LATEST ARTICLES

ល្បីប្រចាំខេត្តហ្មង ខួរចំហុយបាត់ដំបង បានមកហើយមិនបានញ៉ាំច្បាស់ជាស្ដាយក្រោយ

0

គ្រាន់តែលឺ ខួរចំហុយ អ្នកដែលនិយមចូលចិត្តញ៉ាំច្បាស់ជានឹកឃើញដល់ខេត្តបាត់ដំបងមុនគេហ្មង ព្រោះថាមុខម្ហូបមួយនេះជាប់ជាមុខម្ហូបល្បីប្រចាំទឹកដីមួយនេះហើយ ព្រោះថាអ្នករសជាតិស៊ុបខួរនៅទីនេះមានរសជាតិឆ្ងាញ់ញ៉ាំហើយគឺជាប់ចិត្តតែម្ដង និយាយមែន?។

ហាង ខួរចំហុយបាត់ដំបង
ហាង ខួរចំហុយបាត់ដំបង
ហាង ខួរចំហុយបាត់ដំបង

ហើយបើបានមកដល់ បាត់ដំបង ចង់ទៅញ៉ាំតែមិនដឹងថាទៅញ៉ាំណា ម៉ោះមកនេះចាំAdmin នាំអ្នកទាំងអស់គ្នាអោយស្គាល់ហាងមួយកន្លែងនេះ និយាយពីថាលក់ជាង ៩ឆ្នាំហើយម៉ូយពេញៗហាងរាល់ថ្ងៃមិនដែរចេះស្ងាត់ម៉េច រសជាតិវិញញាក់ហ្មង គឺនៅហាង ខួរចំហុយបាត់ដំបង អាចនិយាយបានថាមិនហើយដឹងតែមិនខកបំណងហ្មង។ ពេលបានមកដល់ហើយ ដឹងតែសប្បាយមាត់ញ៉ាំហ្មងព្រោះថានៅទីនេះមិនមែនមានតែស៊ុបខួរ ដែលល្បីនេះទេ ហើយក៏មានជាមួយនឹង ប្រហិតអាំងអំបិលម្ទេស,​ ត្រចៀកជ្រូកចំហុយ, ត្រចៀកជ្រូកអាំងអំបិលម្ទេស, តៅហ៊ូអាំងអំបិលម្ទេស, សង្វាក់អាំង, ផ្សិតបំពង និងពងមាន់ដុត រសជាតិក៏ពិសេសៗមិនធម្មតា។

ហាង ខួរចំហុយបាត់ដំបង
ហាង ខួរចំហុយបាត់ដំបង

បែបនេះពេលបានមកលេង រឺក៏ឆ្លងកាត់ទឹកដីបាត់ដំបង ចង់ឆ្ងាញ់មាត់ជាមួយមុខម្ហូបទាំងអស់នេះ កុំភ្លេចមកកាន់ ហាង ខួរចំហុយបាត់ដំបង ច្បាស់ជាឆ្ងាញ់មាត់ជាប់ចិត្ត។ សម្រាប់ទីតាំងហាង គឺស្ថិតលើផ្លូវ207 ស្រុកបាត់ដំបង ខេត្តបាត់ដំបង៕

ហាង ខួរចំហុយបាត់ដំបង
ហាង ខួរចំហុយបាត់ដំបង

ហាង ខួរចំហុយបាត់ដំបង
លេខទូរសព្ទ៖ 089​ 89​ 93 99
ទីតាំង៖ ស្ថិតលើផ្លូវ207 ស្រុកបាត់ដំបង ខេត្តបាត់ដំបង
ផែនទី៖ https://goo.gl/maps/xD5iwrNSRuoTcG486

វីដេអូ៖

សាច់បាក់សៀក ខគោ រសជាតិញាក់ហ្មងឆ្ងាញ់ពិសេសពី អាហារដ្ឋាន មណ្ឌលគិរី

0

ឆ្ងាញ់ពិសេសប្លែកមាត់សាហាវហ្មង អ្នកដែលចូលចិត្តញ៉ាំសាច់បាក់សៀក ខគោ ចង់ទទួលបានរសជាតិប្លែក មកនេះមកអាហារដ្ឋាន មណ្ឌលគិរី ច្បាស់ជាទទួលបាននូវរសជាតិយ៉ាងពិសេសមិនឲ្យខកបំណងហ្មង អាចនិយាយបានថាញ៉ាំហើយជាប់ចិត្ត?។

អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី

សម្រាប់នៅ អាហារដ្ឋាន មណ្ឌលគិរី នេះមិនមែនមានអីពិសេសតែ សាច់បាក់សៀក និងខគោ នេះទេគឺមានច្រើនមុខទៀតមានទាំងអាហារពេលព្រឹក​ ថ្ងៃត្រង់​ និងភេសជ្ជៈច្រេីនមុខ​ ជាពិសេសក៏មានជាមួយប្រភេទភេសជ្ជៈផ្លែឈើស្រស់ៗថែមទៀត។ ចំពោះអាហារពេលព្រឹក មានដូចជា គុយទាវ (សាច់ចិញ្រ្ចាំ, ពិសេស, ប្រហិតបាក់សៀក, គ្រឿងសមុទ្រ), មីគាវ, ខគោនំបុ័ង, បាយមាន់ចៀន, បាយសាច់ជ្រូកចៀន។ រីឯអាហារថ្ងៃត្រង់មានដូចជា បាយឆាឡុកឡាក់ បាយឆាកាពិ បាយឆាម្រះព្រៅ បាយឆាគ្រឿងសមុទ្រ លតឆា មីឆា និងមានជាច្រើនមុខទៀត។ បើនិយាយពីភេសជ្ជៈវិញមានដូចជា កាហ្វេមណ្ឌលគិរី, Espresso, Americano, Latte, Cappucino, តែក្រូចឆ្មារ, ទឹកអំពៅ, ក្រូចច្របាច់ និងទឹកផ្លែឈើស្រស់ៗ។

អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី

ម៉េចដែរពិសេសៗប៉ុណ្ណឹងហើយ រំលងម៉េចបានកុំភ្លេចអញ្ជើញមកញ៉ាំអាហារ និងភេសជ្ជៈឆ្ងាញ់ៗទាំងអស់នេះ ជាមួយបរិកាស​ត្រជាក់ល្អ ខ្យល់មាត់ទន្លេដែលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ៕

អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី

អាហារដ្ឋាន មណ្ឌលគិរី
លេខទូរសព្ទ៖ 077 209 990 / 070 209 990
ទីតាំង៖ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ2, ក្នុងផ្សារWB Arena ទល់មុសាលាសង្កាត់ចាក់អង្រែក្រោម​, ចំងាយ 2Km ពីស្ពានអាកាសក្បាលថ្នល់
(បើកលក់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ២រសៀល)

វីដេអូ៖

ហិរតែឆ្ងាញ់ ហិរម៉ាដិតៗ ជាប់ចិត្តជាមួយរសជាតិគ្រឿងបុកគ្រប់មុខនៅទីនេះ?

0

ឃើញហើយហូរទឹកមាត់ហ្មង ជាមួយប្រភេទគ្រឿងបុកពិសេសៗពី ហាង ហិរតែឆ្ងាញ់ និយាយពីថាទំនងនោះទំនង ឯរសជាតិវិញគឺថាពិសេសញាក់ហ្មង គឺថាដិតៗ ញ៉ាំជក់មាត់ជាប់ចិត្ត។

ហាង ហិរតែឆ្ងាញ់
ហាង ហិរតែឆ្ងាញ់
ហាង ហិរតែឆ្ងាញ់

នារីៗដែលចូលចិត្តបុកល្ហុងរសជាតិបែបថៃ រសជាតិដិតៗ សេវកន្លែងនេះទុកទៅដឹងតែមិនខកបំណងហ្មងហើយ។ នៅពេលដែលបានមកហើយ និយាយពីថាកម្ម៉ងមួយមុខណាក៏មិនអោយទាស់ចិត្តដែរ ដូចជាបុកល្ហុងក្ដាមប្រៃ បុកក្ដាមសេះ បុកបង្គារឆៅ បុកនំបញ្ចុក បុកងាវ បុកពោត បុកមី ហើយក្រៅពីគ្រឿងបុកប៉ុន្មានមុខនេះក៏មាន គុយទាវទូក និងជ្រក់ជើងមាន់ផងដែរ។

ហាង ហិរតែឆ្ងាញ់
ហាង ហិរតែឆ្ងាញ់
ហាង ហិរតែឆ្ងាញ់

ចង់ដឹងថារសជាតិពិសេសប៉ុណ្ណាដិតៗឆ្ងាញ់ប៉ុណ្ណា ណាត់គ្នាមកសាកល្ងាចនេះមកដឹងតែឆ្ងាញ់មាត់ហ្មងហើយ? ៕

ហាង ហិរតែឆ្ងាញ់
ហាង ហិរតែឆ្ងាញ់
ហាង ហិរតែឆ្ងាញ់
ហាង ហិរតែឆ្ងាញ់
ហាង ហិរតែឆ្ងាញ់
ហាង ហិរតែឆ្ងាញ់

ហាង ហិរតែឆ្ងាញ់
លេខទូរសព្ទ៖ 017 66 22 35 / 081 66 22 35
ទីតាំង៖ ផ្លូវស្តុបកោសដូង បឹងសាឡាង ផ្ទះលេខ A-26 ផ្លូវ 257
ចាប់បើកពីម៉ោង ១រសៀល ដល់ម៉ោង ៨:៣០ យប់

ម្ហូបខ្មែររសជាតិដើមអ្នកកំពត ជាង១០០មុខ នៅភោជនីយដ្ឋានម៉ែកាហ្វេ កុម្ម៉ង់មួយណាក៏មិនឲ្យទាស់ចិត្ត

0

នឹកឃ្លាន ចង់ញ៉ាំម្ហូបខ្មែររសជាតិដើមអ្នកកំពត តែកន្លងមកអត់ដឹងថាគួរទៅញ៉ាំនៅណាមែនអត់ពីមុន មកនេះពេលនេះលែងជាបញ្ហាឲ្យតែបានមក ភោជនីយដ្ឋានម៉ែកាហ្វេ ដឹងតែសប្បាយកម្ម៉ង់ញ៉ាំហ្មងជាមួយមុខម្ហូបជាង ១០០មុខរសជាតិពិសេសៗមិនឲ្យទាស់ចិត្តហ្មង។

ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ

ភោជនីយដ្ឋានម៉ែកាហ្វេ គឺមានបម្រើជូននូវអាហារទាំងបីពេល សម្រាប់អាហារពេលព្រឹកគឺមានបាយស្រូប បាយមាន់ និងគុយទាវ។ ចំពោះអាហារថ្ងៃត្រង់គឺមានម្ហូបកម្ម៉ង់ដូចជាទឹកគ្រឿងកំពត ទឹកអន្លក់ ពងទានចៀនស្អំ ទឹកគ្រឿងបាត់ដំបង ទឹកគ្រឿងសៀមរាប ម្ហូបបែបឆា និងសម្លរជាច្រើនមុខទៀត។ រីឯអាហារពេលល្ងាចមានដូចជាម្ហូបកម្ម៉ង់ បាយឆា និងបបរសរ ដោយគ្រប់មុខម្ហូបនៃអាហារទាំងបីពេលនេះអ្នកទាំងអស់គ្នាអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកម្ម៉ង់តាមរយៈApp ដឹកជញ្ជូនក៏បាន ដោយហាងចាប់បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១យប់​។

ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ

តែប៉ុណ្ណេះនឹកឃ្លានម្ហូបខ្មែរ ណាត់គ្នាមកតែ ភោជនីយដ្ឋានម៉ែកាហ្វេ ញ៉ាំបានម៉ាឆ្ងាញ់មាត់ហ្មង ហើយបន្ថែមពីនេះក៏មានកាហ្វេ និងភេសជ្ជៈជាច្រើនមុខទៀត?៕

ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ

ភោជនីយដ្ឋាន ម៉ែកាហ្វេ
លេខទូរសព្ទ៖ 087 38 73 18
ទីតាំង៖ ខាងលិចវិទ្យាល័យជាស៊ីមសន្ធរម៉ុក ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក

លឺឈ្មោះ មីគាវបីល្វែង អ្នកទីរួមខេត្តបាត់ដំបងច្បាស់ជាស្គាល់ លក់តាំងពីឆ្នាំ 1983 ល្បីរសជាតិឆ្ងាញ់

0

អ្នកដែលរស់នៅទីរួមខេត្តបាត់ដំបង ជាពិសេសម្តុំផ្សារណាត់ ស្គាល់ច្បាស់ដូចថ្ងៃ មីគាវបីល្វែង ល្បីប្រចាំខេត្តបាត់ដំបង មិនថាតែអ្នកនៅហ្នឹងទេ អ្នកភ្នំពេញ ឬជិះកាត់ខេត្តបាត់ដំបង ភាគច្រើនគឺចូលញុាំកន្លែងគាត់មិនដែលខានឡើយ គេហៅថាម្ហូបល្បីប្រចាំតំបន់ លក់រាប់ឆ្នាំមកហើយ ។

ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង

មីគាវបីល្វែង បើកដំណើរការលក់ តាំងពីឆ្នាំ 1983 បើគិតមកដល់ពេលបច្ចុប្បន្ននេះ អស់រយៈពេល ៣៩ឆ្នាំមកហើយ តែបើនិយាយពីរសជាតិនៅតែអាចផ្គាប់ចិត្តអតិថិជន មកពីទីជិត ទីឆ្ងាយចូលមកសាក មិនដែលខកខានម្តងណាឡើយ បច្ចុប្បន្ននេះ ម្ហូបដែលល្បីប្រចាំហាងមាន មីគាវ គុយទាវ បាយ មីឆា មីកន្តាំង ហើយក្នុងនោះក៏មានបាយសម្លកម្មង់គ្រប់មុខផងដែរ ហើយសម្រាប់តម្លៃចាប់ពី ១មុឺនរៀល ឡើងទៅ ..។

ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង

ចឹងបើមានពេល ឬបានទៅលេងខេត្តបាត់ដំបងអាចឆ្លៀតសាកបានណា ចង់ដឹងដូចពាក្យគេនិយាយថា ខេត្តបាត់ដំបងសម្បូររបស់ញុាំមែនអត់ តែនិយាយទៅសម្រាប់អេតមីនទៅរួចហើយ គឺដូចពាក្យគេថាចឹង ម្ហូបច្រើនមុខណាស់ ដើរសាក មួយអាទិត្យក៏មិនអស់កន្លែងសាកដែរ ។

ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង

ហាង មីគាវបីល្វែង
ទីតាំង៖ ខាងត្បូងផ្សាណាត់ចំងាយ300 ម៉ែត្រ
លេខទូរសព្ទ៖ 012530695/012988880
លក់ចាប់ពីម៉ោង ៖ ម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច

វីដេអូ៖

ចង់ញ៉ាំស៊ុបឆ្ងាញ់ ជំនួយដល់សុខភាព និងតម្លៃសមរម្យ ស្គាល់កន្លែងដែលត្រូវទៅរឺនៅ?

0

ពិតជាមិនអាចរំលងបានហ្មង អ្នកដែលចូលចិត្តញ៉ាំស៊ុបដែលមានរសជាតិឆ្ងាញ់ ជំនួយដល់សុខភាព ហើយជាពិសេសជាមួយតម្លៃសមរ្យថែមទៀតនោះមកតាម Admin មក IFOOD PLUS គឺដឹងតែមិនខកបំណង?។

IFOOD PLUS
IFOOD PLUS
IFOOD PLUS

គ្រាន់តែលឺឈ្មោះ IFOOD PLUS គ្រប់គ្នាច្បាស់ជាស្គាល់ព្រោះថាហាងមួយនេះល្បីទទួលបានការគាំទ្រខ្លាំងជាច្រើនឆ្នាំមកហើយ ទៅលើប្រភេទស៊ុបដែលមានរសជាតិឆ្ងាញ់ និងមានរហូតដល់ទៅ ៤រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស។ ទឹកស៊ុបទាំង ៤រសជាតិ គឺត្រូវបានចម្អិនដោយបានរក្សានូវក្បូនខ្នាតបែបបុរាណខ្មែរ និងចិនជាមួយគ្នាដែលធ្វេីការរម្ងាស់ជីវជាតិទឹកស៊ុបចេញមកពីផ្លែឈើ និង គ្រឿងផ្សំធម្មជាតិបំប៉នសុខភាពសំខាន់ៗជាច្រេីនមុខ។ ជាពិសេសស៊ុបស៊ីឈុ័ន និងមីសូរបស់ iFood Plus ដែលមានដើមកំណើតពីប្រទេសចិន ត្រូវបានបង្កើតចេញមកពីបន្លែ​និងរុក្ខជាតិពិសេសៗមួយចំនួន ដែលមានដូចជា ខ្ទឹមខ្ចល់ដែលជួយសម្រួលនូវសរសៃរឈាម ពុទ្រាក្រហមដែលជួយរក្សានូវភាពក្មេងវ័យ និងគ្រឿងផ្សំធម្មជាតិមួយចំនួនទៀតដែលមានតួនាទីថែរក្សាសម្រស់អ្នកដែលពិសារផងដែរ។

IFOOD PLUS
IFOOD PLUS

បន្ថែមពីនេះ iFood Plus មិនមែនមានត្រឹមតែស៊ុបទេណា ក៏មានលក់នូវអាហារពេលព្រឹកដែលមានដូចជា ឌីមសាំឆ្ងាញ់ៗ គុយទាវ និងបាយផងដែរ។ គ្រប់គ្នាអាចមកញ៉ាំអាហារពេលព្រឹកចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ២រសៀល និងស៊ុបមានលក់ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ១១យប់។ បែបនេះគ្រប់គ្នាអាចមកញ៉ាំអាហារពេលព្រឹកក៏បាន មកញ៉ាំស៊ុបក៏បានធានាថាទទួលបានរសជាតិឆ្ងាញ់ និងបរិយាកាសយ៉ាងស្រស់ស្រាយបំផុត៕

IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS

IFOOD PLUS
លេខទូរសព្ទ៖ 012 217 358 / 015 217 358
ទីតាំង៖ ស្ថិតនៅបណ្ដោយផ្លូវ១៦៩ សង្កាត់វាលវង្ស (ជិតក្រុមហ៊ុនTOYOTA និងឈៀងសាលាបាក់ទូក)
ផែនទី៖ https://goo.gl/maps/rBPRmApgPnqV4zne6

វីដេអូ៖

នំបុ័ងប្រ៊េដ អ៊ិចប្រែស តូចមែនតែខ្លឹម សាច់ពេញ ញ៉ាំអស់មួយដើមឆ្អែតល្មម!

0

ញ៉ាំអស់មួយដើម ដឹងឆ្អែតតែម្តង! នំបុ័ងប្រ៊េដ អ៊ិចប្រែស ជាការពិតសម្រាប់លោកអ្នកដែលនិយមចូលចិត្តលក្ខណៈ អាហារសម្រន់ ដូចជាប្រភេទនំបុ័ង អីហ្នឹងដឹងតែត្រូវចិត្តតែម្តង តូចមែនតែខ្លឹមញ៉ាំឆាប់ឆ្អែត តម្លៃក៏សមរម្យទៀត ចាប់ពី ៦០០០៛ ដល់ ៨០០០៛ ហើយលោកអ្នកអាចមករកបាននៅ ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស 

ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស
ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស
ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស

ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស ទើបបើកដំណើរការ ប្រហែល ២ខែ ប៉ុណ្ណោះ ប៉ុន្តែកំពុងមានការគាទ្រជាច្រើនពីសំណាក់អតិថិជន សម្រាប់នំបុ័ងមាន មានច្រើនមុខមានដូចជា៖ នំបុ័ងប៉ាតេអុិចប្រែស, នំបុ័ងប៉ាតេ ស សុទ្ធ, នំបុ័ងសាច់ចិញ្រ្ចាំ សុទ្ធ, នំបុ័ងប៉ាតេ ត្រីខ, នំបុ័ងប៉ាតេត្រីខ អុីស្ត្រា, នំបុ័ងសាច់ជ្រូកបីជាន់, នំបុ័ងសាច់ផាកឡូវ រួមជាមួយភេសជ្ជៈជាច្រើនមុខផ្សេងៗទៀត។ បើងាកមកមើលបរិយាកាសខាងក្នុងាហាងវិញ មានភាពធំទូលាយ បុគ្គលិក រួសរាយរាក់ទាក់ និងមានអនាម័យខ្ពស់ ។

ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស
ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស
ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស

សម្រាប់ ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស ក៏មានជាការប្រូម៉ូសិនពិសេស ទិញអស់ ៧ដើម ថែមជូន ១ដើម ដោយឥតគិតថ្លៃ ថែមទាំងធ្វើការដឹកជញ្ជូនដល់ផ្ទះថែមទៀតផង ។ អ្វីដែលកាន់តែពិសេសនោះ ពីហាងផ្ទាល់ក៏មានកម្មវិធីពិសេស សម្រាប់ការទិញនំបុ័ង ដើម្បីយកទៅធ្វើសកម្មភាពមនុស្សធម៌ ពីហាងផ្ទាល់ និងបញ្ចុះតម្លៃ 30% ភ្លាមៗ ក្នុងការទិញទៅបរិច្ចាគ។ ហើយលោកអ្នកក៏អាចធ្វើការកុម្មង់តាមរយៈ App ដឹកជញ្ជូនបាន foodpanda, wow now , nham24, bloc, E-GetS,។

ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស
ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស
ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស
ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស

ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស
លេខទូរសព្ទ៖ 011 688 222
ទីតាំង៖ ផ្លូវលេខ173 (ខាងលិចស្ថានទូតចិន)

វីដេអូ៖

គ្រឿងបុកហិរហោះឆ្ងាញ់ មានក្ដាមស្រែញ៊ាំគ្រប់រដូវ ហាង បុកក្តាមស្រែ សៀមរាប ល្បីពីសៀមរាប មកដល់ភ្នំពេញ

0

សក់វែង​ សក់ខ្លីណាខ្លះនិយមចូលចិត្តញ៊ាំគ្រឿងបុក គ្រឿងអាំង គ្រឿងអប ថ្ងៃនេះមកតាមអេតមីន មកក្រោយសាលាវ៉ាន់ដា ញ៊ាំអោយណាណីហ្មងជាមួយ ហាង បុកក្តាមស្រែ សៀមរាប ដ៏ពេញនិយមទទួលបានការគាំទ្រខ្លាំង ល្បីឆ្ងាញ់មានភ្ញៀវពេញៗហាងរាល់ថ្ងៃហ្មង។

ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា

សម្រាប់ទីតាំងមួយនេះ គឺច្បាស់ជាមានអ្នកស្គាល់ធ្លាប់បានមកញ៊ាំរួចមកហើយ ជាពិសេសអ្នកដែលចូលចិត្តក្ដាមស្រែ ព្រោះថានៅទីនេះគឺមានក្ដាមស្រែគ្រប់ខែ គ្រប់រដូវតែម្ដង ជាពិសេសក្ដាមមានខ្លាញ់ពេញៗថែទៀត ធ្វើអោយគ្រប់គ្នាញ៊ាំជក់មាត់តែម្ដង។ គ្រឿងបុក អ្នកទាំងអស់គ្នាអាចធ្វើការកម្ម៉ង់រសជាតិបានម៉ាអ៊ែម ជូរ ផ្អែម ហិរហោះតាមចំណូលចិត្ត និងមានច្រើនមុខច្រើនជម្រើសសម្រាប់លោកអ្នក។ បើនិយាយពីគ្រឿងអប់នេះទីនេះ ក៏ល្បីឆ្ងាញ់មិនធម្មតា ដែលមានទាំងខ្យង ក្ដាមស្រែ លៀស និងគ្រឿងសមុទ្រជាច្រើនមុខ រីឯគ្រឿងអាំងក៏មានឆ្ងាញ់ៗច្រើនសម្បូរបែប។

ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា

ស្គាល់កន្លែងពិសេសបែបនេះហើយ មិនបានណាត់គ្នាមកញ៊ាំដូចអារម្មណ៍មិនសុខ ចឹងមានតែខលកក់កន្លែងទុកល្ងាចនេះ ព្រោះថាគ្រឿងបុកឆ្ងាញ់ៗហិរហោះ គ្រឿងអប់ គ្រឿងអាំងឆ្ងាញ់រងចាំណា៕

ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា

ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ម៉ោងបើក ១០ព្រឹក ដល់ ៩យប់
លេខទូរសព្ទ៖ 092 168 616 / 070 680 881
ទីតាំង៖ ជិតសាលាវ៉ាន់ដា ផ្លូវ 183 កែងផ្លូវឌឿងហែម 475
ផែនទី៖ https://goo.gl/maps/oXsCShG8WxNCyXCd8

វីដេអូ៖

អ្នកចូលចិត្តចៀនពង ចេះមួយក្បាច់នេះនៅរសជាតិអាចប្លែកជាងរាល់ដង?

0

ចៀនពង ស្ងោរពង លឺថាជាចំណូលចិត្តរបស់កូនពៅដែលគ្មានអ្នកណាអាចដណ្ដើមបានទេមែនអត់។ ហើយចុះបើចូលចិត្តម្លឹងៗមានចេះធ្វើពងមាន់អូម៉ាឡែត អត់ចុះ? ម៉ោះ បើថានៅកូនពៅទាំងឡាយឡើងផ្សារទិញគ្រឿងផ្សំមកទុកធ្វើបញ្ចេញស្នាដៃថ្មី។

 គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់មាន់ចិញ្ច្រាំ កន្លះគីឡូ
  • ប្រេងឆា ១ពែង
  • ខ្ទឹមស ចិញ្ច្រាំអោយល្អិត
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ស្ករស ២ស្លាបព្រាកាហ្វេ
  • ខ្ទឹមបារាំង ១មើម(ហាន់តូចៗល្មមដូចក្នុងវីដេអូ)
  • ការ៉ុត ១មើមតូច(ហាន់តូចៗល្មមដូចក្នុងវីដេអូ)
  • ប៉េងប៉ោះក្រហម ១ផ្លែ(ហាន់តូចៗល្មមដូចក្នុងវីដេអូ)
  • ទឹកម្ទេស ២ស្លាបព្រាបាយ
  • ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ
  • ពងមាន់ ២គ្រាប់
  • ស្លឹកខ្ទឹម

 

ស៊ុបម្ទេសខៀវ គ្រាន់តែលឺឈ្មោះស្រៀវមាត់ព្រឺរោមហ្មង តែរសជាតិឆ្ងាញ់ញាក់សាច់

0

ឃើញថាអាកាសធាតុចុះត្រជាក់រកគភ្លៀងហើយ ប៉ុន្មានថ្ងៃនេះ បែបនេះគួរតែសារេរកមុខម្ហូបណា ដែលអាចថាញ៉ាំហើយក្ដៅពោះក្ដៅសាច់សម្រក់ញើសអោយស្រួលខ្លួនតិចហើយ។ ម៉ោះៗ មិនបាច់អង្គុយសំកុករកនឹកម្ហូបទេ ធ្វើស៊ុបម្ទេសខៀវ ញ៉ាំហ្មងទៅព្រោះថាមួយមុខនេះហិរក៏ហិរ ឆ្ងាញ់ៗក៏ឆ្ងាញ់ ធានាថាម៉ាក្ដៅសាច់មិនអោយចាញ់រងារហ្មង។

ស៊ុបម្ទេសខៀវ

 គ្រឿងផ្សំដែលត្រូវមាន

  • ខ្ទឹមស ៥កំពឹស
  • ស្លឹកក្រូចសើច ៣សន្លឹក
  • ដុំស៊ុបខ្នរ ១ដុំ
  • ឆ្អឹងជំនីជ្រូក កន្លះគីឡូ
  • ជើងមាន់ ៣ខាំ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
ស៊ុបម្ទេសខៀវ

 គ្រឿងផ្សំគ្រឿងសម្រាប់ស្រោច៖

  • ខ្ទឹមស ៩កំពឹស
  • ម្ទេសស្រស់ ២០០ក្រាម(តាមចំណូលចិត្ត)
  • ក្រូចឆ្មារ ៥ផ្លែ
  • ជីរណា ៣០០ក្រាម
  • ជីវ៉ាន់ស៊ុយ ១៥០ក្រាម
ស៊ុបម្ទេសខៀវ
ស៊ុបម្ទេសខៀវ
ស៊ុបម្ទេសខៀវ