សារព័ត៌មានកោះសន្តិភាព គឺជា ស្ថាប័នប្រមូលផ្តុំព័ត៌មានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលឈានមុខគេគ្រប់សណ្ឋាននៃព័ត៌មាន ដោយមានការបែងចែកទៅតាមបណ្តុំនីមួយៗយ៉ាងច្បាស់លាស់។ កោះសន្តិភាព ត្រូវបានមិត្តអ្នកអាន គាំទ្រយ៉ាងពេញទំហឹងជាហេតុ ជំរុញធ្វើអោយយើងខ្ញុំត្រូវពង្រីកបន្ថែមទៅលើ ព័ត៌មានបែបអនឡាញ ជាវីដេអូ កំសាន្តៗ ដោយអោយឈ្មោះថា កោះសន្តិភាព TV។
ដូច្នេះហើយយើងខ្ញុំ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក ដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតខ្ពស់ ចូលចិត្តបង្កើតអ្វីដែលថ្មីៗ សប្បាយៗ ដើម្បីមកបម្រើការសំរាប់ស្ថាប័នយើងខ្ញុំ នេះគឺជាឱកាសពិសេសសំរាប់លោកអ្នកដើម្បីក្លាយជាបុគ្គលិក កោះសន្តិភាព TV។
១. អ្នកនិយាយព័ត៌មាន (MC)
តួនាទីការងាររួមមាន៖
- បកប្រែអត្តបទព័ត៌មានពីភាសាអង់គ្លេសមកខ្មែរ
- សំរួលអត្តបទព័ត៌មានអោយខ្លី ងាយយល់ ។ អត្ថបទនីមួយៗត្រូវតែពិត និងមានប្រភពគ្រប់គ្រាន់អាចឲ្យអ្នកអានជឿទុកចិត្តបាន
- និយាយព័ត៌មាន
- ធ្វើកិច្ចការផ្សេងទៀត ក្នុងករណីចាំបាច់
តម្រូវការរួមមាន៖
- មានចំណូលចិត្ត ពិតជាស្រលាញ់ការងារនេះមែន
-
ជាមនុស្សរីករាយធ្វើការដែលមានចំណែកជួយដល់សង្គម
- មានទំនាក់ទំនងល្អ និង អាចសម្របខ្លួនចូលក្នុងបណ្តាញអ្នកសិល្បៈបាន
- មានបទពិសោធផ្នែកសរសេរ ពិសេសខាងផ្នែកសារព័ត៌មាន
- មានចំណេះដឹងភាសាអង់គ្លេសទាំងនិយាយ ស្ដាប់ និងសរសេរ បូករួមទាំងកុំព្យូទ័រ អាចប្រើការបាន
- មានចំណេះដឹងលើការប្រើប្រាស់ភាសាខ្មែរក្នុងការសរសេរជាសំណេរបានល្អ
- មានចរិតរួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន ជួយសង្គម និងមានជំនាញធ្វើការជាក្រុម
វីដេអូ MC និយាយព័ត៌មាន
២. Rapper
តម្រូវការរួមមាន៖
- មានចំណេះដឹងទូលំទូលាយ
- មានរូបសម្បត្តិសមរម្យ
- មានការច្នៃប្រឌិតខ្ពស់ និងពិតជាស្រលាញ់ការងារ Rap
- មានចំណូលចិត្ត និងយល់ច្បាស់ពីសីល្បៈទាំងជាតិ និងអន្តរជាតិ
- មានទំនាក់ទំនងល្អ និង អាចសម្របខ្លួនចូលក្នុងបណ្តាញអ្នកសិល្បៈបាន
- មានចរិតរួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន ជួយសង្គម និងមានជំនាញធ្វើការជាក្រុម
៣. អ្នកហាត់ការពេញម៉ោង ផ្នែកនិយាយព័ត៌មាន កម្សាន្ត (Intern)
តម្រូវការរួមមាន៖
- អាចធ្វើការពេញម៉ោងបាន (៨ព្រឹក ដល់ ៥:៣០ ល្ងាច)
- រូបសម្បត្តិសមរម្យ
- មានចរិកចង់ជួយសង្គម
- មិនចាំបាច់មានបទពិសោធការងារ
- ចូលចិត្តរៀនសូត្រ ចង់ចេះចង់ដឹងច្រើន
- ជាមនុស្សរួសរាយរាកទាក់ ចូលចិត្តអ្វីដែលសប្បាយ
- ត្រូវមានចំណូលចិត្តក្លាយជាអ្នកនិយាយព័ត៌មាន ពិធីករ
- អាចសម្របខ្លួនទៅនឹងបរិបទនៃមុខតំណែងដែលចាប់អារម្មណ៍
អត្ថប្រយោជន៍ទទួលបាន៖
- អាចក្លាយជាបុគ្គលិកពេញសិទ្ធិនៅស្ថាប័នសារព័ត៌មានកោះសន្តិភាព
- ទទួលបានប្រាក់លើកទឹកចិត្ត
- បរិយាកាសការងារល្អ ធ្វើការដោយសប្បាយៗ
- ទទួលបានចំណេះដឹង និងបទពិសោធការងារ
ការដាក់ពាក្យ សូមដាក់ប្រវត្តិរូបសង្ខេបមកកាន់អ៊ីមែល info@kspg.co ឬយកមកស្ថាប័នសារព័ត៌មាន កោះសន្តិភាព ដោយផ្ទាល់តាមរយៈអាសយដ្ឋាន អគារអានីណា ជាន់ទី2 ផ្លូវ271 សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ជាប់នឹងផ្សារទំនើប សិនត្រល ជិត Phnom Penh Sport Club)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 098 70 10 20 ឬវិបសាយ www.kspg.tv ។
កាលបរិច្ឆេទផុតកំណត់៖ ១៥ ធ្នូ ២០១៦