ពិតអត់ ផឹកកាហ្វេលាយក្រូចឆ្មាជួយឲ្យស្រកគីឡូ និងបញ្ហាសុខភាពទាំងនេះបាន?

ធ្លាប់ឮគេផឹកកាហ្វេដាក់ក្រូចឆ្មា ដើម្បីសម្រកគីឡូអត់?

0
4679

ទាំង​កាហ្វេ​ និង​ក្រូច​ឆ្មារ​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​សុខភាព​ ដោយ​សារ​វា​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ខ្ពស់​។​ សារធាតុ​ទាំង​នេះ​ជួយ​ការ​ពារ​រាង​កាយ​យើង​ពី​ផល​ប៉ះពាល់​ដែល​បង្ក​គ្រោះ​ថ្នាក់​ពី​បរិមាណ​រ៉ាឌី​កាល់​សេរី​ហួស​កម្រិត​។​ តើ​ពិត​ទេ​ដែល​ញ៉ាំ​កាហ្វេ​លាយ​ជា​មួយ​ក្រូច​ឆ្មា​អាច​ជួយ​សម្រក​គីឡូ​ និង​ដោះ​ស្រាយ​បញ្ហា​សុខភាព​មួយ​ចំនួន​បាន​?​ ស្តាប់​អ្នក​ជំនាញ​បក​ស្រាយ​សិន​៖

១. កាត់​បន្ថយ​ជាតិ​ខ្លាញ់

មាន​ការ​លើក​ឡើង​ច្រើន​បាន​បញ្ជាក់​ថា​ទាំង​កាហ្វេ​ និង​ក្រូច​ឆ្មា​មិន​អាច​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​បាន​ទេ​។​ វិធី​តែ​មួយ​គត់​ដែល​អាច​កាត់​បន្ថយ​ជាតិ​ខ្លាញ់​បាន​គឺ​ការ​ញ៉ាំ​កាឡូរី​ឲ្យ​បាន​តិច​បំផុត​ ឬ​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​វា។​ ទោះ​ជា​យ៉ាង​ណា​ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​កាហ្វេ​អាច​ជួយ​ឲ្យ​យើង​ស្រក​គីឡូ​បាន​ នេះ​ជា​មូល​ហេតុ​ដែល​គ្នា​យើង​ខ្លះ​អាច​ស្រក​គីឡូ​បាន​បន្តិច​បន្តួច​ពេល​ផឹក​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​។​

២. ជួយ​បន្ថយ​អាការៈ​ឈឺ​ក្បាល​

​​​មាន​សម្មតិ​កម្ម​មួយ​បាន​លើក​ឡើង​ថា​ជាតិ​កាហ្វេ​អ៊ីន​នៅ​ក្នុង​កាហ្វេ​ជួយ​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ក្បាល​យើង​ និង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​។​ តែ​សម្មតិកម្ម​មួយ​ទៀត​បាន​បង្ហាញ​ថា​ជាតិ​កាហ្វេ​អ៊ីន​ក៏​អាច​ធ្វើ​ឲ្យ​ឈឺ​ក្បាល​បាន​ដែរ​ពេល​រួម​ផ្សំ​ជា​មួយ​ភេសជ្ជៈ​ និង​អាហារ​ដូច​ជា​ សូកូឡា​ គ្រឿង​ស្រវឹង​ និង​ក្រូច​ឆ្មារ​។ ដូច​នេះ​ហើយ​ផឹក​កាហ្វេ​ជា​មួយ​ក្រូច​ឆ្មា​អាច​កាត់​បន្ថយ​ឈឹ​ក្បាល​ ឬ​អាច​ធ្វើ​ឲ្យ​កាន​តែ​ឈឺ។​ ហើយ​បើ​វា​អាច​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​បាន​មែន​ គឺ​មក​ពី​ជាតិ​កាហ្វេ​អ៊ីន​ក្នុង​កាហ្វេ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ មិន​មែន​ដោយ​សារ​លាយ​ជា​មួយ​ក្រូច​ឆ្មា​ទេ​។​

៣. ជួយ​សម្រួល​ដល់​ការ​រាក​រូស

​​មក​ដល់​ពេល​នេះ​នៅ​តែ​គ្មាន​ភស្តុតាង​ណា​បង្ហាញ​ថា​ក្រូច​ឆ្មា​អាច​ព្យាបាល​រាករូស​បាន​ទេ​ ហើយ​ចំពោះ​កាហ្វេ​ជួយ​រំញោច​ដល់​ពោះ​វៀន​ធំ​ ដែល​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​រាក​រូស​។