ស្គាល់ ហាង ២​កន្លែងនេះ ចង់រកអីញុាំសម្រាប់អ្នកដើរដាច់យប់ អត់បញ្ហា លក់ទល់ភ្លឺហ្មង

0

ជានិច្ចជាកាលគ្រប់ៗគ្នាតែងតែមានការរវល់ម្តងម្កាលហើយ ជាមួយគ្រួសារ ក្រុមការងារឬ មិត្តភក្តិជាដើម ក្នុងនោះផងដែរអ្នកទាំងអស់គ្នាប្រាកដជារៀងជ្រុលម៉ោងចូលផ្ទះហើយមែនអត់? ឬក៏ពេលខ្លះនឹកឃ្លានអ្វីប្លែកៗលែងជាបញ្ហាទៀតហើយ! លើកក្រោយដើរលេងជ្រុលម៉ោងអីមករកទីនេះបាន កុំអោយឃ្លានរបស់ញុាំពិបាករកទៀត ហាង ២ទីតាំងនេះ លក់ទល់ភ្លឺ មានភ្ញៀវពេញៗហាងលក់ដាច់ខ្លាំងថែមទៀតផង។ ចឹងមកតាមដានអត្ថបទខាងក្រោមដើម្បីស្គាល់ពីទីតាំង ។

ហាង សៀវម៉ៃរាត្រី

ជាការពិតណាស់សម្រាប់បុរសយើងរួមទាំងមិត្តនារីៗខ្លះផងដែរ ជានិច្ចជាកាលតែងតែមានកម្មវិធីផ្សេងៗជួបជុំមិត្តភ័ក្របងប្អូនម្តងម្កាលហើយ និងពេលខ្លះភ្លេចខ្លួនដាក់ជ្រុលបន្តិចក៏មាន ជាក់ស្តែងពេលស្រវឹងស្រឿងៗ វិញអ្នកប្រាកជាគិតថានិងរកអាហារញុាំដើម្បីបន្សាបការស្រវឹងហើយ មោះចឹង សៀវម៉ៃរាត្រីជួយបាន

សៀវម៉ៃរាត្រីសៀមរាប
សៀវម៉ៃរាត្រីសៀមរាប
សៀវម៉ៃរាត្រីសៀមរាប
សៀវម៉ៃរាត្រីសៀមរាប
សៀវម៉ៃរាត្រីសៀមរាប
សៀវម៉ៃរាត្រីសៀមរាប
សៀវម៉ៃរាត្រីសៀមរាប

ហាងសៀវម៉ៃរាត្រី
Tel៖ 098 434 444
ទីតាំង៖ ផ្ទះលេខ 310 ផ្លូវលេខ 240 សង្កាត់ចតុមុខ ខណ្ឌដូចពេញ

ហាង Street Food Market

ហាង Street Food Market អស់កង្វល់សម្រាប់អ្នកឃ្លានអាហារពេលយប់ ឬដើរលេងយប់ជ្រៅនឹកឃ្លានអាហារបែបជប៉ុន ថៃ ខ្មែរ រកចង់រកន្លែងជួបជុំគ្នាលក្ខណៈគ្រួសារ មិត្តភក្តិញ៉ាំស្រាបៀរត្រជាក់ៗ ម្ហូបឆ្ងាញ់ៗដឹងតែត្រូវចិត្តហើយ ម្ហូបអីក៏មានដែរ ដូចជា៖​ អយស្ទ័រ សារំាងហេរ មាន់ដុត បុកល្ហុងក្តាមសេះ គ្រឿងសមុទ្រស្រស់ ឬម្ហូបកម្មង់ គ្រឿងក្លែមគ្រប់មុខ សុទ្ធតែមានរសជាតិឆ្ងាញ់ ចឹងៗហើយរំលងម៉េចកើត។

ហាង Street Food Market
ហាង Street Food Market
ហាង Street Food Market
ហាង Street Food Market
ហាង Street Food Market
ហាង Street Food Market
ហាង Street Food Market
ហាង Street Food Market
ហាង Street Food Market
ហាង Street Food Market

ហាង Street Food Market
ទីតាំង៖ ផ្លូវលេខ 396 ក្រេាយស្ថានទូតរុស្សី ម្តុំកោះពេជ្រ នៅជាន់ទី១ ខាងលេី bottom up
លេខទូរស័ព្ទ៖ 012 97 52 69

ធុញម្ហូបសែន ទ្រលាន់សម្លចាប់ឆាយ អាចទៅរក ៤ហាងនេះបាន

0

ចូលដល់ថ្ងៃនេះគឺថា ម្នាក់ៗគឺទ្រលាន់ម្ហូបសែនហើយមែនអត់ សម្លចាប់ឆាយ មាន់ ទា ជ្រូកខ្វៃអីមិនបាច់យកមកឃើញទេ ចឹងដើម្បីកុំអោយទ្រលាន់ មកមើលមុខម្ហូប នៅក្នុងហាង ៤កន្លែងនេះ ក្រែងនឹកឃ្លាន មោះចូលមើលមុខម្ហូបប្រចាំហាងនីមួយៗ ចូលចិត្តមួយណាណាត់មិត្តភក្តិដែលមិនបានទៅស្រុកដូចគ្នាមកញុាំអោយណាណីម្តងទៅ!

ហាង នំបញ្ចុក

សម្រាប់អាហារពេលព្រឹកអ្នកនៅម្តុំផ្លូវ២០០៤​ មិនបាច់ទៅណាឆ្ងាយទេ និយាយទៅសម្រាប់រសជាតិនំបញ្ចុកវិញគឺ មានគ្រប់រសជាតិ គ្រប់មុខ សម្លអីក៏បានដែរ ហើយសម្រាប់ទីតាំងវិញធំទូលាយ ស្រួលសម្រាប់ការជជែកពិភាក្សាការងារផ្សេងៗ

ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក

ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ2004 ទល់មុខសាលាអន្តរជាតិណ័រប្រិជ
លេខទូរស័ព្ទ៖ 010 609 809 / 093 891 816

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

ដកចិត្តម្តេចបានបើឆ្ងាញ់ជាប់មាត់ចឹងហ្នឹង! ប្លែកមាត់ទៀតហើយ ហាងនំបញ្ចុកសាច់ចិញ្ច្រាំ ដែលល្បីតៗ គ្នាថាមានរសជាតិឆ្ងាញ់នោះ ពេលនេះបានថែមមុខម្ហូបថ្មី គុយទាវសាច់ចិញ្ច្រាំពិសេស និង មីគោកសាច់ចិញ្ច្រាំ។

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរស័ព្ទ៖ 017 447 333 | 010 542 222
ទីតាំង៖ នៅ ផ្ទះលេខ 17Eo ផ្លូវលេខ282 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ
បើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង១២ ថ្ងៃត្រង់ ( គុយទាវ)
បើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៨ យប់ ( នំបញ្ចុក )

ហាង Food House

មិនថាល្ងាចនេះ រឺពេលណាទេ បើមិនដឹងទៅណាទេ Admin ថាគួរតែទៅ Food House(Moto Cafe) ព្រោះថាមិនចេះខ្វះអីញ៉ាំនោះទេ ហើយពេលនេះក៏មានមុខម្ហូបថ្មីៗហិរៗញ៉ាំហើយស្រក់ញើសតក់ៗថែមទៀត គឺថាអោយតែបានភ្លក់ដឹងតែពេញចិត្តពេញថ្លើមហើយ ជាពិសេសអ្នកចូលចិត្តញ៉ាំហិរហ្នឹងហ្មង។

ហាង MotoCafe

ហាង MotoCafe

ហាង Food House (Moto Cafe)
លេខទូរសព្ទ៖ 078 990 866 / 023 217 453 / 093 962 604
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥

ហាង MOOL

ឃើញនៅហ្នឹងភ្នែកចឹងហើយ! ទោះនៅផ្ទះ ឬកន្លែងធ្វើការក៏ពិបាកទ្រាំដែរជឿទៅ លេងសើចផ្លូវចិត្តឪមីអូន ម៉ែមីអូនពេកហើយ ពងទាកូនដុតទឹកអំពិលទុំ រសជាតិថ្មីចែស ធានាថាមិនធ្លាប់បានសាកពីមុនមកទេ មុខម្ហូបថ្មីរបស់ហាង MOOL តោះទៅសម្ពោធរសជាតិថ្មីមុនគេម្តងមើល៍ម៉េចដែរ។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62

កុំខ្វល់ថាពិបាករកកន្លែងញ៉ាំអីក្នុងថ្ងៃចូលឆ្នាំចិន ព្រោះថា AT BBQ សាច់អាំងទឹកកាពិ នៅបើកទទួលស្វាគមន៍ជានិច្ច

0

ច្បាស់ជាមានអ្នកខ្វល់ចិត្តថាថ្ងៃចូលឆ្នាំចិនបែបនេះ ពិបាករកកន្លែងសម្រាប់ញ៉ាំអីជុំគ្នាហើយមើល៎ទៅ។ Admin ចង់ប្រាប់ថាមិនបាច់បារម្ភទេណា ព្រោះថា ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ នៅបើកដំណើរការទទួលអតិថិជនជាធម្មតា ទាំងបីថ្ងៃក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ។

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

យ៉ាងម៉េចហើយ​ ដឹងប៉ុណ្ណឹងទៅសប្បាយចិត្តវិញនៅ អាចមកញ៉ាំបានតាមសប្បាយណា មិនថាចិនម៉ៅ ចិនស ចិនកាត់តិចៗ រឺកូនខ្មែរសុទ្ធនោះទេ គឺថាអោយតែឃ្លានសាច់អាំងទឹកកាពិ មក ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ មកណា។ ហើយដូចធ្លាប់ដឹងស្រាប់ហើយថានៅទីនេះមានសាច់អាំងស្រស់ៗឆ្ងាញ់ប៉ុណ្ណា ជាពិសេស ត្រូវជាតិខ្លាំងជាមួយទឹកជ្រលក់ទឹកកាពិហ្នឹងហ្មង។

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

នៅចាំអីទៀតចឹង ល្ងាចនេះយើងណាត់ជួបជុំគ្នាដាក់ម៉ាសប្បាយម្ដងមើល៎ អស់ប៉ុន្មានលុយថ្ងៃចួលឆ្នាំចិនបែបនេះផង ញ៉ាំសាច់អាំងអោយឆ្ងាញ់មាត់លើករាសីហេងហេង។ តោះ បើបានទៅញ៉ាំហើយកុំភ្លេចហៅ Admin ផងណា សុំចូលរួមជាមួយផង ព្រោះថានឹករសជាតិសាច់អាំងជ្រលក់ទឹកកាពិដ៏មានរសជាតិនេះណាស់។ ជួបគ្នាល្ងាចនេះនៅ ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ ទាំងអស់គ្នាណា៕

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070939838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)

វីដេអូ៖

អស់ស្ទះមកស្គាល់ពិភពអាហារយ៉ាងច្រើនសម្បូរបែប ប្រជុំដោយហាងទាំង២៦ មានម្ហូបឆ្ងាញ់ៗមិនចេះខ្វះ

0

តែប៉ុណ្ណេះលែងបារម្ភខ្លាចស្គមទៀតហើយ អោយតែបានមកដល់ ឌឺហ្វ៊ូត ហ្គាឌិន គឺថាមានរបស់ញ៉ាំមិនចេះខ្វះ ប្រជុំដោយហាងចំនួន២៦ ទាំងម្ហូបទាំងភេសជ្ជៈសុទ្ធតែមានរសជាតិឆ្ងាញ់។ ម៉ោះៗ ដឹងប៉ុណ្ណេះហើយ យើងគួរតែណាត់គ្នាមកដាក់ទារុណកម្មមាត់ និងក្រពះតិចទៅ កុំអោយគ្នាទំនេរពេក រឿងធាត់ទុកម្ដុំសិនទៅ។

ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )
ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )
ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )

Admin ជឿជាក់ថាច្បាស់ជាមានអ្នកស្គាល់ រួចមកហើយអំពីទីតាំង ឌឺហ្វ៊ូត ហ្គាឌិន គឺស្ថិតនៅជាន់ទី៥ ក្នុងផ្សារទំនើប អូឡាំព្យា ដោយលោកអ្នកអាចឡើងតាមរយៈជណ្ដើរយន្តដែលវែងជាងគេ នោះលោកអ្នក និងទៅដល់តែម្ដង។ ឌឺហ្វ៊ូត ហ្គាឌិន មានទីតាំងធំទូលាយ លោកអ្នកអាចអង្គុយញ៉ាំបានយ៉ាងសប្បាយរីករាយជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ ដោយមានមុខម្ហូបរាប់រយមុខទន្ទឹងរងចាំលោកអ្នក។

ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )
ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )

អ្វីដែលកាន់តែពិសេសថែមទៀតនោះ ផ្សារទំនើបអូឡាំព្យា បានរៀបចំកម្មវិធីប្រម៉ូសិនពិសេសដោយលោកអ្នកគ្រាន់តែចំណាយប្រាក់ ២០០០០រៀល នៅ ឌឺហ្វ៊ូត ហ្គាឌិន នោះលោកអ្នក និងទទួលបានកូកា ១កែវដោយឥតគិតថ្លៃ។ ចំពោះការផ្ដល់ជូននេះ បន្តផ្ដល់ជូនរហូតអស់ពីស្ដុក ដែលមានរហូតដល់ជិត ៧ពាន់កែវឯណោះ៕

ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )
ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )
ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )
ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )
ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )
ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )
ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )
ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )
ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )
ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GRADEN )

ឌឺហ្វ៊ូត ហ្គាឌិន ( The FOOD GARDEN )
ទីតាំង៖ ស្ថិតនៅជាន់ទី៥ ក្នុងផ្សារទំនើប អូឡាំព្យា

វីដេអូ៖

ថ្ងៃស្អែកចូលឆ្នាំចិនហើយ មាននឹកឃើញចង់ញ៉ាំអីបែបចិនទេ តោះចឹងមកសាក មីស៊ុបជូហិរ ចិនម្ដងមើល៎

0

ម៉ោះៗ ចិនម៉ៅ ចិនស ណាខ្លះដែរនិយមចូលចិត្តញ៉ាំម្ហូបបែបចិន ព្រោះថាថ្ងៃនេះ Admin និងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ហាង មួយកន្លែងមានម្ហូបបែបចិនឆ្ងាញ់ៗជាច្រើនមុខ ជាពិសេស គឺ មីស៊ុបជូហិរ ឆ្ងាញ់ប្រចាំហាងតែម្ដង។ ចំពោះហាងមួយនេះច្បាស់ជាមានអ្នកស្គាល់ ហើយអ្នកខ្លះទៀតក៏ក្លាយជាម៉ូយរួចទៅហើយ នោះគឺ ហាង សាច់អាំងបែបចិន។

ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន

ស្របដល់រដូវកាលចូលឆ្នាំចិនបែបនេះផង បបួលគ្នីគ្នាមកញ៉ាំមកណា ព្រោះថាហាង មានម្ហូបបែបចិនជាច្រើនមុខសម្រាប់ជាជម្រើសរបស់អ្នកទាំងអស់គ្នា។ អ្វីដែលអ្នកទាំងអស់គ្នាគួរតែសាកមិនអាចរំលងបាននោះគឺ មីស៊ុបជូហិរ ដែលមានគ្រឿងផ្សំរូបមន្តដើមពីប្រទេសចិនពិតៗ រសជាតិជូហិរៗឆ្ងាញ់ប្លែកតែម្ដង ជាពិសេសមួយចានអាចញ៉ាំបាន២ ទៅ ៣នាក់ឯណោះ រីឯតម្លៃក៏ធូរថ្លៃថែមទៀត។

ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន

អញ្ចឹងៗអីនៀក មិនមកញ៉ាំមិចកើតទៅ ហើយបើចង់មកញ៉ាំថ្ងៃចូលឆ្នាំចិន មិនបាច់ភ័យថាអត់បានញ៉ាំទេណាព្រោះថាហាងបើកចាំទទួលអតិថិនជនជានិច្ច ទាំង៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំចិនតែម្ដង។ ប៉ុណ្ណេះអស់កង្វល់ហើយ មកញ៉ាំថ្ងៃណាក៏បាន ឆ្ងាញ់មាត់បានម៉ាអ៊ែមហ្មង៕ (ហាង ចាប់បើកពីម៉ោង ៤ល្ងាច រហូតដល់ម៉ោង ១យប់)

ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន

ហាង សាច់អាំងបែបចិន
លេខទូរសព្ទ៖ 085 266 687
ទីតាំង៖ ពីច្រមុះជ្រូកស្ទឹងមានជ័យ ដល់ស្តុបលូប្រាំ បត់ឆ្វេង៥០ម៉ែត្រ នៅខាងស្ដាំដៃ
(ហាង ចាប់បើកពីម៉ោង ៤ល្ងាច រហូតដល់ម៉ោង ១យប់)

វីដេអូ៖

មិនទៅម៉េចបាន បញ្ចុះតម្លៃ៣០%ចឹងហើយ ទឹកកកឈូសផ្លែប័រ

0

មិនសាកប្រហែលជាគេងនៅផ្ទះមិនសុខទេ បើទំនងម្លឹងៗ ទឹកកកឈូសផ្លែប័រ Menu ប្រចាំ ហាង ម៉ូតូកាហ្វេ ដែលលក់ដាច់បំផុតក៏ព្រោះតម្លៃ រសជាតិ ពិសេសនោះគឺស៊េរីភាពក្នុងការញ៉ាំជុំគ្នា ដោយអ្នកអាចញ៉ាំមួយជុំគ្នាបាន ៣ ទៅ៤នាក់ក៏បាន ហើយមិនតែប៉ុណ្ណោះបន្ថែមជាមួយការបញ្ចុះតម្លៃ៣០% រយៈពេល៣ថ្ងៃជាប់គ្នា គឺថ្ងៃទី២២ ដល់ថ្ងៃទី ២៤​ ខែ មករា ឆ្នាំ ២០២០។

ណ្ហើយ ឆ្ងាញ់ហើយប្រម៉ូសិនយ៉ាងពិសេសបែបនេះទៀត មិនមកកើតដែរហ៎ បើផ្លែប័រមានរសជាតិឆ្ងាញ់ សាច់លឿងល្អ ដូចផ្លែល្ពៅអញ្ជឹង គឺថាស្អិតល្មួតតែម្តង ហើយយកមកដាក់ជាមួយទឹកកកឈូសត្រជាក់ រួចស្រោចទឹកស្ករត្នោតខ្មែរដ៏ឈ្ងុយ ប្រចាំហាងទៀតនោះ និយាយពីឆ្ងាញ់តិចអី។

បើពិសេសចឹងៗហើយ នៅចាំអីទៀតមកញ៉ាំល្ងាចនេះក៏បាន ថ្ងៃស្អែកក៏បានតែត្រូវចាំថាការបញ្ចុះតម្លៃមានរយៈពេលតែ ៣ថ្ងៃទេណា ប្រយ័ត្នមកមិនទាន់ការប្រម៉ូសិនច្បាស់ជាខាតហើយណា។ បន្ថែមពីលើនេះទៅទៀត សម្រាប់ហាងម៉ូតូកាហ្វេក៏បានបន្ថែមនូវ មុខម្ហូប ជាអាហារសម្រន់ ជាច្រើនមុខថែមទៀតផង សម្រាប់បំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួន៕

ហាង ម៉ូតូកាហ្វេ
Tel: 023 217 453
ទីតាំង៖ ផ្លូវ៤០២កែង ផ្លូវ១៨៥ ទល់មុខសាលាAISអាគារពណ៌ស ក្បែរ វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ

វីដេអូ

ស្គាល់តែ ៥ហាងនេះដឹងតែពេញចិត្តស្ដូកហ្មងសម្រាប់អ្នកចូលចិត្តញ៉ាំ មាន់បំពង និងប៊ឺហ្គឺ

0

សព្វថ្ងៃហាងក្នុងរាជធានីភ្នំពេញ កើតមានជាច្រើនជារៀងរាល់ថ្ងៃមានមិនចេះខ្វះ ម្ហូបក៏មានច្រើនជម្រើស ដែលអាចជ្រើសតាមចំណូលចិត្តរបស់លោកអ្នក។ សម្រាប់ថ្ងៃនេះ Admin សូមណែនាំហាងចំនួន៥ ទៅកាន់អ្នកដែលចូលចិត្តញ៉ាំប្រភេទមាន់បំពង និងប៊ឺហ្គឺ ដែលមានរសជាតិឆ្ងាញ់ ធានាថាមានញ៉ាំហើយជាប់ចិត្តជាក់ជាមិនខាន។

១. ហាង​ Louisiana​ FRIED​ CHICKEN​

ពិតជា​ពិសេស​ណាស់​ ហាង​ Louisiana​ FRIED​ CHICKEN​ ដែល​ជា​ហាង​មាន់​បំពង​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ល្បី​បំផុត​ក្នុង​សហរដ្ឋអាមេរិក​ពេលនេះ​បាន​បង្ហាញ​វត្តមាន​ក្នុង​ស្រុកខ្មែរ​ហើយ​ គឺ​នៅ​ ជីប​ម៉ុង​ នរោ​ ម៉ល​ជាន់ទី៣​។ ម៉ោះៗ​តែ​ប៉ុណ្ណេះ​ ដឹង​តែ​ឆ្ងាញ់មាត់​ទៀតហើយ​ ចឹង​គួរតែ​សា​រេ​បបួល​អ្នកចូលចិត្ត​ញ៉ាំ​មាន់​បំពង​មកកាន់​ទីនេះ​មក​ដឹង​តែ​ពេញចិត្ត​ហ្មង​។

ហាង Louisiana FRIED CHICKEN
ហាង Louisiana FRIED CHICKEN

ហាង Louisiana FRIED CHICKEN
លេខទូរសព្ទ៖ 096 6 897 897
ទីតាំង៖ ស្ថិតនៅ ជីបម៉ុង នរោ ម៉ល ជាន់ទី៣ តាមបណ្តោយផ្លូវនរោត្តម កែងផ្លូវ ៣៦០ និង ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

២. ហាង បឺហ្គឺរឆ្ងាញ់

ជាធម្មតាប្រសិនបើគ្មានពេលសម្រាប់ចម្អិនអាហារដោយខ្លួនឯង ហើយពេលខ្លះមិនចង់ញ៉ាំបាយ នឹកចង់ញ៉ាំ បឺហ្គឺរ មកទីនេះបាន ហាង បឺហ្គឺរឆ្ងាញ់ មានឈុតច្រើនសម្រាប់ជ្រើសរើស ហើយបើស្ថិតក្នុងបរិយាកាសជុំគ្រួសារទៀតកាន់តែពិសេស ដូចនេះយើងសូមណែនាំមីនុយខ្លះសម្រាប់ការជ្រើសរើស៖ បឺហ្គឺរធ្យូង និងធម្មតា បឺហ្គឺរពិសេស (សាច់គោ, ប៊ែកខន, ឈីស) បឺហ្គឺរសាច់មាន់(ចៀន និងបំពង) មានបឺហ្គឺរសាច់ជ្រូក ដំឡូងបំពង សាច់មាន់បំពង (ដុំ និងប្រហិត) សម្រាប់រសជាតិគឺឆ្ងាញ់ប្លែកតែម្តង។

ហាង បឺហ្គឺរឆ្ងាញ់
ហាង បឺហ្គឺរឆ្ងាញ់

ហាង បឺហ្គឺរឆ្ងាញ់
លេខទូរសព្ទ៖ 096 9999 031
ទីតាំង៖ ផ្ទះលេខ 347 ផ្លូវ 245 សង្កាត់ផ្សារដេប៉ូ2 នៅជាប់ហាង coffee today ស្តុបទេពផង ។

៣. ហាង មាន់ស្រួយ – Angel Food

តើមានអ្នកណាខ្លះមិនទាន់បានទៅទិញសាកខ្លះ? អត់សាកតិចថាស្តាយក្រោយណា ចំណីមាត់ថ្មីផង សម្រាប់ទីតាំងស្រួលរកណាស់ ជិះកាត់មុខហាង Circle K ជិតបាក់ទូក ក្រឡេកតិចឃើញហើយ នៅមានទីតាំងមួយទៀតគឺ នៅជិតសាលាទួនហ្វា ផ្លូវ ៣១០ កែងផ្លូវ៦១ ។ ហើយសម្រាប់រសជាតិវិញ មើលតែមាត់កញ្ញា មាន សូនីតាទៅដឹងថាឆ្ងាញ់ប្លែកហើយ ។ សម្រាប់មាន់ស្រួយបំពង ជាផលិតផលរបស់ Angel Food មានដល់តែ៣ រសជាតិ ៣ពណ៌ មានដូចជា៖ មាន់ក្រហមបំពងរសជាតិហិរ មាន់មាសបំពងរសជាតិខ្ទឹម​ ស មាន់បំពងធ្យូងឬស្សី សុទ្ធតែប្លែក ហើយឆ្ងាញ់គ្រប់រសជាតិតែម្តង។

ហាង មាន់ស្រួយ – Angel Food
ហាង មាន់ស្រួយ – Angel Food

ហាង មាន់ស្រួយ – Angel Food
លេខទូរសព្ទ៖ 093541412 / 012751502
ទីតាំងទី១ ៖ ខាងមុខហាង Circle K ជិតបាក់ទូក ស្ថិតនៅលើផ្លូវ 217 សាលឌឺហ្គោល កែងនឹងផ្លូវ 161
ទីតាំងទី២ ៖ នៅជិតសាលាទួនហ្វា ផ្លូវ ៣១០ កែងផ្លូវ៦១

៤. ហាង Stack Burger

ហាង Stack Burger មានទីតាំងស្ថិតនៅចាក់អង្រែក្រោម ក្នុងបរិវេណ WB ARENA PLAZA ដែលបណ្តុំទៅដោយស្តង់ម្ហូប និងហាងអាហារជាច្រើនជាប់មាត់ទន្លេផ្ទាល់តែម្តង ក្នុងនោះដែរ ​ហាង Stack Burger បើកបំរើជូននៅមុខម្ហូប ដូចជា៖ Avocado Bacon , Double Cheese , Big hot dog , Avocado Tukey Club , ភ្លៅមាន់បំពង , ស្លាបមាន់បំពងពិសេស រួមជាមួយនិងបង្អែម ភេសជ្ជៈប្រចាំហាងផ្ទាល់តែម្តងសុទ្ធតែមានរសជាតិឆ្ងាញ់ប្លែក។

ហាង Stack Burger
ហាង Stack Burger
ហាង Stack Burger
ហាង Stack Burger

ហាង Stack Burger
ទីតាំង៖ WB ARENA PLAZA ផ្ទះលេខ 644B ,អាគារ9C , ជាប់មាត់ទន្លេ ចាក់អង្រែក្រោម ផ្លូវជាតិលេខ២
លេខទូរសព្ទ៖ 099 876 886 / 086 876 886

៥.​ ហាង MOJI tea-Steak & Spicy chicken

ចាំដល់កាលណាក្រោយសាលាសន្ធរមុខយើងហ្នឹង ហាង MOJI tea-Steak & Spicy chicken ប៊ឺហ្គឺរ ភ្លៅមាន់បំពង ស្លាបមាន់បំពងក៏បានមានគ្រប់មុខ ឆ្ងាញ់ៗម៉ាអ៊ែម។

ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken

ហាង MOJI tea-Steak & Spicy chicken
ទីតាំង៖ ក្រោយសាលាសន្ធរមុខផ្ទាល់ផ្លូវ 138
លេខទូរសព្ទ៖ 099 92 22 90

អ៊ែមណាស់ ស៊ុបអន្ទង់, ស៊ុបកង្កែបទឹកកក ពិតជាប្លែក និងមានរសជាតិឆ្ងាញ់ហើយ ថែមទាំងប៉ូវកម្លាំងទៀត

0

ធ្លាប់​ញ៉ាំ​ ស៊ុប​អន្ទង់​ទឹកកក​ ពីមុន​មក​ទេ​? បើ​មិនធ្លាប់​ទេ​ គួរតែ​មក​សាក​តិច​ហើយ​ណា​ ព្រោះថា​ទាំង​ប្លែក​ ហើយ​មាន​រសជាតិ​ឆ្ងាញ់​ថែមទៀត​ ពិតជា​មិន​សរសើរ​មិនបានទេ​។ ម៉ោះ​សម្រាប់​អ្នក​ដែរ​ចង់​ញ៉ាំ​ម្ហូប​ពិសេស​មួយ​នេះ​ មិន​លំបាក​ទេ​ណា​ គឺថា​អោយ​តែ​បាន​មកដល់​ ហាង​ ហង្ស​ រាជ​ ដឹង​តែ​ឆ្ងាញ់មាត់​ហើយ​ ព្រោះថា​មាន​ទាំង​ស៊ុប​អន្ទង់​ទឹកកក​ នេះ​ ព្រមទាំង​ម្ហូប​ឆ្ងាញ់​ៗជាច្រើន​មុខ​ទៀតផង​។

ហាង ហង្ស រាជ
ហាង ហង្ស រាជ
ហាង ហង្ស រាជ

និយាយលេងសើច​អី​ គឺថា​ហាង​ ហង្ស​ រាជ​ មានមុខ​ម្ហូប​ឆ្ងាញ់​ៗ ពិសេស​ដូចជា​៖ ស៊ុប​អន្ទង់​ទឹកកក​, ស៊ុប​កង្កែប​ទឹកកក​, ស៊ុប​ស្លាបមាន់​ជើងមាន់​ទឹកកក​, បបរ​អ័​យស្ទ័រ​, ទា​ខ្វៃ​ង៉ាំ​ង៉ូវ​, សាច់គោ​ សាច់​ជ្រូក​ខ្ទះ​ដែក​, សាច់គោ​អាំង​ទឹក​កាពិ​ និង​ងៀត​គោ​ ងៀត​កង្កែប​ ងៀត​អន្ទង់​ពិសេស​។ មើល​ហ៎​ម្ហូប​ចឹងៗ​អី​ បាន​ញ៉ាំ​ដឹង​ឆ្ញាញ់​មាត់​យ៉ាង​មិច​ទេ​ណ៎​ពិបាក​ស្រមៃ​ណាស់​។

ហាង ហង្ស រាជ
ហាង ហង្ស រាជ

ណ្ហើយ​ សុទ្ធតែ​ម្ហូប​ឆ្ងាញ់​ៗ ពិសេស​បែបនេះ​ហើយ​ រំលង​មិនបានទេ​ណា​ ងាយ​ណា​មាន​ទៅ​ឆ្ងាញ់​ៗហើយ​ប៉ូវ​កម្លាំង​បែបនេះ​ទៀត​នោះ​។ ចំពោះ​ហាង​ មិន​លំបាក​រក​ទេ​ណា​ គឺ​ស្ថិតនៅ​ផ្ទះលេខ៥៦AQ​ ផ្លូវ២៣០​(ផ្លូវ​កោសដូង​) សង្កាត់​ទឹកល្អក់២​ ខណ្ឌ​ទូល​គោក​ រាជធានី​ភ្នំពេញ​៕ (ចាប់​បើក​ពី​ម៉ោង​ ៥ល្ងាច​ រហូតដល់​ម៉ោង​ ១១យប់​)

ហាង ហង្ស រាជ
ហាង ហង្ស រាជ
ហាង ហង្ស រាជ
ហាង ហង្ស រាជ
ហាង ហង្ស រាជ
ហាង ហង្ស រាជ
ហាង ហង្ស រាជ

ហាង ហង្ស រាជ
លេខទូរសព្ទ៖012 540 345
ទីតាំង៖ ផ្ទះលេខ៥៦AQ ផ្លូវ២៣០(ផ្លូវកោសដូង) សង្កាត់ទឹកល្អក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ

វីដេអូ៖

កុំខឹង Admin អីណា ធ្វើម៉េចឱ្យតែមានរបស់ថ្មីប្លែក ដឹងតែប្រាប់ហើយ ចាំត្រៀមតែមាត់ទៅ!

0

ចិត្តល្អ​អស់​ត្រឹម​ Admin​ ហ្នឹងហើយ​! ទោះ​នៅ​កន្លៀត​ណា​ក៏​លាក់​អត់​ជិត​ដែរ​ មោះ​ថ្ងៃនេះ​ណាត់​មិត្តភក្តិ​ គូសង្សារ​មក​ញ៉ាំ​ ក្តាមសេះ​ ក្តាមស្រែ​ បង្គា​ លៀស​ដុត​ទឹក​អំពិល​ទុំ​ នៅ​ក្រោយ​សា​លា​វា៉ន់​ដា​ និយាយ​ពី​ថា​ទំនង​នោះ​ទំនង​ ហើយ​បើ​ម្លឹង​ៗហើយ​សួរ​ថា​គេង​នៅផ្ទះ​ម៉េច​បាន​ ជា​ពិ​សេ​សស្រីៗ​ផ្គាប់ចិត្ត​មិន​ស្ទើរ​ទេ​។

MOOL
MOOL

ក្រោយ​សា​លា​វ៉ាន់​ដា​ អាច​កន្លែង​ដែល​ប្រមូល​ផ្តុំ​របស់​ញុាំ​ឆ្ងាញ់​ៗ ប្លែក​ៗ ហើយ​សម្រាប់​ហាង​ MOOL​ វិញ​មាន​ម៉ូយ​ប្រចាំ​មិន​តិច​គ្នា​ទេ​ ក៏​ព្រោះតែ​មុខ​ម្ហូប​ប្លែក​ៗប្រចាំ​ហាង​ហ្នឹង​តែម្តង​ ចេញ​ម្ហូប​ថ្មី​ពេលណា​ ផ្អើល​ពេល​ហ្នឹង​ ហើយ​បើ​មុខម្ហូប​ថ្មី​ មី​នុយ​ថ្មីនេះ​វិញ​ កប់​សារី​ហើយ​ ដុត​សុទ្ធតែ​ក្តាម​ បង្គា​ មាន​ទាំង​ក្តាមស្រែ​ លៀស​ ខ្យង​ មាន​គ្រប់មុខ​អស់ហើយ​ធានា​ថា​អត់​ខ្វះ​ចឹង​ហ្មង​ សំខាន់​ទឹកជ្រលក់​ប្រចាំ​ហាង​ បែប​ហិរៗ​ រសជាតិ​ឆ្ងាញ់​ខ្លាំង​ហ្មង​ សម្រាប់​អ្នកមាន​គូរ​ ឬអត់​គូរ​ក៏​អាច​ទៅ​ញុាំ​បាន​ដែរ​ សំខាន់​មាន​ស្រី​ស្អាត​ប្រុស​ស្អាត​ច្រើនណាស់​។

ហាង MOOL
ហាង MOOL
ហាង MOOL

តោះ​និយាយទៅ​និយាយ​មក​នាំ​តែ​ខាតពេល​ទេ​ ត្រៀម​តែមាត់​ទៅ​យើង​ របស់​ឆ្ងាញ់​មកដល់​ហើយ​ចាំ​កាល​ ណាត់​មិត្តភក្តិ​កុំ​អោយ​សល់​មួយ​ណា​អោយ​សោះ​ ក្រែងគេថា​យើង​លាក់​គេ​ មិន​អោយ​ដឹង​ ចឹង​ប្រមូល​អោយ​ខ្ទេច​តែម្តង​ទៅ​! មកដល់​ហាង​ MOOL​ អត់​ខ្វះ​ទេ​ ខ្យង​ ក្តាមស្រែ​ ក្តាមសេះ​ លៀស​ ហូល​ ងាវ​ មាន​ទាំងអស់​ មិន​ត្រឹមតែ​ប៉ុណ្ណោះទេ​ ពង​ទា​កូន​ ប្រហិត​គ្រប់មុខ​ ក៏​មាន​មិន​ខ្វះ​ដែរ​។

ហាង MOOL
MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62

វីដេអូ៖

ក្តាមស្រែ ក្តាមសេះ បង្គា លៀសលេខ១ ក្រឡុកដុតទឹកអំពិលទុំ

ទំនងម្លឹងៗហើយមិនបានមកញ៉ាំ ពិតជាគេងមិនលក់ទេ ថាអត់ឆ្ងាញ់មួយម៉ាត់ទៅ ក្តាមស្រែ ក្តាមសេះ បង្គា លៀសលេខ១ ក្រឡុកដុតទឹកអំពិលទុំ ទំនងចឹងៗអី…អានអត្ថបទបន្ត៖ https://kohsantepheap.tv/article/35855ហាង MOOLលេខទូរស័ព្ទ៖ 096 86 86 368ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេផែនទី៖ https://goo.gl/maps/RgdXSEZk1w62

បាន​បង្ហោះ​ដោយ Facetaste នៅ សុក្រ 17 មករា 2020

ឆ្ងាញ់មាត់ទៀតហើយ Tipsy Beef & Beer បានបញ្ចេញមុខម្ហូបថ្មី ៩មុខយ៉ាងឆ្ងាញ់ពិសេស

0

ពិសេស​តិច​អី​ព្រោះថា​ក្នុង​ឆ្នាំ​ថ្មីនេះ​ ហាង​ Tipsy​ Beef​ &​ Beer​ បាន​បញ្ចេញ​មុខម្ហូប​ថ្មី​ ៩មុខ​ យ៉ាង​មាន​រសជាតិ​ឆ្ងាញ់​ពិសេស​ជូន​អតិថិជន​។ ណ្ហើយ​ និយាយទៅ​អោយ​តែ​មាន​របស់​ឆ្ងាញ់​ កុំ​បារ​រម្ភ​អី​ដឹង​តែ​ Admin​ នាំមក​អោយ​អ្នក​ទាំងអស់គ្នា​បានដឹង​មិន​អោយ​រំលង​មួយ​ទេ​ណា​ ព្រោះថា​អោយ​បាន​ញ៉ាំ​ឆ្ងាញ់មាត់​ទាំងអស់គ្នា​។

ហាង Tipsy Beef & Beer
ហាង Tipsy Beef & Beer
ហាង Tipsy Beef & Beer

សម្រាប់​លោក​ម៉ូយ​ កញ្ញា​ម៉ូយ​ ធ្លាប់​ដឹង​ស្រាប់ហើយ​ថា​មុខម្ហូប​នី​មួយ​ៗនៅក្នុង​ហាង​ឆ្ងាញ់​ប៉ុណ្ណា​ ចំពោះមុខ​ម្ហូប​ថ្មី​ទាំង​ ៩មុខ​ថ្មីនេះ​ក៏​មាន​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ដែរ​ ក្នុង​នោះ​មាន​ដូចជា​៖ សាច់គោ​ងៀត​ជូរអែម​ ឆ្អឹងជំនី​កូរ៉េ​ ឆ្អឹងជំនី​ឆា​ម្រេច​ ស្ទេ​កផ្សិត​ សាច់គោ​បំពង​ម្ទេស​ ខាត់ណា​ឆា​សាច់គោ​ ក្រសោម​ដោះ​អាំង​ ពោះគោ​ទឹកប្រហុក​ និង​សាច់គោ​ទឹកប្រហុក​។

ហាង Tipsy Beef & Beer
ហាង Tipsy Beef & Beer
ហាង Tipsy Beef & Beer

ស្រក់​ទឹកមាត់​បាត់​ហើយ​គ្រាន់តែ​ឃើញ​ឈ្មោះ​មី​នុយ​ថ្មីនេះ​ គឺ​ទំនង​មាន​រសជាតិ​ឆ្ងាញ់​តែម្ដង​ហើយ​។ មើល៎​សា​រេ​ណាត់គ្នា​មក​ញ៉ាំ​សាកមើល​ ថ្ងៃ​ចុង​សប្ដាហ៍​ផង​ នៅចាំ​អី​ទៀត​ដឹង​តែ​ឆ្ងាញ់មាត់​ហើយ​ណា​ ជាពិសេសក៏មានការបញ្ចុះតម្លៃសម្រាប់កម្មវិធីខួបកំណើតដែលមានអ្នកចូលរួមចាប់ពី ១០នាក់ឡើងទៅ និងទទួលបានការបញ្ចុះតម្លៃពី ១៥% រហូតដល់ ៣០%។ ចំពោះការខលកក់ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ 093 515 888៕

ហាង Tipsy Beef & Beer
ហាង Tipsy Beef & Beer
ហាង Tipsy Beef & Beer
ហាង Tipsy Beef & Beer
ហាង Tipsy Beef & Beer
ហាង Tipsy Beef & Beer
ហាង Tipsy Beef & Beer
ហាង Tipsy Beef & Beer

ហាង Tipsy Beef & Beer
លេខទូរសព្ទ៖ 096 35 15 888
ទីតាំង៖ ក្នុងផ្សាររាត្រីកោះពេជ្រ ចំងាយ50ម៉ែត្រពី Tipsy Beef & Beer(ចុចទីនេះបង្ហាញទីតាំង)

វីដេអូ៖