Cocktail ដុត ឆ្ងាញ់ជាងB52 លឺហើយចង់សាកទេ រួមជាមួយម្ហូបដ៏មានរសជាតិ និងបរិយាកាសបែបថ្មីនៅ ROMA PUB

ROMA PUB ទីកន្លែងថ្មីដែលគ្រប់គ្នាគួរតែមកទទួលទានអាហារឆ្ងាញ់ៗទាំងបែបអ៊ឺរ៉ុប និងបែបអាស៊ី អមជាមួយបរិយាកាសល្អ មានLive Band Live Music កំដរអារម្មណ៍ជារៀងរាល់ថ្ងៃ និងកាន់តែពិសេសថែមទៀតនោះគឺមានប្រភេទស្រាល្បីៗជាច្រើន រួមទាំងស្រាល្បីៗប្រចាំហាង។

ROMA PUB
ROMA PUB

ចង់ស្រស់ស្រាយ រំសាយអស់ទុកកង្វល់ ណាត់គ្នាមក ROMA PUB គឺដឹងតែអ៊ែមហ្មងហើយ ជាពិសេសសម្រាប់ថ្ងៃទី៣០ ខែមេសា ខាងមុខនេះគឺនឹងមានវត្តមាន SOPHIA KAO មកLive Band ។ បែបនេះសម្រាប់ហ្វេន Sophia Keo ខ្លះ កក់តុលឿនៗមក ប្រយ័ត្នអស់កន្លែងណា ហើយបន្ថែមពីនេះក៏មានដាក់លក់ជាមួយ Set ម្ហូបឆ្ងាញ់ នឹងស្រាពិសេសៗថែមទៀត។

ROMA PUB
ROMA PUB
ROMA PUB

នៅចាំអីទៀត ខលកក់តុឥលូវនេះលឿនទៅ ប្រយ័ត្នអត់មានកន្លែងអង្គុយណា។ ញ៊ាំម្ហូបឆ្ងាញ់ៗ ជុំគ្រួរសារ មិត្តភក្តិ ក្រុមការងារបានយ៉ាងស្រស់ស្រាយនៅទីនេះ៕

ROMA PUB
ROMA PUB
ROMA PUB
ROMA PUB

ROMA PUB
ម៉ោងបើក៖ ម៉ោង ៥ល្ងាច ដល់ម៉ោង ១យប់
លេខទូរសព្ទ៖ 096 6789 987
ទីតាំង៖ ស្ថិតនៅលើផ្លូវ ៣៣៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ផែនទី៖ https://goo.gl/maps/VkKwa14KbT499SPr6

វីដេអូ៖

លក់តែគ្រឿងគោសុទ្ធ មួយថ្ងៃ ៧០០ ទៅ ៨០០គីឡូ ស៊ីផុយ ចង់ញ៉ាំគ្រឿងគោមករក ផ្ទះបងធារ៉ា​

ថាមិនឱ្យទាស់ចិត្តទេ ជាមួយ ហាងផ្ទះបងធារ៉ា និយាយពីគោ ចង់បានម្ហូបអីក៏មានដែរ ស៊ុបគោ ស្មងគោ ខួរគោ ក្រចកជើងគោអាំងម្ទេស សរសៃកែង​ លឹង្គគោអាំង ពោះគោទឹកប្រហុក លឹង្គគោស្រុះទឹកប្រហុក ឬអាំង មួយថ្ងៃលក់ ៧០០ ទៅ៨០០គីឡូ មែនតិចណា៎ ចង់ញ៉ាំលក្ខណៈជាស៊ុប ឬ អាំង មានជូនមួយកំប្លេរ តែម្តង អ្វីដែលសំខាន់ស៊ុបរបស់គាត់គឺ មិនធំក្លិនគោ ដែលធ្វើអោយអ្នកពិសា ទាស់ចិត្តឡើយ ។
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា

បើរៀបរាប់វិញ សឹងតែមិនអោយចន្លោះមួយណាទេ អោយតែថាគ្រឿងគោ ផ្ទះបងធារ៉ា យកមកលក់អស់តែម្តង ពីចុងជើងគោ រហូតដល់ក្បាលគោ លក់ដាច់សាហាវ មួយថ្ងៃៗ គ្រាន់តែចេញទៅតាមសាខានីមួយ សរុប ៧០០ ទៅ ៨០០គីឡូ បើរាប់ជាចានវិញ៣០០ ចាន ៤០០ចាន ក្នុងមួយសាខាៗ ហើយលក់តែគ្រឿងគោសុទ្ធ អត់មានសាច់ផ្សេងៗទេ ។

ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា

សម្រាប់ហាង ផ្ទះបងធារ៉ា បើកលក់ ៧ឆ្នាំមកហើយ បច្ចុប្បន្ននេះមាន៥ សាខា តែគាត់ក៏កំពុងបន្ថែម២សាខាបន្ថែមទៀត លក់ដាច់ណាស់ ហើយអ្វីដែលសំខាន់គាត់ប្រើគោខ្មែរយើងសុទ្ធ ហើយបើទឹកស៊ុបវិញ គឺមិនធំក្លិនគោទេ ញ៉ាំទៅធានាថារសជាតិឆ្ងាញ់ប្លែកតែម្តង ។ កុំភ្លេចណា នឹកឃ្លានគ្រឿងគោ មករក ផ្ទះបងធារ៉ា ទាំង ៥សាខាបាន សាខាទួលសង្កែ សាខាអង្គតាមិញ សាខាផ្សារដីហុយ សាខាចំការដូង និងសាខាគីរីរម្យ ។

ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា

ហាង ផ្ទះបងធារ៉ា
ទីតាំង៖ ផ្លូវ ១០១១​
លេខទូសព្ទ៖ 086 916 651

ដុតពុះៗ ហុយៗ ហិរៗ អ៊ែមញាក់ហ្មងអាកាសធាតុត្រជាក់ៗបែបនេះ ជាមួយមីនុយពិសេសប្រចាំហាង Let’s eat ស៊ុបផ្សិតខួរចំហុយ

អាកាសធាតុត្រជាក់ៗប៉ុន្មានថ្ងៃនេះ គ្រប់គ្នាច្បាស់ជាចង់ញ៉ាំអីបានក្ដៅៗអោយឆ្ងាញ់មាត់ និងកុំអោយចាញ់រងារហើយ ម៉ោះៗមកនេះមកកាន់ហាង Let’s eat ស៊ុបផ្សិតខួរចំហុយ មកដឹងតែអ៊ែមហ្មងជាមួយមុខម្ហូបដុត និងចំហុយក្ដៅៗ រីឯរសជាតិវិញក៏មិនអោយខកបំណង។

ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ

សម្រាប់មុខម្ហូបដែលពិសេសជាងគេប្រចាំហាង Let’s eat ស៊ុបផ្សិតខួរចំហុយ ដែលគ្រប់គ្នាមកហើយមិនគួររំលងហើយញ៉ាំត្រូវជាមួយអាកាសធាតុត្រជាក់បែបនេះគឺ ប្រហិតភ្នំភ្លើង ដែលគេដុតក្ដៅៗពុះជាប់រហូតដែលធ្វើអោយគ្រប់គ្នាបានញ៉ាំក្ដៅៗរហូតមិនទ្រលាន់ ហើយថែមទាំងមានរសជាតិហិរៗ ពេលបានជ្រលក់ជាមួយប្រចាំហាងទៀត គឺកាន់តែពិសេសញ៉ាំកាន់តែជក់មាត់។ ក្រៅពីនេះក៏មានជាមួយស៊ុបខួរ ដែលអាចអោយគ្រប់គ្នាហុតក្ដៅៗប៉ូវកម្លាំងមួយទំហឹងដែរ។ បន្ថែមពីនេះទៀតក៏មាន បុកល្ហុងឆ្ងាញ់ៗច្រើនជម្រើសដូចជា បុកល្ហុងបង្គាស្រស់ឈុតពងទាកូន, បុកល្ហុងពោះគោ, បុកល្ហុងបង្គាស្រស់,​ បុកល្ហុងក្ដាមប្រៃ, បុកល្ហុងក្ដាមសេះ, បុកប៉ាតេត្រចៀកជ្រូក, យាំគ្រឿងសមុទ្របែបថៃ និងមានប្រហិតស្ងោរទៀត គឺថាមួយមុខណាក៏អ៊ែម។ 

ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ

ស្គាល់ Let’s Eat ស៊ុបផ្សិតខួរចំហុយ ប៉ុណ្ណេះហើយលែងបារម្ភទៅ គឺថាចង់រងារប៉ុណ្ណាក៏លែងជាបញ្ហា ជាពិសេសសម្បូរទៅដោយមុខម្ហូបឆ្ងាញ់ៗបែបនេះទៀតមិនបាននាំគ្នាមកញ៉ាំម៉េចបាន? ៕

ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ

ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
លេខទូរសព្ទ៖ 096 800 60 50 / 096 61 64 221
ទីតាំង៖ ផ្លូវលេខ 138 កែងផ្លូវ 261 ( ក្រោយផ្ទះផាតធី សន្ធរម៉ុក)

វីដេអូ៖

គ្រឿងបុកហិរហោះឆ្ងាញ់ មានក្ដាមស្រែញ៊ាំគ្រប់រដូវ ហាង បុកក្តាមស្រែ សៀមរាប ល្បីពីសៀមរាប មកដល់ភ្នំពេញ

សក់វែង​ សក់ខ្លីណាខ្លះនិយមចូលចិត្តញ៊ាំគ្រឿងបុក គ្រឿងអាំង គ្រឿងអប ថ្ងៃនេះមកតាមអេតមីន មកក្រោយសាលាវ៉ាន់ដា ញ៊ាំអោយណាណីហ្មងជាមួយ ហាង បុកក្តាមស្រែ សៀមរាប ដ៏ពេញនិយមទទួលបានការគាំទ្រខ្លាំង ល្បីឆ្ងាញ់មានភ្ញៀវពេញៗហាងរាល់ថ្ងៃហ្មង។

ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា

សម្រាប់ទីតាំងមួយនេះ គឺច្បាស់ជាមានអ្នកស្គាល់ធ្លាប់បានមកញ៊ាំរួចមកហើយ ជាពិសេសអ្នកដែលចូលចិត្តក្ដាមស្រែ ព្រោះថានៅទីនេះគឺមានក្ដាមស្រែគ្រប់ខែ គ្រប់រដូវតែម្ដង ជាពិសេសក្ដាមមានខ្លាញ់ពេញៗថែទៀត ធ្វើអោយគ្រប់គ្នាញ៊ាំជក់មាត់តែម្ដង។ គ្រឿងបុក អ្នកទាំងអស់គ្នាអាចធ្វើការកម្ម៉ង់រសជាតិបានម៉ាអ៊ែម ជូរ ផ្អែម ហិរហោះតាមចំណូលចិត្ត និងមានច្រើនមុខច្រើនជម្រើសសម្រាប់លោកអ្នក។ បើនិយាយពីគ្រឿងអប់នេះទីនេះ ក៏ល្បីឆ្ងាញ់មិនធម្មតា ដែលមានទាំងខ្យង ក្ដាមស្រែ លៀស និងគ្រឿងសមុទ្រជាច្រើនមុខ រីឯគ្រឿងអាំងក៏មានឆ្ងាញ់ៗច្រើនសម្បូរបែប។

ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា

ស្គាល់កន្លែងពិសេសបែបនេះហើយ មិនបានណាត់គ្នាមកញ៊ាំដូចអារម្មណ៍មិនសុខ ចឹងមានតែខលកក់កន្លែងទុកល្ងាចនេះ ព្រោះថាគ្រឿងបុកឆ្ងាញ់ៗហិរហោះ គ្រឿងអប់ គ្រឿងអាំងឆ្ងាញ់រងចាំណា៕

ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា

ហាង បុកក្តាមស្រែ សៀមរាប សាខាវ៉ាន់ដា
ម៉ោងបើក ១០ព្រឹក ដល់ ៩យប់
លេខទូរសព្ទ៖ 092 168 616 / 070 680 881
ទីតាំង៖ ជិតសាលាវ៉ាន់ដា ផ្លូវ 183 កែងផ្លូវឌឿងហែម 475
ផែនទី៖ https://goo.gl/maps/oXsCShG8WxNCyXCd8

វីដេអូ៖

មិនដែលថាស្ងាត់ម៉េច! ភ្ញៀវពេញៗ ហាងតែម្តង បងម៉ាប់អយស្ទ័រ នេះគឺ ដោយសារតែ តម្លៃ និងរសជាតិឆ្ងាញ់?

ថាអោយតែនឹកឃើញឃ្លានគ្រឿងសមុទ្រម្តងៗ អត់ដែលភ្លេចទេ ហាង បងម៉ាប់អយស្ទ័រ អាចនិយាយបានថាពិភពគ្រឿងសមុទ្រហើយ ស្អីក៏មានដែរ ចង់អយស្ទ័រ បង្គារ​ បង្កង មឹក ខ្យង ក្តាមសមុទ្រ ចង់ឆា ចង់អាំង បានមួយកំប្លេរ អ្វីដែលសំខាន់ តម្លៃគឺទទួលយកបាន តម្លៃ១មុឺន ២មុឺនរៀល ញ៊ាំបានមួយឆ្ងាញ់ ។

ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ

សម្រាប់អ្នកដែលធ្លាប់ឧស្សាជិះកាត់ផ្លូវ១០៥ ក្រោយម្តុំសាលាយុគន្ធញឹកញាប់ គឺស្គាល់ច្បាស់តែម្តង ហាង បងម៉ាប់អយស្ទ័រ ជិះពេលណាក៏ភ្ញៀវពេញៗហាង ស្ទើរតែរាល់ថ្ងៃហើយ លក់ដាច់ខ្លាំង ម៉ូយៗគាត់មួយៗ សុទ្ធតែរាប់ឆ្នាំ ម៉ូយខ្លះមកញ៉ាំតាំងពីមិនទាន់មានប្តី ឡូវមានប្តីមានប្រពន្ធ មានទាំងកូនទៀត ក៏នាំមកញ៉ាំដល់ឡូវទៀត ។

ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ

បងប្អូនមួយចំនួនប្រាកដជាបានដឹងហើយ គ្រាន់តែឃើញភ្ញៀវពេញៗហាង របស់បងម៉ាប់អយស្ទ័រ អាចសំគាល់ដឹងឆ្ងាញ់បាត់ហើយ ចឹងកុំអោយរំលងណាសម្រាប់អ្នកដែលមិនទាន់បានសាកអាច មករកញ៊ាំបាន។

ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ

ហាង បងម៉ាប់អយស្ទ័រ
លេខទូរសព្ទ៖ 096 88888 40 / 078 25 00 15
ទីតាំង(សាខាទី១)៖ ស្ថិតតាមបណ្ដោយផ្លូវ១០៥ កែងផ្លូវ២៩២ ក្រោយសាលាយុគន្ធ
ផែនទី(សាខាទី១)៖ ចុចទីនេះ
ទីតាំង(សាខាទី២)៖ ស្ថិតតាមបណ្ដោយផ្លូវ១០៥ កែងផ្លូវ២៨៨ ក្រោយសាលាយុគន្ធ
ផែនទី(សាខាទី២)៖ ចុចទីនេះ

វីដេអូ

មកដល់ ហាង តុងតុងបុកអស់ស្ទះ អ៉េមម៉ាចប់ហ្មង ?​ការដេគ័ររៀបចំស្អាត ម្ហូបឆ្ងាញ់ៗគ្រប់មុខតែម្តង!

ហាង តុងតុងបុកអស់ស្ទះសាខាទី2 រិតអ៉េមណាស់! អត់ខកចិត្តទេ ទំនងទាំងម្ហូប រសជាតិក៏ឆ្ងាញ់គ្រប់មុខ ការរៀបចំតុបតែងក្នុងហាងវិញកប់តែម្តង ស្អាតប្លែកភ្នែក។

ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ

ម៉ូយៗប្រចាំ ហាង តុងតុងបុកអស់ស្ទះ ច្បាស់តែម្តងដឹងហើយ និយាយពីការរៀបចំហាងវិញ ស្អីក៏មានដែរ បែបរបស់ប្រើប្រាស់កម្ររសម័យមុនៗ នៅកន្លែងគាត់វិញប្រមូលមកអស់ហើយ រៀបចំទាក់ទាញខ្លាំងណាស់ដូចក្នុងទស្សវត្ស៦០ចឹង មិនថាសាខាទី១ ឬសាខាទី២នេះទេ ម៉ាអ៉េមហ្មង។ ហើយបើថាម្ហូប មួយមុខណាក៏ឆ្ងាញ់ដែរ ច្រើនជម្រើសណាស់ គ្រឿងបុក គ្រឿងសមុទ្រ មកៗអត់ខកចិត្តទេ ។

ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ

កុំភ្លេចណា ណាត់ជួបជុំគ្នាញ៉ាំម្ហូបឆ្ងាញ់ៗនៅទីនេះ អាចអង្គុយផឹកជជែកគ្នាលេង និងស្ដាប់ចម្រៀងបែបបុរាណ និងគយគន់ការដេគ័រក្នុងហាងដែលស្ថិតក្នុងទស្សវត្ស៦០ គឺថាពិតជាប្លែកអារម្មណ៍ខ្លាំងមែនទែន។
ស្រូតៗទៅម្ហូបឆ្ងាញ់ សេវាកម្មល្អ ហាងស្អាតមានផាសុកភាព គឺ មាននៅហាងតុងតុងបុកអស់ស្ទះ ។

ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ

ហាង តុងតុងបុកអស់ស្ទះ
សាខាទី២ ​៖ ទីតាំងនៅតាមបណ្តោយផ្លូវក្រោយសាលាយុគន្ធរ ផ្លូវ 304កែង 105
លេខទូរសព្ទ៖ 070 7000 57 / 093 919 998
សាខាទី១ ៖ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៥៦ ផ្ទះលេខ៥៥ ទល់មុខខុនដូ៣៥ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ចាប់បើកពីម៉ោង 11 ថ្ងៃត្រង់ដល់ម៉ោង 1 យប់

វីដេអូ៖

ស្គាល់ ហ្វឺ កន្លែងនេះ អ៊ែមណាស់មិនបាច់ថែមគ្រឿងបន្ថែមក៏ឆ្ងាញ់ ទឹកស៊ុបជាតិដល់ដំណក់ចុងក្រោយ

អ្នកប្លុកសាលាបឋមសិក្សាភូមិ៦ ច្បាស់ជាបានស្គាល់រួចមកហើយ ហាង បងម៉ាប់ហ្វឺ សាលាភូមិ៦ អ្នកដែលចូលចិត្តញ៉ាំហ្វឺច្បាស់ជាមិនដែលរំលងទេជាមួយហាងមួយនេះ ព្រោះថាហ្វឺនៅទីនេះល្បីឆ្ងាញ់មួយថ្ងៃៗលក់ដាច់អស់មិនក្រោម ៣០០ចានទេ។

ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ

សម្រាប់ម៉ូយៗដែលធ្លាប់ញ៉ាំនៅទីនេះគេតែតែងសរសើរថារសជាតិគឺឆ្ងាញ់ ឆ្ងាញ់ដោយមិនចាំបាច់ថែមគ្រឿងបន្ថែម។ អ្វីដែលពិសេសថែមទៀតនោះ ដែលអាចធ្វើអោយអ្នកដែលមកញ៉ាំទីនេះហើយពេញចិត្តដកចិត្តមិនរួចថែមទៀតនោះ គឺខ្ទឹមជ្រក់ និងសាតេ ដែលពីរមុខនេះដាក់បញ្ចូលគ្នាធ្វើរសជាតិកាន់តែកើនថ្វេរដង។ ចំពោះអ្នកដែលមិនចេះញ៉ាំហ្វឺ ក៏អាចកម្ម៉ង់យកមីបានផងដែរ ដោយម្ចាស់ហាងបានជ្រើសរើសយកមីជាតិយកមកប្រើប្រាស់ ដោយសរសៃមីទន់ស្វិតល្អ មានរសជាតិឆ្ងាញ់ និងពេលដែលដាក់ជាមួយទឹកស៊ុបហ្វឺនៅទីនេះឆ្ងាញ់ញ៉ាំហើយមិនសរសើរមិនបាន។

ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ

ពេលដែលគ្រប់គ្នាបានមកញ៉ាំ អ្វីដែលមិនគួរភ្លេចនោះគឺបន្ថែមពងមាន់ស្រែ គឺថាឆ្ងាញ់ហើយប៉ូវកម្លាំងពេញទំហឹងថែមទៀត។ បែបនេះទាំងម៉ូយចាស់ៗ និងអ្នកដែលមិនទាន់បានមកញ៉ាំ ពេលនឹកឃ្លានហ្វឺ កុំភ្លេចមកទីនេះធានាថារសជាតិឆ្ងាញ់ជាប់ចិត្ត៕

ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ

ហាង បងម៉ាប់ហ្វឺ សាលាភូមិ៦
លេខទូរសព្ទ៖ 089 80 80 70
ទីតាំង៖ ផ្លូវ430 សង្កាត់ទូលទំពូង2 ខណ្ឌចំការមន(ជិតសាលាភូមិ6)

វីដេអូ៖

ទៅផ្សារកណ្តាលរាល់ដង ធ្លាប់ចូលហូប ប៉ុង ប វ៉េ ផ្សារកណ្តាលអត់? លឺល្បីថារសជាតិឆ្ងាញ់ណាស់!

សម្រាប់អ្នកដែលចេញចូលផ្សារកណ្តាលញឹកញាប់ ប្រាកដជាបានស្គាល់ហើយ ប៉ុង ប វ៉េ ផ្សារកណ្តាល ដោយសារតែ បាញ់ស៊ុងស៊ុបគោ គឺទឹកស៊ុបគាត់ឆ្ងាញ់ប្លែក អ្នកដែលធ្លាប់ហូបរួចហើយ លាន់មាត់ថាឆ្ងាញ់គ្រប់ៗគ្នា ភាគច្រើនខ្លាចជាម៉ូយរបស់គាត់ដោយមិនដឹងខ្លួន ព្រោះថានឹកឃ្លានម្តងៗ ទៅរកតែកន្លែងគាត់ ។

ប៉ុង ប វ៉េ ផ្សារកណ្តាល
ប៉ុង ប វ៉េ ផ្សារកណ្តាល
ប៉ុង ប វ៉េ ផ្សារកណ្តាល

ហាង ប៉ុង ប វ៉េ ផ្សារកណ្តាល ថ្មីៗបានផ្លាស់ប្តូរទីតាំងថ្មីហើយ ប្រសិនបើម៉ូយៗចាស់ៗ ទៅរកមិនឃើញ​ កុំភ្លេចមកទីតាំងថ្មីនេះណា៎ គឺនៅលើផ្លូវលេខ15 ផ្ទះលេខ108 សង្កាត់ផ្សារកណ្តាល ហើយអាចចុចទីនេះដើម្បីមើលទីតាំង៖ ផែនទី សម្រាប់លេខទំនាក់ទំនង 071 985 5678 ទីតាំងថ្មីនេះ គឺផ្តល់ភាពងាយស្រួលដល់អតិថិជន ទីធ្លាធំទូលាយជាងមុន មានកន្លែងដាក់ឡាន និងម៉ូតូស្រួលងាយ។

ប៉ុង ប វ៉េ ផ្សារកណ្តាល
ប៉ុង ប វ៉េ ផ្សារកណ្តាល
ប៉ុង ប វ៉េ ផ្សារកណ្តាល
ប៉ុង ប វ៉េ ផ្សារកណ្តាល
ប៉ុង ប វ៉េ ផ្សារកណ្តាល

អ្នកដែលទៅផ្សារកណ្តាល ប្រសិនបើមិនធ្លាប់ចូលទេ អាចឆ្លៀតចូលសាកបានណា ក្រែងអាចជាម៉ូយរបស់គាត់ ដូច អេតមីន?ដែរ ហើយកុំបារម្ភអី នៅកន្លែងគាត់មានជម្រើសញ៉ាំច្រើនមុខ អត់ជាបញ្ហាទេ តម្លៃវិញ១ចានគឺ ១មុឺនរៀល បើចានពិសេស ១មុឺន ៤ពាន់រៀល និយាយទៅគឺល្មមហូប ចឹងកុំភ្លេចណា ហាងប៉ុង ប វ៉េ ផ្សារកណ្តាល ។

ប៉ុង ប វ៉េ ផ្សារកណ្តាល
ប៉ុង ប វ៉េ ផ្សារកណ្តាល
ប៉ុង ប វ៉េ ផ្សារកណ្តាល
ប៉ុង ប វ៉េ ផ្សារកណ្តាល
ប៉ុង ប វ៉េ ផ្សារកណ្តាល
ប៉ុង ប វ៉េ ផ្សារកណ្តាល

ហាង ប៉ុង ប វ៉េ ផ្សារកណ្តាល
ទីតាំង៖ នៅលើផ្លូវលេខ15 ផ្ទះលេខ108 សង្កាត់ផ្សារកណ្តាល
លេខទូរសព្ទ៖ 071 985 5678

ដុតពុះៗ ហុយៗ ហិរៗ អ៊ែមញាក់ហ្មងអាកាសធាតុត្រជាក់ៗបែបនេះ ជាមួយមីនុយពិសេសប្រចាំហាង Let’s eat ស៊ុបផ្សិតខួរចំហុយ

អាកាសធាតុត្រជាក់ៗប៉ុន្មានថ្ងៃនេះ គ្រប់គ្នាច្បាស់ជាចង់ញ៉ាំអីបានក្ដៅៗអោយឆ្ងាញ់មាត់ និងកុំអោយចាញ់រងារហើយ ម៉ោះៗមកនេះមកកាន់ហាង Let’s eat ស៊ុបផ្សិតខួរចំហុយ មកដឹងតែអ៊ែមហ្មងជាមួយមុខម្ហូបដុត និងចំហុយក្ដៅៗ រីឯរសជាតិវិញក៏មិនអោយខកបំណង។

ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ

សម្រាប់មុខម្ហូបដែលពិសេសជាងគេប្រចាំហាង Let’s eat ស៊ុបផ្សិតខួរចំហុយ ដែលគ្រប់គ្នាមកហើយមិនគួររំលងហើយញ៉ាំត្រូវជាមួយអាកាសធាតុត្រជាក់បែបនេះគឺ ប្រហិតភ្នំភ្លើង ដែលគេដុតក្ដៅៗពុះជាប់រហូតដែលធ្វើអោយគ្រប់គ្នាបានញ៉ាំក្ដៅៗរហូតមិនទ្រលាន់ ហើយថែមទាំងមានរសជាតិហិរៗ ពេលបានជ្រលក់ជាមួយប្រចាំហាងទៀត គឺកាន់តែពិសេសញ៉ាំកាន់តែជក់មាត់។ ក្រៅពីនេះក៏មានជាមួយស៊ុបខួរ ដែលអាចអោយគ្រប់គ្នាហុតក្ដៅៗប៉ូវកម្លាំងមួយទំហឹងដែរ។ បន្ថែមពីនេះទៀតក៏មាន បុកល្ហុងឆ្ងាញ់ៗច្រើនជម្រើសដូចជា បុកល្ហុងបង្គាស្រស់ឈុតពងទាកូន, បុកល្ហុងពោះគោ, បុកល្ហុងបង្គាស្រស់,​ បុកល្ហុងក្ដាមប្រៃ, បុកល្ហុងក្ដាមសេះ, បុកប៉ាតេត្រចៀកជ្រូក, យាំគ្រឿងសមុទ្របែបថៃ និងមានប្រហិតស្ងោរទៀត គឺថាមួយមុខណាក៏អ៊ែម។ 

ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ

ស្គាល់ Let’s Eat ស៊ុបផ្សិតខួរចំហុយ ប៉ុណ្ណេះហើយលែងបារម្ភទៅ គឺថាចង់រងារប៉ុណ្ណាក៏លែងជាបញ្ហា ជាពិសេសសម្បូរទៅដោយមុខម្ហូបឆ្ងាញ់ៗបែបនេះទៀតមិនបាននាំគ្នាមកញ៉ាំម៉េចបាន? ៕

ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ

ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
លេខទូរសព្ទ៖ 096 800 60 50 / 096 61 64 221
ទីតាំង៖ ផ្លូវលេខ 138 កែងផ្លូវ 261 ( ក្រោយផ្ទះផាតធី សន្ធរម៉ុក)

វីដេអូ៖

បាយឆា ដែលមាន តម្លៃធូរថ្លៃ រសជាតិឆ្ងាញ់? មិនគួរមើលរំលង ហាង បាយឆាសៀងហៃ

និយាយទៅលឺឈ្មោះថា បាយឆាសៀងហៃ តិចច្រឡំថាហាងបាយចិនអីទៅ តាមពិតគឺជាហាងបាយឆា ដែលច្នៃរសជាតិថ្មីប្លែកឆ្ងាញ់ ដោយកូនខ្មែរមឈ្មោះហៃ ។ ភាគច្រើនសម្រាប់អ្នកដែលនិយមចូលចិត្ត ពិសាបាយឆា មិនថាពេលព្រឹក ថ្ងៃត្រង់ ឬពេលល្ងាចទេ ជឿជាក់ថាប្រាកដជាបានស្គាល់ ព្រោះថា បាយឆាសៀងហៃ លក់ដាច់ខ្លាំង ទាំងការកុម្មង់តាម App ដឹកជញ្ជូន និងភ្ញៀវដែលកុម្មង់ក្នុងហាងផ្ទាល់ លក់តាំងពីម៉ោង ៧ព្រឹក ដល់ម៉ោង ១២យប់ រកម៉ោងណាក៏មានដែរ ហើយបើនិយាយពីសាខាវិញ រហូតដល់ ៨ទីតាំង មួយថ្ងៃៗ លក់មិនក្រោម ១០០០ប្រអប់ទេ ។

បាយឆាសៀងហៃ
បាយឆាសៀងហៃ
បាយឆាសៀងហៃ

សម្រាប់អ្នកដែលមិនទាន់បានស្គាល់ បានកុម្មង់ម្តង ច្បាស់ជាក្លាយជាម៉ូយដោយមិនដឹងខ្លួន ព្រោះថាតម្លៃ ឆាយឆារបស់ហាង បាយឆាសៀងហៃ ធូរថ្លៃ ហើយមានច្រើនមុខ ដូចជា៖ បាយឆាម្រះព្រៅ បាយឆាសៀងហៃ បាយឡូកឡាក់ បាយឆាគីមឈី មីឆាសាច់គោ មីឆាបង្គា បាយឆាបង្គា និងបាយឆាសាច់ក្តាម បើនិយាយបាយឆាសាច់ក្តាមវិញធូរថ្លៃខ្លាំង តម្លៃត្រឹម ១២០០០៛ ញុាំបានម៉ាឆ្ងាញ់ ។

បាយឆាសៀងហៃ
បាយឆាសៀងហៃ
បាយឆាសៀងហៃ

នឹកឃ្លានបាយឆា មិនថាថ្ងៃ ឬយប់ទេ ទាញទូរសព្ទ បើក App ដឹកជញ្ជូន Food panda Eget Wownow Nham24 Muve Bloc wing good to goនឹងក្រុមហ៑ុនជាច្រើនទៀត វាយឈ្មោះ បាយឆាសៀងហៃ កុម្មង់បាយឆារសជាតិអីក៏បាន ម៉ោងណាក៏បាន ពីម៉ោង ៧ព្រឹកទៅ ដល់ ម៉ោង ១២យប់ ។

បាយឆាសៀងហៃ
បាយឆាសៀងហៃ
បាយឆាសៀងហៃ
បាយឆាសៀងហៃ
បាយឆាសៀងហៃ
បាយឆាសៀងហៃ

បាយឆាសៀងហៃ
លេខទូរសព្ទ៖ 099 788 033 / 087 578 789
Telegram ៖ 093 686 089
មានលក់នៅសាខា៖ ផ្សារទួលទំពួង ផ្សារអូឬស្សី ផ្សារកាប់គោ ទួលគោក ផ្សារឈូកមាស ខេត្តបាត់ដំបង

វីដេអូ៖