រាជធានីភ្នំពេញ ៖ ទីបំផុត នាងលាភ បានសម្រាលបានកូនភ្លោះដូចបំណងហើយ ជាមូយនាយក្រឹម ដែលជាមេកើយរបស់ខ្លួន ។ រូបភាពពេលសម្រាល ត្រូវបានគេបង្ហោះតាមហ្វេសប៊ុក ក្នុងនោះ គេឃើញវត្តមាននាយក្រឹម ពរកូនស្រីទាំង២របស់ខ្លួនទាំងមុខញញឹមបិទមាត់មិនជិតទេ ។
តារាកំប្លែងលោក ជួង ជី ហៅកុយ បានអះអាងថា នាង លាភ បានសម្រាលកូនភ្លោះពិតប្រាកដមែន ក្នុងមន្ទីពេទ្យចន្ទ្រា រាជធានីភ្នំពេញ ។
ដំណឹងពីការសម្រាលកូនភ្លោះរបស់នាងលាភ ជាមួយនាយក្រឹមនាពេលនេះ មាន
ប្រិយមិត្តមួយចំនួន បានសម្តែងការសាទរ ប៉ុន្តែទន្ទឹមនោះ សម្លេងនៃការរិះគន់ក៏មានច្រើនផងដែរ។
ទាក់ទងបញ្ហានេះ កោះសន្តិភាពមិនអាចសុំការបកស្រាយណាមួយពីនាយក្រឹមបានឡើយ នាថ្ងៃទី២៤ វិច្ឆិកា នេះ ដោយសារទូរស័ព្ទខលចូល តែមិនមានអ្នកលើក ។