Tuesday, November 26, 2024
spot_img
More

    Latest Posts

    ទន្ទឹម​តារាកំប្លែងនាងលាភ​បង្កើតកូនភ្លោះស្រី ក៏មាន​រិះគន់​​​​ស្រោចលើ​នាយ​ក្រឹម​ជា​ឪពុក

    រាជធានី​ភ្នំពេញ ៖ នាង​លាភ តារា​កំប្លែង​បាន​សម្រាលកូន​ភ្លោះ​របស់​នាង​ជាមួយ​នាយ​ក្រឹម ហើយ​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។
    រូបភាព​នៃ​ការ​សម្រាល​បានកូន​ភ្លោះ​របស់​នាង​លាភ ជាមួយ​នាយ​ក្រឹម ត្រូវ​គេ​បង្ហោះ​តាមហ្វេ​ស​ប៊ុ​ក ហើយ​ការ​រិះគន់​ជា​ច្រើន​បាន​ស្រោច​ទៅ​លើ​នាយ​ក្រឹម ។

    រូបភាព​បាន​បង្ហាញ​ពី​នាយ​ក្រឹម​ទៅ​ផ្តល់កម្លាំងចិត្ត​នាង​លាភ ដល់​បន្ទប់​សម្រាលកូន ជាមួយនឹង​ស្នាមញញឹម​ចំពោះ​វត្តមាន​កូនស្រី​ភ្លោះ​ដែល​ជា​តំណក់ឈាម​របស់​ខ្លួន ។
    ការ​មានកូន​ភ្លោះ​រវាង​នាយ​ក្រឹម និង​នាង​លាភ​នេះ​ត្រូវ​មហាជន​ជា​ច្រើន​រិះគន់​គ្រប ដណ្តប់​លើ​សំឡេង​អបអរសាទរ​តិចតួច ។

    អ្នកខ្លះ​លើក​ឡើង​ថា «​ចាស់​នៅ​ខូច​រឿងស្រី​ទៀត មិន​គិត​អនាគត​ប្រពន្ធ​កូន​ទេ គិតតែ​រឿងស្រី​ក្មេង ប្តី​គេ ! លាក់​បាន​លាក់​ទៅ ថោក​ទាំង​ពីរ​ឱ្យ​ក្មេង​កើតមក​មានឈ្មោះ​កូន​លួចលាក់​ហើយ​នៅ​ត្រេកអរ អត់​អាសូរ​ដល់​ប្រពន្ធ និង​កូនដើម​អី​បន្តិច​ទេ​» ។

    ពាក់ព័ន្ធ​រឿង​នេះ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក​អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​នាយ​ក្រឹម​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​នាយ​ខ​ល​ចូល​ហើយ តែ​មិន​មាន​អ្នក​លើក ។
    ប៉ុន្មាន​ខែ​មុន​នេះ​នាយ​ក្រឹម ធ្លាប់​ទទួលស្គាល់​ស្នេហា​ក្រៅ​ឆាក​ជាមួយ​កូនក្រុម​កំប្លែង​របស់​ខ្លួន​នាង​គង់ ចាន់​ស្រី​ណា ហៅ​នាង​លាភ រហូត​ដល់​មានកូន​ផង​ដែរ ។

    ក្នុងអំឡុងពេល​នាង​លាភ ពពោះ​នោះ នាយ​ក្រឹម​បាន​ឲ្យ​នាង​សម្រាក​តែ​នៅ​តែ​ផ្ទះ ដើម្បី​ថែរក្សា​សុខភាព ដោយ​មិន​ឱ្យ​នាង​ចូលរួម​សម្តែង​ទេ ហើយ​នាយ​ជា​អ្នក​ទទួល​រ៉ាប់រង​ទាំង ស្រុង​លើ​បញ្ហា​ជីវភាព ។

    រឿងរ៉ាវ​ស្នេហា​រវាង​នាយ​ក្រឹម និង​នាង​លាភ បាន​បែកធ្លាយ​ដល់​ភរិយា​ដើម​របស់​នាយ គឺ​អ្នកស្រី​វ៉ង់ ឡុ​ង​មុន្នី ធ្វើ​ឱ្យ​អ្នកស្រី​កើតទុក្ខ​មិន​សុខចិត្ត ហើយ​ព្រមាន​ប្តឹង​នាង​លាភ ខណៈ​ឮ​ថា នាង​ជំរុញ​ឲ្យ​នាយ​ក្រឹម លែងលះ​ជាមួយ​ភរិយា​ដើម ។នៅ​ពេល​ដឹង​ថា​ភរិយា​គ្រោង​ប្តឹង​បែប​នោះ​នាយ​ក្រឹម អះអាង​ថា ធម្មតា​ប្តី​មាន​ស្រី ប្រពន្ធ​ណា​សប្បាយចិត្ត​ទៅ ! រឿង​នេះ​លោក​ដឹង​ហើយ​ថា តាម​ផ្លូវច្បាប់​គឺ​លោក​ខុស ព្រោះ​លោក និង​ប្រពន្ធដើម​មិន​បាន​លែងលះ​គ្នា​ទេ តែបើ​នាង​ប្តឹង​លោក​ឡើង​តុលាការ លោក​ក៏​មិនដឹង​ថា​ម៉េច​ដែរ ។ តែ​សម្រាប់​លោក​គឺ​មិន​ដែល​ចង់​បែក​ពី​ប្រពន្ធដើម​ឡើយ ហើយ​លោក​នៅ​តែ​បំពេញ​តួនាទី​ជា​ប្តី និង​ជា​ឪពុក ដ៏​ល្អ​ដដែល ។

    នាង​លាភ បាន​ក្លាយជា​អ្នក​កំប្លែង​ក្នុង​ក្រុម​របស់​នាយ​ក្រឹម តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​ភរិយា​របស់​នាយ​ក្រឹម ។ ដោយ​ក្តី​អាណិត​អ្នកស្រី​វ៉ង់ ឡុ​ង​មុន្នី បាន​និយាយ​ជាមួយ​នាយ​ក្រឹម​ឱ្យ​ជួយ​បណ្តុះបណ្តាល​នាង​លាភ និង​ផ្តល់​ឱកាស​ឱ្យ​នាង​បាន​សម្តែង​ជាមួយ​នាយ ។នៅ​ពេល​នាង​លាភ ក្លាយជា​សមាជិក​ក្នុង​ក្រុម​កំប្លែង​របស់​នាយ​ក្រឹម​ហើយ​នោះ លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា អ្នក​ទាំង​២​ជា​គូស្នេហ៍​លួចលាក់​នឹង​គ្នា ។ ភាព​ស្និទ្ធស្នាល​របស់​អ្នក​ទាំង​២ រឹតតែ​ធ្វើ​ឱ្យ​គេ​សង្ស័យ​ខ្លាំង​ឡើង តែ​ពួក​គេ​បដិសេធ​ជា​និច្ច ។

    នៅ​ទីបំផុត​នាង​លាភ បាន​បង្ហាញ​ថា​នាង​ពពោះ​កូនភ្លោះ​ដោយ​មិន​បញ្ជាក់​ថា​ជាមួយ​បុរស​ណា​ទេ តែ​មហាជន​បាន​ដៅ​ទៅ​លើ​នាយ​ក្រឹម ។ ពី​ដំបូង​នាយ​ក្រឹម​មិន​បញ្ជាក់​លើ​រឿង​នេះ​ទេ តែ​នៅ​ពេល​មាន​ប្រតិកម្ម​ពី​ភរិយា​ទើប​នាយ​សារភាព ហើយ​អាថ៌​កំបាំង​កន្លង​មករ​បើក​ឡើង​បង្ហាញ​ច្បាស់​ត្រដែត ។ ខណៈ​នាយ​ក្រឹម នៅ​ជាមួយ​នាង​លាភ និង​កូនភ្លោះ​នេះ មិន​ទាន់​មាន​ប្រតិកម្ម​ពី​អ្នកស្រី​ជា​ភរិយា​ទេ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.