រឿងបុកពោតនេះ នារីៗភាគច្រើន គឺពេញចិត្តមួយទំហឹងហ្មងហើយ ជាពិសេសបុកអោយហិរៗ លក្ខណៈថាដាក់មួយម៉ាត់បែបញើសខ្ចាយទៀតកាន់តែអ៊ែម។ តោះផ្ទះអ្នកណាខ្លះមានត្បាល់ ឆាប់សារេរៀបចំ អោយហើយទៅអាងទៅផ្សារទិញគ្រឿងផ្សំ យកមកបុកញ៉ាំថ្ងៃនេះ។ Admin ចង់ប្រាប់ថាគ្រឿងបុកហិរចឹងគួរតែធ្វើញ៉ាំពេលថ្ងៃ ជៀសវាងញ៉ាំពេលព្រឹក ខ្លាចប៉ះពាល់ដល់ក្រពះ។ កុំភ្លេចបុកញ៉ាំណា ហើយបើបុកច្រើនកុំភ្លេចចែកអោយ Admin មួយឈុតផង ហើយនៅខាងក្រោមនេះជារបៀបធ្វើ និងគ្រឿងផ្សំដែលត្រូវទិញយកមកធ្វើ។

? គ្រឿងផ្សំដែលត្រូវមាន៖
- ពោតស្ងោរ ១ផ្លែ ចិតយកតែសាច់
- សណ្តែកគួរ ២គួរ កាត់ ២ថ្នាំងដៃ
- ការ៉ុត ១ចំហៀង ឈូសជាសសៃវែង
- បង្គា មឹក រឺងាវ (មួយណាក៏បានតាមការចូលចិត្ត)
- បង្គាក្រៀម បន្តិច
- ក្រូច ២-៣ចំណិត
- ទឹកត្រី ១ស្លាបព្រាបាយកន្លះ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបកាហ្វេ
- ខ្ទឹមស ២កំពឹស
- កាពិ១ស្លាបព្រាបាយ
- សណ្តែកដីលីង ២ស្លាបព្រាបាយ
- ប៉េងប៉ោះ ១ផ្លែចិតជាដុំ
- ម្ទេស ដាក់តាមចូលចិត្ត

? របៀបធ្វើ៖
- ដំបូងយកខ្ទឹមស ម្ទេស បង្គាក្រៀម សណ្តែកគួរ ដាក់ចូលក្នុងត្បាល់រួចបុក ពេលដាក់មួយមុខបុកមួយមុខ(បុកតិចៗកុំអោយបែកខ្លាំង)
- បន្ទាប់មកដាក់ប៉េងប៉ោះ កាពិ ទឹកត្រី ស្ករស ប៊ីចេង និងច្របាច់ក្រូចឆ្មាដាក់ បុកវាថើរៗបន្តិចទៀត
- ដាក់ការ៉ុត ពោត និងសណ្តែកដីលីងដាក់ចូលបុកបន្តិចបន្ថែមទៀត រួចដាក់បង្គា មឹក រឺងាវ ចូកច្របល់វាចូលគ្នាឲ្យសព្វដួសដាក់ចានរួចជាការស្រេច៕

