រូបមន្តធ្វើប្រហិតឆឹងឆ្ងាញ់ សាករៀនធ្វើឲ្យអ្នកផ្ទះញ៉ាំម្តងមើល

ទិញគេធ្វើអី រៀនធ្វើញ៉ាំខ្លួនទៅ មានអនាម័យទៀត

0
20917

នៅ​តែ​ផ្ទះ​អ៊ីចឹង​ច្បាស់​ជា​នឹក​ឃើញ​ឃ្លាន​នេះ​ឃ្លាន​នោះ​ហើយ​ ជា​ពិសេស​ពួក​អាហារ​បែប​ Street food អី​ហ្នឹង​។​ របស់​មួយ​មុខ​មិន​អាច​បំភ្លេច​បាន​គឺ​ប្រហិត​ឆឹង​តែ​ម្តង​ សាក​រៀន​ធ្វើ​ញ៉ាំ​ទៅ​ ងាយ​ទេ​ បញ្ចេញ​ស្នា​ដៃ​ឲ្យ​អ្នក​ផ្ទះ​ស្គាល់​ម្តង​មើល​ កុំ​ឲ្យ​គេ​ថា​យើង​មិន​ចេះ​ធ្វើ​អី​ញ៉ាំ​។

គ្រឿង​ផ្សំ​៖

  • ទឹក​ម្ទេស​
  • ទឹក​សៀង
  • ស្ករ​ត្នោត
  • ម្ទេស​ស្រស់
  • ម្ទេស​ឆា
  • ខ្ទឹម​ស

វិធី​ធ្វើ៖

១. ដាក់​គ្រឿង​ទាំង​អស់​លាយ​ចូល​គ្នា​ក្នុង​ចាន​ រួច​កូរ​ឲ្យ​សព្វ​គ្រឿង

២. ប្រហិត​ត្រូវ​លាង​ទឹក​ឲ្យ​ស្អាត​ ដាក់​អំបិល​បន្តិច​ ដើម្បី​ឲ្យ​ស្អាត​ល្អ​ រួច​យក​ទៅ​ស្រុះ​ទឹក​ក្តៅ​​ប្រហែល​ ២ នាទី​​ ទើប​ស្រង់​ដាក់​ក្នុង​កញ្ច្រែង​ទុក​ឲ្យ​ស្ងួត​

៣. ចាក់​ប្រេង​ឆា​ ទៅ​ក្នុង​ខ្ទះ​ក្តៅ​ ដាក់​ខ្ទឹម​ស​ចូល​ដើម្បី​បន្ថយ​ក្លិន​ឆ្អាប​ដែល​ចេញ​ពី​ប្រហិត​ បន្ទាប់​មក​ចាក់​ប្រហិត​ចូល​កូរ​បន្តិច​ រួច​ចាក់​គ្រឿង​ដែល​លាយ​រួច​ចូល​ កូរ​ឲ្យ​សព្វ​ រយៈ​ពេល​ ២ ទៅ​ ៣ នាទី​ជា​ការ​ស្រេច​។​