អស់ស្ទះ? បញ្ចុះតម្លៃ​15%​ លេីសាច់​គ្រប់មុខ​ ពីហាង Mini BBQ សាច់អាំងទឹកកាពិ

0

ពិតជាពិសេសក្នុងឱកាសអបអរ​សាទរ​ ខួប​មួយ​ឆ្នាំ​របស់ Mini BBQ សាច់អាំងទឹកកាពិ សាខា​បឹងស្នោរ​ ហាងមាន​ការ​បញ្ចុះ​តម្លៃ​យ៉ាងពិសេស​ 15%​លេីសាច់​គ្រប់មុខទាំងអស់​ ចំនួន​3ថ្ងៃ ចាប់ពីថ្ងៃ​ទី24 ដល់ថ្ងៃទី26​ តុលា​ នេះ​ប៉ុណ្ណោះ​។

ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ

ហាង Mini BBQ សាច់អាំងទឹកកាពិ មានលក់សាច់អាំងគ្រប់មុខ សាច់ថ្មីៗ គ្រឿង​ក្នុង​ គ្រឿងសមុទ្រធម្មជាតិជាច្រើនមុខស្រស់ៗ ដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយឆ្ងាញ់ ហើយអ្វីដែលពិសេសទៀតនោះគឺ ជ្រលក់ទឹកកាពិពិសេសល្បីប្រចាំហាង ធានាថាឆ្ងាញ់់ជាប់មាត់ហ្មង បើបានញ៉ាំជាមួយនំបញ្ចុកទៀត ពិតជាអ៊ែមហ្មង។ ជាពិសេសកុំភ្លេចសាកជាមួយ សាច់ពពែអាំងទឹកកាពិ​ ដែលជារសជាតិដើមល្បីល្បាញនៅខេត្តរតនគិរី ក៏មានវត្តមាននៅទីនេះដែរ។

ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ

តោះៗចាំអីទៀត ប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់15% បែបនេះហើយមិនបានមកម៉េចបាន កម្ម៉ង់ញ៉ាំអោយណាណីហ្មង៕

ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ

Mini BBQ សាច់អាំងទឹកកាពិ សាខាបឹងស្នោរ
ទីតាំង​៖ ស្ថិតនៅតាម​ បណ្តោយ​ផ្លូវ​ជាតិ​លេខ​1​ ជាប់នឹង​ហាង Baby Care ច្បារ​អំពៅ​ ជិត​បុរី​ប៉េងហួត​បឹងស្នោរ
ផែនទី៖ https://goo.gl/maps/NR2c8gnseQTKz76q9
Mini BBQ សាច់អាំងទឹកកាពិ មានតែ​ 5 សាខា​ប៉ុណ្ណោះ​ សាខា​ សន្ធរម៉ុក​, សាខា​ ផ្សារ​ដីហុយ​, សាខា​ ទួលទំពូង, សាខា​ បឹងស្នោរ​, សាខា​ Mini BBQ Gold ជ្រោយចង្វារ

វីដេអូ៖

រសជាតិឆ្ងាញ់ប្លែកបស់គេ ចាក់ញ៉ាំៗ ញ៉ាំឡើងជក់មាត់ហ្មង ប្រហិតត្រីអ៊ូហ្វូ និងប្រហិតត្រីមូលស្រួយ

0

អ្នកមិនទាន់បានសាក ក្រឡេកមើលៗរូបរាងតូបអោយហើយទៅឈ្មោះ ប្រហិតត្រីអ៊ូហ្វូ ឃើញហើយទិញសាក១ប្រអប់ ២ប្រអប់សិនក៏បាន សម្រាប់អេតមីនវិញ រសជាតិឆ្ងាញ់ប្លែកបស់គេមែន ប្រហិតត្រីអ៊ូហ្វូ និងប្រហិតត្រីមូលស្រួយ ញ៉ាំឡើងជក់មាត់ ចាក់ញ៉ាំៗតែម្តង ។

ហាង ប្រហិតត្រីអ៊ូហ្វូ
ហាង ប្រហិតត្រីអ៊ូហ្វូ
ហាង ប្រហិតត្រីអ៊ូហ្វូ
ហាង ប្រហិតត្រីអ៊ូហ្វូ

សម្រាប់​ ប្រហិតត្រីអ៊ូហ្វូ គឺមានជាង ៦០០សាខា ស្ថិតនៅតំបន់ឆាយណាថោនក្នុងប្រទេសថៃ ហើយបច្ចុប្បន្ននេះ បានបើកលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ ដែលមានដូចជា ក្នុងរាជធានីភ្នំពេញ ព្រះសីហនុ សៀមរាប ក្រចេះ កំពង់ស្ពី កណ្តាល​ ស្ទឹងត្រែង កែប សរុបជាង ២០សាខាឯណោះ ។ ហើយសម្រាប់ប្រហិតមាន៨រសជាតិ មានដូចជា៖ ប្រហិតត្រីអ៊ូហ្វូ ប្រហិតត្រីមូលស្រួយ ប្រហិតត្រីគ្រឿង ប្រហិតត្រីម្រះព្រៅ ប្រហិតត្រីសារ៉ាយ ប៉ាតេមាន់ហេម ប៉ាតេមាន់ហិរ សាច់ក្រក់មាន់ ។

ហាង ប្រហិតត្រីអ៊ូហ្វូ
ហាង ប្រហិតត្រីអ៊ូហ្វូ
ហាង ប្រហិតត្រីអ៊ូហ្វូ
ហាង ប្រហិតត្រីអ៊ូហ្វូ

ប្រហិតដែលល្បីជាងគេមាន ប្រហិតត្រីអ៊ូហ្វូ និងប្រហិតត្រីមូលស្រួយ លក់ដាច់ក៏ខ្លាំងដែរ ដោយសារតែរសជាតិវិញ សម្រាប់ប្រហិតត្រីអ៊ូហ្វូ ស្វិតតែស្វិតឆ្ងាញ់ ហើយប្រហិតត្រីមូលស្រួយវិញ វាមានភាពស្រួយ ពេលជ្រលក់ជាមួយទឹកជ្រលក់បែបហិរតិចៗទៀត បន្ថែមរសជាតិកាន់តែឆ្ងាញ់ ញ៉ាំឡើងជក់មាត់ ។ ហើយលោកអ្នកអាចធ្វើការកុម្មង់តាមរយៈ App Nham24 ,Wownow ,Loda ។

ហាង ប្រហិតត្រីអ៊ូហ្វូ
ហាង ប្រហិតត្រីអ៊ូហ្វូ
ហាង ប្រហិតត្រីអ៊ូហ្វូ
ហាង ប្រហិតត្រីអ៊ូហ្វូ
ហាង ប្រហិតត្រីអ៊ូហ្វូ
ហាង ប្រហិតត្រីអ៊ូហ្វូ

ហាង ប្រហិតត្រីអ៊ូហ្វូ
ទីតាំង៖ នៅលើផ្លូវ ព្រះស៊ីសុវត្ថិ តាមបណ្តោយមាត់ទន្លេ ខាងមុខវត្តឧណ្ណាលោម ជិតវាំងតែម្តង។
លេខទូរសព្ទ៖ 016 63 47 34 / 012 63 47 34

វីដេអូ៖

ដូចបានទៅកូរ៉េផ្ទាល់ ទាំងបរិយាកាស ទាំងរសជាតិម្ហូប នៅ Hunminjeoungeum Korea Restaurant – Cambodia

0

Hunminjeoungeum Korea Restaurant ភោជនីយដ្ឋានដ៏ល្បីក្នុងប្រទេសកូរ៉េដែលបានបើកចាប់តាំងពីឆ្នាំ1943 និងមានជាង ១០០សាខានៅប្រទេសកូរ៉េ ពេលនេះបានបង្ហាញវត្តមាននៅរាជធានីភ្នំពេញយើងហើយជាសាខាដំបូង ដែលមានទីតាំងស្ថិតនៅផ្លូវ398 សង្កាតបឹងកេងកង1 ក្បែរផ្សារថៃហួត។

Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia

បានមកដល់ Hunminjeoungeum Korea Restaurant – Cambodia ច្បាស់ជាទទួលបានអារម្មណ៍ប្លែកជាមួយបរិយាកាសក្នុងហាងដូចនៅប្រទេសកូរ៉េពិតៗ ជាពិសេសជាមួយរសជាតិម្ហូបរសជាតិដើមមកពីប្រទេសកូរ៉េពិតៗចម្អិនដោយចុងភៅជំនាញដែលជាជនជាតិកូរ៉េ។ អ្វីដែរកាន់តែពិសេសថែមទៀតនោះសម្រាប់ប្រភេទសាច់អាំង គឺហាងបានប្រើប្រាស់ជាមួយប្រភេទសាច់គោLA មកពីសហរដ្ឋអាមេរិក សាច់ស្រស់ល្អមានជាតិ ហើយអ្នកទាំងអស់គ្នាក៏អាចធ្វើការជ្រើសចម្អិនដោយខ្លួនឯង រឺក៏ចុងភៅជនជាតិកូរ៉េជាអ្នកចម្អិនអោយក៏បាន។ ហើយតិចបារម្ភថាមកដល់អត់មានអីញ៉ាំក្រៅពីសាច់អាំងអីទៅ កុំភ័យមីនុយមានជាង 40មុខកំពុងរងចាំលោកអ្នកធ្វើការកម្ម៉ង់។

Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia

ពិសេសយ៉ាងហ្នឹងៗហើយ មិនបានមកម្ដងម៉េចបានជាពិសេសចង់ឃើញបរិយាកាសបែបកូរ៉េៗ និងភ្លក្សរសជាតិសាច់អាំងដែលចម្អិនដោយចុងភៅជំនាញជនជាតិកូរ៉េចង់ដឹងថាពិសេសប៉ុណ្ណា។ លោកអ្នកអាចមកជាលក្ខណៈគ្រួសារ ក្រុមការងារ មិត្តភក្តិ រឺក៏មកជាមួយមនុស្សជាទីស្រលាញ់ក៏បាន ព្រោះថានៅទីនេះមានបរិយាកាសធំទូលាយ និងមានបន្ទប់VIP សម្រាប់លោកអ្នកថែមទៀត៕

Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia
Hunminjeoungeum Korea Restaurant - Cambodia

Hunminjeoungeum Korea Restaurant – Cambodia
លេខទូរសព្ទ៖ 023 238 916
ទីតាំង៖ ស្ថិតនៅផ្លូវ398 សង្កាតបឹងកេងកង1 ក្បែរផ្សារថៃហួត
ផែនទី៖ https://goo.gl/maps/4XJh9rSHnNNzoXRe8

វីដេអូ៖

ជក់មាត់ជាប់ចិត្តជាមួយ ស៊ុប និងសាច់អាំង រសជាតិបែបថៃពិតៗ ពីហាង Thai Moo Kra Ta

0

ទៅណាមកណីល្ងាចនេះ ចង់ញ៉ាំសាច់អាំង និងស៊ុបរសជាតិបែបថៃពិតៗមែនអត់? កុំទៅណាទៀតមករកហាង Thai Moo Kra Ta បានដូចបំណងហើយ គ្រប់មុខតែម្តង សម្រាប់រសជាតិវិញគឺ ជក់មាត់ជាប់ចិត្ត នៅមិនឆ្ងាយទេ ជិតរង្វង់មូលទួលគោកនេះឯង។

ហាង Thai Moo Kra Ta
ហាង Thai Moo Kra Ta
ហាង Thai Moo Kra Ta

សូមរៀបរាប់ពីម្ហូបប្រចាំ ហាង Thai Moo Kra Ta ដែលអតិថិជនភាគច្រើនគាត់ទៅញ៉ាំម្តងណាមិនសូវរំលងទេ នោះគឺ ស៊ុបឆ្អឹងជំនី ឡាបសាច់ជ្រូកបំពង ពងទាខ្មៅឆាម្រះព្រៅបំពង បុកពោតបំពងទាប្រៃ ពោតលីងពងទាប្រៃ សាច់ជ្រូកអាំង ទឹកអំពិល និយាយទៅមានមានច្រើនមុខទៀត ហើយសុទ្ធតែពិសេសដូចៗគ្នា។

ហាង Thai Moo Kra Ta
ហាង Thai Moo Kra Ta
ហាង Thai Moo Kra Ta
ហាង Thai Moo Kra Ta

ដល់ម៉ោងដែលត្រូវណាត់គ្នីគ្នាមក ទទួលទានអាហារពេលល្ងាច ជុំមិត្តភក្តិសាកររសជាតិស៊ុប និងសាច់អាំងបែបថៃ រសជាតិបែបថៃ រួមជាមួយមុខម្ហូបជាច្រើនមុខ ត្រៀមរួចជាស្រេចនៅក្នុង ហាង Thai Moo Kra Ta ជឿជាក់ថាលោកអ្នកនិងប្លែកមាត់ជាក់ជាមិនខាន ។

ហាង Thai Moo Kra Ta
ហាង Thai Moo Kra Ta
ហាង Thai Moo Kra Ta
ហាង Thai Moo Kra Ta
ហាង Thai Moo Kra Ta
ហាង Thai Moo Kra Ta
ហាង Thai Moo Kra Ta
ហាង Thai Moo Kra Ta

ហាង Thai Moo Kra Ta
ទីតាំង​៖ ផ្លូវ 608 នៅជិតរង្វង់មូលទួលគោក
លេខទូរសព្ទ៖ 098 608 900

វីដេអូ៖


ថ្មីរាល់ថ្ងៃសាច់នំទន់ រសជាតិឆ្ងាញ់ ញ៉ាំជក់មាត់ និងមានទាំងភេសជ្ជៈដ៏សម្បូរបែបពីហាង KESI Bakery

0

ឈ្ងុយៗក្លិនភាយៗដើរកាត់ហើយ មិនបានចូលញ៉ាំអារម្មណ៍មិនស្ងប់ហ្មងជាមួយប្រភេទនំ និងនំប៉័ង ពីហាង KESI Bakery ។ អ្វីដែលពិសេសមិនត្រឹមមានតែនំប៉័ងប៉ុណ្ណោះទេ ក៏មានទាំងភេសជ្ជៈជាច្រើនប្រភេទទៀតផងដែរ ទាំងកាហ្វេ តែគុជ និងភេសជ្ជៈផ្សេងៗទៀត។ បន្ថែមពីនេះទៀតនោះគឺមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់ទៅ 25% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2021៕

ពេលបានមកដល់ ហាង KESI Bakery អ្នកទាំងអស់គ្នាមិនអាចមិនកម្ម៉ង់ញ៉ាំទេណា ព្រោះថានំ និងនំប៉័ងនៅទីនេះគឺធ្វើថ្មីៗជារៀងរាល់ថ្ងៃ ដោយបានប្រើប្រាស់គ្រឿងផ្សំដែលនាំចូលពីអ៊ឺរ៉ុបដែលធ្វើអោយសាច់នំ និងសាច់ប៉័ងទន់ល្អ ក្លិនឈ្ងុយ រសជាតិឆ្ងាញ់។ សម្រាប់ភេសជ្ជៈអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសមួយប្រភេទណាក៏បាន តាមចំណូលចិត្តទាំងកាហ្វេ និងតែគុជ។

ចង់សាកចង់ភ្លក្សទាំងនំ នំប៉័ង និងភេសជ្ជៈ ពីហាង KESI Bakeryគ្រប់គ្នាអាចមករកបាននៅផ្ទះលេខ 03 ផ្លូវ1003 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លឿនៗមកណាមកកម្ម៉ង់ញ៉ាំជាមួយនំដែលទន់ និងក្លិនឈ្ងុយជាងថ្ពាល់អូន៕

ហាង KESI Bakery
លេខទូរសព្ទ៖ 011 72 22 86 / 010 72 22 86
ទីតាំង៖ ផ្លូវ1003 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

វីដេអូ៖

បានស្គាល់ Home Cooking ហើយ បាយព្រឹក បាយថ្ងៃត្រង់?? កុម្មង់បាន ជម្រើសម៉ាអ៉េម?

0

សឹងតែគ្រប់គ្នាទៅហើយ រឿងដល់ម៉ោងបាយ មិនថាព្រឹក មិនថាថ្ងៃត្រង់ទេ ជាពិសេសពេលកំពុងតែបំពេញការងារ គឺខ្ជិលចេញក្រៅ ហើយក៏មិនដឹងកុម្មង់អីញ៉ាំដែរ ចឹងដូចនេះហ្វ្រេនៗ អាចមកស្គាល់ ហាង Home Cooking បាន ជម្រើសអាហារសម្រន់មានច្រើនមុខសម្រាប់អោយជ្រើសរើស ហើយសម្រាប់រសជាតិវិញគឺរសជាតិបែបអ្នកកំពត ។
មុខម្ហូបនិងតម្លៃ?

បាយឆាសាច់ក្តាម 12000រ
លតឆាបង្គារ 5000រ
លតសាច់ក្តាមប្រហិតត្រី 10000រ
គួងបង្គា 1 ប្រអប់ 10000រ
មីស៊ុបសាច់ក្តាម 12000រ
ស៊ុបក្តាម 12000

ហាង Home Cooking
ហាង Home Cooking
ហាង Home Cooking

និយាយទៅបើសម្រាប់ម្ហូបគឺមានច្រើនមុខ មានបាយមាន់ស្ងោរ បាយមាន់ចៀន បាយសាច់ជ្រូក បាយឆ្អឹងជំនីជ្រូក បាយស្នូកក្តាម បាយសាច់ក្តាមខ្ចប់ពងទា ស្នូកក្តាម នំបញ្ចុកសាច់ក្តាមបែបថៃ សាច់ក្រក ពងទា រួមជាមួយភេសជ្ជៈផ្សេងៗជាច្រើនទៀត គឺថាមិនខ្វះចឹងហ្មង ។

ហាង Home Cooking
ហាង Home Cooking
ហាង Home Cooking
ហាង Home Cooking

ចឹងពេលដល់ម៉ោងបាយ កុំភ្លេចណា ហាង Home Cooking មកខ្ចប់ផ្ទាល់ក៏បាន តេកុម្មង់ខ្ចប់ ឬកុម្មង់តាមApp ដឹកជញ្ជូន (food panda)

ហាង Home Cooking
ហាង Home Cooking
ហាង Home Cooking
ហាង Home Cooking
ហាង Home Cooking


ហាង Home Cooking
ទីតាំង៖ ផ្លូវឡានទឹក បឹងកេងកង1 (st 360) (នៅខាងមុខមន្ទីរពហុព្យាបាល អុីសាបែល)
លេខទូរសព្ទ៖ 069 550 362
ម៉ោងបើក ៖ 7:00ព្រឹក – ដល់ 6:15 នាទីល្ងាច

វីដេអូ

ឈុតពិសេស ១០មុខ ១០ដុល្លារកណាមានហ៎ពិសេសយ៉ាងហ្នឹងៗ

0

ស្គាល់ Texas Chicken ស្គាល់កន្លែងឆ្ងាញ់អត់? ពេលនេះកំពុងមានប្រម៉ូសិនជាមួយឈុតពិសេស ក្នុងតម្លៃពុំធ្លាប់មានពីមុខមក ១០មុខ ១០ដុល្លា តែប៉ុណ្ណោះ។ ណ្ហើយ បែបនេះចាំអីទៀតកម្ម៉ង់ឈុតនេះមួយអង្គុយញ៉ាំ អោយណាណីម្ដងមើល៎ ១០មុខឯណោះសប្បាយមាត់ញ៉ាំតិចអី។

ហាង Texas Chicken
ហាង Texas Chicken
ហាង Texas Chicken

អ្វីដែលអ្នកទាំងអស់គ្នាគួរតែដឹងទៀតនោះជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៉ាំប្រភេទមាន់បំពង Texas Chicken គឺមានអ្វីដែលអាចអោយអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលនោះគឺ ធំជាង និងដិតជាងគេ។ សម្រាប់ធំជាង គឺទាំងភ្លៅមាន់ និងស្លាបមាន់ធំជាងមាន់បំពងផ្សេងៗដែលគ្រប់គ្នាធ្លាប់ញ៉ាំកន្លងមក។ រីឯដិតជាង គឺរសជាតិដិត ហិរដិតធ្វើអោយគ្រប់គ្នាញ៉ាំហើយមានអារម្មណ៍ថាមានជាតិ។ មាន់បំពងនៅទីនេះគឺខាងក្រៅស្រួយ និងសាច់ខាងក្នុងទន់មានជាតិញ៉ាំហើយទទួលបានអារម្មណ៍ពិសេស។

ហាង Texas Chicken
ហាង Texas Chicken

ក្រៅពីមានបំពង មកដល់ Texas Chicken អ្នកទាំងអស់គ្នាក៏គួរតែសាកជាមួយ Honey Butter Biscuit, Spicy or BBQ Delight Burger និងJuicy Tex Wrap ដែលជាមីនុយថ្មីប្លែកជាងគេ ដែលគ្រប់គ្នាមិនធ្លាប់ញ៉ាំពីមុនមក។ ចាំអីទៀតហ៎ កំឡុងពេលមានប្រម៉ូសិនបែបនេះទៀត ណាត់គ្នាមកលឿនៗមកណា ព្រោះថាមានត្រឹមថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១នេះតែប៉ុណ្ណោះ៕

ហាង Texas Chicken
ហាង Texas Chicken
ហាង Texas Chicken
ហាង Texas Chicken

ហាង Texas Chicken
លេខទូរសព្ទ៖ 077 666 926
ទីតាំង៖ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទល់មុខមន្ទីពេទ្រកាល់ម៉ែត

វីដេអូ៖

ចង់ម្ហូបបែបកូរ៉េ មកនេះ MukBang Seafood ទាំងរសជាតិ ទាំងមុខម្ហូបសុទ្ធតែពិសេស

0

គ្រាន់តែលឺឈ្មោះ MukBang Seafood អ្នកដែលចូលចិត្តញ៉ាំម្ហូបបែបកូរ៉េប្រាកដជាស្គាល់ច្បាស់ដូចថ្ងៃហើយ ព្រោះថាហាងមួយនេះល្បីណាស់ជាមួយមុខម្ហូបកូរ៉េនេះ ទាំងរសជាតិឆ្ងាញ់ និងតម្លៃសមល្មមញ៉ាំ។

ហាង MukBang Seafood
ហាង MukBang Seafood
ហាង MukBang Seafood

MukBang Seafood មានលក់ ម្ហូបបែបកូរ៉េចំរុះបែប ជាឈុតៗ មាន មីហិរ បាយកូរ៉េ Rice roll, rice roll ច្រើនប្រភេទ ។ ជាពិសេសមុខម្ហូបប្រចាំហាង ឈុតគ្រឿងសមុទ្យក្រឡុក និង ឈុតមីហិរ ដែលគ្រប់គ្នាគួរតែកម្ម៉ង់ញ៉ាំមិនអាចរំលងបាន។ សម្រាប់ឈុតនីមួយៗគឺមានតម្លៃ 10$ 15$ និង 20$ ដោយគ្រប់គ្នាអាចធ្វើការជ្រើសរើសមួយណាក៏បាន តែរបស់ឆ្ងាញ់ចឹងគួរតែកម្ម៉ង់ឈុតធំហ្មងទៅអោយសប្បាយមាត់ញ៉ាំនោះអី។

ហាង MukBang Seafood
ហាង MukBang Seafood

ចំពោះព័ត៌មានបន្ថែមគ្រប់គ្នាអាចចូលទៅកាន់ Facebook Page MukBang Seafood ។ គ្រប់គ្នាអាចធ្វើការកម្ម៉ង់ញ៉ាំបានតាមរយៈ foodpanda ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៨យប់។ កុំភ្លេចណាម្ហូបបែបកូរ៉េឆ្ងាញ់ៗច្រើនមុខច្រើនជម្រើសគឺមាននៅ MukBang Seafood

ហាង MukBang Seafood
ហាង MukBang Seafood
ហាង MukBang Seafood
ហាង MukBang Seafood
ហាង MukBang Seafood

ហាង MukBang Seafood
0966 200 222 / 071 202 22 02
ទីតាំង៖ ផ្ទះលេខ128 ផ្លូវ163 កែងផ្លូវ470 សង្កាត់ ទួលទំពូង2 ខណ្ឌចំការមន

វីដេអូ៖

កាន់តែស្រួលរឿងញ៉ាំហ្មង Easy Lunch and Easy Snack ម្ហូបឆ្ងាញ់ៗ អនាម័យខ្ពស់ ដឹកជូនដល់ទីកន្លែង

0

ពេលឃ្លាន ពេលដល់ម៉ោងញ៉ាំម្ដងៗតែងខ្វល់ចិត្តមិនដឹងញ៉ាំអីមែនអត់? មិនជាបញ្ហាថ្ងៃនេះ Admin សុំណែរនាំអ្នកទាំងអស់គ្នាបានស្គាល់ Hengmart ដែលទីផ្សារអាហារប្រអប់ online ដែលបង្កើតឡើងដោយចុងភៅ សេង ហុក​ ហេង មានលក់អាហារ និងគ្រឿងទេសផ្សេងៗដឹកជូនដល់ទីកន្លែង គុណភាពខ្ពស់ សុវត្ថិភាព និងតម្លៃសមរម្យ ។

Hengmart
Hengmart

លោកអ្នកអាចកម្មង់អាហារពី Hengmart បានតាមរយៈលេខទូរស័ព្ទ 010 666 455 | 077 666 455 ដោយមានទាំង Easy Lunch និង Easy Snack ។ សម្រាប់ Easy Lunch ជាប្រភេទអាហារថ្ងៃត្រង់សម្រាប់អតិថិជនដែលចង់សម្រួលខាងផ្នែកចំណីអាហារ ក្នុងប្រតិបត្តិការណ៏ការងារ ជាលក្ខណៈក្រុមហ៊ុន រឺបុគ្គលិកស្ថាប័នរដ្ឋនានា ។ រីឯ Easy Snack ជាអាហារសម្រន់ដ៏ពេញនិយម សម្រាប់អតិថិជនទូទៅ ងាយទិញ ងាយញាំ ។ សម្រាប់មីនុយគ្រប់គ្នា គ្រាន់តែចូលទៅកាន់ Facebook Page Hengmart ហើយធ្វើការខលកម្ម៉ង់នោះ គេនឹងដឹងជញ្ជូនជូនលោកអ្នកដល់ទីកន្លែង នៅក្នុងរាជធានីភ្នំពេញ។

Hengmart
Hengmart
Hengmart

ចាប់ពីពេលនេះលែងជាបញ្ហាទៀតហ្មង ចង់ញ៉ាំអាហារសម្រន់ ញ៉ាំអាហារថ្ងៃត្រង់ Hengmart ជាជម្រើសសម្រាប់លោកអ្នក។ ហើយក្រៅពីនេះក៏មានលក់នូវប្រភេទម្ហូបការ និងជ្រូកកណ្ដុរអាំងផងដែរ ដោយគ្រប់គ្នាក៏អាចធ្វើការកម្ម៉ង់ញ៉ាំបានជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់៕

Hengmart
Hengmart
Hengmart
Hengmart
Hengmart
Hengmart
Hengmart

Hengmart
លេខទូរសព្ទ៖ 010 666 455 | 077 666 455

វីដេអូ៖


លក់តែគ្រឿងគោសុទ្ធ មួយថ្ងៃ ៧០០ ទៅ ៨០០គីឡូ ស៊ីផុយ ចង់ញ៉ាំគ្រឿងគោមករក ផ្ទះបងធារ៉ា​

0
ថាមិនឱ្យទាស់ចិត្តទេ ជាមួយ ហាងផ្ទះបងធារ៉ា និយាយពីគោ ចង់បានម្ហូបអីក៏មានដែរ ស៊ុបគោ ស្មងគោ ខួរគោ ក្រចកជើងគោអាំងម្ទេស សរសៃកែង​ លឹង្គគោអាំង ពោះគោទឹកប្រហុក លឹង្គគោស្រុះទឹកប្រហុក ឬអាំង មួយថ្ងៃលក់ ៧០០ ទៅ៨០០គីឡូ មែនតិចណា៎ ចង់ញ៉ាំលក្ខណៈជាស៊ុប ឬ អាំង មានជូនមួយកំប្លេរ តែម្តង អ្វីដែលសំខាន់ស៊ុបរបស់គាត់គឺ មិនធំក្លិនគោ ដែលធ្វើអោយអ្នកពិសា ទាស់ចិត្តឡើយ ។
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា

បើរៀបរាប់វិញ សឹងតែមិនអោយចន្លោះមួយណាទេ អោយតែថាគ្រឿងគោ ផ្ទះបងធារ៉ា យកមកលក់អស់តែម្តង ពីចុងជើងគោ រហូតដល់ក្បាលគោ លក់ដាច់សាហាវ មួយថ្ងៃៗ គ្រាន់តែចេញទៅតាមសាខានីមួយ សរុប ៧០០ ទៅ ៨០០គីឡូ បើរាប់ជាចានវិញ៣០០ ចាន ៤០០ចាន ក្នុងមួយសាខាៗ ហើយលក់តែគ្រឿងគោសុទ្ធ អត់មានសាច់ផ្សេងៗទេ ។

ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា

សម្រាប់ហាង ផ្ទះបងធារ៉ា បើកលក់ ៧ឆ្នាំមកហើយ បច្ចុប្បន្ននេះមាន៥ សាខា តែគាត់ក៏កំពុងបន្ថែម២សាខាបន្ថែមទៀត លក់ដាច់ណាស់ ហើយអ្វីដែលសំខាន់គាត់ប្រើគោខ្មែរយើងសុទ្ធ ហើយបើទឹកស៊ុបវិញ គឺមិនធំក្លិនគោទេ ញ៉ាំទៅធានាថារសជាតិឆ្ងាញ់ប្លែកតែម្តង ។ កុំភ្លេចណា នឹកឃ្លានគ្រឿងគោ មករក ផ្ទះបងធារ៉ា ទាំង ៥សាខាបាន សាខាទួលសង្កែ សាខាអង្គតាមិញ សាខាផ្សារដីហុយ សាខាចំការដូង និងសាខាគីរីរម្យ ។

ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា

ហាង ផ្ទះបងធារ៉ា
ទីតាំង៖ ផ្លូវ ១០១១​
លេខទូសព្ទ៖ 086 916 651

វីដេអូ៖