ភេសជ្ជៈ៥មុខ អាចនឹងធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាព បើផឹកក្រោយបាយល្ងាច

បើមិនចង់ឈឺ កុំផឹកភេសជ្ជៈ ៥ មុខ​នេះ ពេលបាយល្ងាចហើយ

0
3135

ក្នុង​ចំណោម​ភេសជ្ជៈ​៥មុខ​នេះ​ មាន​ភេសជ្ជៈ ២ មុខ​ល្អ​ចំពោះ​សុខភាព​ បើ​ញ៉ាំ​ពេល​ព្រឹក​ ឬ​ពេល​ថ្ងៃ​ តែ​អាច​នាំ​ឲ្យ​មាន​បញ្ហា​បើ​ញ៉ាំ​ពេល​យប់​ ក្រោយ​បាយ​ល្ងាច​។​ យ៉ាង​ណា​ បើ​គ្នា​យើង​ស្រលាញ់​សុខភាព​ យក​ល្អ​កុំ​ផឹក​ភេសជ្ជៈ​ ៥​ មុខ​នេះ​បន្ទាប់​ពី​បាយ​ល្ងាច​ហើយ​។​

១. ទឹក​ដូង

ដូច​ដឹង​ហើយ​ ថា​ទឹក​ដូង​ជា​ភេសជ្ជៈ​ល្អ​បំផុត​សម្រាប់​សុខភាព​ ជា​ពិសេស​នៅ​ពេល​អាកាស​ធាតុ​ក្តៅ​ ព្រោះ​វា​ធ្វើ​ឲ្យ​ត្រជាក់​ក្នុង​។​ ទោះ​បែប​ហ្នឹង​មែន​ តែ​ទឹក​ដូង​មាន​ផ្ទុក​ជាតិ​រ៉ែ​ច្រើន​ វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​រាក​នោម​ញឹក​ ពេល​យប់​ រំខាន​ដល់​ការ​គេង​។​

២. កាហ្វេ​ និង​គ្រីម

កាហ្វេ​ក្រឡុក​ដាក់​គ្រីម​ពី​លើ​ ជា​ចំណូល​ចិត្ត​របស់​យុវវ័យ​ចំណូល​ថ្មី​។​ តែ​យើង​មិន​គួរ​ញ៉ាំ​វា​ពេល​យប់​ទេ​ ព្រោះ​វា​ធ្វើ​ឲ្យ​ពិបាក​ដើរ​ខ្យល់​ និង​ពិបាក​រំលាយ​អាហារ​ ព្រោះ​គ្រឹម​មាន​ជាតិ​ប្រេង​ ហើយ​កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ីន​ អាច​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់​​។​

៣. ភេសជ្ជៈ​មាន​ជាតិ​ហ្គាស

ដឹង​ស្រាប់​ហើយ​ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ មិន​ល្អ​ចំពោះ​ក្រពះ​យើង​ទេ​ ចំពោះ​អ្នក​ឧស្សាហ៍​ទល់លាមក​ និង​ឡើង​ជាតិ​អាស៊ីត​ខ្ពស់​វិញ​ រឹត​តែ​គួរ​ចៀស​វាង​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ​។​

៤. ទឹក​ក្រូច​ច្របាច់

​ទឹក​ក្រូច​ច្របាច់​ក៏​មិន​ខុស​ពី​ទឹក​ដូង​ដែរ​ វា​ធ្វើ​ឲ្យ​យើង​នោម​ច្រើន​ដង​។​ លើស​ពី​នេះ​ ទឹក​ក្រូច​ធ្វើ​ឲ្យ​យើង​ចេញ​ទឹក​មាត់​តិច​ ធ្វើ​ឲ្យ​ស្ងួត​មាត់​ពេល​គេង​។

៥. ទឹក​សូដា

ទឹក​សូដា​មាន​ជាតិ​អាស៊ីត​ខ្ពស់​ជាង​ទឹក​ក្រូច​ទៀត​។​ សម្រាប់​អ្នក​ឈឺ​ក្រពះ ឬ​ក្រពះ​ខ្សោយ​បើ​មិន​ចង់​ហាម​ដាច់​ខាត​បរិភោគ​ប្រភេទ​ទឹក​នេះ។