មេឃ​ក្តៅ​ស្រក​ញើស​តក់​ៗ​អ៊ីចឹង​ បើ​មាន​ការ៉េម​ផ្លែ​ឈើ​ច្រក​ថង់​ទុក​ញ៊ាំនៅ​ផ្ទះ​ដឹង​ឆ្ងាញ់​ម៉េច​ទៅ​

ត្រជាក់ដល់​បេះដូង ជួយ​សុខភាព​បាន​ទៀត​ កុំភ្លេច​រៀន​ធ្វើ​ទុក​ញ៉ាំ​នៅផ្ទះ​ណា

0
8239

ក្នុង​អាទិត្យ​ហ្នឹង​គេ​បាន​ប្រាប់​ហើយ​ថា​កម្តៅ​អាច​ឡើង​ដល់​ជិត​ ៤០ អង្សា​សេ​។​ ដឹង​តែ​ក្តៅ​​បែក​ក្បាល​ទៀត​ហើយ​ តែ​​សាក​គិត​មើល​ បើ​ក្តៅ​អ៊ីចឹង​នឹក​ឃើញ​របស់​អី​មុន​គេ​?​ ច្បាស់​ជា​របស់​ត្រជាក់​ៗ​ ផ្អែម​ៗ​ហើយ​។​ នេះ​ណែ​ ការ៉េម​ផ្លែ​ឈើ​ច្រក​ថង់​ ទំនង​អស់​ទាស់​ ចំណាយ​ពេល​មិន​ដល់​ ១០​ នាទី​ទេ​​ធ្វើ​ញ៉ាំ​បាន​ហើយ​​។​ ឆ្ងាញ់​ហើយ​មាន​ប្រយោជន៍​ដល់​សុខភាព​ទៀត៖

គ្រឿង​ផ្សំ​៖

  • ទឹក​ក្រូច​ ទឹក​ទំពាំង​បាយ​ជូរ​ ទឹក​ផ្លែ​ទទឹម​ ឬ​ទឹក​ប៉ោម​ ប្រើ​មួយ​ណា​ក៏​បាន​តាម​ចំណូល​ចិត្ត
  • ចំពោះ​ផ្លែ​ឈើ​ចង់​ដាក់​ផ្លែ​អី​ក៏​បាន​ តាម​ចំណូល​ចិត្ត​ តែ​ត្រូវ​ចិត​ជា​ជំនិត​តូច​ៗ​។

របៀប​ធ្វើ​៖

១. ច្រក​ផ្លែ​ឈើ​ដែល​ចិត​ហើយ​ ដាក់​ក្នុង​ថង់​ តែ​មិន​ត្រូវ​ដាក់​ណែន​ថង់​ទេ​ ដាក់​ជិត​ពាក់​កណ្តាល​បាន​ហើយ​

២. បន្ទាប់​មក​ចាក់​ទឹក​ផ្លែ​ឈើ​ចូល​ក្នុង​ថង់​ឲ្យ​ពេញ​

៣. ប្រើ​កៅ​ស៊ូ​ចង​មាត់​ថង់​ឲ្យ​ជិត​ រួច​យក​ទៅ​ទុក​ក្នុង​ទូរ​ទឹកកក​កន្លែង​បង្កក​ឲ្យ​បាន​ ៣ ទៅ ៤ ម៉ោង​ជា​ការ​ស្រេច​។​