បង្អែមបាយដំណើបខ្នុរ ឆ្ងាញ់ហើយងាយក្នុងការធ្វើទៀត??

0

បាយដំណើបខ្នុរ គ្រាន់តែលឺឈ្មោះនឹកដល់រសជាតិស្ទើរស្រក់ទឹកមាត់បាត់ទៅហើយ ព្រោះថាដឹងតែឆ្ងាញ់មិនណយទេ បាយដំណើបក៏ឈ្ងុយ ខ្នុរក៏ផ្អែមឆ្ងាញ់ទៀតពេលដាក់ជាមួយគ្នាបង្កើនរសជាតិតិចអី។ តោះកុំរវល់អង្គុយស្រមៃតែរសជាតិ យើងមករៀនធ្វើហ្មងទៅព្រោះថាAdmin មានចុងភៅពិសេសដែលមានបង្ហាញពីគ្រឿងផ្សំ និងវិធីក្នុងការធ្វើនៅខាងក្រោមនេះ។

បង្អែមបាយដំណើបខ្នុរ

 គ្រឿងផ្សំដែលត្រូវមាន

  • សណ្ដែកបាយបករួច ១ខាំ
  • អង្ករដំណើប ១គីឡូក្រាម
  • ខ្ទិះដូងដើម កន្លះលីត្រ
  • ខ្ទិះដូងចុង ៥ស្លាបព្រាបាយ
  • ស្ករត្នោត ២ខាំ
  • អំបិល កន្លះស្លាបព្រាកាហ្វេ

សម្រាប់វីដេអូ៖ ចុចទីនេះ

បង្អែមបាយដំណើបខ្នុរ
បង្អែមបាយដំណើបខ្នុរ
បង្អែមបាយដំណើបខ្នុរ

ជក់មាត់ជីបៗ បិនដូវនំបញ្ចុកជ្រលក់ទឹកកាពិរសជាតិប្លែកមាត់អស់ស្ទះ?

0

បិនដូវគ្រាន់តែលឺឈ្មោះច្បាស់ជាមានអារម្មណ៍ថាប្លែកហើយ តែបើសម្រាប់អ្នកដែលធ្លាប់ទៅលេងនៅវៀតណាមអ្នកខ្លះប្រាកដជាធ្លាប់លឺ អ្នកខ្លះច្បាស់ជាធ្លាប់ញ៊ាំទៀតផងព្រោះថាជាមុខម្ហូបដែលល្បីនៅវៀតណាមរសជាតិពិសេសអស់ស្ទះ បានញ៊ាំម្ដងហើយ អាចនឹងជក់មាត់ចូលចិត្តតែខ្លាំងហ្មង។

ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ

ពេលនេះអ្នកដែលនឹកឃ្លានបិនដូវ មិនចាំបាច់ទៅដល់វៀណាមទៀតនោះទេ ព្រោះថាបិនដូវមាន៣សាខានៅកម្ពុជា មានដូចជានៅភ្នំពេញ សៀមរាប និងកំពង់សោម។ មូលហេតុដែលធ្វើអោយបិនដូវ មានរហូតដល់ទៅ៣សាខាក៏ដោយសារតែមានគាំទ្រខ្លាំងពីអតិថិជនជាមួយរសជាតដ៏ពិសេសនៃនំបញ្ចុកផ្ទាប់ជាមួយបន្លែស្រស់ៗ និងប្រហិត ឆៃយ៉ ឆាគើម ណែមជូសាន ផាក់លូវ ជ្រលក់ជាមួយទឹកកាពិដ៏មានរសជាតិធ្វើអោយញ៊ាំហើយជក់មាត់ជីបៗហ្មង។ អ្វីដែលសំខាន់ បិនដូវ នៅហាងទាំង៣សាខានេះគឺជារសជាតិដើមមកពីវៀតណាមផ្ទាល់តែម្ដង។

ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ

ម៉ោះៗ នៅចាំអីទៀតម្ហូបប្លែករសជាតិឆ្ងាញ់បើកសាខាឆ្លងប្រទេសបែបនេះហើយមិនបានមកញ៊ាំម៉េចបានទៅ នំបញ្ចុកផ្ទាប់បន្លែស្រស់ មានសាច់ច្រើនប្រភេទ ហើយជ្រលក់ទឹកកាពិគ្រាន់តែស្រមៃក៏មានក្ដីសុខមាត់ក្នុងការញ៊ាំដែរ។ កុំបង្អង់យូរណា ណាត់គ្នាមកលឿនមកព្រោះថាហាងចាប់បើកពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៨យប់ចន្លោះម៉ោងនេះមកញ៊ាំពេលណាក៏បាន៕

ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ

ហាង បិនដូវ
ទីតាំង៖ ផ្ទះលេខ365E0 ផ្លូវលេខ១២៨ សង្កាត់មិត្តភាព រាជធានីភ្នំពេញ
លេខទូរសព្ទ៖​ 070 666 120/ 096 666 0133/ 070 666 130 (សាខាភ្នំពេញ)

ពងទាកូនខ្ទឹមជ្រក់ឆ្ងាញ់ល្បីខ្លាំងពេញច្បារអំពៅ អ្នកណាខ្លះដែលស្គាល់?

0

ពងទាកូនច្បារអំពៅ អ្នកផ្សារច្បារអំពៅគ្រាន់តែលឺឈ្មោះប្រាកដកជាស្គាល់ច្បាស់ដូចមេឃបើកថ្ងៃហ្មងហើយ ព្រោះថាកន្លែងនេះល្បីខ្លាំងលក់តាំងពីឆ្នាំ១៩៨៣​ រហូតដល់សព្វថ្ងៃ ក្នុងមួយថ្ងៃៗលក់ដាច់ខ្ទង់ពាន់គ្រាប់ឯណោះ បែបនេះបើមិនស្គាល់បានស្គាល់ដូចជាចម្លែកពេកហើយនិយាយលេងសើចអី។

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

បើតាម Admin ដឹងពណ៌មានពីម៉ូយៗរបស់ហាង ពងទាកូនច្បារអំពៅ គាត់ប្រាប់ថាគាត់ចូលចិត្តញ៊ាំពងទាកូននៅទីនេះ ក៏ដោយសារតែរសជាតិខ្ទឹមជ្រក់ដ៏ឆ្ងាញ់ ដែលច្នៃដោយម្ចាស់ហាងមានរសជាតិខ្លាំងដែលញ៊ាំជាមួយពងទាបង្កើនរសជាតិយ៉ាងពិសេសប្លែកពីហាងដ៏ទៃៗ។ ក្រៅពីពងទាកូនដែលឆ្ងាញ់ល្បីប្រចាំហាង ក៏មានខ្ចៅ ខ្យង ក្ដាមស្រែ ពងក្រួច ងាវ លៀសហូល និងក្ដាមសមុទ្រផងដែរ រសជាតិរបស់ទាំងប៉ុន្មានមុខនេះក៏មិនធម្មតាដែរ នៅពេលបានដាក់ខ្ទឹមជ្រក់ និងទឹកជ្រលក់អំបិលម្ទេសរសជាតិក៏មិនណយដែរ ជាតិសាហាវ។

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

ណ្ហើយ កុំអោយថាAdmin ចេះតែនិយាយសរសើរ ចឹងចង់ដឹងថាពិសេសចឹងមែនអត់ ល្ងាចនេះឌុបគ្នាមកញ៊ាំមក រឺក៏កម្ម៉ង់តាមរយៈ App ដឹកជញ្ជូន foodpanda ក៏បាន ព្រោះថាតម្លៃក៏សមរម្យសម្រាប់១មុខ ១ចានតម្លៃត្រឹមតែ៥ពាន់រៀលតែប៉ុណ្ណោះ ជុំគ្នាដាក់ម៉ាឆ្ងាញ់មាត់ឲ្យណាណីម្ដងមើល៕

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

ហាង ពងទាកូនច្បារអំពៅ
លេខទូរសព្ទ៖​ 017 27 27 12 / 010 47 57 65
ទីតាំង៖ សាខាទី១ ផ្លូវលេខ ៣៦៣ កែងផ្សារច្បារអំពៅ
សាខាទី២៖ ក្រោយវត្តនិរោធ៍

វីដេអូ៖

គុយទាវប្រហិតត្រី សាច់ស្វិតមានរសជាតិ ញ៉ាំអស់មួយចានចង់ថែមមួយចានទៀត?

0

លឺហើយចង់សាកភ្លក្សរសជាតិដ៏ពិសេសនៃ គុយទាវប្រហិតត្រី នេះអត់? រសជាតិមិនធម្មតាទេណា ជាមួយនឹងការប្រើប្រាស់រូបមន្តគ្រឿងផ្សំ តជំនាន់ដោយមិនប្រើប្រាស់ប៊ីចេង ដែលធ្វើឲ្យអ្នកញ៉ាំទទួលបានទាំងរសជាតិឆ្ងាញ់ និងមិនប៉ះពាល់សុខភាព។

ហាង គុយទាវសែនសុខ
ហាង គុយទាវសែនសុខ
ហាង គុយទាវសែនសុខ

ចង់ញ៉ាំគឺមាននៅ ហាង គុយទាវសែនសុខ ដែលមានទីតាំងនៅក្នុង បុរីប៉េងហួតបឹងស្នោរ លើរុក្ខវិថីរ៉ូសាតូ។ បានមកដល់ហើយមិនត្រឹមមានតែគុយទាវប្រហិតត្រី នេះទេណាក្រៅពីនេះក៏មានជាមួយបាយមាន់ស្ទីមដែលមានរសជាតិពិសេស សាច់មាន់ស្រួយខាងក្រៅ សាច់ខាងក្នុងទន់ញ៉ាំជក់មាត់ តែម្ដងដែលមួយៗថ្ងៃលក់អស់រាប់រយចានឯណោះ។ បន្ថែមពីនេះក៏មានជាមួយ នឹងភេសជ្ជៈឆ្ងាញ់ៗពិសេសៗប្រចាំហាងជាច្រើនមុខផងដែរ។

ហាង គុយទាវសែនសុខ
ហាង គុយទាវសែនសុខ
ហាង គុយទាវសែនសុខ

បែបនេះកុំភ្លេចណាឆ្ងាញ់មាត់ ចង់ប្លែកមាត់ មកសាកជាមួយនឹង គុយទាវប្រហិតត្រី ដឹងតែត្រូវចិត្តហ្មង ជាពិសេសអ្នកខាងប្លុកច្បារអំពៅ​ និងនៅក្នុងបុរីប៉េងហួតបឹងស្នោរ មិនអាចរំលងទេណា?៕

ហាង គុយទាវសែនសុខ
ហាង គុយទាវសែនសុខ
ហាង គុយទាវសែនសុខ

ហាង គុយទាវសែនសុខ
លេខទូរសព្ទ៖ 086 733 911 / 085 733 911
ទីតាំង៖ បុរីប៉េងហួតបឹងស្នោរ​ ផ្ទះ​លេខ​46-48​ លើរុក្ខវិថី​រ៉ូសាតូ​

វីដេអូ៖

សប្បាយមាត់ញ៉ាំហ្មងជាមួយនឹងម្ហូប​រហូតទៅដល់ ៩០មុខពី​ ហាង ឡាសែនហេងហេង?

0

និយាយពី ហាង​ ឡាសែនហេងហេង​ ដឹងតែមានអ្នកស្គាល់ហ្មងព្រោះថាលក់ជាង ៦ឆ្នាំមកហើយ នឹងមានការគាំទ្រពីអតិថិជនជាច្រើន ។ ពេលនេះបានបើកសាខាថ្មីហើយ កន្លែងធំទូលាយ ស្អាត ងាយស្រួលសម្រាប់អតិថិជន អង្គុយញ៉ាំបានយ៉ាងរីករាយ ។ សម្រាប់អតិថិជនដែលមកញ៉ាំនៅសាខាថ្មី និងទទួលបានការថែមជូនភីហ្សាមួយ ដែលធ្វើដោយម្ចាស់ហាងផ្ទាល់ ។

ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង

បើបានមកដល់ ហាង​ ឡាសែនហេងហេង ត្រៀមតែទុកពោះអោយទំនេរមកដឹងតែមិនខ្វះម្ហូបញាំហ្មង ចង់ ស៊ុបខ្យង គ្រឿងសមុទ្រក្រឡុក បុកក្រមុំបីសាសន៍ បុកល្ហុង គ្រឿងសមុទ្រអាំង គ្រឿងភ្លា គ្រឿងញាំ សាច់អាំង បាយឆា ស៊ុប សាច់អាំងម៉ូយ៉ាង មានមួយកំប្លេរតែម្តង ហើយក៏មានមីនុយថ្មីពីរមុខយ៉ាងពិសេសបន្ថែមទៀតគឺស៊ុបផ្សិត និងមាន់ដុតស្បែកស្រួយ និយាយទៅសម្បូរសប្បាយមាត់ញាំហ្មងហាស់ មិនថាសាខាចាស់សាខាថ្មីគឺមានគ្រប់មុខតែម្ដង ។ ប្រសិនបើលោកអ្នករវល់ មិនបានចេញក្រៅផ្ទះ តែចង់ញ៉ាំម្ហូបប្លែកៗ របស់ហាង ឡាសែន ហេង ហេង លោកអ្នកក៏អាចធ្វើការកុម្មង់នៅតាម App ដឹកជញ្ជូនទាំងអស់បាន។

ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង

សម្រាប់លោកអ្នកដែលចង់រកហាងបែបសាមញ្ញ ដែលមានកន្លែងអង្គុយ មានខ្យល់អាកាសជាប់មាត់ទន្លេអាចមកទីតាំងចាស់បាន​ រឺក៏ចង់អង្គុយញ៉ាំជាមួយបរិយាកាសធំទូលាយលោកអ្នកអាចមកទីតាំងថ្មី​ ដោយលោកអ្នកចុះពីស្ពានភ្លោះមុខ Naga World រួចបត់ឆ្វេង ( ហាងនៅក្បែរគលស្ពានចេញពីកោះពេជ្រ ) ៕

ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង



ហាង ឡាសែន ហេង ហេង
លេខទូរសព្ទ៖ 096 99 90 630 / 096 306 1315 / 093 26 81 60
សាខាទី២៖ ចុះពីស្ពានភ្លោះមុខ Naga World រួចបត់ឆ្វេង (ហាងនៅក្បែរគលស្ពានចេញពីកោះពេជ្រ)
សាខាទី១៖ ចុះពីស្ពានហង្សបត់ស្តាំ ហើយបត់ស្តាំទៀត​ ស្របតាមមាត់ទន្លេ​ ហាងនៅខាងស្តាំដៃ

វីដេអូ៖

មិនស្គាល់មិនបាន ពិតជាស្តាយកន្លែងស្អាត បរិយាកាសល្អ ម្ហូបឆ្ងាញ់ហើយនៅកណ្ដាលក្រុងទៀត

0

រកកន្លែល្អមិនចាំបាច់ទៅណាឆ្ងាយ មកត្រឹមតែទួលទំពូងក៏អេមជាមួយនឹង Krosal – ក្រសាល Coffee&Eatery កន្លែងស្អាត បរិយាកាសល្អ ម្ហូបឆ្ងាញ់ថែមទៀត និយាយគឺថាមួយកំប្លេតែម្ដង។

Krosal - ក្រសាល Coffee&Eatery
Krosal - ក្រសាល Coffee&Eatery
Krosal - ក្រសាល Coffee&Eatery

Krosal – ក្រសាល Coffee&Eatery មិនថាមកព្រឹក ថ្ងៃ រឺក៏យប់ទេពេលណាក៏បានព្រោះថានៅទីនេះពេលព្រឹក និងថ្ងៃមានលក់នូវកាហ្វេ រីឯពេលយប់គឺមានជាមួយនឹងម្ហូបគ្រឿងក្លែមជាច្រើនមុខ រួមទាំងបៀរជាក់ៗដែលអាចអោយគ្រប់គ្នាអង្គុយញ៊ាំ កាត់ស្ត្រេសបានម៉ាអេមដែលអមដោយបរិយាកាសល្អ រួមជាមួយការ Live Band ជារៀងរាល់ថ្ងៃថែមទៀត។

Krosal - ក្រសាល Coffee&Eatery
Krosal - ក្រសាល Coffee&Eatery
Krosal - ក្រសាល Coffee&Eatery

ចាំអីទៀតទេនេះ ស្គាល់កន្លែងពិសេសប៉ុណ្ណឹងហើយ ល្ងាចនេះកក់មួយតុហ្មងទៅបបួលគ្នាមកលាងអារម្មណ៍មិនល្អចេញនៅទីនេះមកដឹងតែអេមហ្មង៕

Krosal - ក្រសាល Coffee&Eatery
Krosal - ក្រសាល Coffee&Eatery
Krosal - ក្រសាល Coffee&Eatery
Krosal - ក្រសាល Coffee&Eatery

Krosal – ក្រសាល Coffee&Eatery
លេខទូរសព្ទ៖ 098 369 468
ម៉ោងបើក-បិទ៖ បើក 6:30ព្រឹក – 12យប់
ទីតាំង៖ ផ្លូវ464 សង្កាត់ទួលទំពូង1 ខណ្ឌចំការមន រាជធានីភ្នំពេញ
ផែនទី៖ https://goo.gl/maps/tcWVaakEhbUxBXaV8

កាន់តែចំណេញ កាន់តែប្លែកមាត់😋 ភីហ្សាគ្រឿងសមុទ្រថ្មី 4 រសជាតិថ្មី តម្លៃត្រឹមតែ $15.99 ទទួលបានភីហ្សាខ្នាតកណ្តាល 2 😱

0

ពេលនេះម៉ោងនេះ ដឹងតែសប្បាយមាត់ញ៊ាំហ្មងសម្រាប់់អ្នកដែលចូលចិត្តញ៊ាំភីហ្សា ជាពិសេសគឺហ្វេនរបស់ Domino’s Pizza ផ្ទាល់តែម្ដងព្រោះថាពេល កំពុងតែមានប្រម៉ូសិនពិសេសដោយគ្រប់គ្នាចំណាយត្រឹមតែ $15.99 ទទួលបានភីហ្សាខ្នាតកណ្តាល 2 ភ្លាមៗ។ បន្ថែមពីនេះ ក៏មានការថែមជូនកាដូថែមទៀត នៅពេលដែលលោកអ្នកប្រើប្រាស់ជាមួយនឹង ប្រម៉ូកូដ Facetaste ដែលការបន្ថែមជូននេះមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

ហាង Domino's Pizza
ហាង Domino's Pizza
ហាង Domino's Pizza

សម្រាប់ ភីហ្សារសជាតិថ្មី គឺមាន ៤រសជាតិ និង ២ប្រភេទសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសនោះគឺភីហ្សា Shrimp Cocktail និង Tropical Seafood Supreme ដែលមានស្សសគ្រីមជូរអែម រីឯភីហ្សា Spicy Seafood Supreme និង​ Spicy Seafood Sausage Sensation មានស្សសរសជាតិហឹរ។ និយាយពីថាទាំង៤ភីហ្សារសជាតិ គឺមានបន្លែសាច់ពេញលើសាច់ភីហ្សា ដែលធ្វើឱ្យគ្នា ខាំញ៊ាំមួយម៉ាត់ណាក៏ឆ្ងាញ់។

ហាង Domino's Pizza
ហាង Domino's Pizza
ហាង Domino's Pizza

៤រសជាតិនេះ ញ៊ាំជក់មាត់ណាស់ប្រាប់ទៅ ហើយជាពិសេសក្នុងកំឡុងកំពុងមានប្រម៉ូសិន និងថែមជូនកាដូយ៉ាងពិសេសបែបនេះ កុំរំលងឱ្យសោះណាញ៊ាំបានឆ្ងាញ់មាត់ហើយ ចំណេញលុយថែមទៀត៕

ហាង Domino's Pizza
ហាង Domino's Pizza
ហាង Domino's Pizza

ហាង Domino’s Pizza
លេខទូរស័ព្ទ៖ 1800202020 (តេហ្វ្រី ដឹកហ្វ្រី)
ទីតាំង៖ គ្រប់សាខាទាំងអស់

ម្ហូបខ្មែរឆ្ងាញ់រសជាតិដើមរូបមន្តដើមដែលចាប់បើកតាំងពីឆ្នាំ១៩៩៤ ពីភោជនីដ្ឋាន រំចង់

0

គ្រាន់តែលឺឈ្មោះ ភោជនីយដ្ឋាន រំចង់ អ្នកដែលនិយមចូលចិត្តញ៉ាំម្ហូបខ្មែរ ច្បាស់ជាមានអ្នកធ្លាប់ស្គាល់ហើយជាមួយ នឹងកេរ្តិ៍ឈ្មោះដ៏ល្បីដែលបើកលក់តាំងពីឆ្នាំ១៩៩៤ ដែលមានទីតាំងនៅផ្លូវជាតិលេខ៦ សង្កាត់ព្រែកលាប។ ពេលនេះសម្រាប់អតិថិជនចាស់ ថ្មីដែលនឹករសជាតិចង់ញ៉ាំ ចង់ភ្លក្សរសជាតិអាចមករកបាននៅទីតាំងថ្មី នៅលើផ្លូវ៥៦៦ ខាងលិចសាលាបឋមទួលគោក។

ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់

បានមកដល់ហើយ ចង់ញ៉ាំម្ហូបខ្មែរ ចង់មុខម្ហូបអីក៏មាន ព្រោះថាមានរហូតដល់ទៅជិត ១០០មុខឯណោះ ហើយបើរសជាតិវិញពិសេសលែងនិយាយហើយ ជាមួយនឹងរូបមន្តគ្រឿងផ្សំ តជំនាន់ពីម្ដាយមកកូនដោយនៅតែរក្សាភាពឆ្ងាញ់មិនផ្លាស់ប្ដូរ។ សម្រាប់មុខម្ហូបដែលពិសេសៗប្រចាំងហាងដែលគ្រប់គ្នាមកហើយ គួរតែសាកមិនអាចរំលងបាននោះមានដូចជា មាន់អាំង ខមុាំ ម្ជូរពងត្រី និងម្ជូរស្លឹកក្នឹង ដែលប៉ុន្មានមុខនេះអាចនិយាយបានថាញ៉ាំហើយជាប់ចិត្តហ្មង។

ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់

ភោជនីយដ្ឋាន រំចង់ នៅទីតាំងថ្មីនេះគឺមិនត្រឹមតែមានមុខម្ហូបឆ្ងាញ់ៗប៉ុណ្ណោះទេ បរិយាកាសក៏ពិសេសមិនធម្មតាទាំងខាងក្នុង ទាំងខាងក្រៅគឺធំទូលាយ ដែលអាចអោយគ្រប់គ្នាអង្គុយញ៉ាំជុំគ្រួសារ ក្រុមការងារ មិត្តភក្ដិបានយ៉ាងរីករាយ។ ជាពិសេសសម្រាប់អតិថិជនចាស់ កុំភ្លេចមករំលឹករសជាតិជាមួយមិត្តភក្តិ និងមនុស្សដែលធ្លាប់ញ៉ាំជាមួយ រំលឹកអនុស្សវរីយល្អៗពីមុន៕

ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់

ភោជនីយដ្ឋាន រំចង់
ទូរសព្ទ៖ 012 887 073
ទីតាំង៖ ស្ថិតនៅលើផ្លូវ566 ខាងលិចសាលាបឋមសិក្សាទួលគោក (300ម៉ែត្រ)
(ចាប់បើកពីម៉ោង 9ព្រឹក ដល់ម៉ោង 9យប់)

វីដេអូ៖

ម៉ូសស្រ៊ី ហាងមីស្រុះដ៏ពេញនិយម តម្លៃសមរម្យ រសជាតិឆ្ងាញ់ ល្បីឈ្មោះជិត២០ឆ្នាំហើយ

0

អ្នកណាចូលចិត្តញ៉ាំមីស្រុះខ្លះ ចុះធ្លាប់បានមកញ៉ាំនៅហាង ម៉ូសស្រ៊ី ហើយរឺនៅ? បើថានៅទេ គួរតែមកសាកព្រោះថាហាងមួយនេះលក់ មីស្រុះនេះរយៈពេល ១៩ឆ្នាំហើយណា។ មីស្រុះ នៅទីនេះបើនិយាយពីរសជាតិវិញគឺថាពិសេសខ្លាំងណាស់ បានញ៉ាំធានាថាប្លែកមាត់ខុសប្លែកពីមីស្រុះដែលគ្រប់គ្នាធ្លាប់ញ៉ាំពីមុនជាក់ជាមិនខាន។

ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី

ចំពោះមុខម្ហូបនៅហាង ម៉ូសស្រ៊ី មិនមែនមានតែមីស្រុះទេណា គឺមានមីឆា និងប្រហិតបំពងផងដែរ។ មុខម្ហូបទាំងនេះគឺសុទ្ធតែជាមុខម្ហូបពិសេសប្រចាំហាង ដែរម៉ូយៗមកលើកណាក៏មិនដែររំលងដែរ។ មុខម្ហូបទាំង៣ ទទួលបានការគាំទ្របែបនេះក៏ដោយសារ តែមានរសជាតិពិសេសជាងគេ និងមានទឹកជ្រលក់សម្រាប់ញ៉ាំជាមួយត្រូវជាតិគ្នាខ្លាំង ដែលធ្វើអោយអ្នកដែលបានញ៉ាំហើយជក់មាត់ជីបៗតែម្ដង ហើយបើថាមិនជឿទេអាចបបួលគ្នាមកសាកបានណា។

ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី

សម្រាប់មីស្រុះ គឺមានរហូតដល់ទៅ ៣រសជាតិឯណោះសម្រាប់អោយគ្រប់គ្នាធ្វើការជ្រើសរើស គឺរសជាតិធម្មតា រសជាតិតុងយ៉ាំ និងរសជាតិភ្លៅមាន់ រសជាតិណាក៏ឆ្ងាញ់ដែរសាកមួយណាក៏បានដឹងតែឆ្ងាញ់មាត់ហ្មង។ ពិសេសឆ្ងាញ់ លក់ឡើង១៩ឆ្នាំហើយចឹងមិនបានមកញ៉ាំម៉េចបាន ណាត់គ្នាមកថ្ងៃហ្នឹងហ្មងទៅណា៕

ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី

ហាង ម៉ូសស្រ៊ី
លេខទូរសព្ទ៖ 012 30 04 69 / 098 264 789
ទីតាំង៖ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ក្រោយគ្លីនិកវិសាលសុខ

វីដេអូ៖

លំហែរអារម្មណ៍ នឹងបរិយាកាសដូចនៅមាត់សមុទ្រ ក្នុងក្រុងភ្នំពេញ🤪

0

នឹកសមុទ្រណាស់មែនទេ? តែស្តាយណាស់ ជាប់រវល់ការងារ មិនមានពេលទៅលេង តែក្នុងចិត្តនឹកចង់អង្គុយនៅមាត់សមុទ្រញ៊ាំម្ហូបឆ្ងាញ់ៗ ជាមួយអីជាក់ៗដ៏មានក្ដីសុខ។ ចង់បែបនេះ ពេលនេះទោះមិនបានទៅដល់សមុទ្រផ្ទាល់ ក៏អាចមករកកន្លែងជំនួសដែលមានបរិយាកាសបែបនេះបានដែរ ជាពិសេសទៅមិនឆ្ងាយទៀត ឆ្លងតែស្ពានជ្រោយចង្វារមកដល់បាត់។

ហាង OCEAN BAY PHNOM PENH
ហាង OCEAN BAY PHNOM PENH
ហាង OCEAN BAY PHNOM PENH

OCEAN BAY PHNOM PENH នេះហើយជាកន្លែងដែលមានការរៀបចំ ឲ្យយើងទៅដល់ទទួលបានអារម្មណ៍ល្អដូចខ្លួនកំពុងនៅមាត់សមុទ្រ ជាពិសេសអាចនិយាយបានថាជាទីកន្លែងទាញយកបេះដូងអ្នកដែលនិយមចូលចិត្តថតរូបស្អាតៗ។ មិនត្រឹមតែមានបរិយាកាសល្អទេ នៅទីនេះក៏មាននូវមុខម្ហូបជាច្រើនជាប្រភេទគ្រឿងក្លែម និងមុខម្ហូបបែបអ៊ឺរ៉ុបដ៏សម្បូរបែប។

ហាង OCEAN BAY PHNOM PENH
ហាង OCEAN BAY PHNOM PENH
ហាង OCEAN BAY PHNOM PENH

តោះចាំអីទៀត ស្គាល់កន្លែងប៉ុណ្ណឹងហើយ មិនបានមកដូចជាអារម្មណ៍មិនស្ងប់ណ៎។ បបួលដៃគូដៃកង់មក ចង់កាត់ស្ត្រេស កាត់សេដ ណាត់ជួយក្រាស់អីហ្នឹងមកដឹងតែអ៊ែមហ្មង ព្រោះថាបរិយាកាសល្អ ហើយមានតន្ត្រីដ៏រណ្តំ យ៉ាងពិសេសថែមទៀតណា ពិតជាមិនអាចរំលងបានទេ៕🤪

ហាង OCEAN BAY PHNOM PENH
ហាង OCEAN BAY PHNOM PENH
ហាង OCEAN BAY PHNOM PENH
ហាង OCEAN BAY PHNOM PENH
ហាង OCEAN BAY PHNOM PENH

ហាង OCEAN BAY PHNOM PENH
ម៉ោងបើកលក់៖ ៥ល្ងាច – ១២យប់
លេខទូរស័ព្ទ៖ 077 50 91 91 / 093 50 91 91
ទីតាំង៖ ផ្លូវ ៣៩៣ ទន្លេសាប ជ្រោយចង្វារ ក្រុងភ្នំពេញ
ផែនទី៖ https://goo.gl/maps/1k5DUnX31hqe6h9a6