Yearly Archives: 2021

ងាយៗតែរសជាតិម៉ាអ៊ែម បាយឆាត្រីខ

គ្រឿងផ្សំដែលត្រូវមាន៖ ប្រេងឆាៈ ១ស្លាបព្រាបាយខ្ទឹមសៈ ៣កំពឹសពងមាន់ៈ ២គ្រាប់បាយសៈ ២ចានចង្កឹះទឹកស៊ីអ៉ីវៈ ២ស្លាបព្រាកាហ្វេត្រីខៈ ១កំប៉ុងស្ករសៈ ២ស្លាបព្រាកាហ្វេអំបិលៈ កន្លះស្លាបព្រាកាហ្វេការ៉ុត/ម្ទេសប្លោកៈ តាមចំណង់ចំណូលចិត្ត របៀបធ្វើ៖ https://youtu.be/wcDcbAaQESw

អង្គុយសុខៗនឹកឃ្លានចង់ញ៉ាំនំក្រូច តែអត់ដឹងទិញនៅណា អាចមកធ្វើញ៉ាំដោយខ្លួនឯងបានជាមួយរបៀបធ្វើខាងក្រោមនេះ

⏺ គ្រឿងផ្សំដែលត្រូវមាន៖ ម្សៅអង្ករដំណើប ៤០០ក្រាម ម្សៅអង្ករខ្សាយ ១០០ក្រាម ទឹក ៣០០មីលីលីត្រ ស្ករត្នោត ៤ស្លាបព្រាបាយ អំបិល កន្លះស្លាបព្រាកាហ្វេ ល្ងរសលីង ១០០ សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយ ២០-២៥នាទី, បើដាំលាងរួចដាំតែម្តង) អំបិល កន្លះស្លាបព្រាកាហ្វេ ខ្ទិះដូង ១ចានចង្កឹះ...

របៀបធ្វើឆាក្តៅសាច់ជ្រូក ធានាថាឈ្ងុយពេញផ្ទះ បើមិនជឿអាចសាកបាន?

គ្រឿងផ្សំរួមមាន៖ សាច់ជ្រូក ៣០០ក្រាម ម្ទេសដៃនាង ៣ផ្លែ ខ្ទឹមសរ ២កំពឹស ជីម្រះព្រៅ ១ដើម ម្សៅស៊ុបមាន់ ១/២ស្លាបព្រាកាហ្វេស្កសរ ១/២ស្លាបព្រាកាហ្វេទឹកត្រី ១ស្លាបព្រាកាហ្វេ ប្រេងឆា ១ស្លាបព្រាបាយ របៀបធ្វើ យកសាច់ជ្រូកលាងទឹកឲ្យស្អាតចិញ្ច្រាំអោយម៉ត់ រឺហាន់ចំណិតៗតាមចំណូលចិត្តម្ទេសដៃនាងហាន់បញ្ឆិត ស្លឹកក្រូចសើចហាន់ឲ្យល្អិត ជីម្រះព្រៅ បេះយកតែស្លឹកយកខ្ទះចាក់ខ្លាញ់ឲ្យក្តៅ ដាក់បំពងខ្ទឹមឲ្យឈ្ងុយ ម្ទេសទើបចាក់ សាច់ជ្រូកចូលបង់គ្រឿង ស្កសរ...

តោះៗមកដឹងពីអាហារ​ដែល​ជួយ​ឲ្យ​របួស និង​ស្នាម​ឆាប់​ជា​សះ​ស្បើយទាំអស់គ្នា

ការ​ត្រូវ​របួស​ជា​រឿង​ដែល​មិន​អាច​ជៀស​បាន ហើយ​វា​តែងតែ​មានរឿង​ទុក​ប្រាប់​​បន្ត​ជា​និច្ច​។ ស្នាម​របួស​ខ្លះ អាច​បន្សល់់​ទុក​រឿង​មិនល្អ​ដល់​អ្នក ដូច្នេះ​ដើម្បី​កុំ​ឲ្យ​វា​ទុក​ស្នាម​​មិនល្អ​បាន អ្នក​គួរតែ​ឆាប់​រក​វិធី​ព្យាបាល​។ របៀប​ងាយ​ៗ​ក្នុង​ការ​ជួយ​ព​ន្លឿ​ន​រយៈពេល​ដែល​ស្នាម​ជា​សះស្បើយ រួម​មានការ​ញ៉ាំអាហារ​ដែល​សម្បូរ​ដោយ ប្រូតេអុីន និង​វីតាមីន​ផ្សេង​ៗ​។ ១)- ប្រូតេអុីន ៖ ប្រូតេអុីន គឺជា​អាហារ​ចំ​បាច់​មួយ​មិន​អាច​ខ្វះ​បាន ដើម្បី​ជួយ​ជួសជុល​ស្បែក​ដែល​ខូច បង្កើត​ខូ​ឡា​ជេន និង​ធ្វើ​ឲ្យ​សរសៃឈាម​បាន​ប្រសើរ​ឡើង​។ នៅ​ពេល​អ្នក​បរិភោគ​ជាតិ​ប្រូតេអុីន​បាន​គ្រប់​គ្រាន់​ជា​រៀងរាល់ថ្ងៃ នោះ​វា​នឹង​ជួយ​ឲ្យ​របួស​ឆាប់​ជា​។ ប្រភព​អាហារ​ដែល​សម្បូរ​ប្រូតេអុីន មាន​ដូច​ជា សាច់ មាន់​ទា ត្រី ស៊ុត...

គេងផ្ទះនឹកឃ្លានបុកល្ហុង ឆាប់កុម្ម៉ង់ភ្លាមមកដឹកជូនដល់មុខផ្ទះហ្មង ជាមួយស្នាដៃ MasterChef Khmer លោក អៀង ដារិទ្ធ រសជាតិពិតជាពិសេស

នៅផ្ទះមួយរយៈនេះគ្រប់គ្នាច្បាស់ជាមានអារម្មណ៍នឹកឃ្លានម្ហូបឆ្ងាញ់ៗដែលធ្លាប់ញ៉ាំណាស់ហើយមើលទៅ ជាពិសេសនារីៗមិនដឹងថានឹកឃ្លានបុកល្ហុងយ៉ាងម៉េចហើយទេ។ តែមិនជាបញ្ហាសម្រាប់អ្នកដែលចង់ញ៉ាំបុកល្ហុង ក៏នៅតែអាចធ្វើការកុម្ម៉ង់ញ៉ាំបាន ពីហាង បងដារិទ្ធ បុកល្ហុងពិសេស ព្រោះថានៅទីនេះគឺនៅបន្តបើកទទួលខ្ចប់ជូនអតិថិជនជាធម្មតា ដោយគ្រាន់តែធ្វើការកុម្ម៉ង់តាមរយៈ App foodpanda, nham24 និង Wownow ។ អ្វីដែលពិសេសនោះគឺ គ្រប់មុខម្ហូបទាំងអស់នៅទីនេះគឺចម្អិន ដោយលោកដារិទ្ធដែលជាអតីតបេក្ខជន កម្មវិធីMasterChef Khmer រដូវកាលទី1ផ្ទាល់តែម្ដង រសជាតិពិតជាពិសេស។ ហាង បងដារិទ្ធ បុកល្ហុងពិសេស មានម្ហូបឆ្ងាញ់ៗជាច្រើន...

ចង់ដឹងទេថានំបញ្ចុកខ្មែរយើងមានប្រវត្តិបែបណា និងរបៀបធ្វើបែបណាខ្លះ តោះមកអានទាំងអស់គ្នា

នំបញ្ចុកមានឈ្មោះ ដើមថានំប៉ែនចុក គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរហើយបុកលាយ ទឹករួចយកទៅចាក់ក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យ ឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។ បន្ទាប់មក គេហៅកាត់ៗថា នំបញ្ចុកមិនខុសអំពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយជណ្ដើរ, កាន់ជ្រែង ក្លាយកញ្ច្រែង, កាន់ត្រក ក្លាយកន្ត្រក, ពីរថែមដប់...

ចេញពីផ្ទះមិនបាន ធ្វើញ៉ាំដោយខ្លួនឯងមាន់បំពង ស្លាបមាន់បំពង ស្រួយឆ្ងាញ់សឹងអី?

សម័យកូវីដចឹងទិញរបស់គេញ៉ាំ មិចស្ទាវទាល់តែធ្វើញ៉ាំដោយខ្លួនឯងបានស្ទាវ ហើយសុវត្ថិភាពទៀតមិនបាច់បារម្ភរឿងខ្លាចគេធ្វើដោយកង្វះអនាម័យ។ បើថាចង់ធ្វើញ៉ាំដោយខ្លួនឯងដែរតែថាអត់ចេះធ្វើចាំ Admin ទុកពីរបៀបធ្វើ និងគ្រឿងផ្សំអោយនៅខាងក្រោមនេះ ចេះតិចតួចចែកគ្នាដឹងចែកគ្នាធ្វើញ៉ាំទាំងអស់គ្នា។ ⏺ គ្រឿងផ្សំដែលត្រូវមានសម្រាប់សាច់៖ ស្លាបមាន់ (យកត្រឹមគល់ស្លាប) និងសាច់មាន់ ៦០០ក្រាមម្សៅ (សំរាប់បំពង) ៣ស្លាបព្រាបាយទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយម្សៅឆាទឹកខ្ញីតៅហ៊ូប្រៃ(កិនម៉ដ្ឋ លាយទឹកបន្ដិច) ២ស្លាបព្រាបាយស្ករ ១ស្លាបព្រាកាហ្វេអំបិល កន្លះស្លាបព្រាកាហ្វេ ⏺ គ្រឿងផ្សំទឹកជ្រលក់ ខ្ទឹមក្រហមក្រៀម១ ស្លាបព្រាបាយស្ករខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេទឹកតៅហ៊ូប្រៃ ២ស្លាបព្រាបាយទឹកមួយភាគបួននៃកែវទឹកស៊ីអ៊ីវ កន្លះស្លាបព្រាកាហ្វេស៊ីអ៊ីវខាប់ កន្លះស្លាបព្រាកាហ្វេម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ ⏺ របៀបធ្វើមាន់បំពង៖ យកស្លាបមាន់...

ស្រួយខ្ញោកឆ្ងាញ់ជាប់ចិត្តសាច់ជ្រូកបំពង តោះចង់ចេះធ្វើមករៀនធ្វើតាមAdmin

អង្គុយៗនឹកឃើញរបស់ឆ្ងាញ់ទៀតហើយ សាច់ជ្រូកបំពងដ៏ស្រួយ គ្រាន់តែស្រមៃថាបានញ៉ាំក៏មានក្ដីសុខដែរ ហើយចុះអ្នកណាខ្លះឃ្លានម្ហូបនេះដូចAdmin ដែរ។ តោះ អ្នកចូលចិត្តញ៉ាំគ្នាយើង មកធ្វើញ៉ាំទាំងអស់គ្នា ព្រោះថាគ្រឿងផ្សំមិនសូវច្រើនរញ៉េរញ៉ៃនោះទេ គឺថាម៉ាល្មមមិនស្មុគស្មាញអាចធ្វើញ៉ាំបានម៉ាឆ្ងាញ់ណា។  ⏺ គ្រឿងផ្សំដែលត្រូវមាន៖ សាច់ជ្រូបីជាន់អំបិលខ្លាញ់ទឹកសៀងខ្មៅផ្អែមទឹកម្ទេស  ⏺ របៀបធ្វើ៖ ដាក់ដាំទឹកអោយពុះច្រៀកសាច់បីជាន់ជាចម្រៀកវែងប្រហែល មួយតឹក កម្រាស់ពីរធ្នាប់ ដាក់ស្ងោរអោយផុយស្បែកស្រង់យកមក ប្រឡាក់អំបិល អោយប្រៃល្មម ទុកចោល ប្រហែលកន្លះម៉ោងដាក់ខ្លាញ់ក្នុងខ្ទះឲ្យក្តៅសមល្មមដាក់សាច់ជ្រូកដែលស្ងោររួចហើយ ទៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅនោះ រួចបំពងអោយក្រឡោតស្បែក ឡើងក្រហម(ដាក់សាច់ភ្លាម គ្របខ្ទះភ្លាម ការពារក្រែងខ្លាញ់ផ្ទុះ...

ទឹកត្រឡាច តាមពិតស្រួលធ្វើចឹងសោះ តោះធ្វើញ៉ាំទាំងអស់គ្នាព្រោះថាទឹកត្រឡាច ធ្វើអោយត្រជាក់ក្នុងល្អសម្រាប់សុខភាព

ប្លែក​ទៀត​ហើយ​! គឺ​ថា​មុខ​ម្ហូប​ បង្អែម​ ប្លែក​ៗ​រាល់​ថ្ងៃ​ ប្រាកដ​ជា​ចេះ​ធ្វើ​ច្រើន​ហើយ​ត្រូវ​អត់​ តាំង​ពី​ចូល​ដល់​សម័យ​កូវីដ​មក​។​ មាន​ទៅ​ខាត​អី​ ចេះ​ច្រើន​អញ្ចឹង​ល្អ​ណាស់ ថ្ងៃ​ក្រោយ​ចង់​ញ៉ាំ​ធ្វើ​ខ្លួន​ឯង​ មិន​ពិបាក​ទៅ​ទិញ​គេ​។​ ឥឡូវ​ថ្ងៃ​នេះ​មក​រៀន​ធ្វើ​ទឹក​ត្រឡាចវិញ​ម្តង​ ព្រោះថាល្អណាស់ចំពោះសុខភាពផឹក​ទៅធ្វើអោយ​ត្រជាក់​ក្នុងរាងកាយ​ ដែលត្រូវ​ជា​មួយ​អាកាស​ធាតុ​ក្តៅ​ដូចរាល់ថ្ងៃនេះ។​ គ្រឿង​ផ្សំ​៖ ត្រឡាច​ចាស់​ ២ ទៅ ៣ ផ្លែស្លឹក​តយ​ ៣ ទៅ ៤ សន្លឹកស្ករ​ស​ (ប្រើ​តាម​បរិមាណ​ទឹក)អំបិល​ កន្លះ​ស្លាប​ព្រា​កាហ្វេ វិធី​ធ្វើ​៖​ ១. កាត់​ត្រឡាច​ជា​កង់​ធំ​ៗ...

អ្នកចូលចិត្តញ៉ាំនំអន្សម ធ្លាប់បានដឹងអំពីប្រវត្តនំនេះហើយរឺនៅ? តោះ មកដឹងអានអោយបានដឹងទាំងអស់គ្នា

អន្សម ជាឈ្មោះនំដែលធ្វើដោយអង្ករដំណើបខ្ជប់ ដោយស្លឹកស្រស់ (តាមធម្មតាច្រើន ប្រើស្លឹកចេក និងស្លឹកផ្អាវ) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទ ដូចជា អន្សមចេក អន្សមជ្រូក អន្សមដូង អន្សមខ្នុរ និង អន្សមអាំង ជាដើម។ តើមានហេតុផលអ្វី បានជាប្រជាជនខ្មែរ ធ្វើនំអន្សមនេះ? យោងតាមឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧...

ធ្លាប់បានញ៉ាំនៅសម្លកកូរកណ្តៀង​ ឬសម្លកកូរប្រូង​ ប្រចាំខេត្តស្វាយរៀង លឺល្បីថាឆ្ងាញ់ប្លែក ​តោះសាកធ្វើញ៉ាំទាំងអស់គ្នា?

សម្រាប់បងប្អូនអ្នកខេត្តស្វាយរៀងផ្ទាល់តែម្តងប្រាកដជាបានស្គាល់ហេីយ​ សម្លកកូរកណ្តៀង​ ឬសម្លកកូរប្រូង​ តែបងប្អូនមួយចំនួ​នមិនទាន់ស្គាល់ទេ​ ដោយឡែកថ្ងៃនេះ​ សូមណែនាំបងប្អូនអោយបានដឹងអំពីវិធី​ ស្លសម្លសម្លកកូរកណ្តៀង​ ឬសម្លកកូរប្រូង​ ⏹ គ្រឿងផ្សំ៖ បេះស្លឹកកណ្តៀងក្រោមៗ​ រួចលាងសម្អាតអោយស្រស់ទឹកបន្ទាប់មកយកវាមកកាត់ជាកង់ៗ​ រួចយកទៅបុកតិចៗកុំអោយម៉ដ្ឋពេក​ បន្ទាប់មកយកច្របាច់លាងទឹក​ ៤​ទៅ៥ទឹក​ ពូតទឹកចេញអោយអស់​ កុំអោយល្វីងខ្លាំងប្រភេទសាច់យកមកស្ល​ អាចដាក់សាច់មាន់​ សាច់ជ្រូកបីជាន់​ ត្រីអណ្តែង​ កង្កែប-ល-គ្រឿងមានដូចជា​ អង្ករលីញ​ និងស្លឹកគ្រៃ​បុកជាមួយគ្នា​ កុំម៉ដ្ឋពេក...

ទំនងអីម្លេះនែក៎ ជាពិសេសកុម្ម៉ង់បឹបដឹកដល់មុខផ្ទះហ្មង គ្រឿងសមុទ្រក្រឡុក?នៅ ​Ella House មិនសាកមិនបានទេ!

ទំនងៗម៉ាទំហឹងហ្មងគ្រឿងសមុទ្រក្រឡុកនៅ ​Ella House ល្មមម៉ាឃើញហើយគេងស្រក់ទឹកមាត់?។ ណ្ហើយបើជ្រុលជាឃើញឃើញហើយឃ្លានចង់ស្រក់ទឹកមាត់ចឹងហើយ ម៉េចមិនកុម្ម៉ង់ញ៉ាំហ្មងទៅ ព្រោះថាអំឡុងពេលនេះ Ella House មានសេវាកម្មដឹកជញ្ជូនដល់ផ្ទះសម្រាប់លោកអ្នកគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ដោយគ្រាន់តែធ្វើការខលកុម្ម៉ង់តាមរយៈលេខទូរសព្ទ 098/078/067 85 77 22 រឺក៏តាមរយៈ App foodpanda។ ក្រៅពីគ្រឿងសមុទ្រក្រឡុក រសជាតិដេីមមកពីប្រទេសថៃដែជាមុខល្បីប្រចាំហាង Ella House ក៏មានមុខម្ហូបឆ្ងាញ់ៗពិសេសៗផ្សេងទៀតផងដែរដូចជាស៊ុបពងទាកូន និងឆ្អឹងជំនីជ្រូក។ តោះនៅចាំអីទៀត...

Most Read