តែប៉ុណ្ណេះ! បានឆ្ងាញ់មាត់ទៀតហើយ? រូបមន្ត ខមុាំ ពិសេស រសជាតិឆ្ងាញ់ខ្លាំង

0
3218

ជិតដល់ម៉ោងបាយថ្ងៃហើយ សម្រាប់ស្ត្រីមេផ្ទះ ប្រសិនមិនទាន់រកនឹកឃើញធ្វើម្ហូបអីពិសាទេ Admin ណែនាំមុខម្ហូបថ្ងៃត្រង់មួយ ដែលជាមុខម្ហូបពេញនិយមខ្លាំងសម្រាប់ញ៊ាំជុំគ្រួសារ នោះគឺខម៉ាំ សម្រាប់មុខម្ហូបនេះ ប្រសិនបើធ្វើត្រូវតាមរូបមន្តវិញ គឺឆ្ងាញ់ខ្លាំង អាចនិយាយបានថា ញ៊ាំបាយមិនដឹងអស់ពីឆ្នាំងទេ? តោះចឹងអាចមើលរូបមន្តនេះ ច្នៃតាមចំណង់ចំណូលចិត្តណា៎។

☑️គ្រឿងផ្សំ

  1. សាច់ជ្រូក​3​ជាន់ ហាន់​ស្ដើងៗ​ល្មម​
  2. សាច់ជ្រូក​ចិញ្ច្រាំ ( សាច់​សុទ្ធ )
  3. ត្រី​ពោ កាត់​ជា​ដុំៗ​ល្មម​
  4. ម៉ាំ ចិញ្ច្រាំ​អោយ​ម៉ត់​
  5. ត្រប់វែង កាត់​ជា​4
  6. ស្ករស ម្សៅ​ស៊ុប អំបិល និង ទឹកអំពិល​ទុំ​
  7. ខ្ទឹមស​ចិញ្ច្រាំ រំលីង​អោយ​ឈ្ងុយ​
  8. ស្លឹក​ជី​នាងវង​
  9. បន្លែ​រួមមាន : ព្រលិត ត្រសក់ ផ្កាស្នោ ស្ពៃក្ដោប ជីគ្រប់មុខ និង​មាន​បន្លែ​ច្រើន​មុខ​ទៀត​តាម​ចំនូលចិត្ត ។​

☑️ វិធីធ្វើ

– ដាក់​ទឹក​ចូលក្នុង​ឆ្នាំង​តិច​ល្មម ដាំ​អោយ​ពុះ រួច​ដាក់​មាំ​ុ​ចូល ( អាច់ដាក់​មាំ​ុ​ចូល​ដូច​យើង​បង់​ប្រហុក រួច​យក​កាក​ចេញ ដើម្បី​កុំអោយ​ដោយ​ឆ្អឹង ) រួច​កូរ​អោយ​រលាយ​ចូលគ្នា​អស់ ហើយ​ដាក់ សាច់ជ្រូក​3​ជាន់ ស្ករស ម្សៅ​ស៊ុប អំបិល រំងាស់​អោយ​ផុយ​សាច់​បន្តិច​
– បន្ទាប់មក​ដាក់ ត្រី សាច់ជ្រូក​ចិញ្ច្រាំ និង ត្រប់ រួច​ទុកអោយ​ពុះ ភ្លក់​មើល​អោយ​ល្មម​តាម​ការនិយម​ចូលចិត្ត ( ធ្វើអោយ​រៀង​ខាប់​បន្តិច ) រំងាស់​ឆ្អិន​ហើយ ទើប​ដាក់​ទឹកអំពិល​ទុំ​ចូល ភ្លក់​មើល​ម្ដងទៀត បើ​ត្រូវ​ម៉ាត់​ហើយ ដាក់​ខ្ទឹមស​បំពង និង ស្លឹក​ជី​នាងវង​ចូល រួច​ជាការ​ស្រេច ។​
– ​យកមក​ទទួលទាន​ជាមួយ​បន្លែ​ដែល​លោកអ្នក​បាន​ត្រៀម​ទុក​ ៕ ប្រភព: ស្ត្រីមេផ្ទះ