មកក្បែរខ្លួនអ្នកទួលគោកហ្មង ប្រហិតសាច់គោ SM14 ប្រហិតសាច់គោឆ្ងាញ់ មិនមានប្រើសារធាតុគីមី

ចង់ញុាំប្រហិតសាច់គោមានរសជាតិឆ្ងាញ់ប្រើរូបមន្តប្រចាំគ្រួសារ មិនប្រើសារធាតុគីមី ស្វិតល្មមញុាំ មិនស្វិតខ្លាំង វ៉ៃដោយម៉ាស៊ីនផ្ទាល់ ចង់ទិញជាចង្កាក់ក៏បាន​ ទិញជាគីឡូក៏បាន ទំនុកចិត្តក្នុងការញុាំ ទឹកជ្រលក់ឆ្ងាញ់ប្លែក អ្នកប្លុកទួលគោកលែងលំបាកទៅរកឯណាឆ្ងាយហើយ ពេលនេះ ហាង ប្រហិតសាច់គោ SM14 បានបើកសាខាថ្មី នៅលើផ្លូវ 568 ក្រោយសាលាឥន្រ្ទទេវី ។

ប្រហិតសាច់គោ SM14
ប្រហិតសាច់គោ SM14
ប្រហិតសាច់គោ SM14

ជាមួយនឹងទំនុកចិត្ត សុវត្ថិភាព គឺប្រហិតសាច់គោ SM14 មិនប្រើសារធាតុរក្សាទុកបានយូរ ប្រើតែម្សៅពោត ដែលរូបមន្តប្រចាំគ្រួសារផ្ទាល់ញុាំបានទាំងចាស់ទាំងក្មេងតូចៗ ហើយបើទឹកជ្រលក់ប្រចាំហាងវិញមានរហូតដល់៤រសជាតិសម្រាប់អោយបងប្អូនរើសបាន មានដូចជា៖ ទឹកជ្រលក់អំពិលទុំសណ្តែកដី ទឹកអំពិលទុំសៀងល្ងរ ទឹកជ្រលក់សាតេតុងយាំ ទឹកជ្រលក់សាតេម្ទេស ហើយប្រហិតវិញបងប្អូនក៏អាចកុម្មង់ជា នំប៉័ងប្រហិត ប្រហិតសាច់គោចង្កាក់ ប្រហិតឆឹង ប្រហិតសាតេម្ទេស ប្រហិតសាតេតុងយាំបានផងដែរ។

ប្រហិតសាច់គោ SM14
ប្រហិតសាច់គោ SM14
ប្រហិតសាច់គោ SM14

សម្រាប់ហាង ប្រហិតសាច់គោ SM14 សាខាទួលគោក ក៏មានលក់ដុំ និងលក់រាយផងដែរ បងប្អូនអាចកុម្ម៉ង់នៅហាងផ្ទាល់ក៏បានកុម្មង់តាមរយៈលេខទូរសព្ទផ្ទាល់ក៏បាន ហើយអ្វីដែលពិសេសមួយទៀតនោះ ក្នុងឱកាសបើកសាខាថ្មីនេះហាងក៏មានប្រម៉ូសិនពិសេសបងប្អូនទិញ ៥ចង្កាក់ ថែមជូន ១ចង្កាក់ ទិញ១០ចង្កាក់ ថែម ៣ចង្កាក់ និងមានអ្វីពិសសៗជាច្រើនទៀត បែបនេះកុំភ្លេចមកដល់ហាងទាំងអស់គ្នាណា៕

ប្រហិតសាច់គោ SM14
ប្រហិតសាច់គោ SM14
ប្រហិតសាច់គោ SM14
ប្រហិតសាច់គោ SM14
ប្រហិតសាច់គោ SM14

សាខាទី1 ប្រហិតសាច់គោ SM14 សាខា ផ្សាឈូកមាស
លេខទូរសព្ទ៖ 012 696 840 / 093 205 107
ទីតាំង៖ ក្រោយផ្សារឈូកមាស
ផែនទី៖ https://goo.gl/maps/hH6GgJXoNK4UFdbq9
សាខាទី2 ប្រហិតសាច់គោ SM14 សាខាទួលគោក
លេខទូរសព្ទ៖ 070 221 197 / 068 770 299
ទីតាំង៖ លើផ្លូវ 568 ក្រោយសាលាឥន្រ្ទទេវី
ផែនទី៖ https://goo.gl/maps/e5Smt6cEYQFDbbLG

វីដេអូ៖

ច្រើនរសជាតិហ្មង? Numpang Yuta មានរហូតដល់ទៅ ៧រសជាតិ ពិសេសបស់គេមែន?

អ្នកដែលមា​នចំណូលចិត្តញ៉ាំនំប៉័ង មកនេះថ្ងៃនេះAdmin នាំឲ្យស្គាល់ហាង នំប៉័ងមួយកន្លែងដែលគេទើបតែបើកថ្មី មានច្រើនរសជាតិ ច្រើនជម្រើស ជាពិសេសប្រកបដោយស្តង់ដា អនាម័យខ្ពស់ហ្មង។

ហាង Numpang Yuta
ហាង Numpang Yuta
ហាង Numpang Yuta

ចង់កម្ម៉ង់រសជាតិមួយណា គេមានរហូតដល់ទៅ ៧រសជាតិឯណោះដូចជា សាច់មាន់, សៀវម៉ៃ, សាច់ជ្រូកអាំង, ប៉ាតេ, សាច់ហេម, ត្រីខ និងតៅហ៊ូ។ ពេញចិត្តមួយណា កម្ម៉ង់មួយហ្នឹងបឹបៗមក សម្រាប់តម្លៃវិញ គឺមាន ៨០០០រៀល ៩០០០រៀល និង ១០០០០រៀល។ អ្វីដែលពិសេសនោះសម្រាប់អ្នកដែលតមអាហារហើយចង់ញ៉ាំ មិនបាច់បារម្ភទេ គឺអាចជ្រើសរើសយករសជាតិតៅហ៊ូ បានយ៉ាងពិសេស។

ហាង Numpang Yuta
ហាង Numpang Yuta
ហាង Numpang Yuta

តែប៉ុណ្ណេះ ចង់ញ៉ាំនំប៉័ងដែលមានច្រើនរសជាតិ ប្លែកៗប្រកបដោយស្តង់ដា អនាម័យខ្ពស់ មកញ៉ាំនៅ​ហាង Numpang Yuta មកសាករសជាតិមួយណាក៏បាន ដោយគ្រប់គ្នាអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកម្ម៉ង់តាមរយៈ App ដឹកជញ្ជូនក៏បាន៕

ហាង Numpang Yuta
ហាង Numpang Yuta
ហាង Numpang Yuta
ហាង Numpang Yuta
ហាង Numpang Yuta
ហាង Numpang Yuta
ហាង Numpang Yuta

ហាង Numpang Yuta
លេខទូរសព្ទ៖ 076 397 2222, 069 242 789
ទីតាំង៖ ផ្ទះលេខ S19, មហាវីថីហ៊ុន នាងសង្កាត់ ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ (ម៉ោងបើក 8ព្រឹក ដល់ម៉ោង 5ល្ងាច)

វីដេអូ៖

ពិសេសប៉ុណ្ណា!! ភ្ញៀវឈរតម្រង់ជួរចាំហ្មង បាញ់ត្រាងអាំង មួយកន្លែងនេះ

បាញ់ត្រាងអាំង មួយកន្លែងនេះសិស្សនៅសាលារចនាប្រាកដជាមានអ្នកស្គាល់ច្បាស់ហ្មង ព្រោះថាល្បីខ្លាំងមានរសជាតិឆ្ងាញ់ ហើយលក់នៅទល់មុខសាលារចនាហ្នឹងតែម្ដង។ លឺថាសិស្សៗដែលនៅទីនេះ គឺជាម៉ូយប្រចាំមិនតិចអ្នកទេ ញ៉ាំតាំងពីចូលឆ្នាំទី១ ដល់ឆ្នាំបញ្ចប់ក៏មាន។

នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា
នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា

និយាយពីថាអាំងម្ដងៗ ក្លិនឈ្ងុយជះសាហាវហ្មងអ្នកដែលធ្លាប់ទៅញ៉ាំច្បាស់ជាដឹងហើយ ដោយគ្រឿងផ្សំមានច្រើនមុខបញ្ចូលគ្នាត្រូវជាតិគ្នាខ្លាំងញ៉ាំជក់មាត់។ សម្រាប់បាញ់ត្រាងអាំង ​នៅទីនេះផងដែរគឺមានបីប្រភេទសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស ដែលមានតម្លៃ 3500៛ 4000៛ និង5000៛ ចំពោះតម្លៃគឺពិសេសទៅតាមប្រភេទសាច់ ដែលអ្នកធ្វើការកម្ម៉ង់។

នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា
នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា

អ្នកដែលចង់ញ៉ាំចង់ភ្លក្ស តែមិនទាន់ស្គាល់ទីតាំងមកនេះចាំ Adminប្រាប់គឺស្ថិតនៅលើផ្លូវ 178 ទល់មុខសាលារចនា។ បែបនេះបានស្គាល់កន្លែងហើយ កុំភ្លេចទៅសាកទាំងអស់គ្នាណា រសជាតិច្បាស់ជាពិសេសហើយ បើគេឈរចាំទិញរាល់ថ្ងៃចឹងអី៕

នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា
នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា
នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា

នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា
លេខទូរសព្ទ៖ 071 34 26 659 / 017 30 79 97 / 096 89 46 649
ទីតាំង៖ ស្ថិតនៅលើផ្លូវ 178 ទល់មុខសាលារចនា

វីដេអូ៖

ឱ្យរំលងម៉េចកើត ទំនងម្លឹងៗហ្នឹង?ងាវពុះ ខ្យងពុះ ពងទាកូនពុះ ជាតិសាហាវណាស់!

ក្តីសុខៗនារីៗ នៅជិតបង្កើយ ឱ្យតែបានចាក់អត់ចេះខ្ជិលទេ ទំនងបែបនេះទៀត ឱ្យរំលងម្តេចបាន ងាវពុះ ទឹកត្រីកោះកុង, ងាវពុះ ទឹកអំពិលទុំ, ខ្យងពុះ ទឹកត្រីកោះកុង, ខ្យងពុះ ទឹកអំពិលទុំ, ពងទាកូនពុះ ទឹកត្រីកោះកុង, ពងទាកូនពុះ ទឹកអំពិលទុំ និយាយពីថា ជាតិណាស់ ហិរៗ បែបឆ្ងាញ់ៗ ។

ហាង MOOL
ហាង MOOL
ហាង MOOL

និយាយពីហាង MOOL រំលងមិនបាន គ្រប់មុខតែម្តងគឺថា សុទ្ធតែរបស់ឆ្ងាញ់ៗ ទំនងគ្រប់មុខ មានគ្រប់ជម្រើស ចង់ញុាំប្រហិតមានច្រើនរសជាតិ ចង់នំបុ័ងក៏បាន ចង់ងាវ ចង់ខ្យង ពងទាកូន មានជូនម៉ាកំប្លេរ ហើយ ពិសេសបងៗនារីៗ ធានាថាត្រូវចិត្តស្តូកតែម្តង គឺទឹកជ្រលក់ កោះកុងហិរៗ ជាតិណាស់ ។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ហាង MOOL – សាខាវ៉ាន់ដា
លេខទូរស័ព្ទ៖ 096 86 86 368
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62
ទីតាំង៖ ផ្លូវក្រោយសាលាវ៉ាន់ដា ជាប់ហាងម៉ូតូកាហ្វេ ផ្លូវ ៤០២ កែងផ្លូវ ១៨៥

វីដេអូ៖

ពងទាកូនខ្ទឹមជ្រក់ឆ្ងាញ់ល្បីខ្លាំងពេញច្បារអំពៅ អ្នកណាខ្លះដែលស្គាល់?

ពងទាកូនច្បារអំពៅ អ្នកផ្សារច្បារអំពៅគ្រាន់តែលឺឈ្មោះប្រាកដកជាស្គាល់ច្បាស់ដូចមេឃបើកថ្ងៃហ្មងហើយ ព្រោះថាកន្លែងនេះល្បីខ្លាំងលក់តាំងពីឆ្នាំ១៩៨៣​ រហូតដល់សព្វថ្ងៃ ក្នុងមួយថ្ងៃៗលក់ដាច់ខ្ទង់ពាន់គ្រាប់ឯណោះ បែបនេះបើមិនស្គាល់បានស្គាល់ដូចជាចម្លែកពេកហើយនិយាយលេងសើចអី។

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

បើតាម Admin ដឹងពណ៌មានពីម៉ូយៗរបស់ហាង ពងទាកូនច្បារអំពៅ គាត់ប្រាប់ថាគាត់ចូលចិត្តញ៊ាំពងទាកូននៅទីនេះ ក៏ដោយសារតែរសជាតិខ្ទឹមជ្រក់ដ៏ឆ្ងាញ់ ដែលច្នៃដោយម្ចាស់ហាងមានរសជាតិខ្លាំងដែលញ៊ាំជាមួយពងទាបង្កើនរសជាតិយ៉ាងពិសេសប្លែកពីហាងដ៏ទៃៗ។ ក្រៅពីពងទាកូនដែលឆ្ងាញ់ល្បីប្រចាំហាង ក៏មានខ្ចៅ ខ្យង ក្ដាមស្រែ ពងក្រួច ងាវ លៀសហូល និងក្ដាមសមុទ្រផងដែរ រសជាតិរបស់ទាំងប៉ុន្មានមុខនេះក៏មិនធម្មតាដែរ នៅពេលបានដាក់ខ្ទឹមជ្រក់ និងទឹកជ្រលក់អំបិលម្ទេសរសជាតិក៏មិនណយដែរ ជាតិសាហាវ។

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

ណ្ហើយ កុំអោយថាAdmin ចេះតែនិយាយសរសើរ ចឹងចង់ដឹងថាពិសេសចឹងមែនអត់ ល្ងាចនេះឌុបគ្នាមកញ៊ាំមក រឺក៏កម្ម៉ង់តាមរយៈ App ដឹកជញ្ជូន foodpanda ក៏បាន ព្រោះថាតម្លៃក៏សមរម្យសម្រាប់១មុខ ១ចានតម្លៃត្រឹមតែ៥ពាន់រៀលតែប៉ុណ្ណោះ ជុំគ្នាដាក់ម៉ាឆ្ងាញ់មាត់ឲ្យណាណីម្ដងមើល៕

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

ហាង ពងទាកូនច្បារអំពៅ
លេខទូរសព្ទ៖​ 017 27 27 12 / 010 47 57 65
ទីតាំង៖ សាខាទី១ ផ្លូវលេខ ៣៦៣ កែងផ្សារច្បារអំពៅ
សាខាទី២៖ ក្រោយវត្តនិរោធ៍

វីដេអូ៖

ល្បីជាង៣០ឆ្នាំ មានទាំងភ្ញៀវខ្មែរ និងបរទេសពេញៗហាង មកញ៉ាំរាល់ថ្ងៃគុយទាវ មីស៊ុប ពីហាង ហួរយីន

អ្នកដែលចូលចិត្តញ៉ាំគុយទាវ មីស៊ុប ជាពិសេសអ្នកដែលនៅប្លុកផ្សារកណ្ដាល ច្បាស់ជាបានស្គាល់រួចមកហើយជាមួយហាង គុយទាវដ៏ល្បីមួយកន្លែងយីហោ ហួរយីន នៅផ្លូវលេខ១៣៦ កែងផ្លូវ១៥ ព្រោះថាហាងមួយនេះល្បីឈ្មោះខ្លាំងមានរសជាតិឆ្ងាញ់ជាពិសេសមានប្រវត្តិលក់ជាង ៣០ឆ្នាំមកហើយ។ បើនិយាយពីម៉ូយៗវិញ គឺពេញៗរាល់ព្រឹកតែម្ដងមានទាំងភ្ញៀវខ្មែរ មានទាំងភ្ញៀវបរទេសក៏ព្រោះតែរសជាតិ និងកេរ្តិ៍ឈ្មោះដ៏ល្បីដែលភ្ញៀវញ៉ាំហើយតែងតែសរសើរតៗគ្នា។

ហាង ហួរយីន
ហាង ហួរយីន
ហាង ហួរយីន

បើតាមការខ្សឹបប្រាប់ពីអ៊ុំម្ចាស់ហាង ហើយក៏ជាចុងភៅប្រចាំហាងផ្ទាល់តែម្ដងបានប្រាប់ Admin ទឹកស៊ុបរបស់គាត់ឆ្ងាញ់ពិសេសប្លែកពីគេក៏ដោយសារតែទឹកស៊ុបធ្វើដោយខ្លួនគាត់ផ្ទាល់ជាមួយរូបមន្តពិសេសប្រចាំគ្រួសារ និងការស្ងោររម្ងាស់យ៉ាងយកចិត្តទុកដាក់ត្រឹមត្រូវតាមម៉ោងកំណត់ និងកាន់តែពិសេសទៀតនោះគឺគ្មានជាតិខ្លាញ់។ ហើយបន្ថែមពីនេះ ចំពោះប្រភេទប្រហិតក៏អ៊ុំស្រីធ្វើដោយខ្លួនឯងដែរ ធ្វើអោយសាច់ប្រហិតមានរសជាតិ និងស្វិតល្អញ៉ាំហើយចង់ញ៉ាំទៀត។

ហាង ហួរយីន
ហាង ហួរយីន

រឿងដែលធ្វើអោយអតិថិជននិយមមកញ៉ាំនៅទីនេះទៀតនោះ ក៏ដោយសារតែក្នុងហាងមានការរក្សាអនាម័យខ្ពស់ និងសេវាកម្មលឿនរហ័ស។ បែបនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំមីស៊ុប គុយទាវពេលព្រឹក កុំភ្លេចមកញ៉ាំនៅហាង ហួរយីន ទទួលយកជាមួយរសជាតិឆ្ងាញ់ល្បីជាង៣០ឆ្នាំ៕

ហាង ហួរយីន
ហាង ហួរយីន
ហាង ហួរយីន

ហាង ហួរយីន
លេខទូរសព្ទ៖ 012 761 128
ទីតាំង៖ ផ្ទះលេខ៩៥ ផ្លូវលេខ១៣៦ កែងផ្លូវ១៥ (ផ្សារកណ្ដាល)

មីខគោល្បីជាង២០ឆ្នាំ ក្នុងប្លុកបាក់ទូកមិនមកញ៉ាំមិនបាន ហាង​ សុខមុំមីខគោ ​រសជាតិពិសេសកប់?

ល្បី២០ឆ្នាំជាងហើយ​ ប្លុកបាក់ទូកអ្នកណាមិនស្គាល់​ សុខមុំមីខគោ នៅប្លុកបាក់ទូក និយាយពីថាល្បីឆ្ងាញ់នោះឆ្ងាញ់លក់តជំនាន់រសជាតិមិននៅតែពិសេសដូចដើមមិនប្រែនោះទេ។ មិនមែនAdmin ចេះតែនិយាយទេណា គឺថាម៉ូយៗដែលមកញ៊ាំគឺតែងតែសរសើរមិនដាច់ពីមាត់បែបនេះមែន ហើយបើចង់ដឹងកាន់តែច្បាស់ថាពិសេសប៉ុណ្ណាមានតែមកញ៊ាំខ្លួនឯងទេ។

ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ

ចង់ដឹងអត់ថាមានអ្វីពិសេសខ្លះ បានជាហាងមួយនេះល្បីខ្លាំងបែបនេះ ម៉ោះចាំAdmin ប្រាប់នោះក៏ដោយសារតែមីខគោមានទឹកជ្រលក់អំបិលមី ត្រូវជាតិគ្នាខ្លាំងដែលបានផ្សំគ្រឿងដោយរូបមន្តពិសេស។ អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺម្ចាស់ហាងបានជ្រើសរើសយកមីជាតិ មកប្រើប្រាស់ដែលធ្វើឲ្យមីខគោរបស់គាត់កាន់តែមានរសជាតិឆ្ងាញ់ និងសសៃមីទន់ស្វិតអតិថិជនញ៉ាំហើយចង់ញ៉ាំទៀត។ ហើយមួយមុខនេះ ក៏ជាមុខម្ហូបដែលជាប់ឈ្មោះល្បីប្រចាំហាងនេះផងដែរ និងក្រៅពីនេះក៏មាន ស៊ុបតុងយ៉ាំ មីប្រហិតសាច់គោ មីសាច់គ្រប់មុខ និងមានច្រើនមុខទៀត។

ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ

ណ្ហើយ ចង់ដឹងរសជាតិចង់ឆ្ងាញ់មាត់ឆាប់មកវឺតមកណា ព្រោះថារបស់ឆ្ងាញ់បែបនេះមិនអាចរំលងបានទេណា។ សម្រាប់ទីតាំង គឺស្ថិតនៅម្តុំសាលាបឋមសិក្សាបាក់ទូក ទល់មុខបណ្ណាគារបាក់ទូក ផ្លូវលេខ១៦១៕

ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ

ហាង សុខមុំមីខគោ
ទូរសព្ទ៖ 012 908 392
ទីតាំង៖ ម្តុំសាលាបឋមសិក្សាបាក់ទូក ទល់មុខបណ្ណាគារបាក់ទូក ផ្លូវលេខ១៦១

ម៉ូសស្រ៊ី ហាងមីស្រុះដ៏ពេញនិយម តម្លៃសមរម្យ រសជាតិឆ្ងាញ់ ល្បីឈ្មោះជិត២០ឆ្នាំហើយ

អ្នកណាចូលចិត្តញ៉ាំមីស្រុះខ្លះ ចុះធ្លាប់បានមកញ៉ាំនៅហាង ម៉ូសស្រ៊ី ហើយរឺនៅ? បើថានៅទេ គួរតែមកសាកព្រោះថាហាងមួយនេះលក់ មីស្រុះនេះរយៈពេល ១៩ឆ្នាំហើយណា។ មីស្រុះ នៅទីនេះបើនិយាយពីរសជាតិវិញគឺថាពិសេសខ្លាំងណាស់ បានញ៉ាំធានាថាប្លែកមាត់ខុសប្លែកពីមីស្រុះដែលគ្រប់គ្នាធ្លាប់ញ៉ាំពីមុនជាក់ជាមិនខាន។

ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី

ចំពោះមុខម្ហូបនៅហាង ម៉ូសស្រ៊ី មិនមែនមានតែមីស្រុះទេណា គឺមានមីឆា និងប្រហិតបំពងផងដែរ។ មុខម្ហូបទាំងនេះគឺសុទ្ធតែជាមុខម្ហូបពិសេសប្រចាំហាង ដែរម៉ូយៗមកលើកណាក៏មិនដែររំលងដែរ។ មុខម្ហូបទាំង៣ ទទួលបានការគាំទ្របែបនេះក៏ដោយសារ តែមានរសជាតិពិសេសជាងគេ និងមានទឹកជ្រលក់សម្រាប់ញ៉ាំជាមួយត្រូវជាតិគ្នាខ្លាំង ដែលធ្វើអោយអ្នកដែលបានញ៉ាំហើយជក់មាត់ជីបៗតែម្ដង ហើយបើថាមិនជឿទេអាចបបួលគ្នាមកសាកបានណា។

ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី

សម្រាប់មីស្រុះ គឺមានរហូតដល់ទៅ ៣រសជាតិឯណោះសម្រាប់អោយគ្រប់គ្នាធ្វើការជ្រើសរើស គឺរសជាតិធម្មតា រសជាតិតុងយ៉ាំ និងរសជាតិភ្លៅមាន់ រសជាតិណាក៏ឆ្ងាញ់ដែរសាកមួយណាក៏បានដឹងតែឆ្ងាញ់មាត់ហ្មង។ ពិសេសឆ្ងាញ់ លក់ឡើង១៩ឆ្នាំហើយចឹងមិនបានមកញ៉ាំម៉េចបាន ណាត់គ្នាមកថ្ងៃហ្នឹងហ្មងទៅណា៕

ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី

ហាង ម៉ូសស្រ៊ី
លេខទូរសព្ទ៖ 012 30 04 69 / 098 264 789
ទីតាំង៖ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ក្រោយគ្លីនិកវិសាលសុខ

វីដេអូ៖

ឆ្លងមកត្រើយម្ខាងជ្រោយចង្វា កុំរំលងជាមួយ បាញ់ឆែវស្រីពៅ រសជាតិ និងតម្លៃសមរម្យណាស់?

ច្បាស់ណាស់ ម្នាក់ៗអោយតែឆ្លងមកត្រើយម្ខាង ឃ្លានរបស់ញ៉ាំ តែងតែនឹកដល់បាញ់ឆែវល្បីៗប្រចាំនៅទីនោះ ថ្ងៃនេះអេមីន ណែនាំកន្លែងមួយ ឈ្មោះថា បាញ់ឆែវស្រីពៅ គឺទីតាំងនៅជិត អូតែលសុខា បើកដំណើរជាង ២ឆ្នាំ មកហើយ សម្រាប់មុខម្ហូប រសជាតិ និងតម្លៃសមរម្យ បាញ់ឆែវ ១បន្ទះ ៤០០០៛ ល្មម​ញ៉ាំតែម្តង ។

ហាង បាញ់ឆែវស្រីពៅ
ហាង បាញ់ឆែវស្រីពៅ
ហាង បាញ់ឆែវស្រីពៅ

សម្រាប់អ្នកដែលមិនទាន់ទៅស្រុកនៅរដូវបុណ្យភ្ជុំបិណ្ឌនេះទេ អាចណាត់គ្នា មករកកន្លែងញ៉ាំបាញ់ឆែវ នៅ ហាង បាញ់ឆែវស្រីពៅ នេះបាន បើនិយាយពីមុខម្ហូបអត់ខ្វះទេ បាញ់ឆែវ ខ្យងអាំង ខ្យងចំហុយ កង្កែបអាំង​ សាច់គោអាំង ពងមានអាំង សង្វាក់ នៅមានច្រើនមុខទៀត មកដល់ដឹងតែពេញចិត្តហើយ ។

ហាង បាញ់ឆែវស្រីពៅ
ហាង បាញ់ឆែវស្រីពៅ
ហាង បាញ់ឆែវស្រីពៅ
ហាង បាញ់ឆែវស្រីពៅ

កុំភ្លេចណាត់មិត្តភក្តិ ឈៀងចូលមករកអីញ៉ាំ នៅហាង បាញ់ឆែវស្រីពៅ ធានាថាមិនខ្វះទេ ហើយទីតាំងវិញនៅជិត អូតែលសុខា បើកដំណើរការលក់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៩យប់ ។

ហាង បាញ់ឆែវស្រីពៅ
ហាង បាញ់ឆែវស្រីពៅ
ហាង បាញ់ឆែវស្រីពៅ
ហាង បាញ់ឆែវស្រីពៅ
ហាង បាញ់ឆែវស្រីពៅ
ហាង បាញ់ឆែវស្រីពៅ
ហាង បាញ់ឆែវស្រីពៅ

ហាង បាញ់ឆែវស្រីពៅ
ទីតាំង៖ នៅជិត អូតែលសុខា
លេខទូរសព្ទ៖​ 096 397 16 17 / 070 303 029

វីដេអូ៖

ប៊យៗ ចែៗអើយ ទៅណា មកណីទេនែក៎ ញ៉ាំមួយណាទុកមួយណា បើទំនងទាំងអស់ចឹង?

រកពេលរកវេលា រកកន្លែងញ៉ាំអីជួបគ្នាម្តងមុនភ្ជុំទៅស្រុកបានហើយនៅប៊យៗ ចែៗ? មោះ! មកស្គាល់ ហាង​ ប្រហុកស្នេហ៍ អោយហើយទៅ ដឹងតែត្រូវម៉ាច់តែម្តង ដកចិត្តមិនរួចទេ ចង់ញ៉ាំម្ហូបអីប្រាប់មក អត់ខ្វះទេ ល្បីក៏រាប់ឆ្នាំមកហើយដែរ បុកតាំងពីតាមរទេស រហូតបើកហាង​ មិនណយណា។

ហាង​ ប្រហុកស្នេហ៍
ហាង​ ប្រហុកស្នេហ៍
ហាង​ ប្រហុកស្នេហ៍

ហាង​ ប្រហុកស្នេហ៍ បើកដំណើរការជាង ៤ ឆ្នាំមកហើយ សម្រាប់អ្នកនៅម្តុំផ្សារសាមគ្គីប្រាកដជាបានស្គាល់ និយាយទៅលក់ដាច់សាហាវហ្មង? សម្រាប់មុខម្ហូបវិញច្រើនរាប់ភ្លេច អត់អោយអតិថិជនខកចិត្ត កុម្មង់អីបានហ្នឹង គ្រឿងបុក គ្រឿងភ្លា ទុកចិត្តបានម៉ាឆ្ងាញ់ ហើយអ្វីដែលពិសេស សម្រាប់បងប្អូនមួយចំនួន ដឹងថាបុកល្ហុងទំនងគួរអោយចង់ញ៉ាំ ឃើញគេញ៉ាំ ចង់ញ៉ាំដែរ តែទាស់ថាមិនសូវចូលចិត្តញ៉ាំប្រហុក? មែនអត់? ដំណោះស្រាយមករកហាង ប្រហុកស្នេហ៍ អត់ចេះក៏អាចញ៉ាំបានដែរ អត់បញ្ហាទេ ។

ហាង​ ប្រហុកស្នេហ៍
ហាង​ ប្រហុកស្នេហ៍
ហាង​ ប្រហុកស្នេហ៍
ហាង​ ប្រហុកស្នេហ៍

សម្រាប់គ្រឿងផ្សំគ្រប់មុខ គឺសឹងតែគ្រប់មុខទៅហើយ គឺម្ចាស់ហាងធ្វើដោយខ្លួនឯងផ្ទាល់ ធានាបានទាំងរសជាតិឆ្ងាញ់ និងអនាម័យទៀត ហើយមិនត្រឹមតែមានមុខម្ហូបប្លែកសម្រាប់ពេលល្ងាចប៉ុណ្ណោះទេ និយាយរួមទៅអាហារថ្ងៃត្រង់ ម្ហូបកុម្មង់វិញ មានគ្រប់មុខ សម្លបែបខ្មែរ បែបស្រុកស្រែ មករក ហាង​ ប្រហុកស្នេហ៍ដឹងតែអ៉េមហើយ

ហាង​ ប្រហុកស្នេហ៍
ហាង​ ប្រហុកស្នេហ៍
ហាង​ ប្រហុកស្នេហ៍
ហាង​ ប្រហុកស្នេហ៍

ប៊យៗ ចែៗ ឃើញទំនងគ្រប់មុខចឹង ពិបាកថាញ៉ាំមួយមុខណា ទុកមួយណាណាស់ មានតែហៅគ្នាច្រើន កុម្មង់ច្រើនមុខ ចំណាយតិច ញ៉ាំបានច្រើន ? ។

ហាង​ ប្រហុកស្នេហ៍
ហាង​ ប្រហុកស្នេហ៍
ហាង​ ប្រហុកស្នេហ៍

ហាង​ ប្រហុកស្នេហ៍
ទីតាំង៖ ផ្លូវ112 សង្កាត់ផ្សារដេប៉ូ3 ទួលគោក ក្បែរសាលាជាតិពន្ធដារ
លេខទូរសព្ទ៖ 086 89 66 99

វីដេអូ៖