសទឹករំអិលក្នុងភ្នែក និងការពារពួកវាពីការខូចខាត។ វីតាមីន A រារាំងការអភិវឌ្ឍនៃឱនភាពនៃការមើលឃើញដែលទាក់ទងទៅនឹងអាយុ ៕ https://www.youtube.com/watch?v=UjaEXl3fiYk ប្រភព៖ YouTube Channel Bridget Davis...

ល្បីកប់មាន ១ម៉ឺនរៀល ញុំាហើមអណ្តាតជាមួយមីហឹរ ៧យ៉ាង

បើកដំណើរការមិនដល់១០ថ្ងៃផង មានអតិថិជនពេញៗ ហាងរៀលថ្ងៃតែម្តង ល្បីកប់ហ្មង ១ម៉ឺនរៀលអាចជ្រើសរើសមីហឹរ៧យ៉ាងបានតាមចិត្ត ហឹរម៉ាហើមអណ្តាតក៏បាន ហឹរម៉ាឆ្ងាញ់ក៏បាន។ គេ Checks-In គ្រប់គ្នាហើយនៅចាំអីទៀត ម៉ោះ! សាកនឹងគេលមើល៍ ខាងក្រោមនេះជាព័ត៌មានបន្ថែម៖ ហាងមីសេអ៊ូល មីហឹរ៧យ៉ាង បច្ចុប្បន្ននេះបានក្លាយជាហាងមីដ៏ពេញនិយម នៅម្តុំបាក់ទូកទៅហើយនេះក៏ព្រោះតែតម្លៃ និងរសជាតិរបស់វា ដោយ១ចាន តម្លៃត្រឹមតែ ១ម៉ឺនរៀលតែប៉ុណ្ណោះសំរាប់មីហឹរសាច់គោ, ៣ដុល្លារ មីហឹរគ្រឿងសមុទ្រ និង ៥ដុល្លារសំរាប់មីហឹរបង្កងយក្ស។ មីហឹរ៧យ៉ាង...

មានដឹងអត់ថា​ផ្លែ​ខ្វិតក៏ជាប្រភេទផ្លែឈើដែលជួយដល់សុខភាព

ទទួលទានផ្លែខ្វិតមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន ដូច្នេះសូមក្រឡេកមើលផលប្រយោជន៍សុខភាពនៃផ្លែឈើដ៏គួរឱ្យចាប់អារម្មណ៍នេះទាំងអស់គ្នា ។ -ល្អសម្រាប់ការរំលាយអាហារ ៖ ផ្លែខ្វិតល្អសម្រាប់ការរំលាយអាហារដោយសារវាជួយបំផ្លាញពពួកដង្កូវក្នុងពោះវៀនតូច ហើយវាគឺជាផ្លែឈើដ៏ល្អសម្រាប់អ្នកមានបញ្ហារំលាយអាហារ។ វាក៏ជាវិធីសាស្ត្រក្នុងការព្យាបាលជំងឺរាគមួលរ៉ាំរ៉ៃ ។ ដើមនិងមែករបស់ផ្លែខ្វិតមានផ្ទុកសារធាតុដូចក្នុងស្ករកៅស៊ូគឺសារធាតុ «ស្ករកៅស៊ូ Feronia» ។ សារធាតុនេះត្រូវបានប្រើជាទូទៅដើម្បីព្យាបាលជំងឺរាក និងរាកមួល ។ ផ្លែខ្វិតក៏ត្រូវបានគេណែនាំចំពោះអ្នកដែលមានជំងឺដំបៅក្រពះ ឬជំងឺឫសដូងបាត ដោយសារសារជាតិ tannin ដែលមានក្នុងស្លឹកខ្វិត ដែលត្រូវបានគេស្គាល់ថាជាសារធាតុអាចកាត់បន្ថយការរលាកបាន ។ ទើបតែដឹងថាខ្វិតអាចឆាបានដែរ តោះមើលវីដេអូទាំងអស់គ្នា! https://www.youtube.com/watch?v=14nOIJHXXE8&t=46s ប្រភព៖ YouTube...

West Brom លុត Burnley 4-0

ជំនួបរវាង West Brom នឹង Burnley កាលពីយប់មិញនេះ គឺត្រូវបញ្ចប់ដោយលទ្ធផល 4-0។ ក្នុងនោះដែរ 3គ្រាប់ ដំបូង គឺក្រុម West Brom អាចរកបានចំនួន3គ្រាប់ ដែលគ្រាប់ទី1 រកបាន នៅនាទី 4 ដោយកីឡាករ Phillips។ ហើយគ្រាប់ទី2 ដោយកីឡាករ Morrison...

“ហុយ ហុយ” របស់ ពេជ្រ សោភា កំពុងទទួលបានការគ្រាំទ្រយ៉ាងខ្លាំង

លោកអ្នកប្រាកដជាបានស្តាប់ បទ “ហុយ ហុយ” របស់អ្នកនាង ពេជ្រ សោភា រួចមកហើយ។ កាលពីយប់មិញនេះ បទ “ហុយ ហុយ” នេះ ក៏បានចេញនៅ MV Teaser របស់ខ្លួនផងដែរ។ ហើយកំពុង តែទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ ដោយសារការបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ផលិតកម្មរស្មីហង្សមាស បានត្រូវតែ 13ម៉ោង ប៉ុណ្ណោះ...

អ្នកចង់សម្រកទម្ងន់ មិនគួរមើលរំលងផ្លែល្ហុងនោះទេ

ល្ហុងមានរសជាតិផ្អែម និងអាចរកបានយ៉ាងងាយនៅក្នុងទីផ្សារក្នុងរយៈពេលពេញមួយឆ្នាំ។ ផ្លែល្ហុងសម្បូរទៅដោយជីវជាតិមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន។ ខាងក្រោមនេះជាមូលហេតុដែលអ្នកត្រូវរួមបញ្ចូលផ្លែឈើនេះទៅក្នុងរបបអាហាររបស់អ្នក ។ - ជួយសម្រកទម្ងន់ ៖ ផ្លែល្ហុងមានទំហំមធ្យមមួយមានកាឡូរីត្រឹមតែ១២០កាឡូរីប៉ុណ្ណោះ ។ ដូច្នេះប្រសិនបើអ្នកកំពុងមានគម្រោងសម្រកទម្ងន់ សូមកុំភ្លេចបន្ថែមផ្លែឈើនេះទៅក្នុងរបបអាហាររបស់អ្នក ។ ក្រៅពីនេះ វាក៏មានជាតិកាកសរសៃជាច្រើនដែលអាចជួយសម្រកទម្ងន់ដោយធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងគ្រប់គ្រងការឃ្លាន ។ មកមើលពីរបៀបធ្វើវាម្តងវិញ https://www.youtube.com/watch?v=UjaEXl3fiYk ប្រភព៖ YouTube Channel Bridget Davis ~ The Internet Chef

ភ័យក៏ភ័យ!! សើចក៏សើច!! ជាមួយរឿង “កំណត់ហេតុនាងនាថ”

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ស្តាប់ និងមើលរឿងនាងនាថ រួចមកហើយ។ ហើយពេលនេះ ផលិតកម្ម ឥន្ទ្រនិម្មិត បានផលិតរឿងមួយដែលមានទាក់ទង់ទៅនឹងរឿងនាងនាថ ដែលមានចំណងជើងថា “កំណត់ហេតុនាងនាថ”។ ប៉ុន្តែក្នុងរឿងនេះ មិនមែនមានថាឈុតភ័យរន្ធត់នោះទេ  គឺមានទាំងឈុត កំប្លែងលាយលំគ្នាផងដែរ។ បើចង់ដឹង ថារឿងនេះ ល្អមើលយ៉ាងណា អាចមកទស្សនានៅរោងភាពយន្ត Legend Cinema ទាំង 3សាខា។ https://www.youtube.com/watch?v=64ip8qlb8ZE Legend...

Harry Kane នៅតែសប្បាយចិត្តក្នុងការស្នាក់នៅទឹកដី White Hart Lane

ក្លឹប Spurs កំពុងតែនិយាយចរចារជាមួយកីឡាករខ្សែរប្រយុទ្ធជំរើសជាតិអង់គ្លេស Harry Kane ក្នុងការ បន្តកុង ត្រាថ្មីរហូតដល់ឆ្នាំ 2020។ក្លឹបបិសាចក្រហមនឹងរៀបចំឯកសារស្នើរទិញ Kane ប្រសិនបើកីឡាកររូបនេះ មិនបន្តកុងត្រាថ្មីជាមួយ ក្រុម Spurs។ ប៉ុន្តែអ្វីដែលសំខាន់ Kane បាននិយាយថា “ខ្ញុំសប្បាយរីករាយជាមួយក្លឹបនេះ។ កំឡុងពេលដែលមនុស្សជាច្រើន កំពុង និយាយអំពីរឿងកុងត្រា ប៉ុន្តែខ្ញុំសប្បាយរីករាយ សំរាប់ពេលនេះ។ អ្នកអាចមើលឃើញ តាម...

Justin Bieber ជ្រើសរើសស្រី៦នាក់មកចូលក្នុងបន្ទប់សណ្ឋាគារ

ក្នុងកំឡុងពេលកំពុងច្រៀងនៅប្រទេសឆែក Justin Bieber បានឲ្យភ្នាក់ងារបង្ហាញម៉ូដ ទីក្រុង Prague បង្ហោះហ្វេសប៊ុកសួររកស្រីៗស្ម័គ្រចិត្តមកនៅក្នុងបន្ទប់សណ្ឋាគារជាមួយខ្លួន។ តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា នៅក្នុងសារបង្ហោះនោះ បានសរសេរ៖ “ត្រូវការស្រីៗ៨នាក់សម្រាប់ទៅទទួលទានអាហារពេលល្ងាចនិងជប់លៀងជាមួយ Justin នៅទីក្រុង Prague។ វាមិនមែនជាការងារបានប្រាក់ទេ។ តែប្រសិនបើអ្នកចាប់អារម្មណ៍ សូមផ្ញើសារមកខ្ញុំឲ្យលឿន។ ខ្ញុំនឹងឲ្យអ្នកដឹងពីទីកន្លែងនិងម៉ោង ដែលត្រូវជួប។ អ្នកត្រូវមកដល់ក្នុងពេល១ម៉ោង ហើយត្រូវធ្វើចារិកឲ្យត្រឹមត្រូវ និង ត្រូវនិយាយភាសាអង់គ្លេស!” គ្រាន់តែក្រោយពេលដឹងដំណឹងភ្លាម...

Most Read