ឈ្ងុយៗក្លិនភាយៗដើរកាត់ហើយ មិនបានចូលញ៉ាំអារម្មណ៍មិនស្ងប់ហ្មងជាមួយប្រភេទនំ និងនំប៉័ង ពីហាង KESI Bakery ។ អ្វីដែលពិសេសមិនត្រឹមមានតែនំប៉័ងប៉ុណ្ណោះទេ ក៏មានទាំងភេសជ្ជៈជាច្រើនប្រភេទទៀតផងដែរ ទាំងកាហ្វេ តែគុជ និងភេសជ្ជៈផ្សេងៗទៀត។ បន្ថែមពីនេះទៀតនោះគឺមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់ទៅ 25% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2021៕



ពេលបានមកដល់ ហាង KESI Bakery អ្នកទាំងអស់គ្នាមិនអាចមិនកម្ម៉ង់ញ៉ាំទេណា ព្រោះថានំ និងនំប៉័ងនៅទីនេះគឺធ្វើថ្មីៗជារៀងរាល់ថ្ងៃ ដោយបានប្រើប្រាស់គ្រឿងផ្សំដែលនាំចូលពីអ៊ឺរ៉ុបដែលធ្វើអោយសាច់នំ និងសាច់ប៉័ងទន់ល្អ ក្លិនឈ្ងុយ រសជាតិឆ្ងាញ់។ សម្រាប់ភេសជ្ជៈអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសមួយប្រភេទណាក៏បាន តាមចំណូលចិត្តទាំងកាហ្វេ និងតែគុជ។



ចង់សាកចង់ភ្លក្សទាំងនំ នំប៉័ង និងភេសជ្ជៈ ពីហាង KESI Bakeryគ្រប់គ្នាអាចមករកបាននៅផ្ទះលេខ 03 ផ្លូវ1003 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លឿនៗមកណាមកកម្ម៉ង់ញ៉ាំជាមួយនំដែលទន់ និងក្លិនឈ្ងុយជាងថ្ពាល់អូន៕




ហាង KESI Bakery
លេខទូរសព្ទ៖ 011 72 22 86 / 010 72 22 86
ទីតាំង៖ ផ្លូវ1003 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
វីដេអូ៖