ស្គាល់ ហ្វឺ កន្លែងនេះ អ៊ែមណាស់មិនបាច់ថែមគ្រឿងបន្ថែមក៏ឆ្ងាញ់ ទឹកស៊ុបជាតិដល់ដំណក់ចុងក្រោយ

អ្នកប្លុកសាលាបឋមសិក្សាភូមិ៦ ច្បាស់ជាបានស្គាល់រួចមកហើយ ហាង បងម៉ាប់ហ្វឺ សាលាភូមិ៦ អ្នកដែលចូលចិត្តញ៉ាំហ្វឺច្បាស់ជាមិនដែលរំលងទេជាមួយហាងមួយនេះ ព្រោះថាហ្វឺនៅទីនេះល្បីឆ្ងាញ់មួយថ្ងៃៗលក់ដាច់អស់មិនក្រោម ៣០០ចានទេ។

ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ

សម្រាប់ម៉ូយៗដែលធ្លាប់ញ៉ាំនៅទីនេះគេតែតែងសរសើរថារសជាតិគឺឆ្ងាញ់ ឆ្ងាញ់ដោយមិនចាំបាច់ថែមគ្រឿងបន្ថែម។ អ្វីដែលពិសេសថែមទៀតនោះ ដែលអាចធ្វើអោយអ្នកដែលមកញ៉ាំទីនេះហើយពេញចិត្តដកចិត្តមិនរួចថែមទៀតនោះ គឺខ្ទឹមជ្រក់ និងសាតេ ដែលពីរមុខនេះដាក់បញ្ចូលគ្នាធ្វើរសជាតិកាន់តែកើនថ្វេរដង។ ចំពោះអ្នកដែលមិនចេះញ៉ាំហ្វឺ ក៏អាចកម្ម៉ង់យកមីបានផងដែរ ដោយម្ចាស់ហាងបានជ្រើសរើសយកមីជាតិយកមកប្រើប្រាស់ ដោយសរសៃមីទន់ស្វិតល្អ មានរសជាតិឆ្ងាញ់ និងពេលដែលដាក់ជាមួយទឹកស៊ុបហ្វឺនៅទីនេះឆ្ងាញ់ញ៉ាំហើយមិនសរសើរមិនបាន។

ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ

ពេលដែលគ្រប់គ្នាបានមកញ៉ាំ អ្វីដែលមិនគួរភ្លេចនោះគឺបន្ថែមពងមាន់ស្រែ គឺថាឆ្ងាញ់ហើយប៉ូវកម្លាំងពេញទំហឹងថែមទៀត។ បែបនេះទាំងម៉ូយចាស់ៗ និងអ្នកដែលមិនទាន់បានមកញ៉ាំ ពេលនឹកឃ្លានហ្វឺ កុំភ្លេចមកទីនេះធានាថារសជាតិឆ្ងាញ់ជាប់ចិត្ត៕

ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ

ហាង បងម៉ាប់ហ្វឺ សាលាភូមិ៦
លេខទូរសព្ទ៖ 089 80 80 70
ទីតាំង៖ ផ្លូវ430 សង្កាត់ទូលទំពូង2 ខណ្ឌចំការមន(ជិតសាលាភូមិ6)

វីដេអូ៖

នំបញ្ចុក​សាច់​ចិញ្ច្រាំ នរណាមិនល្បីទាំងមីនុយចាស់ និងមីនុយថ្មីអតិថិជនសរសើរថាឆ្ងាញ់គ្រប់គ្នា

និយាយ​ពី​ហាង​ នំបញ្ចុក​សាច់​ចិញ្ច្រាំ​ គឺថា​អោយ​តែ​អ្នកណា​បាន​ទៅ​ញ៉ាំ​តែងតែ​លាន់មាត់​សរសើរ​ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​​ញ៉ាំ​មួយ​ចាន​ហើយ​ តែងចង់​ថែម​មួយ​ចាន​ទៀត​ហ្មង​។ អ្វី​ដែល​ពិសេស​នោះ​ ឆ្នាំ​២០២០នេះ​ ហាង​ក៏បាន​បន្ថែម​មី​នុយ​ថ្មី​មួយទៀត​ ផ្គាប់ចិត្ត​អតិថិជន​​​ឆ្ងាញ់​ប្លែក​មាត់ម៉ាទំហឹង។

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

សម្រាប់មីនុយថ្មីនេះ គឺ មីសួរសាច់មាន់ ដែលក្នុងនោះមានសាច់មាន់ លាយជាមួយឈាមមាន់ និងបង្កើនរសជាតិថែមមួយកម្រិតទៀតជាមួយទឹកត្រីផ្អែមម្ទេស។ នៅពេលដែលជ្រលក់សាច់មាន់ ជាមួយទឹកត្រីផ្អែមម្ទេស គឺថារសជាតិឆ្ងាញ់កប់សារី អាចនិយាយបានថាឆ្ងាញ់ជាងមីនុយចាស់ដែលល្បីប្រចាំហាងក៏ថាបាន។ បើគិតទៅដល់មីនុយចាស់ដែលមាន គុយទាវសាច់ចិញ្ច្រាំ នំបញ្ចុកសាច់ចិញ្ច្រាំ និងខួរក្ដាម វិញគឺថាត្រូវជាតិខ្លាំងណាស់ជាមួយម្ទេសឆាសាតេ ដែលលោកម៉ូយ កញ្ញាម៉ូយច្បាស់ជាដឹងច្បាស់ហើយ ថាឆ្ងាញ់ខ្លាំងកម្រិតណានោះ។

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

ក្រៅពី​មាន​ម្ហូប​ឆ្ងាញ់​ៗក្នុង​ហាង​ក៏​មាន​ភេសជ្ជៈ​ជាច្រើន​ ក្នុង​នោះ​ក៏​មាន​កាហ្វេ​ដូង​ក្រឡុក​ និង​ទឹក​អំពិល​ទុំ​សណ្ដែកដី​ ដ៏​ឈ្ងុយ​ ផង​ដែរ​។

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

ម៉ោះៗ​ មិនថា​ម៉ូយ​ចាស់​ ម៉ូយ​ថ្មី​ទេ​ កុំភ្លេចមកញ៉ាំទាំងអស់គ្នាណា ព្រោះថាមិនទាំងមីនុយចាស់ និងមី​នុយ​ថ្មីសុទ្ធតែឆ្ងាញ់ៗពិសេសមួយបែបម្នាក់។ ឆ្ងាញ់ៗចឹងអី រឿងអីមិនណាត់គ្នាមកញ៉ាំនោះ ញ៉ាំមុខម្ហូបចាស់ក៏បាន ថ្មីក៏បាន​តាមចំណូលចិត្តរបស់លោកអ្នក ជាពិសេសលោកអ្នកក៏អាចកុម្ម៉ងយកទៅញ៉ាំនៅផ្ទះក៏បានតាមរយៈ Nham24 Delivery, Bloc Delivery និងMuuve Delivery៕(ហាងចាប់បើកពីម៉ោង ៧:00ព្រឹក ដល់ម៉ោង ៧:00យប់, គុយទាវសាច់ចិញ្ច្រាំមានលក់ពីម៉ោង ៧:00ព្រឹក ដល់ត្រឹមម៉ោង ១២:00ថ្ងៃត្រង់)

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរសព្ទ៖ 017 447 333
ទីតាំង៖ ផ្ទះលេខ១៧E0 ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ

វីដេអូ៖

ចង់ញ៉ាំគ្រឿងគោ អីក៏មានសព្វគ្រប់បែបយ៉ាងនៅភោជនីយដ្ឋានតាសេត

ភោជនីយដ្ឋានតាសេតជាអ្នកជំនាញខាងសាច់គោអាំង ស៊ុបគោ និងគ្រឿងគោគ្រប់ប្រភេទ។ សម្រាប់មុខម្ហូមពិសេសប្រចាំ ភោជនីយដ្ឋាន នៅពេលដែលគ្រប់គ្នាបានមកហើយគួរតែសាកនោះមានដូចជា កន្សោមដោះគោអាំង សាច់គោអាំង ពោះគោ ក្រចកគោអាំង ស្មងគោអាំង ស៊ុបគោ និង គ្រឿងគោជាច្រើនប្រភេទទៀត។

ភោជនីយដ្ឋានតាសេត
ភោជនីយដ្ឋានតាសេត
ភោជនីយដ្ឋានតាសេត

នៅទីនេះមិនត្រឹមតែមានម្ហូបឆ្ងាញ់ៗប៉ុណ្ណោះទេ ភោជនីយដ្ឋានតាសេត មានខ្ចុះដាច់ៗពីគ្នា ជាលក្ខណៈធម្មជាតិ ខ្យល់អាកាសល្អ អនាម័យខ្ពស់ និងមានផាសុខភាព។ បងប្អូនអាចអញ្ចើញមកញាំដោយមានទំនុកចិត្តខ្ពស់ ជាពិសេសគ្រប់បុគ្គលិកទាំងអស់បានទទួលការចាក់វាក់សាំងគ្រប់ចំនួនដុស និងត្រូវបានធ្វើតេស្តជាប្រចាំផងដែរ។

ភោជនីយដ្ឋានតាសេត
ភោជនីយដ្ឋានតាសេត
ភោជនីយដ្ឋានតាសេត

បែបនេះសម្រាប់គ្រប់គ្នាដែលចង់ញ៉ាំគ្រឿងគោ ជាមួយនឹងមុខម្ហូបឆ្ងាញ់ៗអមដោយបរិយាកាសបែបធម្មជាតិ ណាត់គ្នាមក ភោជនីយដ្ឋានតាសេត មកពិតជាមិនខកបំណង៕

ភោជនីយដ្ឋានតាសេត
ភោជនីយដ្ឋានតាសេត
ភោជនីយដ្ឋានតាសេត
ភោជនីយដ្ឋានតាសេត
ភោជនីយដ្ឋានតាសេត

ភោជនីយដ្ឋានតាសេត
លេខទូរសព្ទ៖ 012 92 47 48 / 088 666 62 25
ទីតាំង៖ តាមបណ្តោយផ្លូវកែវចិន្តា ជ្រោយចង្វារ

វីដេអូ៖

រកឃើញហើយ រសជាតិថៃកាត់ឡាវ បុកម៉ាហឹរហូរញើសស្រក់ទឹកភ្នែកតាមការកម្ម៉ង់

លឺរឿងបុករឿងអីហ្នឹងអ្នកខ្លះ ស្រមៃឡើងស្រក់ទឹកមាត់បាត់ហើយ ជាពិសេសកញ្ញាៗដែលចូលចិត្តរសជាតិដិតៗ ហឹរហូរញើសអីហ្នឹង។ កន្លែងមួយនេះអាចនិយាយបានថាមិនមកសាកមិនបានទេ ព្រោះថាជាកន្លែងថ្មីហើយរសជាតិវិញគឺថៃ ឡាវ ដែលជាស្នាដៃម្ចាស់ហាងជនជាតិថៃផ្ទាល់តែម្ដង។

ហាង សួស្តីវៀងចន័្ទ
ហាង សួស្តីវៀងចន័្ទ
ហាង សួស្តីវៀងចន័្ទ

ទើបតែបើកដំណើរការក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែ ហាង សួស្តីវៀងចន័្ទ គឺទទួលបានការគាំទ្រខ្លាំងដែលធ្វើអោយម្ចាស់ហាងពង្រីកបានបីសាខា ដោយគ្រប់គ្នាអាចទៅញ៊ាំនៅសាមួយណាក៏បាននៅជិតលោកអ្នក។ ក្នុងនោះមានសាខាទី១  ស្ថិតនៅលើផ្ផ្លូវ ២០១១ ជិតការ៉ាស់សាំងតូតាល់(ផ្សារឈូកមាស) សាខាទី២ ស្ថិតនៅក្នុងBorey Peng Houth(បុរី ប៉េងហួត បឹងស្នោរ) និងសាខាទី៣ ស្ថិតនៅWB Arena (ចាក់អង្រែក្រោម)។

ហាង សួស្តីវៀងចន័្ទ
ហាង សួស្តីវៀងចន័្ទ
ហាង សួស្តីវៀងចន័្ទ

ស្គាល់កន្លែងប៉ុណ្ណេះហើយកញ្ញាដែលចូលចិត្តញ៊ាំ បុកល្ហុងអីហ្នឹងចាំអីទៀតណាត់គ្នាមកវឺតៗមក ហើយបើថារកអ្នកឌុបមកមិនបានទេ ជិះមកខ្លួនឯងធ្វើម៉េចក៏ដោយអោយតែបានញ៊ាំណ៎៕

ហាង សួស្តីវៀងចន័្ទ
ហាង សួស្តីវៀងចន័្ទ
ហាង សួស្តីវៀងចន័្ទ
ហាង សួស្តីវៀងចន័្ទ

ហាង សួស្តីវៀងចន័្ទ
ម៉ោងបើកលក់៖ ៦:០០ព្រឹក – ១៨:៣០យប់
លេខទូរស័ព្ទ៖ 096 787 6193 / 097 609 4820
សាខាទី១៖ ផ្ផ្លូវ ២០១១ ជិតការ៉ាស់សាំង តូតាល់ (ផ្សារឈូកមាស)
សាខាទី២៖ Borey Peng Houth (បុរី ប៉េងហួត បឹងស្នោរ)
សាខាទី៣៖ WB Arena (ចាក់អង្រែក្រោម)
ផែនទី៖ https://goo.gl/maps/UdkVTC6eMU5AbZuV9
ចំណត៖ ឡាន, ម៉ូតូ 

ស្អាតទៀតហើយ ទើបបើកថ្មីក៏ពិតមែនតែកុំមើលភ្ញៀវពេញៗរកកន្លែងអង្គុយសឹងតែគ្មាន

ល្ងាចឡើងច្បាស់ណាស់ ចេញពីធ្វើការនឿយហត់អស់កម្លាំង ស្ត្រេស គ្រប់គ្នាច្បាស់ជាចង់រកកន្លែងដែលអាចរំសាយអារម្មណ៍អស់ទាំងនេះហើយ។ កន្លែងញ៊ាំអីហាងថ្មីៗក៏កើតមានច្រើន តែថ្ងៃនេះចង់ណែនាំអោយអ្នកទាំងអស់គ្នាស្គាល់នូវកន្លែងថ្មីមួយដែលអេតមីនគិតថា គ្រប់គ្នាអាចទៅរីករាយបាននៅទីនេះ។

ហាង Deja Vu
ហាង Deja Vu
ហាង Deja Vu

Deja Vu គ្រាន់តែលឺឈ្មោះ អ្នកដែលនិយមចូលចិត្តដែលសាកកន្លែងថ្មីច្បាស់ជាមានអ្នកស្គាល់រួចមកហើយ ព្រោះថាកន្លែងនេះរៀបចំស្អាត ហើយនៅកណ្ដាលទីក្រុងថែមទៀត។ តែប៉ុណ្ណេះអ្នកដែលនិយម ចង់មានការជួបជុំ តែមិនចង់ទៅណាឆ្ងាយដឹងតែស្រួលហ្មងមកតែកន្លែងនេះនឹងទទួលបានរសជាតិម្ហូបឆ្ងាញ់ បរិយាកាសល្អ និងមានការLive Band កំដរអារម្មណ៍ថែមទៀត។

ហាង Deja Vu
ហាង Deja Vu
ហាង Deja Vu

លែងគិតច្រើនហើយចង់សាកកន្លែងថ្មីប្លែកអារម្មណ៍ ណាត់គ្នាមកតែ Deja Vu រីករាយយកទៅណាមិនអស់ហ្មង ហើយកុំភ្លេចធ្វើការខលកក់ទុកមុនណា៕

ហាង Deja Vu
ហាង Deja Vu
ហាង Deja Vu
ហាង Deja Vu

ហាង Deja Vu
ម៉ោងបើកលក់៖ ៥:៣០ល្ងាច – ១១:៣០យប់
លេខទូរស័ព្ទ៖ 076 9999 211
ទីតាំង៖ ផ្លូវ 287 ទួលគោក
ផែនទី៖ https://goo.gl/maps/gMc2xPwXWXxbpVtc6
ចំណត៖ ឡាន, ម៉ូតូ 

រៀបចំដូចនៅមាត់សមុទ្រហ្មង Color Cup-The Beach កន្លែងថ្មីសម្រាប់អ្នកទាំងអស់គ្នា

លឺតែឈ្មោះ Color Cup សម្រាប់យុវវ័យច្បាស់ជាមានអ្នកស្គាល់រួចមកហើយ ជាមួយនឹងហាងដែលល្បីឈ្មោះជាច្រើនឆ្នាំមួយនេះ។​ ដោយសារតែមានការគាំទ្រខ្លាំង បច្ចុប្បន្នColor Cup មានរហូតដល់ទៅ ៣សាខា ដែល Color Cup-The Beach នេះជាសាទី៣ និងមានការរៀបចំអោយមានបរិយាកាសដូចនៅមាត់សមុទ្រ។

ហាង Color Cup-The Beach
ហាង Color Cup-The Beach

ចេញពីធ្វើការ អស់កម្លាំងចង់រកន្លែងជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្តិ ក្រុមការងារអីហ្នឹង អាចណាត់គ្នាមក Color Cup-The Beach មកទទួលយករសជាតិម្ហូបឆ្ងាញ់ បរិយាកាសល្អ ជាពិសេសក៏មានជាមួយនឹង ការប្រគុំតន្ត្រីកំដរអារម្មណ៍ពីតារាចម្រៀងសំនៀងពិរោះៗប្រចាំហាងថែមទៀត។

ហាង Color Cup-The Beach
ហាង Color Cup-The Beach

ស្គាល់កន្លែងថ្មីបែបនេះហើយ កុំភ្លេចមកណាដូចថាចឹងម្ហូបឆ្ងាញ់ៗ បរិយាកាសល្អ កំពុងរងចាំអ្នកទាំងអស់គ្នា។ ទីតាំងColor Cup-The Beach ស្ថិតនៅនៅ Grand Phnom Penh នៅជិតក្រសួងដែនដីនគររូបនីយកម្មថ្មី៕

ហាង Color Cup-The Beach
ហាង Color Cup-The Beach

ហាង Color Cup-The Beach
ម៉ោងបើកលក់៖ ៥ល្ងាច – ១២យប់
លេខទូរស័ព្ទ៖ 010 233 020 / 076 2222 396
ទីតាំង៖ Color Cup មាន 3 សាខា
សាខាទី 1 color cup Cambodia នៅខាងក្រោយសាលាយុគន្ធរ នៅលើផ្លូវ 292 កែង 105
សាខាទី 2 color cup Riverside នៅខាងជ្រោយចង្វារ បណ្តោយផ្លូវទៅសណ្ធាគារ សុខា
សាខាទី 3 color cup the beach នៅ Grand Phnom Penh នៅជិតក្រសួងដែនដីនគររូបនីយកម្មថ្មី
ផែនទី៖ https://maps.app.goo.gl/U5LzaGavzAxjaiVK6
ចំណត៖ ឡាន, ម៉ូតូ 

ព្រឹទ្ធាចារ្យម្ហូបដ៏ល្បី នៅផ្សារកំពង់ថ្ម(ខេត្តកំពង់ធំ) ព្រះជន្ម៨៦ សុខភាពមាំទាំទឹកដៃចម្អិនម្ហូបកាន់តែឆ្ងាញ់

អ្នកដែលនៅម្ដុំផ្សារកំពង់ថ្ម(ខេត្តកំពង់ធំ) ច្បាស់ជាស្គាល់រួចមកហើយជាមួយហាង បាយតាវែនតា ដែលល្បីរាប់ឆ្នាំមកហើយជាមួយមុខម្ហូបប៉ុន្មានមុខប្រចាំហាងលោកតា ដែលមានដូចជាស៊ុប ងៀតគោ ឆាជីឆាយ ដែលប៉ុន្មានមុខនេះល្បីនឹងទទួលបានការគាំទ្រខ្លាំងជាងគេ។

ហាង បាយតាវ៉ែនតា
ហាង បាយតាវ៉ែនតា
ហាង បាយតាវ៉ែនតា

សម្រាប់មុខម្ហូបនីមួយៗ គឺមានរសជាតិឆ្ងាញ់ ជាពិសេសជាមួយនឹងការចម្អិនដោយប្រើប្រាស់គ្រឿងផ្សំដែលមិនធ្វើអោយប៉ះពាល់សុខភាព។ អ្នកដែលមិនចូលចិត្តរសជាតិឌិតខ្លាំង ច្បាស់ជាចូលចិត្តជាមួយរសជាតិម្ហូបគ្រប់មុខរបស់លោកតា ហើយបើថាងៀតគោវិញណាច្បាស់ជាជាប់ចិត្តជាក់ជាមិនខាន។

ហាង បាយតាវ៉ែនតា
ហាង បាយតាវ៉ែនតា
ហាង បាយតាវ៉ែនតា

មុខម្ហូបមួយចានៗ គឺធំៗបន្លែសាច់ពេញៗ រីឯតម្លៃមានជីឆាយ 20000៛ តូច 30000៛ ធំ, ឆាខាតណា 20000៛ តូច 30000៛ ធំ, ស៊ុបចាន 20000៛ តូច 30000៛ ធំ និងងៀតគោ 30000៛។ ចំពោះមុខម្ហូបផ្សេងៗទៀតអ្នកទាំងអស់គ្នាអាចសាកសួរផ្ទាល់បានមុនធ្វើការកម្ម៉ង់។ ទីតាំងហាងលោកតាស្ថិតនៅផ្សារកំពង់ថ្ម (ខេត្តកំពង់ធំ)។

ហាង បាយតាវ៉ែនតា
ហាង បាយតាវ៉ែនតា
ហាង បាយតាវ៉ែនតា

ហាង បាយតាវ៉ែនតា
ម៉ោងបើក៖ 7am – 5pm
លេខទូរសព្ទៈ 092 941 992
ទីតាំង៖ ក្នុងផ្សារកំពង់ថ្ម
ផែនទី៖ https://goo.gl/maps/XFhqGRmQwHzkVSmi9

ហ្វឺ មីស៊ុបមួយកន្លែងនេះរសជាតិមិនធម្មតា ជាមួយស្នាដៃចុងភៅមានបទពិសោធន៍ ជិត២០ឆ្នាំ

អ្នកដែលចូលចិត្តញ៉ាំហ្វឺ ចូលចិត្តញ៉ាំមីស៊ុប ពេលបានមកដល់កន្លែងមួយនេះដឹងតែពេញចិត្តហ្មងជាមួយរសជាតិដ៏ពិសេសពីចុងភៅដែលជាម្ចាស់ហាង និងមានទពិសោធន៍ ជិត២០ឆ្នាំមកនេះ គឺធានាថាផ្ដល់រសជាតិជូនលោកអ្នកពិតជាមិនអោយខកបំណង។

ហាង មីគាវ ឆាយសេង
ហាង មីគាវ ឆាយសេង
ហាង មីគាវ ឆាយសេង

ច្បាស់ជាចង់ស្គាល់ហើយមែនអត់ ដើម្បីបានមកសាកភ្លក្សរសជាតិ ចង់ដឹងថាឆ្ងាញ់ប៉ុណ្ណានោះ? ណ្ហើយមិនលាក់ទេ កន្លែងពិសេសបែបនេះត្រូវតែនាំអោយអ្នកទាំងអស់គ្នាបានស្គាល់ហើយជាពិសេសគឺអ្នកប្លុកចោមចៅ ប្លុកបុរីសន្តិភាព២ ពិតជាមិនអាចរំលងបានទេណាជាមួយហាង មីគាវ ឆាយសេង ។ អ្នកដែលនៅ បុរីសន្តិភាព២ ច្បាស់ជាធ្លាប់ស្គាល់ និងធ្លាប់បានញ៉ាំរួចមកហើយព្រោះថា ហ្វឺ មីស៊ុប នៅទីនេះគឺល្បីខ្លាំងណាស់។ ហ្វឺ គឺជាមុខម្ហូបដែលលក់ដាច់ខ្លាំងជាងគេប្រចាំហាងតែម្ដង និងមីស៊ុបក៏ទទួលបានការគាំទ្រមិនធម្មតាដែរ។ អ្វីដែលពិសេសគ្រឿងផ្សំបន្ថែមពិសេសដែលមិនអាចខ្វះបានពេលញ៉ាំហ្វឺ និងមីស៊ុបនៅទីនេះគឺមានខ្ទឹមជ្រក់ និងម្ទេសត្រាំ និយាយពីថាពីរមុខនេះជាតិសាហាវ និងធ្វើដោយម្ចាស់ហាងផ្ទាល់តែម្ដងរសជាតិឆ្ងាញ់ពិតៗ។

ហាង មីគាវ ឆាយសេង
ហាង មីគាវ ឆាយសេង
ហាង មីគាវ ឆាយសេង

ស្គាល់កន្លែងពិសេសបែបនេះហើយនៅចាំអីទៀតអ្នកប្លុកចោមចៅ ប្លុកបុរីសន្តិភាព២ ចង់ភ្លក្សចង់ដឹងថារសជាតិពិសេសដូចល្បីប៉ុណ្ណា កុំភ្លេចកម្ម៉ង់ញ៉ាំណា។ សម្រាប់ទីតាំងហាងស្ថិតនៅផ្ទះលេខ 4C ផ្លូវលេខ3C ក្បែរផ្សារបុរីសន្តិភាព២ ៕

ហាង មីគាវ ឆាយសេង

ហាង មីគាវ ឆាយសេង
លេខទូរសព្ទ៖ 081 386 333 / 071 338 633
ទីតាំង៖ ស្ថិតនៅផ្ទះលេខ 4C ផ្លូវលេខ3C ក្បែរផ្សារបុរីសន្តិភាព២

មកសាក បរិយាកាសថ្មីនៅ Chet Restaurant & Lounge ជាមួយអាហារច្រើនសម្បូរបែប និង Cocktail គ្រប់ជម្រើស!

0

មានគ្នីគ្នានៅល្ងាចនេះ! សាកបរិយាកាសបែបថ្មីនៅ Chet Restaurant & Lounge ជាមួយការរៀបចំស្អាតប្លែកភ្នែកប្លែកអារម្មណ៍ អាហារច្រើនសម្បូរបែប និង Cocktail គ្រប់ជម្រើស មិនតែប៉ុណ្ណោះ មានតន្ត្រីលេងកំដរអារម្មណ៍ថែមទៀតផង។

ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge

ភោជនីយដ្ឋាន Chet Restaurant & Lounge លោកអ្នកពិតជាទទួលបានអារម្មណ៍ប្លែក ទាំងបរិយាកាសខាងក្នុងហាង ក៏ដូចជាមុខម្ហូបដែលមានក្នុងហាងសុទ្ធសឹងតែជាម្ហូបល្បីៗ មានច្រើនមុខ ហើយបើនិយាយពី Cocktail វិញ អត់ខ្វះទេ ស្អីក៏មានដែរ រសជាតិវិញម៉ាអ៉េមហ្មង។

ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge

ល្ងាចនេះ រកណាត់មិត្តភក្តិសំណប់ ៣ទៅ៤នាក់ ជុំគ្នាម្តង ហើយមិនបាច់ទៅណាឆ្ងាយទៀតទេ មករក ភោជនីយដ្ឋាន Chet Restaurant & Lounge សប្បាយយកទៅណាអស់ ម្ហូបក៏ច្រើន Cocktail ក៏ច្រើន ចឹងហើយទៅណាទៀត។

ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge
ភោជនីយដ្ឋាន Chet Restaurant & Lounge

ភោជនីយដ្ឋាន Chet Restaurant & Lounge
ទីតាំង​៖ ផ្លូវ 568, សង្កាត់បឹងកក់2, ភ្នំពេញ
លេខទូរសព្ទ៖ 012 232 559

វីដេអូ៖

ដូចបានទៅកូរ៉េផ្ទាល់ ទាំងបរិយាកាស ទាំងរសជាតិម្ហូប នៅ Hunminjeoungeum Korea Restaurant – Cambodia

Hunminjeoungeum Korea Restaurant ភោជនីយដ្ឋានដ៏ល្បីក្នុងប្រទេសកូរ៉េដែលបានបើកចាប់តាំងពីឆ្នាំ1943 និងមានជាង ១០០សាខានៅប្រទេសកូរ៉េ ពេលនេះបានបង្ហាញវត្តមាននៅរាជធានីភ្នំពេញយើងហើយជាសាខាដំបូង ដែលមានទីតាំងស្ថិតនៅផ្លូវ398 សង្កាតបឹងកេងកង1 ក្បែរផ្សារថៃហួត។

Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia

បានមកដល់ Hunminjeoungeum Korea Restaurant – Cambodia ច្បាស់ជាទទួលបានអារម្មណ៍ប្លែកជាមួយបរិយាកាសក្នុងហាងដូចនៅប្រទេសកូរ៉េពិតៗ ជាពិសេសជាមួយរសជាតិម្ហូបរសជាតិដើមមកពីប្រទេសកូរ៉េពិតៗចម្អិនដោយចុងភៅជំនាញដែលជាជនជាតិកូរ៉េ។ អ្វីដែរកាន់តែពិសេសថែមទៀតនោះសម្រាប់ប្រភេទសាច់អាំង គឺហាងបានប្រើប្រាស់ជាមួយប្រភេទសាច់គោLA មកពីសហរដ្ឋអាមេរិក សាច់ស្រស់ល្អមានជាតិ ហើយអ្នកទាំងអស់គ្នាក៏អាចធ្វើការជ្រើសចម្អិនដោយខ្លួនឯង រឺក៏ចុងភៅជនជាតិកូរ៉េជាអ្នកចម្អិនអោយក៏បាន។ ហើយតិចបារម្ភថាមកដល់អត់មានអីញ៉ាំក្រៅពីសាច់អាំងអីទៅ កុំភ័យមីនុយមានជាង 40មុខកំពុងរងចាំលោកអ្នកធ្វើការកម្ម៉ង់។

Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia

ពិសេសយ៉ាងហ្នឹងៗហើយ មិនបានមកម្ដងម៉េចបានជាពិសេសចង់ឃើញបរិយាកាសបែបកូរ៉េៗ និងភ្លក្សរសជាតិសាច់អាំងដែលចម្អិនដោយចុងភៅជំនាញជនជាតិកូរ៉េចង់ដឹងថាពិសេសប៉ុណ្ណា។ លោកអ្នកអាចមកជាលក្ខណៈគ្រួសារ ក្រុមការងារ មិត្តភក្តិ រឺក៏មកជាមួយមនុស្សជាទីស្រលាញ់ក៏បាន ព្រោះថានៅទីនេះមានបរិយាកាសធំទូលាយ និងមានបន្ទប់VIP សម្រាប់លោកអ្នកថែមទៀត៕

Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia

Hunminjeoungeum Korea Restaurant – Cambodia
លេខទូរសព្ទ៖ 023 238 916
ទីតាំង៖ ស្ថិតនៅផ្លូវ398 សង្កាតបឹងកេងកង1 ក្បែរផ្សារថៃហួត
ផែនទី៖ https://goo.gl/maps/4XJh9rSHnNNzoXRe8

វីដេអូ៖