Monthly Archives: April, 2021

គេងផ្ទះនឹកឃ្លានបុកល្ហុង ឆាប់កុម្ម៉ង់ភ្លាមមកដឹកជូនដល់មុខផ្ទះហ្មង ជាមួយស្នាដៃ MasterChef Khmer លោក អៀង ដារិទ្ធ រសជាតិពិតជាពិសេស

នៅផ្ទះមួយរយៈនេះគ្រប់គ្នាច្បាស់ជាមានអារម្មណ៍នឹកឃ្លានម្ហូបឆ្ងាញ់ៗដែលធ្លាប់ញ៉ាំណាស់ហើយមើលទៅ ជាពិសេសនារីៗមិនដឹងថានឹកឃ្លានបុកល្ហុងយ៉ាងម៉េចហើយទេ។ តែមិនជាបញ្ហាសម្រាប់អ្នកដែលចង់ញ៉ាំបុកល្ហុង ក៏នៅតែអាចធ្វើការកុម្ម៉ង់ញ៉ាំបាន ពីហាង បងដារិទ្ធ បុកល្ហុងពិសេស ព្រោះថានៅទីនេះគឺនៅបន្តបើកទទួលខ្ចប់ជូនអតិថិជនជាធម្មតា ដោយគ្រាន់តែធ្វើការកុម្ម៉ង់តាមរយៈ App foodpanda, nham24 និង Wownow ។ អ្វីដែលពិសេសនោះគឺ គ្រប់មុខម្ហូបទាំងអស់នៅទីនេះគឺចម្អិន ដោយលោកដារិទ្ធដែលជាអតីតបេក្ខជន កម្មវិធីMasterChef Khmer រដូវកាលទី1ផ្ទាល់តែម្ដង រសជាតិពិតជាពិសេស។ ហាង បងដារិទ្ធ បុកល្ហុងពិសេស មានម្ហូបឆ្ងាញ់ៗជាច្រើន...

ចង់ដឹងទេថានំបញ្ចុកខ្មែរយើងមានប្រវត្តិបែបណា និងរបៀបធ្វើបែបណាខ្លះ តោះមកអានទាំងអស់គ្នា

នំបញ្ចុកមានឈ្មោះ ដើមថានំប៉ែនចុក គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរហើយបុកលាយ ទឹករួចយកទៅចាក់ក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យ ឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។ បន្ទាប់មក គេហៅកាត់ៗថា នំបញ្ចុកមិនខុសអំពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយជណ្ដើរ, កាន់ជ្រែង ក្លាយកញ្ច្រែង, កាន់ត្រក ក្លាយកន្ត្រក, ពីរថែមដប់...

ចេញពីផ្ទះមិនបាន ធ្វើញ៉ាំដោយខ្លួនឯងមាន់បំពង ស្លាបមាន់បំពង ស្រួយឆ្ងាញ់សឹងអី?

សម័យកូវីដចឹងទិញរបស់គេញ៉ាំ មិចស្ទាវទាល់តែធ្វើញ៉ាំដោយខ្លួនឯងបានស្ទាវ ហើយសុវត្ថិភាពទៀតមិនបាច់បារម្ភរឿងខ្លាចគេធ្វើដោយកង្វះអនាម័យ។ បើថាចង់ធ្វើញ៉ាំដោយខ្លួនឯងដែរតែថាអត់ចេះធ្វើចាំ Admin ទុកពីរបៀបធ្វើ និងគ្រឿងផ្សំអោយនៅខាងក្រោមនេះ ចេះតិចតួចចែកគ្នាដឹងចែកគ្នាធ្វើញ៉ាំទាំងអស់គ្នា។ ⏺ គ្រឿងផ្សំដែលត្រូវមានសម្រាប់សាច់៖ ស្លាបមាន់ (យកត្រឹមគល់ស្លាប) និងសាច់មាន់ ៦០០ក្រាមម្សៅ (សំរាប់បំពង) ៣ស្លាបព្រាបាយទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយម្សៅឆាទឹកខ្ញីតៅហ៊ូប្រៃ(កិនម៉ដ្ឋ លាយទឹកបន្ដិច) ២ស្លាបព្រាបាយស្ករ ១ស្លាបព្រាកាហ្វេអំបិល កន្លះស្លាបព្រាកាហ្វេ ⏺ គ្រឿងផ្សំទឹកជ្រលក់ ខ្ទឹមក្រហមក្រៀម១ ស្លាបព្រាបាយស្ករខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេទឹកតៅហ៊ូប្រៃ ២ស្លាបព្រាបាយទឹកមួយភាគបួននៃកែវទឹកស៊ីអ៊ីវ កន្លះស្លាបព្រាកាហ្វេស៊ីអ៊ីវខាប់ កន្លះស្លាបព្រាកាហ្វេម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ ⏺ របៀបធ្វើមាន់បំពង៖ យកស្លាបមាន់...

ស្រួយខ្ញោកឆ្ងាញ់ជាប់ចិត្តសាច់ជ្រូកបំពង តោះចង់ចេះធ្វើមករៀនធ្វើតាមAdmin

អង្គុយៗនឹកឃើញរបស់ឆ្ងាញ់ទៀតហើយ សាច់ជ្រូកបំពងដ៏ស្រួយ គ្រាន់តែស្រមៃថាបានញ៉ាំក៏មានក្ដីសុខដែរ ហើយចុះអ្នកណាខ្លះឃ្លានម្ហូបនេះដូចAdmin ដែរ។ តោះ អ្នកចូលចិត្តញ៉ាំគ្នាយើង មកធ្វើញ៉ាំទាំងអស់គ្នា ព្រោះថាគ្រឿងផ្សំមិនសូវច្រើនរញ៉េរញ៉ៃនោះទេ គឺថាម៉ាល្មមមិនស្មុគស្មាញអាចធ្វើញ៉ាំបានម៉ាឆ្ងាញ់ណា។  ⏺ គ្រឿងផ្សំដែលត្រូវមាន៖ សាច់ជ្រូបីជាន់អំបិលខ្លាញ់ទឹកសៀងខ្មៅផ្អែមទឹកម្ទេស  ⏺ របៀបធ្វើ៖ ដាក់ដាំទឹកអោយពុះច្រៀកសាច់បីជាន់ជាចម្រៀកវែងប្រហែល មួយតឹក កម្រាស់ពីរធ្នាប់ ដាក់ស្ងោរអោយផុយស្បែកស្រង់យកមក ប្រឡាក់អំបិល អោយប្រៃល្មម ទុកចោល ប្រហែលកន្លះម៉ោងដាក់ខ្លាញ់ក្នុងខ្ទះឲ្យក្តៅសមល្មមដាក់សាច់ជ្រូកដែលស្ងោររួចហើយ ទៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅនោះ រួចបំពងអោយក្រឡោតស្បែក ឡើងក្រហម(ដាក់សាច់ភ្លាម គ្របខ្ទះភ្លាម ការពារក្រែងខ្លាញ់ផ្ទុះ...

ទឹកត្រឡាច តាមពិតស្រួលធ្វើចឹងសោះ តោះធ្វើញ៉ាំទាំងអស់គ្នាព្រោះថាទឹកត្រឡាច ធ្វើអោយត្រជាក់ក្នុងល្អសម្រាប់សុខភាព

ប្លែក​ទៀត​ហើយ​! គឺ​ថា​មុខ​ម្ហូប​ បង្អែម​ ប្លែក​ៗ​រាល់​ថ្ងៃ​ ប្រាកដ​ជា​ចេះ​ធ្វើ​ច្រើន​ហើយ​ត្រូវ​អត់​ តាំង​ពី​ចូល​ដល់​សម័យ​កូវីដ​មក​។​ មាន​ទៅ​ខាត​អី​ ចេះ​ច្រើន​អញ្ចឹង​ល្អ​ណាស់ ថ្ងៃ​ក្រោយ​ចង់​ញ៉ាំ​ធ្វើ​ខ្លួន​ឯង​ មិន​ពិបាក​ទៅ​ទិញ​គេ​។​ ឥឡូវ​ថ្ងៃ​នេះ​មក​រៀន​ធ្វើ​ទឹក​ត្រឡាចវិញ​ម្តង​ ព្រោះថាល្អណាស់ចំពោះសុខភាពផឹក​ទៅធ្វើអោយ​ត្រជាក់​ក្នុងរាងកាយ​ ដែលត្រូវ​ជា​មួយ​អាកាស​ធាតុ​ក្តៅ​ដូចរាល់ថ្ងៃនេះ។​ គ្រឿង​ផ្សំ​៖ ត្រឡាច​ចាស់​ ២ ទៅ ៣ ផ្លែស្លឹក​តយ​ ៣ ទៅ ៤ សន្លឹកស្ករ​ស​ (ប្រើ​តាម​បរិមាណ​ទឹក)អំបិល​ កន្លះ​ស្លាប​ព្រា​កាហ្វេ វិធី​ធ្វើ​៖​ ១. កាត់​ត្រឡាច​ជា​កង់​ធំ​ៗ...

អ្នកចូលចិត្តញ៉ាំនំអន្សម ធ្លាប់បានដឹងអំពីប្រវត្តនំនេះហើយរឺនៅ? តោះ មកដឹងអានអោយបានដឹងទាំងអស់គ្នា

អន្សម ជាឈ្មោះនំដែលធ្វើដោយអង្ករដំណើបខ្ជប់ ដោយស្លឹកស្រស់ (តាមធម្មតាច្រើន ប្រើស្លឹកចេក និងស្លឹកផ្អាវ) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទ ដូចជា អន្សមចេក អន្សមជ្រូក អន្សមដូង អន្សមខ្នុរ និង អន្សមអាំង ជាដើម។ តើមានហេតុផលអ្វី បានជាប្រជាជនខ្មែរ ធ្វើនំអន្សមនេះ? យោងតាមឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧...

ធ្លាប់បានញ៉ាំនៅសម្លកកូរកណ្តៀង​ ឬសម្លកកូរប្រូង​ ប្រចាំខេត្តស្វាយរៀង លឺល្បីថាឆ្ងាញ់ប្លែក ​តោះសាកធ្វើញ៉ាំទាំងអស់គ្នា?

សម្រាប់បងប្អូនអ្នកខេត្តស្វាយរៀងផ្ទាល់តែម្តងប្រាកដជាបានស្គាល់ហេីយ​ សម្លកកូរកណ្តៀង​ ឬសម្លកកូរប្រូង​ តែបងប្អូនមួយចំនួ​នមិនទាន់ស្គាល់ទេ​ ដោយឡែកថ្ងៃនេះ​ សូមណែនាំបងប្អូនអោយបានដឹងអំពីវិធី​ ស្លសម្លសម្លកកូរកណ្តៀង​ ឬសម្លកកូរប្រូង​ ⏹ គ្រឿងផ្សំ៖ បេះស្លឹកកណ្តៀងក្រោមៗ​ រួចលាងសម្អាតអោយស្រស់ទឹកបន្ទាប់មកយកវាមកកាត់ជាកង់ៗ​ រួចយកទៅបុកតិចៗកុំអោយម៉ដ្ឋពេក​ បន្ទាប់មកយកច្របាច់លាងទឹក​ ៤​ទៅ៥ទឹក​ ពូតទឹកចេញអោយអស់​ កុំអោយល្វីងខ្លាំងប្រភេទសាច់យកមកស្ល​ អាចដាក់សាច់មាន់​ សាច់ជ្រូកបីជាន់​ ត្រីអណ្តែង​ កង្កែប-ល-គ្រឿងមានដូចជា​ អង្ករលីញ​ និងស្លឹកគ្រៃ​បុកជាមួយគ្នា​ កុំម៉ដ្ឋពេក...

ទំនងអីម្លេះនែក៎ ជាពិសេសកុម្ម៉ង់បឹបដឹកដល់មុខផ្ទះហ្មង គ្រឿងសមុទ្រក្រឡុក?នៅ ​Ella House មិនសាកមិនបានទេ!

ទំនងៗម៉ាទំហឹងហ្មងគ្រឿងសមុទ្រក្រឡុកនៅ ​Ella House ល្មមម៉ាឃើញហើយគេងស្រក់ទឹកមាត់?។ ណ្ហើយបើជ្រុលជាឃើញឃើញហើយឃ្លានចង់ស្រក់ទឹកមាត់ចឹងហើយ ម៉េចមិនកុម្ម៉ង់ញ៉ាំហ្មងទៅ ព្រោះថាអំឡុងពេលនេះ Ella House មានសេវាកម្មដឹកជញ្ជូនដល់ផ្ទះសម្រាប់លោកអ្នកគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ដោយគ្រាន់តែធ្វើការខលកុម្ម៉ង់តាមរយៈលេខទូរសព្ទ 098/078/067 85 77 22 រឺក៏តាមរយៈ App foodpanda។ ក្រៅពីគ្រឿងសមុទ្រក្រឡុក រសជាតិដេីមមកពីប្រទេសថៃដែជាមុខល្បីប្រចាំហាង Ella House ក៏មានមុខម្ហូបឆ្ងាញ់ៗពិសេសៗផ្សេងទៀតផងដែរដូចជាស៊ុបពងទាកូន និងឆ្អឹងជំនីជ្រូក។ តោះនៅចាំអីទៀត...

វិធីរក្សាបន្លែ ផ្លែឈើ និងអាហារទុកបានយូរ មិនងាយខូច ញ៉ាំទៅមិនប៉ះពាល់សុខភាព ទោះទុកច្រើនថ្ងៃក៏ដោយ

អំឡុង​ពេល​ COVID-19 កំពុង​តែ​រាត​ត្បាត​ គ្រប់គ្នា​ទិញ​អាហារ បន្លែ ផ្លែ​ឈើ​ ដើម្បី​ស្តុក​ទុក​ ព្រោះត្រូវបានហាមមិនអោយ​ចេញ​ក្រៅ​។​ តែ​បើ​ចេះ​តែ​ទិញ​ទុក​ តែ​មិន​ដឹង​ពី​វិធី​រក្សា​ទុក​ត្រឹម​ត្រូវ​ អាច​ធ្វើ​ឲ្យ​អាហារ​ទាំង​នោះ​ឆាប់​ខូច​ ញ៉ាំ​ទៅ​ប៉ះពាល់​ដល់​សុខភាព​ និង​ខាត​លុយ​ថែម​ទៀត​។​ អញ្ចឹង​មក​ដឹង​វិធី​រក្សា​ទុក​ត្រឹម​ត្រូវ​ទាំង​អស់​គ្នា​៖​ សាច់​​​ឬ​ត្រី​ ត្រូវ​ទុក​ក្នុង​ប្រអប់​បិទ​ជិត​ សាច់​ឆៅ​ ស៊ុត​ ទឹក​ដោះ​គោ​ ទុក​នៅ​កន្លែង​ចំហ​ចោល​ ប្រៀប​ដូច​ជា​បើក​ដៃ​ឲ្យ​បាក់​តេរី​រស់​នៅ​អ៊ីចឹង​។​សាច់​ឆៅ​ឬ​ឆ្អិន​ គួរ​តែ​ទុក​ក្នុង​ប្រអប់​បិទ​ជិត​ មុន​នឹង​យក​ដាក់​ក្នុង​ទូរ​ទឹកកក​។​​សាច់​ឆៅ​ និង​ឆ្អិន​​ត្រូវ​ដាក់​នៅ​កន្លែង​ផ្សេង​គ្នា​ ដើម្បី​រក្សា​អនាម័យ។​ ​​ទុក​បន្លែ​និង​ផ្លែ​ឈើ​ នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ គ្នា​យើង​ភាគ​ច្រើន​តែង​ធ្វើ​ខុស​...

ឱកាសពិសេសមានត្រឹម1,500$ ក៏អាចក្លាយជាម្ចាស់អាជីវកម្ម សាច់ចង្កាក់ HBF ដ៏ល្បីដែលបច្ចុប្បន្នមាន 150សាខា

មានដើមទុនត្រឹម1,500$ តែមិនដឹងថាត្រូវបើកអាជីវកម្មអ្វី ពេលនេះមិនជាបញ្ហាព្រោះថា សាច់ចង្កាក់ HBF ផ្ដល់ឱកាសដល់លោកអ្នកអាចក្លាយជាម្ចាស់អាជីវកម្មសាច់អាំង សាច់ចង្កាក់ HBF បានដោយចំណាយត្រឹមតែ1,500$ តែប៉ុណ្ណោះលោកអ្នកនឹងអាចរកប្រាក់ចំណូលប្រចាំខែពី 1000$ ទៅ 1,500$ ដោយមិនមានការខាតបង់អត្ថប្រយោជន៍ដែលទិញសិទ្ធិអាជីវកម្ម។ អ្វីដែលកាន់តែពិសេសនោះ សាច់ចង្កាក់ HBF ដែលមានលាយគ្រឿងផ្សំរហូតដល់ 25មុខ ប្រលាក់ជូនបងប្អូនហើយសម្រាប់យកទៅលក់មាន9មុខដូចជា៖ សាច់ជៀម សាច់ពពែ សាច់ក្រពើ សាច់គោ សាចក្ងាន...

ដឹកដល់មុខផ្ទះ សាច់អាំងទ្រុងគ្រឿងរសជាតិឆ្ងាញ់ពិសេស បានញ៉ាំហើយធានាថាឆ្ងាញ់ដល់លិឍមាត់??

ចេញទៅណាមិនកើត តែចង់ញ៉ាំអីអោយបានប្លែក និងឆ្ងាញ់មាត់មែនអត់? ម៉ោះៗមកនេះ កុម្ម៉ង់សាច់គោអាំងទ្រុងគ្រឿង នៅហាង សាច់អាំង ទ្រុងគ្រឿង ម្ដងមើលគឺដឹងតែប្លែកមាត់ និងទទួលបានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់តែម្ដង ជាពិសេសដឹកជូនភ្លាមៗជាមួយសេវាកម្មលឿនរហ័សជូនអតិថិជន ដែលលោកអ្នកអាចធ្វើការកុម្ម៉ងបានតាមរយៈលេខទូរសព្ទ៖ 076 222 23 61 និង 086 660 698 ។ ហាង សាច់អាំង ទ្រុងគ្រឿង មិនមែនមានតែសាច់គោអាំងទ្រុងគ្រឿងទេណាដែលប្លែក និងឆ្ងាញ់នោះគឺមានម្ហូបឆ្ងាញ់ៗពិសេសៗជាច្រើនទៀតដូចជា៖ កន្ធាយចំហុយខ្ទឹមស ជើងជ្រូកញាត់សាច់ ប្រហិតត្រី៣រសជាតិ...

កុំខ្វល់រឿងធាត់? បាយថ្ងៃហើយធ្វើបង្អែមផ្លែឈើញ៉ាំលាងមាត់ ទំនងណាស់? ស្រួលធ្វើដូចបកចេក

បាយថ្ងៃហើយ បានបង្អែមផ្លែឈើលាងមាត់ ដឹងតែផ្អែមសាហាវហ្មង។ ធ្វើបាបចិត្តអ្នកធាត់បន្តិចមែន តែញ៉ាំម្តងមិនធាត់ទេ និយាយលួងចិត្តខ្លួនឯងតិចទៅ ធ្វើម៉េចបើបង្អែមទំនងមែន។​ ម៉ោះ​បើលួងចិត្តបានហើយ នេះវិធីធ្វើនៅក្រោមហ្នឹងស្រាប់ ធ្វើទុកញ៉ាំទៅ៖ គ្រឿងផ្សំ៖ ប៉ោម ស្រកានាគ ផ្លែទម្លាប់ត្នោតខ្ចី ទុរេន ដូងខ្ទិះ ត្រាវស្ងោផ្លែមៀន លតឈិត ម្នាស់ផ្លែទំពាំងបាយជូរ ផ្លែប័រត្រសក់ស្រូវ ផ្លែចាន់ទុំខ្នុរ ល្ហុងទុំ ផ្លែទឹកដោះ វិធីធ្វើ៖ ចិត ឬ បកសំបកផ្លែឈើ យកគ្រាប់ចេញដាក់ទឹកស្កដាក់ខ្ទិះដូងដាក់ទឹកកកអូវ៉ាន់ទីនទឹកដោះគោខាប់ តែប៉ុណ្ណឹងយើងនឹងបានបង្អែមផ្លែឈើមួយចានញ៉ាំយ៉ាងផ្អែមឆ្ងាញ់...

Most Read