តៅហូទិញនៅផ្សារអាចនឹងប៉ះរបស់មិនល្អ ត្រូវចាំថាបើតៅហូមានសភាពបីយ៉ាងនេះកុំទិញព្រោះវាអត់មានគុណភាពទេ។ តៅហូដែលមានក្លិនជូរ មានន័យថាវាសល់យូរហើយ តៅហូដែលសពេក មានន័យថាមានជាតិគីមីច្រើន តៅហូរឹងនិងស្អិត។ បើពិបាកអាចធ្វើខ្លួនឯងនៅផ្ទះក៏បាន មិនពិបាកធ្វើទេ។

គ្រឿងផ្សំ៖
- សណ្តែកសៀង ២៥០ ក្រាម
- ទឹក ១,២ លីត្រ
- ទឹកខ្មេះ ២០ មីលីលីត្រ
- ទឹកក្រូចឆ្មា ២០ មីលីលីត្រ
- អំបិល ២០ ក្រាម
- ទឹកត្រជាក់ ១០០ មីលីលីត្រ
វិធីធ្វើ៖
១. លាងសណ្តែកឲ្យស្អាតដាក់ត្រាំចោល ១យប់ បន្ទាប់មកលាងវាម្តងទៀតជាមួយទឹកត្រជាក់។ បន្ទាប់មកដាក់សណ្តែកចូលក្នុងម៉ាស៊ីនកិនជាមួយទឹក។

២. បន្ទាប់មកយកវាដាក់ក្នុងក្រណាត់ដើម្បីច្របាច់ទឹកចេញ
៣. យកសណ្តែកដាក់ដាំក្នុងឆ្នាំងប្រហែល ២០ ទៅ ២៥ នាទី (ប្រើភ្លើងល្មម) បន្ទាប់មកដាក់ទឹកខ្មេះ ទឹកក្រូចឆ្មា អំបិលចូល កូរឲ្យសព្វល្អ ដាក់ដាំចោលប្រហែល ៥ ទៅ ៧ នាទី ដើម្បីឲ្យចេញជាតៅហូ រួចបិទភ្លើងដាក់ចុះ ទុកឲ្យត្រជាក់

៤. យកកំណាត់ដាក់ពីលើកញ្ច្រែង រួចចាក់តៅហូចូល ហើយខ្ចប់ឲ្យជិត បន្ទាប់មកយកវត្ថុធ្ងន់ដាក់សង្កត់ពីលើចំនួន ១៥ នាទីជាការស្រេច។

