ល្ងាចនេះ!! តោះណាត់ដៃគូរ ដៃកន ទៅជំរំ Lounge ទទួលយកអារម្មណ៍ថ្មីហ្អី?

0

ល្ងាចឡើង ចេញពីធ្វើការនឿយហត់អស់កម្លាំង ចង់កាត់សាញ់ កាត់ស្ត្រេស ជួបជុំគ្នាញ៊ាំម្ហូប ស្តាប់ភ្លេងកំដរអារម្មណ៍ រកបានកន្លែងនៅ? បើថានៅនេះទេ មកនេះមក ជំរំ Lounge ដើម្បីទទួលបានអ្វីទាំងអស់នេះ និងអារម្មណ៍បែបថ្មីជាបរិយាកាសបែបថ្មី។

ជំរំ Lounge
ជំរំ Lounge
ជំរំ Lounge

ជំរំ Lounge មានទីធ្លាធំទូលាយ រិយាកាសមិនអួរអាប់ គឺបែបChill Chill សង់ទីម៉ង់ ម៉ាអ៊ែមតែម្ដង ជាពិសេសគឺមានការឡាយ បេន ចាប់ពីម៉ោង ៧យប់ រហូតដល់ ម៉ោង ១០យប់ ហើយបន្ថែមនេះអ្នកទាំងអស់គ្នាអាចអង្គុយលេងបានដល់ទាបភ្លឺថែមទៀតផង។ បើនិយាយពីមុខម្ហូបនៅទីនេះគឺមានសរុបរហូតដល់ទៅ ១៥០មុខ រួមជាមួយភេសជ្ជៈជាច្រើនមុខច្រើនជម្រើសសម្រាប់លោកអ្នក កាន់តែពិសេសនោះគឺមានតម្លៃសមរ្យ។ ពេលបានមកហើយកុំភ្លេចជាមួយមុខម្ហូបប្រចាំហាងដូចជា កន្ធាយអប់អំបិលម្ទេស, ត្រីចំហុយក្រូចឆ្មា, រ៉ុកកែតសាឡាដ, ជើងជ្រូកបំពងពិសេស, ស៊ុបទាត្រកួន, ពោះតាន់បំពងហិល និងទាឆាជូរហិល ប៉ុន្មានមុខអាចនិយាយបានថាញ៊ាំហើយជាប់ចិត្ត។

ជំរំ Lounge
ជំរំ Lounge
ជំរំ Lounge

សម្រាប់គ្រប់គ្នាដែលមក ជំរំ Lounge ហើយចង់បានជាមួយនឹង PRIVATE ROOM ហាងក៏មានផងដែរ ជាពិសេសក៏មានជាមួយបន្ទប់ខារ៉ាអូខេ បែបជាលក្ខណៈគ្រួសារ ហើយបន្ទប់ទាំងអស់គឺពុំគិតថ្លែតម្លៃនៃបន្ទប់ឬ តម្លៃខុសពីអង្គុយនៅខាងក្រៅនោះឡើយ គឺប្រើមីនុយរួមតម្លៃមុខម្ហូបតែមួយ។ បែបនេះចង់ទទួលយកអ្វីទាំងអស់នេះ កុំភ្លេចល្ងាចណាត់គ្នាមកកាន់ ជំរំ Lounge ៕

ជំរំ Lounge
ជំរំ Lounge
ជំរំ Lounge
ជំរំ Lounge
ជំរំ Lounge
ជំរំ Lounge
ជំរំ Lounge
ជំរំ Lounge
ជំរំ Lounge

ជំរំ Lounge
លេខទូរស័ព្ទ៖ 017 385 292 / 096 481 7675
ទីតាំង៖ ផ្លូវ២២៨ សង្កាត់បឹងកេងកង២
ចាប់បើកម៉ោង ៤ ល្ងាច ដល់ ម៉ោង ១២យប់ (តែអាចអង្គុយលេងបានដល់ទាបភ្លឺ )

វីដេអូ៖

Luk Hot Pot ផ្ដល់ជូនលោកអ្នក ជាមួយរសជាតិស៊ុបដ៏ឈ្ងុយឆ្ងាញ់ សេវាកម្មល្អ បរិយាកាសពិសេសបំផុត

0

រដូវធ្លាក់ភ្លៀង អាកាសធាតុត្រជាក់ៗ ពេលចេញក្រៅម្ដងៗចង់ញ៉ាំអីក្ដៅកម្ដៅសាច់បែកញើសស្រួលសរសៃ ជុំគ្រួសារ មិត្តភក្តិ រឺមនុស្សជាទីស្រលាញ់មែនទេ? មិនមានអ្វីជាបញ្ហាមើលតែចំណងជើងខាងលើ ក៏ដឹងថាគួរតែទៅណា? ម៉ោះៗ ណាត់គ្នាមកភោជនីយដ្ឋាន Luk Hot Pot មកណាធានាថាពិតជាមិនខកបំណង។

ភោជនីយដ្ឋាន Luk Hot Pot
ភោជនីយដ្ឋាន Luk Hot Pot
ភោជនីយដ្ឋាន Luk Hot Pot

ជាពិសេសសម្រាប់អ្នកដែលចូលចិត្តម្ហូបដែលមានរសជាតិបែបហុងកុងបានមក ភោជនីយដ្ឋាន Luk Hot Pot ដឹងតែសប្បាយមាត់ញ៉ាំហ្មងហើយ ជាមួយរសជាតិដើមពិតៗ ទឹកស៊ុបដ៏មានរសជាតិឆ្ងាញ់ និងប៉ូវកម្លាំង ហុតក្ដៅៗ បែកញើសស្រួលសរសៃ ម៉ាអ៊ែមហ្មង។ បន្ថែមពីនេះលោកអ្នកច្បាស់ជារីករាយជាមួយសេវាកម្មដ៏ល្អជាទីគាប់ចិត្ត និងបរិយាកាសក្នុងហាងដែលធ្វើឲ្យលោកអ្នកអង្គុយញ៉ាំបានយ៉ាងរីករាយ។ ចំពោះឈុតស៊ុបនៅទីនេះគឺមានតម្លៃតាមឈុតនីមួយដែលមានដូចជា ឈុតតម្លៃពី 68$-88$ និងឈុតតម្លៃ 118$។

ភោជនីយដ្ឋាន Luk Hot Pot
ភោជនីយដ្ឋាន Luk Hot Pot
ភោជនីយដ្ឋាន Luk Hot Pot

ភោជនីយដ្ឋាន Luk Hot Pot ក៏មានបន្ទប់VIP សម្រាប់ទទួលរៀបចំកម្មវិធី ខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗផងដែរ ដែលអាចដាក់មនុស្សបានពី២០នាក់ ទៅ៣០នាក់ ។ តោះចាំអីទៀត ភោជនីយដ្ឋាន Luk Hot ផ្ដល់ជូនលោកអ្នក ជាមួយរសជាតិស៊ុបដ៏ឈ្ងុយឆ្ងាញ់ សេវាកម្មល្អ បរិយាកាសពិសេសបំផុត៕

ភោជនីយដ្ឋាន Luk Hot Pot
ភោជនីយដ្ឋាន Luk Hot Pot
ភោជនីយដ្ឋាន Luk Hot Pot
ភោជនីយដ្ឋាន Luk Hot Pot
ភោជនីយដ្ឋាន Luk Hot Pot
ភោជនីយដ្ឋាន Luk Hot Pot

ភោជនីយដ្ឋាន Luk Hot Pot
លេខទូរសព្ទ៖ 096 392 30 14
ទីតាំង៖ ផ្ទះលេខ20 ផ្លូវលេខ 217 សង្កាត់វាលវង់ ខណ្ឌ៧មករា (ជិតស្តាតអូឡាំពិក)

វីដេអូ៖

លក់តាំងពីជំនាន់កុង តរហូតដល់ចៅ ពិតជាល្បីមិនធម្មតាមែន គុយទាវឆ្ងាញ់ ៣ជំនាន់

0

ពិតជាល្បីមិនធម្មតាមែន លក់ ៣ជំនាន់មកហើយ លក់តាំងពីកុង តរហូតដល់ចៅ បើគិតជាឆ្នាំវិញមិនតិចទេ ហើយរូបមន្តរំងាស់ទឹកស៊ុប និងរូបមន្តចម្អិនម្ហូបនេះ នៅតែរក្សាមកដល់កូន តរហូតដល់ចៅ ធ្វើអោយអតិថិជនដែលបានពិសាមុខម្ហូបទាំងនេះហើយ គឺសរសើរថានៅតែឆ្ងាញ់គ្រប់ៗគ្នា នោះគឺ ហាង​គុយទាវឆ្ងាញ់ ៣ជំនាន់ 

ហាង​ គុយទាវ ឆ្ងាញ់ ៣ជំនាន់
ហាង​ គុយទាវ ឆ្ងាញ់ ៣ជំនាន់
ហាង​ គុយទាវ ឆ្ងាញ់ ៣ជំនាន់

សម្រាប់វត្តមាន ហាង​គុយទាវ ឆ្ងាញ់ ៣ជំនាន់ បើកលក់នៅភ្នំពេញនៅឆ្នាំ២០១៥ បើកគិតមកដល់ពេលនេះគឺបាន ៦ឆ្នាំមកហើយ តែសម្រាប់ប្រវត្តិនៃការលក់វិញ ក៏ដូចជារូបមន្ត នៃការចម្អិន បន្តរាប់ឆ្នាំមកហើយតាំងពីជំនាន់កុង បន្តមកដល់កូន ហើយបច្ចុប្បន្ននេះគឺបន្តដល់ចៅនេះតែម្តង សម្រាប់មុខម្ហូបក៏ដូចជាស៊ុប ផ្តោតសំខាន់លើភាពឆ្ងាញ់ ហើយស៊ុបមានលក្ខណៈប៉ូវកំលាំង ជំនួយដល់សុខភាព ដែលរូបមន្តនេះបន្តតាំងពីកុងមកម្លេស បើគិតមកដល់ពេលនេះ គឺ ៣ជំនាន់មកហើយ។

ហាង​ គុយទាវ ឆ្ងាញ់ ៣ជំនាន់
ហាង​ គុយទាវ ឆ្ងាញ់ ៣ជំនាន់
ហាង​ គុយទាវ ឆ្ងាញ់ ៣ជំនាន់
ហាង​ គុយទាវ ឆ្ងាញ់ ៣ជំនាន់

ហាង​គុយទាវ ឆ្ងាញ់ ៣ជំនាន់ មានទីតាំងនៅក្បែរស្ថានទូតចិន ដែលបើកដំណើរការលក់ នៅអាហារ៣ពេល ព្រឹក ថ្ងៃត្រង់ និងរសៀល គឺថាមកពេលណាក៏មានម្ហូបញុាំដែរអត់ខ្វះទេ ស៊ុប បាយកុម្មង់ មានគ្រប់ជម្រើស ហើយសម្រាប់បរិយាកាសខាងក្នុងហាងត្រជាក់ល្អ សក្កិសមសម្រាប់ការជួយជុំ ។

ហាង​ គុយទាវ ឆ្ងាញ់ ៣ជំនាន់
ហាង​ គុយទាវ ឆ្ងាញ់ ៣ជំនាន់
ហាង​ គុយទាវ ឆ្ងាញ់ ៣ជំនាន់
ហាង​ គុយទាវ ឆ្ងាញ់ ៣ជំនាន់
ហាង​ គុយទាវ ឆ្ងាញ់ ៣ជំនាន់

ហាង​ គុយទាវ ឆ្ងាញ់ ៣ជំនាន់
ទីតាំង៖ ផ្លូវ 175 ក្រោយស្ថានទូតចិន
លេខទូរសព្ទ៖ 098 927 333 / 090 972 333

វីដេអូ៖

ខ្មៅៗតែស្រួយ ឆ្ងាញ់សាហាវ មាន់បំពងខ្មៅ មាន់បំពងមាស សាច់ផ្អែមឆ្ងាញ់ញ៉ាំដល់លិឍដៃ ពីហាង WFC Cambodia 叫了个鸡

0

ចូលចិត្តញ៉ាំមាន់បំពងស្រួយៗ សាច់មាន់ផ្អែមឆ្ងាញ់ មកនេះដឹងតែមិនខកបំណងហ្មងជាមួយមាន់បំពង ពីហាង WFC Cambodia 叫了个鸡​​ ។ និយាយពិថាស្រួយ រសជាតិវិញញ៉ាំហើយឆ្ងាញ់ចាប់មាត់ជាប់ចិត្ត អាចនិយាយបានថាឆ្ងាញ់ដល់លិឍដៃ?។

WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​

មិនមកសាកម៉េចបាន បើរសជាតិគេឆ្ងាញ់ល្បីសឹងអី មានរហូតដល់ជាង ៨០០០សាខា នៅលើពិភពលោកចឹងអី ជាពិសេសក្នុងនោះមាន ១៥ប្រទេស។ សម្រាប់នៅកម្ពុជាយើង គឺទើបតែមានមួយសាខានេះតែប៉ុណ្ណោះ ដែលគ្រប់គ្នាអាចមកភ្លក្សរសជាតិបានជាមួយនឹង មានបំពងទាំងមូល ដែលមានមាន់បំពងខ្មៅ មាន់បំពងមាស មាន់ដុត និងឈុតមាន់បំពងជាដុំៗ។ សម្រាប់រសជាតិមាន់បំពងទាំងមូលនេះ គឺពិសេសខ្លាំងណាស់ ដោយផ្នែកខាងក្រៅស្រួយ រីឯសាច់ខាងក្នុងទន់ផ្អែម ញ៉ាំជក់មាត់តែម្ដង ទាំងមាន់បំពងខ្មៅ និងមាន់បំពងមាស។ ចំពោះមាន់បំពងជាដុំៗ ក៏រសជាតិពិសេសមិនធម្មតា ដោយគ្រប់គ្នាអាចកម្ម៉ង់ជាឈុតៗញ៉ាំបានយ៉ាងរីករាយ។

WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​

ក្រៅពីនេះ ក៏មានជាមួយនឹងប៊ឺហ្គឺ រសជាតិមាន់បំពង និងភេសជ្ជៈជាច្រើនមុខទៀតផងដែរ អ្នកអាចធ្វើការកម្ម៉ង់មួយណាញ៉ាំក៏បាន ជាពិសេសសម្រាប់ប៊ឺហ្គឺ គឺគ្រប់គ្នាគួរតែញ៉ាំក្ដៅៗ ព្រោះថាសាច់នំប៉័ងទន់ល្អ និងពេលញ៉ាំប៉ះជាមួយមាន់បំពងក្ដៅៗដ៏មានរសជាតិទៀត គឺថាជាតិខ្លាំងតែម្ដង។

WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​

កុំភ្លេចណានឹកឃ្លាន ចង់ញ៉ាំមាន់បំពង WFC Cambodia 叫了个鸡​​ ផ្ដល់ជូននូវរសជាតិដ៏ឆ្ងាញ់ជូនលោកអ្នកមិនអោយខកបំណង ជាពិសេសមាន់បំពងខ្មៅ និងមាន់បំពងមាសទាំងមូល ញ៉ាំហើយចង់ញ៉ាំទៀត។ WFC Cambodia 叫了个鸡​​ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ចុះពីស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោមមកហួសស្តុប Pizza Company ប្រហែល ២០០ម៉ែត្រហាងនៅខាងស្ដាំដៃ៕

WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​

WFC Cambodia 叫了个鸡​​
លេខទូរសព្ទ៖ 099 891 818
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម (ចុះពីស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោមមកហួសស្តុប Pizza Company ប្រហែល ២០០ម៉ែត្រហាងនៅខាងស្ដាំដៃ)
ផែនទី៖ https://goo.gl/maps/D82gzWywxbXpioHS8

វីដេអូ៖

រៀបកន្លែងមិនទាន់ ភ្ញៀវឈរចាំពេញៗហ្មង បបរបាញ់កាញ់មួយកន្លែងនេះ

0

អ្នកដែលចូលចិត្តញ៊ាំបបរបាញ់កាញ់ហើយនៅតំបន់ផ្សាសាមគ្គី ច្បាស់ជាស្គាល់ច្បាស់ហ្មងជាមួយនឹងហាង បាញ់កាញ់ កូនតាសេរ្យ ព្រោះថាលក់យូរឆ្នាំហើយល្បីឆ្ងាញ់ទៀត។ រាល់ថ្ងៃនិយាយពីថាដល់ម៉ោងលក់មិនទាន់ទេ មានភ្ញៀវមកឈរចាំហ្មង ម៉ូយៗដែលធ្លាប់ទៅញ៊ាំច្បាស់ជាដឹងហើយ។

ហាង បាញ់កាញ់ កូនតាសេរ្យ
ហាង បាញ់កាញ់ កូនតាសេរ្យ
ហាង បាញ់កាញ់ កូនតាសេរ្យ

កុំឆ្ងល់ថាម៉េចបានបបរបាញ់កាញ់មួយកន្លែងនេះ ភ្ញៀវច្រើនបែបហ្នឹងនោះក៏ដោយសារតែរសជាតិឆ្ងាញ់មានសាច់ច្រើនមុខទៀតដែលសុទ្ធតែសាច់មានរសជាតិត្រូវនឹងបបរបាញកាញ់នេះមានដូចជាជើងជ្រូក ក្បាលត្រី ពោះត្រី និងពងត្រីដែលគ្រប់គ្នាអាចជ្រើសរើសមួយណាក៏បានតាមចំណូលចិត្ត។

ហាង បាញ់កាញ់ កូនតាសេរ្យ
ហាង បាញ់កាញ់ កូនតាសេរ្យ
ហាង បាញ់កាញ់ កូនតាសេរ្យ

អ្នកដែលមិនទាន់បានស្គាល់រសជាតិអាចទៅសាកបាន ដែលហាងរបស់គាត់មានទីតាំងស្ថិតនៅផ្លូវលេខ118 ចំហៀងខាងជេីងផ្សារសាមគ្គី រឺក៏អ្នកទាំងអស់គ្នាអាចធ្វើការខលកម្ម៉ង់តាមរយៈលេខទូរសព្ទ 012 621 550 / 015 621 550 ៕

ហាង បាញ់កាញ់ កូនតាសេរ្យ
ហាង បាញ់កាញ់ កូនតាសេរ្យ
ហាង បាញ់កាញ់ កូនតាសេរ្យ
ហាង បាញ់កាញ់ កូនតាសេរ្យ

ហាង បាញ់កាញ់ កូនតាសេរ្យ
ម៉ោងបើកលក់៖ ១២ថ្ងៃត្រង់ – ៦ល្ងាច
លេខទូរស័ព្ទ៖ 012 621 550 / 015 621 550
ទីតាំង៖ ផ្លូវលេខ118, ចំហៀងខាងជេីងផ្សារសាមគ្គី
ផែនទី៖ https://goo.gl/maps/onPJtwAtdZoVoUiw7
ចំណត៖ ម៉ូតូ 

ឃ្លានបាយឆាក្តាមមែនអត់?? មិនចាំបាច់ទៅដល់កំពតទេ មកក្រោយសាលាវ៉ាន់ដា អ្វីក៏មានដែរ មកញុាំផ្ទាល់ក៏បាន កុម្មង់ក៏បាន?

កាន់តែស្រួល នឹកឃ្លានបាយឆាក្តាមកំពត លែងជាបញ្ហាទៀតហើយ មិនចាំបាច់ទៅដល់ខេត្តកំពតទេ មកត្រឹមក្រោយសាលាវ៉ាន់ដា រកឈ្មោះហាង បាយឆាក្តាមកំពត ចូលមកមិនបំណងទេ ព្រោះថាល្បីមិនណយទេ ជាង១០ឆ្នាំមកហើយនៅខេត្តកំពត ហើយបើនិយាយពីរសជាតិវិញ បាយ​ឆា​កំពត​រសជាតិ​ដើម​តែម្តង។

ហាង​ បាយ​ឆា​ក្ដាម​កំពត
ហាង​ បាយ​ឆា​ក្ដាម​កំពត
ហាង​ បាយ​ឆា​ក្ដាម​កំពត
ហាង​ បាយ​ឆា​ក្ដាម​កំពត

បើថាចូលមកដល់ក្នុងហាងវិញ ម្ហូបអ្វីក៏មានដែរ ទាក់ទងហ្នឹងគ្រឿងសមុទ្រ មានដូចជា៖ នំ​បញ្ចុក​កំពតសាច់ក្តាម បាយឆាកាពិសាច់ក្តាម បង្គា បាយឆាក្តាមលាយបង្គា បាយឆាក្តាមពិសេស បាយឆាក្តាមអូម៉ាឡែតបង្គា និយាយរួមទៅ គឺថាមិនខ្វះចឹងហ្មង អ្វីដែលសំខាន់គាត់ប្រើសាច់ក្តាមថ្មីស្រស់ៗ ហើយមានអានាម័យថែមទៀតផង ។

ហាង​ បាយ​ឆា​ក្ដាម​កំពត
ហាង​ បាយ​ឆា​ក្ដាម​កំពត
ហាង​ បាយ​ឆា​ក្ដាម​កំពត
ហាង​ បាយ​ឆា​ក្ដាម​កំពត

បើបែបនេះហើយនៅសុខៗឃ្លានបាយឆាក្តាមអី កុំទៅដល់ខេត្តកំពត ជិះមករកនៅម្តុំក្រោយសាលាវ៉ាន់ដា ហាង បាយឆាក្តាមកំពត មានមួយកំប្លេរតែម្តង តែប្រសិនបើមិនចង់ចេញពីផ្ទះទេ ជម្រើសល្អគឺ App foodpanda ។

ហាង​ បាយ​ឆា​ក្ដាម​កំពត
ហាង​ បាយ​ឆា​ក្ដាម​កំពត
ហាង​ បាយ​ឆា​ក្ដាម​កំពត
ហាង​ បាយ​ឆា​ក្ដាម​កំពត
ហាង​ បាយ​ឆា​ក្ដាម​កំពត
ហាង​ បាយ​ឆា​ក្ដាម​កំពត

ហាង​ បាយ​ឆា​ក្ដាម​កំពត
លេខ​ទូរសព្ទ៖ 015 26 82 82 | 092 26 82 82
ទីតាំង៖ ផ្លូវ១៨៧ ខាង​ក្រោយ​សាលាវ៉ាន់ដា
ផែនទី៖ https://goo.gl/maps/ikmbSoxfx8JuUxe2A

វីដេអូ៖

ហ្វឺ មីស៊ុបមួយកន្លែងនេះរសជាតិមិនធម្មតា ជាមួយស្នាដៃចុងភៅមានបទពិសោធន៍ ជិត២០ឆ្នាំ

អ្នកដែលចូលចិត្តញ៉ាំហ្វឺ ចូលចិត្តញ៉ាំមីស៊ុប ពេលបានមកដល់កន្លែងមួយនេះដឹងតែពេញចិត្តហ្មងជាមួយរសជាតិដ៏ពិសេសពីចុងភៅដែលជាម្ចាស់ហាង និងមានទពិសោធន៍ ជិត២០ឆ្នាំមកនេះ គឺធានាថាផ្ដល់រសជាតិជូនលោកអ្នកពិតជាមិនអោយខកបំណង។

ហាង មីគាវ ឆាយសេង
ហាង មីគាវ ឆាយសេង
ហាង មីគាវ ឆាយសេង

ច្បាស់ជាចង់ស្គាល់ហើយមែនអត់ ដើម្បីបានមកសាកភ្លក្សរសជាតិ ចង់ដឹងថាឆ្ងាញ់ប៉ុណ្ណានោះ? ណ្ហើយមិនលាក់ទេ កន្លែងពិសេសបែបនេះត្រូវតែនាំអោយអ្នកទាំងអស់គ្នាបានស្គាល់ហើយជាពិសេសគឺអ្នកប្លុកចោមចៅ ប្លុកបុរីសន្តិភាព២ ពិតជាមិនអាចរំលងបានទេណាជាមួយហាង មីគាវ ឆាយសេង ។ អ្នកដែលនៅ បុរីសន្តិភាព២ ច្បាស់ជាធ្លាប់ស្គាល់ និងធ្លាប់បានញ៉ាំរួចមកហើយព្រោះថា ហ្វឺ មីស៊ុប នៅទីនេះគឺល្បីខ្លាំងណាស់។ ហ្វឺ គឺជាមុខម្ហូបដែលលក់ដាច់ខ្លាំងជាងគេប្រចាំហាងតែម្ដង និងមីស៊ុបក៏ទទួលបានការគាំទ្រមិនធម្មតាដែរ។ អ្វីដែលពិសេសគ្រឿងផ្សំបន្ថែមពិសេសដែលមិនអាចខ្វះបានពេលញ៉ាំហ្វឺ និងមីស៊ុបនៅទីនេះគឺមានខ្ទឹមជ្រក់ និងម្ទេសត្រាំ និយាយពីថាពីរមុខនេះជាតិសាហាវ និងធ្វើដោយម្ចាស់ហាងផ្ទាល់តែម្ដងរសជាតិឆ្ងាញ់ពិតៗ។

ហាង មីគាវ ឆាយសេង
ហាង មីគាវ ឆាយសេង
ហាង មីគាវ ឆាយសេង

ស្គាល់កន្លែងពិសេសបែបនេះហើយនៅចាំអីទៀតអ្នកប្លុកចោមចៅ ប្លុកបុរីសន្តិភាព២ ចង់ភ្លក្សចង់ដឹងថារសជាតិពិសេសដូចល្បីប៉ុណ្ណា កុំភ្លេចកម្ម៉ង់ញ៉ាំណា។ សម្រាប់ទីតាំងហាងស្ថិតនៅផ្ទះលេខ 4C ផ្លូវលេខ3C ក្បែរផ្សារបុរីសន្តិភាព២ ៕

ហាង មីគាវ ឆាយសេង

ហាង មីគាវ ឆាយសេង
លេខទូរសព្ទ៖ 081 386 333 / 071 338 633
ទីតាំង៖ ស្ថិតនៅផ្ទះលេខ 4C ផ្លូវលេខ3C ក្បែរផ្សារបុរីសន្តិភាព២

ញុាំដោយសេរី ឥតដែនកំណត់ ត្រឹម 59$ ញុាំអាហារជប៉ុន ជាង 59មុខ នៅ Hiko Teppanyaki

បទពិសោធន៍ថ្មីប្លែក ពីភោជនីយដ្ឋាន Hiko Teppanyaki លោកអ្នកចំណាយត្រឹម 59$ ញុាំដោយសេរី ឥតដែនកំណត់ ជម្រើសអាហារបែបជប៉ុន ជាង59មុខ ហើយជឿជាក់ថាលោកអ្នកពិតជាប្លែកអារម្មណ៍ជាមួយ ការចម្អិនម្ហូប យ៉ាងស្ទាត់ជំនាញរបស់ចុងភៅចម្អិនភ្លាមៗ ជូនលោកអ្នកតែម្តង។

ភោជនីយដ្ឋាន Hiko Teppanyak
ភោជនីយដ្ឋាន Hiko Teppanyak
ភោជនីយដ្ឋាន Hiko Teppanyak

Hiko Teppanyaki ជាភោជនីយដ្ឋានជប៉ុនថ្មីមួយនៅទីក្រុងភ្នំពេញ ដែលមានមុខម្ហូបជាច្រើនមុខជាមួយនឹងគ្រឿងផ្សំយ៉ាងច្រើនសំបូរបែប នាំចូលសុទ្ធសឺងមកពីបរទេស។ អ្វីដែលពិសេសនៅ Hiko Teppanyaki ផ្តល់ជូនអតិថិជនពិសារអាហារជប៉ុន បានដោយដោយសេរី ឥតដែនកំណត់ រយៈពេល២ម៉ោងពេញ ជាមួយមុខម្ហូបជាច្រើនមុខទាំង Sushi, Sashimi និងម្ហូបជប៉ុនជាច្រើនមុខផេ្សងទៀត ក្នុងនោះលោកអ្នកអាចជ្រើសរើស បានជាមួយ 4 sets ផ្សេងៗគ្នា៖

-Classic set 59$

-Sliver Set 120$

-Gold Set 250$

-Diamond 380$

ភោជនីយដ្ឋាន Hiko Teppanyak
ភោជនីយដ្ឋាន Hiko Teppanyak
ភោជនីយដ្ឋាន Hiko Teppanyak
ភោជនីយដ្ឋាន Hiko Teppanyak

នៅក្នុងភោជនីយដ្ឋាន Hiko Teppanyaki ពិតជាផ្តល់នៅផាសុកភាព និងអនាម័យខ្ពស់ ហើយលោកអ្នកនឹងប្លែកអារម្មណ៍ជាមួយការចម្អិនរបស់ចុងភៅធ្វើភ្លាមៗជូនលោកអ្នកពិសា ប្លែកទាំងរសជាតិ ប្លែកទាំងអារម្មណ៍ ។ សម្រាប់អ្នកចូលចិត្តញុាំម្ហូបជប៉ុន ញុាំដោយសេរី ឥតដែនកំណត់អ្នកទាំងអស់គ្នាអាចមកសាកល្បងនូវបទពិសោធន៍ដ៏អស្ចារ្យនេះនៅ Hiko Teppanyaki បាន ទាំងសេវាកម្ម ម្ហូបសុទ្ធសឹងតែឆ្ងាញ់និងប្លែកមាត់ ពិតជាសាកសមបំផុតសម្រាប់អ្នកចង់ Dating, Birthday បែបជប៉ុន កុំភ្លេច ភោជនីយដ្ឋាន Hiko Teppanyaki ។

ភោជនីយដ្ឋាន Hiko Teppanyak
ភោជនីយដ្ឋាន Hiko Teppanyak
ភោជនីយដ្ឋាន Hiko Teppanyak
ភោជនីយដ្ឋាន Hiko Teppanyak
ភោជនីយដ្ឋាន Hiko Teppanyak

ភោជនីយដ្ឋាន Hiko Teppanyaki
ទីតាំង៖ ផ្សារទំនើបជីបម៉ុង Noro Mall ជាន់ទី១
លេខទូរសព្ទ៖ 023 88 5767 | 096 767 5767
បើកម៉ោង ៖​ 10:00 Am – 10:00 PM

វីដេអូ៖

មិនដែលថាស្ងាត់ម៉េច! ភ្ញៀវពេញៗ ហាងតែម្តង បងម៉ាប់អយស្ទ័រ នេះគឺ ដោយសារតែ តម្លៃ និងរសជាតិឆ្ងាញ់?

ថាអោយតែនឹកឃើញឃ្លានគ្រឿងសមុទ្រម្តងៗ អត់ដែលភ្លេចទេ ហាង បងម៉ាប់អយស្ទ័រ អាចនិយាយបានថាពិភពគ្រឿងសមុទ្រហើយ ស្អីក៏មានដែរ ចង់អយស្ទ័រ បង្គារ​ បង្កង មឹក ខ្យង ក្តាមសមុទ្រ ចង់ឆា ចង់អាំង បានមួយកំប្លេរ អ្វីដែលសំខាន់ តម្លៃគឺទទួលយកបាន តម្លៃ១មុឺន ២មុឺនរៀល ញ៊ាំបានមួយឆ្ងាញ់ ។

ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ

សម្រាប់អ្នកដែលធ្លាប់ឧស្សាជិះកាត់ផ្លូវ១០៥ ក្រោយម្តុំសាលាយុគន្ធញឹកញាប់ គឺស្គាល់ច្បាស់តែម្តង ហាង បងម៉ាប់អយស្ទ័រ ជិះពេលណាក៏ភ្ញៀវពេញៗហាង ស្ទើរតែរាល់ថ្ងៃហើយ លក់ដាច់ខ្លាំង ម៉ូយៗគាត់មួយៗ សុទ្ធតែរាប់ឆ្នាំ ម៉ូយខ្លះមកញ៉ាំតាំងពីមិនទាន់មានប្តី ឡូវមានប្តីមានប្រពន្ធ មានទាំងកូនទៀត ក៏នាំមកញ៉ាំដល់ឡូវទៀត ។

ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ

បងប្អូនមួយចំនួនប្រាកដជាបានដឹងហើយ គ្រាន់តែឃើញភ្ញៀវពេញៗហាង របស់បងម៉ាប់អយស្ទ័រ អាចសំគាល់ដឹងឆ្ងាញ់បាត់ហើយ ចឹងកុំអោយរំលងណាសម្រាប់អ្នកដែលមិនទាន់បានសាកអាច មករកញ៊ាំបាន។

ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ

ហាង បងម៉ាប់អយស្ទ័រ
លេខទូរសព្ទ៖ 096 88888 40 / 078 25 00 15
ទីតាំង(សាខាទី១)៖ ស្ថិតតាមបណ្ដោយផ្លូវ១០៥ កែងផ្លូវ២៩២ ក្រោយសាលាយុគន្ធ
ផែនទី(សាខាទី១)៖ ចុចទីនេះ
ទីតាំង(សាខាទី២)៖ ស្ថិតតាមបណ្ដោយផ្លូវ១០៥ កែងផ្លូវ២៨៨ ក្រោយសាលាយុគន្ធ
ផែនទី(សាខាទី២)៖ ចុចទីនេះ

វីដេអូ

នឹករសជាតិម្ហូបប្រពៃណីជាតិ បែបជនបទស្រុកស្រែ ប្រហុក និង គ្រឿងអន្លក់ មិនអាចរំលងបាន ពីហាង មាតុភូមិ

និយាយដល់ម្ហូបបែបស្រុកស្រែ ម្ហូបលក្ខណៈប្រពៃណីជាតិ ដូចជា ប្រហុក និងគ្រឿងអន្លក់ ជាដើមហ្នឹង បងប្អូនមួយចំនួនប្រាកដជានឹកឃើញដល់ ហាង មាតុភូមិមុនគេហើយ ដោយអាចចាត់ទុកថា ជាហាងដែល ប្រកាន់ភ្ជាប់ជាមួយ មរតកម្ហូបប្រពៃណីជាតិ ជាគោលតែម្តង ។

ហាង មាតុភូមិ
ហាង មាតុភូមិ
ហាង មាតុភូមិ

ហាង មាតុភូមិ នាពេលបច្ចុប្បន្ននេះ បានពង្រីកសាខាជាច្រើន ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា តាមដងផ្លូវ ទៅបណ្តាខេត្តផ្សេងៗផងដែរ ដែលនេះគឺបានផ្តល់នៅភាពងាយស្រួល សម្រាប់បងប្អូនដែល ចង់ទទួលទានអាហារ បែបជនបទស្រុកស្រែ គាត់អាចចូលទៅពិសាបាន ។ ដោយឡែកនៅក្នុងរាជធានីភ្នំពេញឯណេះវិញ សម្រាប់បងប្អូនដែលនិយមទទួលទានអាហារបែបជនបទស្រុកស្រែ តែងតែនឹកឃើញដល់ ហាង មាតុភូមិ មុនគេ ជាពិសេស ប្រហុក និងគ្រឿងអន្លក់ តែម្តង ។

ហាង មាតុភូមិ
ហាង មាតុភូមិ
ហាង មាតុភូមិ
ហាង មាតុភូមិ

សម្រាប់បងប្អូនដែលនៅម្តុំស្ពានអាកាស ៧ មករា អាចឈៀងមករកកន្លែងពិសាម្ហូបអាហារបែបប្រពៃណីជាតិខ្មែរ ជនបទ អាចមករកនៅសាខា មាតុភូមិ សាខាពេទ្យលោកសង្ឃ បានណា៎ ទីតាំងគឺពិតជាផ្តល់នៅផាសុកភាព អនាម័យ ទីតាំងធំទូលាយ ងាយស្រួលខ្លាំងមែនទែន ។ កុំភ្លេចណា នឹកដល់ម្ហូបបែបប្រពៃណីជាតិ ម្ហូបខ្មែរ ម្ហូបស្រុកស្រែ ម្ហូបជនបទ ប្រហុក អន្លក់ មករកបាននៅ ហាង មាតុភូមិ ។ សម្រាប់លោកអ្នកដែលមិនចង់ចេញក្រៅ​ លោកអ្នកអាចធ្វើការកុម្មង់តាមរយៈ app ដឹកជញ្ជូន foodpanda ។ សម្រាប់លោកអ្នក #ប្រើកូដ FACETASTE ទទួលបានការបញ្ចុះតម្លៃ50% សម្រាប់ការកុម្ម៉ង់លើកដំបូងចាប់ពី $4.5 ។

ហាង មាតុភូមិ
ហាង មាតុភូមិ
ហាង មាតុភូមិ
ហាង មាតុភូមិ
ហាង មាតុភូមិ

ហាង មាតុភូមិ សាខាពេទ្យលោកសង្ឃ
ទីតាំង៖ ផ្ទះលេខ 297 ផ្លូវ 156
លេខទូរសព្ទ៖ 012 567 198

វីដេអូ៖