ធ្លាប់តែប្រើក្នុងទូរស័ព្ទ ឥលូវរួសរានមានជីវិតហើយ

0
Sponsor By: Legend Cinemaemojis បានរស់រានមានជីវិត! ពួកគេរស់នៅក្នុងពិភពលោកសម្ងាត់របស់ពួកគេនៅក្នុងកម្មវិធីអត្ថបទនៃទូរស័ព្ទ។ ម្នាក់ក្នុងចំនោមពួកគេឈ្មោះហ្សែនត្រូវបានគេសន្មតថាមានរូបរាងដូចគ្នាដូចឪពុកម្តាយរបស់គាត់ប៉ុន្តែភាពមិនប្រក្រតីមួយធ្វើឱ្យគាត់មិនអាចគ្រប់គ្រងកន្សែងរបស់គាត់បានធ្វើឱ្យមុខគាត់មានសមត្ថភាពបង្ហាញច្រើនជាងគ្រាន់តែ “ខ្ញុំ” ប៉ុណ្ណោះ។ ចង់ក្លាយជា “ធម្មតា” គាត់ត្រូវរកវិធីដើម្បីជួសជុលបញ្ហានេះ។ The EmoJi movie
The Emoji Movie

Emoji ធ្លាប់តែប្រើក្នុងទូរស័ព្ទ ឥលូវរួសរានមានជីីវិតហើយមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត លេជេន!! #legendcinemahttps://kspg.tv/article/19191

Posted by Koh Santepheap TV on 23 សីហា 2017

ជឿអត់ថាមានខ្មោចតែហោងកុំភ្លេច Ghost House នៅរោងភាពយន្ត Legend

0
Sponsor By: Legend Cinema ញាក់សាច់ទៀតហើយ អ្នកណាចូលចិត្តមើលរឿងរន្ធត់ខ្លះ? Ghost House គូស្វាមីភរិយាវ័យក្មេងធ្វើដំណើរវិស្សមកាលផ្សងព្រេងទៅប្រទេសថៃតែប៉ុណ្ណោះដើម្បីស្វែងរកខ្លួនឯងដោយព្រលឹងខ្មោចបន្ទាប់ពីគេមិនគោរពទៅផ្ទះខ្មោច។
Ghost House

ជឿអត់! ថាសម័យនេះមានខ្មោចតែហោង បកស្រាយចង្ងល់នេះនៅក្នុងរឿង Ghost House សូមកុំភ្លេចអោយសោះមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត លេជេន!!! #legendcinema #ghosthousehttps://kspg.tv/article/19185

Posted by Koh Santepheap TV on 23 សីហា 2017

ចាំអីទៀត! ពិព័រណ៏អាហារកូនស្លាព្រានៅផ្សារទំនើបដែលទើបនឹងបើកថ្មីថ្មោង

0
តើអ្នកធ្លាប់លឺពីពិព័រណ័អាហារស្លាព្រាដែលធ្វើនៅខែមីនាដែរឬទេ? ឥឡូវនេះ ក្រុមការងារ The Idea បាននាំជូនលោកអ្នកជាថ្មីម្ដងទៀតនូវ ពិព័រណ័អាហារខ្នាតតូចដែលមានឈ្មោះថា កូនស្លាព្រា ដែលនឹងប្រព្រឹត្តឡើង នៅផ្សារទំនើប Exchange Square នៅថ្ងៃទី ២៦ និង ២៧ ខែសីហាខាងមុខនេះ ចាប់ពីម៉ោង ១១ ព្រឹករហូតដល់ ៨ល្ងាច។ Kon Slaprea កម្មវិធីនេះនឹងរៀបចំឡើងដោយមានប្រមាណជាជិត ៣០ ស្តង់លក់អាហារចម្រុះ កម្មវិធីសប្បាយៗជាច្រើនសម្រាប់មនុស្សគ្រប់វ័យ។ កូនស្លាព្រានឹងមកដល់នាចុងសប្តាហ៏នេះដែលអ្នកគ្រប់គ្នាអាចចូលរួមបានដោយសេរីនិងឥតគិតថ្លៃ មិនថា កុមារ មនុស្សជំទង់ ម្នាក់ឯង គូស្នេហ៍ និងលក្ខណៈគ្រួសារគឺអាចចូលរួមបានទាំងអស់។ ហើយពិព័រណ៌នេះទៀតសោតគឺមានសកម្មភាពសប្បាយៗជាច្រើនមានសម្រាប់អ្នកចូលរួមដូចជា ល្បែងពពុះសាប៊ូយក្ស គប់បាល់ប៉េងប៉ុង ខាំដួងព្រះច័ន្ទ ការបង្ហាញនិងបង្រៀនពីការធ្វើម្ហូប ការដាក់តាំងម្ហូបអាហារជាច្រើនប្រភេទ ដែលមកពីបណ្តាភោជនីយដ្ឋាននានា គ្រប់ទិសទីជុំវិញប្រទេសកម្ពុជា។ អ្វីដែលពិសេសទៀតនោះគឺមានការភ្លក់និងទទួលទានអាហារជាមួយនឹងស្រាក្រឡុកយ៉ាងឆ្ងាញ់ពិសារ ថែមទាំងមានការប្រកួតប្រជែងញ៉ាំអាហារដែលអ្នកចូលរួមគ្រប់រូបមានឱកាសចូលលេងដើម្បីឈ្នះរង្វាន់ជាច្រើនផងដែរ។​ Kon Slaprea   Kon Slaprea កូនស្លាព្រាគឺជាពិព័រណ៏ខ្នាតតូចជាងពិព័រណ៌ដែលក្រុមហ៊ុនឯកជនមួយនេះបានរៀបចំម្ដងរួចទៅហើយកាលពីខែមិនា អំឡុងដើមឆ្នាំ ២០១៧ នៅពហុកីឡាស្ថានជាតិអូឡាំពិក ដែលទទួលបានជោគជ័យជាច្រើនក្នុងការគាំទ្រពីសំណាក់ភ្ញៀវចូលរួម​ប្រមាណ ១២០០​០​ នាក់សរុបទាំងពីរថ្ងៃ ដែលបានធ្វើអោយជាប់ឈ្មោះជាពិព័រណ៏អាហារដែលធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា។ Kon Slaprea ការពិត ស្លាព្រាគ្រាន់តែជាឈ្មោះពីក្រោយគំនិតដែលក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកទីផ្សារនេះបានរៀបចំឡើងសម្រាប់ពិព័រណ៌អាហារទេ ហើយពីក្រោយនៃគំនិតផ្តួចផ្តើមនេះគឺចង់ដោះស្រាយបញ្ហាការគ្រប់គ្រងកាកសំណល់ទៅវិញទេ។ ដូច្នេះហើយបានជាកូនស្លាព្រាគឺរៀបចំឡើងដោយគំនិតតែមួយដូចគ្នាទៅនឹងពិព័រណ៏អាហារស្លាបព្រាមុននេះអញ្ចឹងដែរ។ Kon Slaprea គោលបំណងធំពីក្រោយការរៀបចំកម្មវិធីនេះ គឺ​ចង់ផ្តោតសំខាន់ទៅលើការកាត់បន្ថយការ​ ប្រើប្រាស់ផ្លាស្ទិកដែលជាការប្រភពនៃការបំផ្លាញទាំងសុខភាពនិងបរិស្ថាន​ ហើយដូចដែលយើងដឹងហើយថា ផ្លាស្ទិកគឺត្រូវការពេលវេលាយូរដើម្បីរលួយ ដែលអាចបង្ករជាការកកស្ទះ លូ ឬហូរចូលទៅក្នុងប្រភពទឹកដែលយើងប្រើប្រាស់ជាចាំបាច់រាល់ថ្ងៃ។ Kon Slaprea ស្រដៀងគ្នាជាមួយនឹងថង់ផ្លាស្ទិកនៅក្នុងប្រទេសកម្ពុជាយើងដែលអ្នកលក់បានវេចខ្ចប់អោយអ្នកប្រើប្រាស់ដែល​ថង់នោះបានផលិតចេញពីសារធាតុគីំីមីដែលជាញឹកញយ វារលាយជាតិគីមីទៅក្នុងម្ហូបអាហារដែលយើងបានខ្ចប់ជាមួយដែលអាចបង្ករជាជំងឺគំរាមកំហែងជាច្រើនដល់ជីវិតផងដែរ។​ ដោយសារតែមូលហេតុទាំងនេះហើយបានជាអ្នកលក់នៅពិព័រណ៏អាហារស្លាបព្រាត្រូវតែគោរពតាមគោលការដែលអ្នករៀបចំបានកំណត់អោយគឺត្រូវមានការកាត់បន្ថយការវេចខ្ចប់ផ្លាស្ទីកតិចបំផុតតាមសមត្ថភាពដែលអាចធ្វើទៅបាន។​ Kon Slaprea រងចាំដល់ណាទៀត? ការចូលរួមគឺដោយសេរីហើយតម្លៃអាហារមានក៏ចាប់ពីំ ១ ដុល្លារទៅដល់ ៤ ដុល្លារផងដែរ ជាមួយនឹងមុខម្ហូបខ្មែរនិងបរទេសជាច្រើនប្រភេទ កំពុងរងចាំអ្នក!​​
Slaprea food festival 2017 and Anniversary 1 year facetastes show

ពិព័រណ៍អាហារ ស្លាបព្រា ២០១៧ និង ខួប១ឆ្នាំរបស់ កម្មវិធី អាហារ​ FacetasteSlaprea food festival 2017 and Anniversary 1 year facetaste show#Slaprea#facetaste

Posted by Koh Santepheap TV on 7 មីនា 2017
 

ហាង Central Mall លោកទឹកចិត្តអតិថិជននិយមម៉ាក VICTORINOX

ដោយភាពពេញនិយមចូលចិត្តប្រើរបស់ម៉ាកល្បីកាន់តែមានកំណើន។ មនុស្សភាគច្រើនចូលចិត្តប្រើតែផលិតផលម៉ាកពិតប្រាកដពីបរទេស ព្រោះនៅពេលប្រើផលិតផលសុទ្ធធ្វើឲ្យពួកគាត់មានទំនុកចិត្តក្នុងការប្រើប្រាស់ និងផ្តល់ភាពថ្លៃថ្នូរ។ ថ្មីៗនេះដែរក៏មានម៉ាកផលិតផលជាច្រើនកំពុងតែធ្វើចរាចរក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកពិបាកជ្រើសរើសម៉ាកផលិតផលមួយណាមានតម្លៃសមរម្យ និងគុណភាពល្អប្រើបានយូរ។សម្រាប់ម៉ាក Victorinox នេះមានលក់សម្លៀកបំពាក់បុរស វ៉ាលី នាឡិកា ទឹកអប់ កាំបិតតូចៗ និងកាំបិតផ្ទះបាយ ជាដើម ដែលសុទ្ធសឹងជាផលិតផលមានគុណភាព។ Victorinox-Watch ចំពោះម៉ាក Victorinox ត្រូវបានគេទទួលស្គាល់ថាជាម៉ាកមួយដែលអាចធានាបាន ពីគុណភាពល្អ ប្រើបានយូរ ឯតម្លៃសមរម្យអាចទទួលយកបាន។ មិនតែប៉ុណ្ណោះសម្រាប់បុរសសម័យថ្មី នៅតាមបណ្តាប្រទេសនានា ពួកគេតែងនិយមប្រើប្រាស់របស់ និងសម្ភារៈប្រើប្រាស់របស់ម៉ាក Victorinox ព្រោះថាវាជាម៉ាកមួយដែលផ្តល់នូវភាពថ្លៃថ្នូរ និងទំនុកចិត្ត ហើយក៏អាចប្រើបានរាប់ឆ្នាំ សាកសមនឹងតម្លៃយ៉ាង ពិតប្រាកដ។ គួររំឭកផងដែរថាម៉ាក VICTORINOX បានបង្កើតផលិតផលថ្មី ដែលជាសម្លៀកបំពាក់ប្រើប្រាស់ទូទៅប្រចាំថ្ងៃ ត្រឹមឆ្នាំ ២០០១ ហើយបានដាក់លក់នៅលើទីផ្សារ និងទទួលការគាំទ្រយ៉ាងកត់សំគាល់ផងដែរ។ ដោយទទួលបានជំនឿចិត្ត ពីគុណភាពកាំបិត​តូចៗ​របស់ម៉ាក VICTORINOX ទើបក្រុមហ៊ុននេះកាន់តែផ្តោតខ្លាំង​ ទៅលើគុណភាពនៃសម្លៀកបំពាក់និមួយៗ។ យ៉ាងណាមិញ ការធានា ១០ ឆ្នាំ នៅតែជាភាពអស្ចារ្យនៃវ៉ាលីម៉ាក VICTORINOX ផងដែរ។ Central Mall បច្ចុប្បន្ននេះដែរ ម៉ាកនេះកំពុងតែមានការទទួលស្គាល់យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង ហើយកាន់តែមានការនិយមចូលចិត្តពីសំណាក់អ្នកប្រើប្រាស់ទូទៅផងដែរ។ ដើម្បីលោកទឹកចិត្តអតិថិជននិយមម៉ាក VICTORINOX នេះហាង Central Mall មានការដាក់លក់បញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ ៥០% ហើយបើសិនលោកអ្នកជាសមាជិកហាង Central Mall ស្រាប់លោកអ្នកនឹងទទួលបានកាន់តែជាពិសេសជាងនេះទៀតគឺចុះបន្ថែមដល់ទៅ ១៥% នៅពេលដែលលោកអ្នកបង្ហាញកាតសមាជិករបស់ហាង Central Mall ។
លោកអ្នកអាទំនាក់ទំនងដើម្បីពត័មានតាមរយះ លេខទូរស័ព្ទ ០២៣​ ៩៦៦ ៣០០ រឺ Central Mall’s facebook https://www.facebook.com/centralmallphnompenh/  រឺ អាស័យដ្ឋាននៅខាងលិចឈៀងខាងត្បួងផ្សារថ្មី។

មានដឹងអត់ ប្រពៃណីឆុងកាហ្វេពីសាំងហ្គាពួរ​​មកដល់កម្ពុជាហើយ!

អ្នកណាខ្លះចូលចិត្តផឹកកាហ្វេ បើអ្នកចូលចិត្តប្រហែលជាត្រូវការកាហ្វេជាប្រចាំហើយ ដោយឡែកមនុស្សមួយចំនួនក៏ចូលចិត្តនូវរសជាតិកាហ្វេដែលមានរសជាតិប្លែកៗផងដែរ។ ជាក់ស្តែងដូចក្រុមការងារ KSPG.TV ក៏មានអ្នកចូលចិត្តកាហ្វេផងដែរ និងចូលចិត្តភ្លក់រសជាតិសឹងតែ គ្រប់កន្លែង គ្រប់តំបន់ដែលមានក្នុងប្រទេសកម្ពុជា។ ដោយឡែកលើកនេះយើងបានស្វែងរកឃើញហាងមួយដែលមានឈ្មោះថា Yakun Kaya Toast Cambodia មានផ្តល់ជូននូវកាហ្វេដែលមានរសជាតិដើមនាំចូលពីសាំងហ្គាពួរតែម្តង មិនត្រឹមតែប៉ុណ្ណោះទេ ក៏មាននូវ ម្ហូប និងអាហារសម្រន់ជាច្រើនមុខទៀត។ ទស្សនាវីដេអូតែម្តងទៅថាទំនងយ៉ាងណា។ ម៉េចដែរ មានជាប់ចិត្តជាប់អារម្មណ៍ទៅលើអាហារណាមួយដែរលឿនៗឡើង កុំភ្លេចទៅភ្លក្សណាទាំងអស់គ្នាណា   ហាង៖ YaKun Kaya Toast ទូរស័ព្ទ​លេខ៖ ​ 0៩៨ ​៦៥​ ៦៩ ៦៩ អាសយដ្ឋាន​៖ ផ្ទះលេខ​២៩​ ផ្លូវ​២៩៤ សង្កាត់ ទន្លេបាសាក់​ ខណ័្ឌចំកាមន ភ្នំពេញ វីដេអូ  

ជាប់ចិត្តជាប់មាត់ បានទាំងឆ្ងាញ់ដក់ជាប់ទាំងអនុស្សាវរីយ៍

0
ឃើញ​តែ​ម្ហូប និងភេសជ្ជៈផ្តិតរូបជាអនុស្សាវរីយ៍​បានចឹងទៀត មាន​អារម្មណ៍​ចង់សាក កូរពោះឃ្លាន​បាត់ហើយ ម្យ៉ាង​ពេលនេះ​ ម៉ោង​ជិតចេញពីការងារ​ស្រាប់​ផង​ កុំភ្លេចណាហៅគ្នា មនុស្សជាទីស្រលាញ់ មិត្តភ័ក្រ្តទៅថតរូបផ្តិតអនុស្សាវរីយ៍ភ្លាមៗ ​ភ្លក់​ម្ហូប​ដ៏ពិសេស​ នៅ​ភោជនីយដ្ឋាន​ «ចង្អេរ» បាន។
ចង្អេរ
ចង្អេរ
ចង្អេរ
ចង្អេរ
ចង្អេរ
ចង្អេរ
ពិត​ជា​ទំនង​គួរ​ទាក់ចិត្ត ប្លែកអារម្មណ៍ណាស់ ភេសជ្ជៈប្រចាំហាងចង្អេរនេះ អ្វី​ដែល​ពិសេស​នោះគឺ ​រាល់​ភេសជ្ជៈ ​ដូចជា​ទឹក​ដោះ​គោ​ជា​ដើម​ អ្នក​អាច​កុម្ម៉ង់ចេញ​ជា​រូប​អ្នក​ផ្ទាល់​បានភ្លាម ដោយគ្រាន់តែថតរូបរបស់អ្នក រួចផ្ញើទៅកាន់ផេកហ្វេសបុក របស់ចង្អេរ រូបរបស់អ្នកនឹងផ្តិតនៅលើកែវភេសជ្ជៈភ្លាម​។
ចង្អេរចង្អេរ
ចង្អេរ
ចង្អេរ
ចង្អេរ
ចង្អេរ
ចង្អេរ
ចង្អេរ
ចង្អេរ
ក្រៅពី ភេសជ្ជៈ និង​នំបញ្ចុកចង្អេរ​មួយ ដែលមាន​មុខ​ម្ហូប​ដូចជា នំបញ្ចុក​ តៅហ៊ូ សាយ៉ ម្នាស់​ សាច់​ជ្រូក​បីជាន់​ ប្រហិត​ត្រី ប៉េងប៉ោះ ជីរគ្រប់​មុខ​ ព្រម​ទាំង​ជ្រលក់ ទឹក​ត្រី​ផ្អែម និងទឹក​កាពិ ប្លែកឆ្ងាញ់ពិសារហើយនោះ។ ងាកមកមើល ការដេគ័រហាងវិញ​ក៏​ធំ​ទូលាយ ស្អាតទាក់ភ្នែក បរិយាកាស​ក៏​ស្រស់​ស្អាត​ ធានាថាថតរូបសែលហ្វីស្អាតកប់។ ហាង ចង្អេរ ទូរស័ព្ទ​លេខ៖ ០៧១ ៧៩៤ ៧៩៧៩​ អាសយដ្ឋាន​៖ តាម​បណ្ដោយ​ផ្លូវកម្ពុជា​ក្រោម១២៨ ផ្ទះលេខ​៧៤៥ ចម្ងាយ​ពី​សាលា​សន្ធ​រ​មុខ ប្រហែល២០០​ម៉ែត្រ ជាប់​នឹង​ហាង KFC ទល់មុខ​នឹង​ហាង Pizza Company វីដេអូ

ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ

0
មីខគោ​ ស្តាប់ទៅសាមញ្ញហើយអ្នកណាៗក៏ធ្លាប់បានស្គាល់បានញ៉ាំហើយថា​មានរសជាតិម៉្យាងឆ្ងាញ់ប្លែក​ ប្រសិនបើចុងភៅ​ មានការច្នៃប្រឌិតបន្ថែមទៀតនោះរសជាតិម្ហូបនេះប្រាកដជាឆ្ងាញ់មួយកំរិតទៀតមិនខាន​ ចឹងថ្ងៃនេះ​ អ្នកដែលចូលចិត្តញ៉ាំខគោ​ យើងសូមណែនាំកន្លែងលក់មីខគោ​ មួយកន្លែងដែលមានការលក់មីខគោ​ ប្លែក​ ហើយអ្វីដែលប្លែកនោះគឺ​ មីមួយចានដាក់ប្រហិតតែមួយគ្រាប់ទេ​ តែមួយគ្រាប់ពេញចានបាត់ហើយ​។
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប្រហិតមួយចានសោះម៉េចបានថាពេញចាន?​ ពេញហើយព្រោះប្រហិតនេះជាប្រហិតយក្ស​ ប្រហិតដែលធ្វើដោយចុងភៅប្រចាំហាងតែម្តង​ ប៉ុណ្ណឹងមិនទាន់អស់ចិត្តសម្រាប់ចុងភៅម្នាក់នេះនៅឡើយទេ​ ព្រោះអីគាត់បានបន្ថែមស្នូលអោយប្រហិតរបស់គាត់ ៤រសជាតិទៀត ដើម្បីអោយប្រហិតមួយគ្រាប់នេះមានរសជាតិខុសៗគ្នា ហើយអ្នកក៏អាចជ្រើសរើសតាមការចូលចិត្តរបស់អ្នកបានផងដែរ។ ចឹងកុំភ្លេចណាចង់សាកមីខគោប្លែក ទៅសាកបាននៅក្រោយសាលាវ៉ាន់ដាតែម្តង…
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ ទូរស័ព្ទ៖ 015 701 331 | 078 212 789 ទីតាំង៖ ផ្លូវ១៨៧ ជាប់ភូមិសាច់អាំង ១៦៨ ក្រោយសាលាវ៉ាន់ដា វីដេអូ

សិស្សនិស្សិត និងអ្នកចូលរួមទទួលបានផលប្រយោជន៍ច្រើនពីកម្មវិធីស្វែងរកការងារបស់ MAM

0
MAM កម្មវិធី MAM the Employer of Choice ដែលបានរៀបចំឡើងកាលពីថ្ងៃសៅរ៍ ទី ១៩ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួម ដូចអ្វីដែលបានសន្យាពិតមែន។ MAM កម្មវីធីនេះរៀបចំឡើងដោយក្រុមហ៊ុន Mega Asset Management ដែល ជាក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់ទៅលើការគ្រប់គ្រងផ្នែកសំណង់ និងទ្រព្យសម្បត្តិ ដល់ក្រុមហ៊ុនធំៗដែលមានឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា។ MAM  MAM ហេតុនេះហើយ សិស្សនិស្សិត ក៏ដូចជាអ្នកចូលរួមគ្រប់រូបបានទទួលនូវឱកាសក្រេបជញ្ជក់បទពិសោធន៍ ព្រមទាំងការផ្តល់ដំបូន្មានល្អៗពីសំណាក់វាលគ្មិនកិត្តិយសក្នុងកម្មវិធីដែលសុទ្ធសឹងតែជាអ្នកតំណាងមកពីស្ថាប័នធំៗក្រោមការគ្រប់គ្រងរបស់គម្រោង Mega Asset Management។ អ្នកចូលរូមថែមទាំងបានដាក់ពាក្យស្វែងរកការងារជាច្រើនប្រភេទនៅតាមក្រុមហ៊ុនជាង២០ ដែលបានដាក់តាំងស្តង់របស់ខ្លួនក្នុងកម្មវិធី។ MAM ជាក់ស្តែង អ្នកចូលរួមទាំងអស់បានសម្តែងនូវអារម្មណ៍សប្បាយ រីករាយ និងពេញយ៉ាងខ្លាំង ចំពោះការរៀបចំកម្មវិធីដែលផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់ពលរដ្ឋគ្រប់រូបបែបនេះ។ MAM MAM

ញាំុស៊ុគីស៊ុបសំរូលសសៃនឹងបរិយាកាសបែបជួបជុំពីត្រកូល​ Master

0
ភោជនីយដ្ឋាន ម៉ាស្ទ័រ​​ ស៊ុគីស៊ុបហ្គោល (Master Gold) ឈានមុខជាងគេថ្មីមុនគេបង្អស់នៅកម្ពុជាដែលមានចុងភៅជំនាញធ្វើម្ហូប ស៊ុគីស៊ុប​ រសជាតិច្រើនបែបដល់ទៅ 6 មុខដូចជា ស៊ុបគីមឈី ស៊ុបតុំយាំ​ ស៊ុបផ្សិត ស៊ុបថ្នាំចិនសែ ស៊ុបហិរ ។​ ហើយមានទឹកជ្រលក់ ស៊ុគីស៊ុបជាង 20 ​មុខដែលមានរសជាតិឈ្ងុយឆ្ងាញ់ ជាមួយម្ហូប បន្លែ​ ប្រហិត គ្រឿងសមុទ្រស្រស់ៗ សាច់គោ អណ្តាតគោ និង​ សាច់ចៀម ដែលនាំចូលពីក្រៅប្រទេស៕
Master Gold
Master Gold
មិនត្រឹមតែប៉ុណ្ណោះ និងម្ហូបជាច្រើនមុខទៀត​ ក៏មានជាបន្ទប់ VIP ដែលបំពាក់ជាមូយបន្ទប់ខារ៉ាអូខេ បំពាក់ម៉ាស៊ីនត្រជាក់​ញាំុងអោយការទទួលទានកាន់តែមានភាពសប្បាយរីករាយ សម្រាប់ការញ៉ាំជាគ្រួសារ​​ ក្រុមការងារ ឬមិត្តភក្តិ ជាដើម។សំរាប់ទីធ្លា រួមទាំងការរៀបចំលក្ខណៈទំនើប ស្រទ្បះមុខ ស្រទ្បះមាត់ជាជាងកន្លែងដទៃដែលអ្នកធ្លាប់ទៅ ។
Master Gold
Master Gold
Master Gold
Master Gold
Master Gold ក៏មានផ្តល់នូវជម្រើសអាហារដ៏សម្បូរបែប ក្រៅពីស៊ុបផងដែរហើយចំណុចដែលពិសេសជាងគេនោះ ដែលមានគុណភាពខ្ពស់ដូចជា សាច់គោអូស្រ្តាលី សាច់គោអាមេរិក សាច់ចម្លកជ្រូក សាច់ចង្កេះជ្រូក និង សាច់ជ្រូកបីជាន់ ដែលលោកអ្នកអាចកុម្ម៉ង់ញុំាបានតាមតម្រូវចិត្ត។
Master Gold
Master Gold
ហាង Master Gold សាខាទី១៖ មុនីវង្ស នៅតាមបណ្តោយផ្លូវ ព្រះមុនីវង្សខាងជើងស្តុបបូកគោ ២០០ម៉ែត្រ Tel: 098 2 1111 8 / 089 88 111 7 សាខាទី២៖ សន្ធរម៉ុក ចម្ងាយពីសាលារៀនវិទ្យាល័យជាស៊ីម សន្ធរម៉ុក ៥០ម៉ែត្រ ទល់មុខសាលា ACE Tel: 081 211117 / 092 2 1111 7 វីដេអូ

ញ៉ាំមួយបែកពោះទាំងសាច់អាំង និងស៊ុបត្រឹមតែ​ 13.90$

0
ថ្ងៃនេះ KSPG.TV សូមសម្រិតសម្រាំងហាងលក្ខណ:ប៊ូហ្វេ ហូបមួយចម្អែតដែលផ្តល់ជូនអ្នកទាំងអស់គ្នាលក្ខណ:បែបស៊ុបនិងសាច់អាំង ដូច្នេះ ឥទ្បូវនេះក្រឡេកមកមើលហាងមួយដែលបានទទួលការពេញនិយមពីសំណាក់អ្នកពិសាតើមានអ្វីប្លែកពីហាងដទៃ?
Sakura
Sakura
Sakura
Sakura
**សាគូរ៉ាប៊ូហ្វេ ប៊ីប៊ីឃូ្យ និងស៊ុប សាគូរ៉ាប៊ូហ្វេ ជាភោជនីយដ្ឋានបែបជប៉ុនហូបមួយចម្អែត ម្ហូបជា សាច់អាំង​និងស៊ុគីស៊ុប ដែលមានទឹកជ្រលក់ពិសេសជាច្រើនញុំាជាមួយស៊ុគីស៊ុបនិងសាច់អាំងដូចជា សាច់គោអូស្រ្តាលី អណា្តតគោអូស្រ្តាលី​ សាច់ចៀមអូស្ត្រាលី ត្រីសែលម៉ន ស្កាលឡប់ ម្ហូប បន្លែ និង គ្រឿងសមុទ្រស្រស់ៗ ជាច្រើនមុខទៀត។ហូបមួយចម្អែត តម្លៃត្រឹមតែ​​ 11.95$ ពេលថ្ងៃ​ និង 13.90$ ពេលល្ងាច បានទាំងសាច់អាំងនិង   ស៊ុគីស៊ុបស្របពេលជាមួយ ។​ សាគូរ៉ាប៊ូហ្វេមានកន្លែងធំទូលាយ កន្លែងមានផាសុខភាពនិងមានសេវាកម្មរហ័សទាន់ចិត្ត។
Sakura
Sakura
Sakura
Sakura
  លើសពីនោះអ្នក ចំណុចសំខាន់ដែលអ្នកមិនអាចខ្វះបាន សំរាប់ការទទួលទាន​ស៊ុប ឬ សាច់អាំង ផ្តោតសំខាន់ទៅលើទឹកជ្រលក់តែម្តង ជាហេតុ SAKURA BUFFET BBQ&SOUP បានផ្តល់ជូននូវទឹកជ្រលក់ជាច្រើនប្រភេទ អាស្រ័យតាមការចូលចិត្តរបស់លោកអ្នក។
Sakura
Sakura
Sakura
Sakura
  • សម្រាប់អាហារពេលថ្ងៃ ម្នាក់តម្លៃ $11.95
  • អាហារពេលល្ងាច ម្នាក់តម្លៃ $13.90
ហាង SAKURA BUFFET BBQ&SOUP មាន5សាខា៖
  • សាខាទី1៖ មុនីវង្ស នៅតាមបណ្តោយផ្លូវ ព្រះមុនីវង្សខាងជើងស្តុបបូកគោ ២០០ម៉ែត្រ ។ Tel: 098 2 1111 7 / 089 88 111 5
  • សាខាទី2៖ សន្ធរម៉ុក ចម្ងាយពីសាលារៀនវិទ្យាល័យជាស៊ីម សន្ធរម៉ុក ៥០ម៉ែត្រ ទល់មុខសាលា ACE ។
Tel: 081 53 33 39 | 092 31 11 17
  • សាខាទី3៖ នៅផ្សារទំនើបសុវណ្ណាជាន់ទី4 Tel: 081 58 88 83 | 089 99 88 50
** 2 សាខាទៀតនឹងបើកឆាប់ៗនេះហើយ ផ្សារទំនើបសូរិយា ជាន់ទី6-8 Tel: 098 711116​ / 089 99 88 30 ផ្សារទំនើបរតនាផ្លាហ្សា ជាន់ទី3 Tel: 095 67 1111 / 089 99 88 35 សម្រាប់ពត៌មានលម្អិតទំនាក់ទំនង៖ 081 288882 / 023 2222 30 វីដេអូ