ដើរកម្សាន្តតាមខេត្ត ចូលព្រៃ ងូតទឹកអូរ ទឹកជ្រោះធម្មជាតិ មួយជីវិតមានប៉ុន្មានដងទៅ? ហើយអ្នកណាខ្លះដែរចូលចិត្តបែបនេះ អ្នកដែលចូលចិត្តបែបនេះបានន័យថាមានចំណូលចិត្តដូចAdmin ដែរហើយ។ ម៉ោះអ្នកចូលចិត្តធម្មជាតិគ្នាយើង ស្គាល់កន្លែងល្អៗគួរតែចែករំលែកគ្នា ដើម្បីបានទៅលេងទាំងអស់គ្នា ព្រោះថាសម្រាប់ថ្ងៃនេះមានកន្លែងមួយចង់ណែរនាំអ្នកទាំអស់គ្នាបានទៅលេង។



អាចនិយាយបានថាជាកន្លែងល្អ ក៏ថាបានព្រោះជាតំបន់ធម្មជាតិដែលមានទឹកធ្លាក់ថ្លាដូចកញ្ចក់ត្រជាក់ស្រឹប មានដើមឈើតូចធំជាម្លប់ម៉ាអ៊ែមតែម្ដង។ ក្ដីសុខតិចអីនៅពេលបានហែលទឹកលេងដែលជាកន្លែងធម្មជាតិបែបនេះ ហើយច្បាស់ជាចង់ស្គាល់ហើយមែនអត់ថាកន្លែងដែលពិសេសអានហើយគួរអោយចង់ទៅលេងនេះនៅទីណា? ម៉ោះ គឺថាកន្លែងធម្មជាតិមួយនេះស្ថិតក្នុងទឹកដីខេត្តបាត់ដំបង ដែលមានឈ្មោះថាទឹកធ្លាក់បរឡាង ស្ថិតក្នុងស្រុកសំឡូត ក្នុងតំបន់អភិរក្ស ដែលមានចំងាយពីក្រុងបាត់ដំបង 86km ផែនទី ចុចទីនេះ។



នៅពេលដែលត្រលប់ពីលេងទឹកវិញកុំភ្លេចមករករបស់ញ៉ាំឆ្ងាញ់ៗ នៅក្នុងខេត្តបាត់ដំបងទាំងអស់គ្នាណា ដែលកន្លែងទាំងនោះមានដូចខាងក្រោម៖
អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក



អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
លេខទូរសព្ទ៖ 011 24 85 85 / 012 66 56 24
ទីតាំង៖ ភូមិរំចេក៤, សង្កាត់រតនៈបាត់ដំបង, ក្រុងបាត់ដំបង
ទាដុតអំបិលម្ទេសទួលតាឯក


ទាដុតអំបិលម្ទេសទួលតាឯក
ទូរស័ព្ទ៖ 092 6666 15, 096 6666 15
ទីតាំងថ្មី (១០៨)៖ ផ្លូវរោងចក្រតម្បាញ ខាងជើងរោងចក្រតម្បាញ ខាងមុខវត្តទួលតាឯក
ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី


ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី
ទូរស័ព្ទ៖ 089 899 399 / 096 555 2055
ចាប់លក់ពីម៉ោង៖ ៣រសៀល
តម្លៃ៖ ខួរ១ចាន ៦០០០រៀល
ទីតាំង៖ បាត់ដំបង ជិតសាលាឌូវី