ប្រាប់ត្រង់មក! អ្នក​ទៅ​លេង​កំពង់​សោមរាល់ដង ធ្លាប់ទិញរបស់ញ៊ាំ ២មុខនេះ ផ្ញើរអ្នកផ្ទះអត់?

0
1845

ឆ្ងល់​ហើយ​មែន​អត់​! ក្រៅ​ពី​គ្រឿង​សមុទ្រ​នៅ​កំពង់​សោម​មាន​អី​គួរ​ឲ្យ​ចង់​ទិញ​ញ៉ាំ​ទៀត​? មិន​ត្រឹម​តែ​ទិញ​ញ៉ាំ​ទេ​ ​ខ្ចប់​មក​ផ្ញើរ​អ្នក​ផ្ទះ​ក៏​បាន​ដែរ​ មិន​ចាំ​បាច់​ក្លា​សេ​ ហៀរ​ទឹក​ស្អុយ​ឡាន​ទៀត​ផង​ ទុក​ក៏​បាន​យូរ​ថ្ងៃ​ដែរ​។​នៅ​តាម​ផ្លូវ​ជាតិ​លេខ​ ៤ ពេល​ជិត​ទៅ​ដល់​ក្រុង​កំពង់​សោម​នឹង​មាន​តូប​ដាក់​លក់​របស់​ ២ មុខ​នេះ​ហូរ​ហែ​ច្រើន​កន្លែង​ ពិសេស​នៅ​ទី​ប្រជុំ​ជន​។ របស់​ ២ មុខ​នេះ​ក៏​ធ្វើ​មក​ពី​សត្វ​សមុទ្រ​ដែរ​ តែ​គេ​កែ​ច្នៃ​មក​ធ្វើ​ជា​របស់​ក្រៀម​ មាន​រសជាតិ​ប្លែក ហើយ​ទុក​បាន​យូរ​៖

បាក់​យុង​មឹក

ជា​មឹក​ដែល​គេ​យក​មក​ធ្វើ​ជា​សាច់​ផាត់​​ អ្នក​ខ្លះ​ហៅ​ថា​ មឹក​ផាត់ អ្នក​ខ្លះ​ទៀត​ហៅ​ថា​ បាក់​យុង​មឹក​។ មាន​រស​ជាតិ​ផ្អែម​តិច​ៗ​ ញ៉ាំ​លេង​ក៏បាន​ តែ​បើ​ញ៉ាំ​ជាមួយ​បបរ​ស​ ឆ្ងាញ់​សន្លប់​។

យ៉ាវ​ហេ​បង្គា

ឈ្មោះ​វា​រៀង​ចម្លែក​បន្តិច​ តែ​រសជាតិ​ឆ្ងាញ់​កប់​សារី​។ គ្រឿង​ផ្អាប់​ ១ មុខ​នេះ​គឺ​គេ​យក​បង្គា​ស្រស់​​ទៅ​ចាវ​ជា​មួយ​អង្ក​ដំណើប​ ពេល​ញ៉ាំ​ដាក់​ម្ទេស​ឲ្យ​ច្រើន​ បេះ​ជី​នាង​វង​ដាក់​បន្តិច​ បាយ​កក​តែ​១​ចាន​មក​ ដឹង​តែ​ឆ្ងាញ់​លិឍ​ដៃ​ហ្មង​។