យើងភាគច្រើនចូលចិត្តប្រើទម្លាប់ ជាងដំណើរការរបស់វិទ្យាសាស្ត្រ ហើយការធ្វើបែបនេះនឹងធ្វើឲ្យអាហារជាច្រើនដែលល្អចំពោះសុខភាព ស្រាប់តែក្លាយទៅជាឥតប្រយោជន៍វិញ ដោយសារតែយើងញ៉ាំវាមិនត្រូវតាមរបៀបរបស់វា។ អាហារទាំងនេះមានដូចជា៖
បាយ
បាយជាអាហារមិនអាចខ្វះបានចំពោះមនុស្សទូទៅ។ បាយមានជាតិកាឡូរីខ្ពស់ ដូចនេះញ៉ាំបាយពេលថ្ងៃគឺត្រឹមត្រូវ និងល្អជាងពេលល្ងាច ព្រោះរាងកាយមានពេលគ្រប់គ្រាន់សម្រាប់រំលាយអាហារ និងដុតបំផ្លាញកាឡូរី។
ផ្លែត្រប់
មនុស្សច្រើនណាស់ចូលចិត្តញ៉ាំត្រាំឆា ឬចៀន តែត្រប់ដុតល្អខ្លាំងបំផុតចំពោះសុខភាព។ ដោយសារជាតិបូតាស្យូមក្នុងត្រប់នឹងកើនឡើងពេលដុត ហើយជាតិនីត្រាតនឹងថយចុះ។
ល្ពៅ
យើងនឹងបាត់បង់សារធាតុចិញ្ចឹមសំខាន់សម្រាប់សុខភាព បើសិនជាយើងចិតសម្បកល្ពៅចេញមុនពេលចម្អិន។ សម្បកវាមានជាតិរ៉េ កាកសរសៃ និងវីតាមីន C ច្រើន។
ខ្ទឹមស
ខ្ទឹមសចិញ្ច្រាំហើយកុំទាន់ដាក់ចូលចម្អិនភ្លាម ព្រោះអង់ស៊ីម allicin ដែលប្រឆាំងនឹងជំងឺមហារីកនៅក្នុងខ្ទឹមសត្រូវការប៉ះខ្យល់ទើបមានប្រសិទ្ធភាព។ យើងគួរតែទុកវាចោលប្រហែល ១០នាទីសិន។
សាច់
មិនខុសពីបាយទេ បើសិនយើងញ៉ាំសាច់ច្រើនពេលល្ងាច វានឹងប៉ះពាល់ដល់ការរំលាយអាហារ ធ្វើឲ្យយើងមិនអាចគេងបាន។ វាល្អបើសិនយើងញ៉ាំជាអាហារថ្ងៃត្រង់ ឬ ៣ ទៅ ៤ ម៉ោងមុនចូលគេង។
តែ
ផឹកតែមានផលវិជ្ជមានច្រើនទៅលើប្រព័ន្ធសរសៃឈាមបេះដូង តែបើយើងដាក់ទឹកដោះគោលាយចូលគ្នា ដូចជាតែទឹកដោះគោជាដើម យើងនឹងបាត់បងអត្ថប្រយោជន៍របស់វា។ អ្នកវិទ្យាសាស្ត្របានរកឃើញថាប្រូតេអ៊ីនក្នុងទឹកដោះគោអាចធ្វើឲ្យបាត់បង់អត្ថប្រយោជន៍ក្នុងតែបាន។