Sunday, November 24, 2024
spot_img
More

    Latest Posts

    គួរ​យល់​ដឹងទាំងអស់គ្នា…! ពេលខ្លះញេចមុន អាចគ្រោះដល់​ជីវិតយើង​

    តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា បុរស​អាយុ​៥០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ដោយសារ​តែ​គាត់បាន​ញេច​​មុន ​រហូត​ដល់​ថ្នាក់​មេរោគ​ចូល​​ក្នុងខួរ​ក្បាល​ ។ បុរស​ម្នាក់​​ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ញ៉េច​មុន​មួយ​គ្រាប់ ​នៅ​លើ​បបូរមាត់​ខាង​លើ​ ដោយសារ​តែ​វា​រំខាន់​ដល់​រូប​លោក​ ។ លោក​បាន​ញេច​​វា​​ដោយ​ខ្លួនឯងទាំង​មិនដឹង​ថា វា​ស្ថិត​នៅ​តំបន់ត្រីកោណ​នៃ​មុខ​។


    ក្រោយ​ពី​ញ៉េច​វា​ហើយ វា​បាន​ឡើង​ហើម ហើយ​រូប​លោក​បាន​ឡើងក​ម្តៅ​យ៉ាង​ខ្លាំង​។ លោក​បាន​ទៅ​មន្ទីរពេទ្យ ទើប​ពេទ្យ​រក​ឃើញ​ថា មេរោគ​ដែល​ចូល​តាម​មុខរបួស​មុន បាន​សាយភាយ​ពេញ​សារពាង្គកាយ​ ។ គ្រូពេទ្យ​បាន​ធ្វើការ​ព្យាបាល​​ដោយ​ជោគជ័យ ដោយ​​សារ​តែ​បាន​មក​មន្ទីរ​ពេទ្យ​ទាន់​ពេល ។

    គួរ​បញ្ជាក់​ថា តំបន់ត្រីកោណ​ គឺជា​តំបន់​នៅ​លើ​មុខ​ដែល​គេ​រាប់​ចាប់ពី​ខ្ទង់ច្រមុះ ចុះ​មក​ដល់​បបូរមាត់​ខាងលើ​។ នៅ​ពេល​មាន​ស្នាម​របួស ឬ​ពេល​ដែល​អ្នក​ញេច​មុន មេរោគ​អាច​នឹង​ចូល​តាម​នោះ​ទៅ​កាន់​ខួរក្បាល​បាន ដោយសារ​តែ​វា​មាន​សរសៃឈាម​ច្រើន​បន្ត​ទៅ​​ខួរក្បាល ​។

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.