ក្នុងអាទិត្យហ្នឹងគេបានប្រាប់ហើយថាកម្តៅអាចឡើងដល់ជិត ៤០ អង្សាសេ។ ដឹងតែក្តៅបែកក្បាលទៀតហើយ តែសាកគិតមើល បើក្តៅអ៊ីចឹងនឹកឃើញរបស់អីមុនគេ? ច្បាស់ជារបស់ត្រជាក់ៗ ផ្អែមៗហើយ។ នេះណែ ការ៉េមផ្លែឈើច្រកថង់ ទំនងអស់ទាស់ ចំណាយពេលមិនដល់ ១០ នាទីទេធ្វើញ៉ាំបានហើយ។ ឆ្ងាញ់ហើយមានប្រយោជន៍ដល់សុខភាពទៀត៖

គ្រឿងផ្សំ៖
- ទឹកក្រូច ទឹកទំពាំងបាយជូរ ទឹកផ្លែទទឹម ឬទឹកប៉ោម ប្រើមួយណាក៏បានតាមចំណូលចិត្ត
- ចំពោះផ្លែឈើចង់ដាក់ផ្លែអីក៏បាន តាមចំណូលចិត្ត តែត្រូវចិតជាជំនិតតូចៗ។

របៀបធ្វើ៖
១. ច្រកផ្លែឈើដែលចិតហើយ ដាក់ក្នុងថង់ តែមិនត្រូវដាក់ណែនថង់ទេ ដាក់ជិតពាក់កណ្តាលបានហើយ
២. បន្ទាប់មកចាក់ទឹកផ្លែឈើចូលក្នុងថង់ឲ្យពេញ
៣. ប្រើកៅស៊ូចងមាត់ថង់ឲ្យជិត រួចយកទៅទុកក្នុងទូរទឹកកកកន្លែងបង្កកឲ្យបាន ៣ ទៅ ៤ ម៉ោងជាការស្រេច។


