អាហារទាំងនេះសុទ្ធតែល្អចំពោះសុខភាព តែមនុស្សភាគច្រើនញ៉ាំមិនត្រូវ ប្រែទៅជាអត់ប្រយោជន៍វិញ

ញ៉ាំខុសតែបន្តិច​ នឹងបាត់បង់អត្ថប្រយោជន៍ភ្លាម

0
2241

យើង​ភាគ​ច្រើន​ចូល​ចិត្ត​ប្រើ​ទម្លាប់​​ ជាង​ដំណើរ​ការ​របស់​វិទ្យាសាស្ត្រ​ ហើយ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អាហារ​ជា​ច្រើន​ដែល​ល្អ​ចំពោះ​សុខភាព​ ស្រាប់​តែ​ក្លាយ​ទៅ​ជា​ឥត​ប្រយោជន៍​វិញ​ ដោយ​សារ​តែ​យើង​ញ៉ាំ​វា​មិន​ត្រូវ​តាម​របៀប​របស់​វា​។​ អាហារ​ទាំង​នេះ​មាន​ដូច​ជា​៖​

បាយ

​បាយ​ជា​អាហារ​មិន​អាច​ខ្វះ​បាន​ចំពោះ​មនុស្ស​ទូទៅ​។​ បាយ​មាន​ជាតិ​កាឡូរី​ខ្ពស់​ ដូច​នេះ​ញ៉ាំ​បាយ​ពេល​ថ្ងៃ​គឺ​ត្រឹម​ត្រូវ​ និង​ល្អ​ជាង​ពេល​ល្ងាច​ ព្រោះ​រាង​កាយ​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​រំលាយ​អាហារ​ និង​ដុត​បំផ្លាញ​កាឡូរី​។​

​​ផ្លែ​ត្រប់

មនុស្ស​ច្រើន​ណាស់​ចូល​ចិត្ត​ញ៉ាំ​ត្រាំ​ឆា​ ឬ​ចៀន​ តែ​ត្រប់​ដុត​ល្អ​ខ្លាំង​បំផុត​ចំពោះ​សុខភាព​។​ ដោយ​សារ​ជាតិ​បូតាស្យូម​ក្នុង​ត្រប់​នឹង​កើន​ឡើង​ពេល​ដុត​ ហើយ​ជាតិ​នីត្រាត​នឹង​ថយ​ចុះ​។

ល្ពៅ

យើង​នឹង​បាត់បង់​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​សុខភាព​ បើ​សិន​ជា​យើង​ចិត​សម្បក​ល្ពៅ​ចេញ​មុន​ពេល​ចម្អិន​។​ សម្បក​វា​មាន​ជាតិ​រ៉េ​ កាក​សរសៃ​ និង​វីតាមីន​ C ច្រើន​។

ខ្ទឹម​ស​

​ខ្ទឹម​ស​ចិញ្ច្រាំ​ហើយ​កុំ​ទាន់​ដាក់​ចូល​ចម្អិន​ភ្លាម​ ព្រោះ​អង់​ស៊ីម​ allicin ដែល​ប្រឆាំង​នឹង​ជំងឺ​មហារីក​នៅ​ក្នុង​ខ្ទឹម​ស​ត្រូវ​ការ​ប៉ះ​ខ្យល់​ទើប​មាន​ប្រសិទ្ធភាព។​ យើង​គួរ​តែ​ទុក​វា​ចោល​ប្រហែល​ ១០​នាទី​សិន​។

សាច់​​

មិន​ខុស​ពី​បាយ​ទេ​ បើ​សិន​យើង​ញ៉ាំ​សាច់​ច្រើន​ពេល​ល្ងាច​ វា​នឹង​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​ ធ្វើ​ឲ្យ​យើង​មិន​អាច​គេង​បាន​។​ វា​ល្អ​បើ​សិន​យើង​ញ៉ាំ​ជា​អាហារ​ថ្ងៃ​ត្រង់​ ឬ​ ៣ ទៅ ៤ ម៉ោង​មុន​ចូល​គេង​។​

តែ

​ផឹក​តែ​មាន​ផល​វិជ្ជមាន​ច្រើន​ទៅ​លើ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ តែ​បើ​យើង​ដាក់​ទឹក​ដោះ​គោ​លាយ​ចូល​គ្នា​ ដូច​ជា​តែ​ទឹក​ដោះ​គោ​ជា​ដើម​ យើង​នឹង​បាត់​បង​អត្ថប្រយោជន៍​របស់​វា​។​ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ប្រូតេអ៊ីន​ក្នុង​ទឹក​ដោះ​គោ​អាច​ធ្វើ​ឲ្យ​បាត់​បង់​អត្ថប្រយោជន៍​ក្នុង​តែ​បាន​។