ធ្លាប់ញ៉ាំ ស៊ុបអន្ទង់ទឹកកក ពីមុនមកទេ? បើមិនធ្លាប់ទេ គួរតែមកសាកតិចហើយណា ព្រោះថាទាំងប្លែក ហើយមានរសជាតិឆ្ងាញ់ថែមទៀត ពិតជាមិនសរសើរមិនបានទេ។ ម៉ោះសម្រាប់អ្នកដែរចង់ញ៉ាំម្ហូបពិសេសមួយនេះ មិនលំបាកទេណា គឺថាអោយតែបានមកដល់ ហាង ហង្ស រាជ ដឹងតែឆ្ងាញ់មាត់ហើយ ព្រោះថាមានទាំងស៊ុបអន្ទង់ទឹកកក នេះ ព្រមទាំងម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផង។



និយាយលេងសើចអី គឺថាហាង ហង្ស រាជ មានមុខម្ហូបឆ្ងាញ់ៗ ពិសេសដូចជា៖ ស៊ុបអន្ទង់ទឹកកក, ស៊ុបកង្កែបទឹកកក, ស៊ុបស្លាបមាន់ជើងមាន់ទឹកកក, បបរអ័យស្ទ័រ, ទាខ្វៃង៉ាំង៉ូវ, សាច់គោ សាច់ជ្រូកខ្ទះដែក, សាច់គោអាំងទឹកកាពិ និងងៀតគោ ងៀតកង្កែប ងៀតអន្ទង់ពិសេស។ មើលហ៎ម្ហូបចឹងៗអី បានញ៉ាំដឹងឆ្ញាញ់មាត់យ៉ាងមិចទេណ៎ពិបាកស្រមៃណាស់។



ណ្ហើយ សុទ្ធតែម្ហូបឆ្ងាញ់ៗ ពិសេសបែបនេះហើយ រំលងមិនបានទេណា ងាយណាមានទៅឆ្ងាញ់ៗហើយប៉ូវកម្លាំងបែបនេះទៀតនោះ។ ចំពោះហាង មិនលំបាករកទេណា គឺស្ថិតនៅផ្ទះលេខ៥៦AQ ផ្លូវ២៣០(ផ្លូវកោសដូង) សង្កាត់ទឹកល្អក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ៕ (ចាប់បើកពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ១១យប់)







ហាង ហង្ស រាជ
លេខទូរសព្ទ៖012 540 345
ទីតាំង៖ ផ្ទះលេខ៥៦AQ ផ្លូវ២៣០(ផ្លូវកោសដូង) សង្កាត់ទឹកល្អក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ
វីដេអូ៖