អ្នកចូលចិត្តទៅ alone កន្លែងកាលីបៗ តែមិនចង់អស់លុយច្រើន មើលអត្ថបទនេះត្រូវហើយ។ មិនចាំបាច់ទាល់តែហ៊ឺហា លុយ និង វីសាកាតណែនៗកាបូបទើបអាចឡើង skybar បានឯណា ។ Skybar នៅភ្នំពេញ ៣ កន្លែងនេះ តម្លៃចាប់ពី ៤$ ឡើងក៏មានដែរ បើទេសភាពវិញកប់សារី បើទៅអង្គុយម្នាក់ឯង មានភ្លេងកំដរតិចៗទៀត ខ្ជិលនិយាយហ្មង Single ក៏មានន័យដែរជាតិនេះ។ កុំពិបាកច្រើន មើលមីនុយខ្លួនឯង ចង់ទៅមួយណាក៏បានដែរ ៣ កន្លែងនេះ៖
Skybar at Lumiere
នៅចំកណ្តាលក្រុងហ្មង សំខាន់នៅជាន់ទី ១៤ ទៀត ទេសភាពក្នុងក្រុងយប់ឡើង យើងអាចមើលឃើញទាំងអស់។ បើការតុបតែងខាងក្នុងវិញ គឹទំនើបនិងទាន់សម័យតែម្តង ហើយក៏ជាទីតាំងល្អសម្រាប់ជួបជុំមិត្តភក្តិ បងប្អូន និងធ្វើពិធីតិចតួចដែរ។





Skybar at Lumiere
ទីតាំង៖ សូមចុចទីនេះ
លេខទូរសព្ទ៖ 085 764 777
Vehaa វេហា
អាគាររបស់ Skybar មួយនេះប្លែក និងស្អាតខុសពីគេ មើលទៅបែបលក្ខណៈធម្មជាតិ តែទំនើប ស្ថិតនៅក្នុងក្រុងដូចគ្នា ទេសភាពមិនចាញ់ Skybar ផ្សេងៗទេ។ ម្ហូបវិញមានទាំងបែបខ្មែរ និងអ៊ីរ៉ុប សំខាន់មានអាងទឹកទៀត។






Vehaa វេហា
ទីតាំង៖ សូមចុចទីនេះ
លេខទូរសព្ទ៖ 099 456 876
Veata Skybarlouge & Restaurant
ទទួលយកការទទួលទានអាហារ ភេសជ្ជៈឆ្ងាញ់ៗ ព្រមទាំងគយគន់ទេសភាពដ៏ស្រស់ស្អាតនៃទន្លេមេគង្គនិងភ្លើងទីក្រុងនាពេលរាត្រី ពីបែកម្ខាងទៀតនៃទីក្រុងភ្នំពេញនៅលើទឹកដីជ្រោយចង្វា។ ជាកន្លែងដ៏សក្ដិសមបំផុតមួយសម្រាប់អ្នកដែលស្រលាញ់ការជួបជុំ ការញ៉ាំអាហារនិងភេសជ្ជៈ តន្ត្រីកំដរអារម្មណ៍ និងចូលចិត្តខ្យល់បរិយាកាសបរិសុទ្ធឆ្ងាយពីភាពអ៊ូអររបស់ទីក្រុង។






Veata Skybarlouge & Restaurant
ទីតាំង៖ សូមចុចទីនេះ
លេខទូរសព្ទ៖ 016 432 202