និយាយដល់ លតឆា និងនំគូឆាយរសជាតិ ដើម តាំងពីឆ្នាំ ១៩៩៣ នរណាមិនល្បីថាឆ្ងាញ់ព្រោះថាម្សៅនំ និងលត គឺធ្វើឡើងពីអង្ករខ្សាយសុទ្ធ លក្ខណះគ្រួសារ មិនមានបន្ថែមសារជាតិគីមី មិនផ្ទុកសារធាតុរក្សាទុក បានយូរ ឬស្វិត នោះទេ ព្រោះផ្ដោតសំខាន់លើសុខភាពអ្នកញ៉ាំជាចម្បង។



អ្វីដែលពិសេសពីលើម្សៅនំថែមទៀតនោះ គឺទឹកត្រីដ៏មានរសជាតិ ដោយម្ចាស់ហាងបានបង្កើតរូបមន្តទឹកត្រីពិសេស ប្រើប្រាស់ស្ករត្នោត និងគ្រឿងទេសក្នុងស្រុក មិនប្រើ មេទឹកខ្មេះ ជំនួសមកវិញដោយ ទឹកខ្មេះ ស្តរត្នោត ដែលធ្វើខ្លួនឯង ជាហេតុដែលធ្វើអោយទឹកជ្រលក់មានលក្ខណៈខាប់ឆ្ងាញ់ខុសពីគេ។ នៅទីនោះក៏មានលតឆាបន្លែ លតឆាលាយ ពងមាន់ សាច់គោ ប៉ាត់តេ នំគូឆាយ តាមការកម្មង់របស់លោកអ្នកផងដែរ។



ម៉ោះៗ បើនឹកឃ្លានហើយមិនចាំបាច់ចាំដល់ល្ងាចទេ ព្រោះអីនៅទីនេះមានលក់តាំងពីម៉ោង ១១ថ្ងៃ ដល់ ម៉ោង ៩ យប់ ចឹងចាំអង្កាលទៀតឆាប់បបួលគ្នាមកវឺតៗមកណា របស់ឆ្ងាញ់បែបនេះមិនឆាប់មកញ៉ាំម៉េចបានទៅណ៎។ បើថាមិនទាន់ហ៊ានចេញមកញ៉ាំផ្ទាល់ទេ អ្នកគ្រប់គ្នាក៏អាចធ្វើការកុម្ម៉ង់តាមរយៈ foodpanda រឺ NHAM24 ដើម្បីយកទៅញ៉ាំនៅផ្ទះក៏បានដែរណា៕




ហាង ផ្ទះលតឆា នំគូឆាយ
លេខទូរសព្ទ៖ 096 83 49 472 | 012 542 562
ទីតាំង៖ ផ្លូវ១១២ ផ្ទះលេខ ១១C សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ជិតសាលាបញ្ញាសាស្រ្តដេអិន
វីដេអូ៖