មិនអាចទំនេរមាត់ទេ គួរតែធ្វើនំសណ្តែកដី ល្ងរ និងគ្រាប់ស្វាយចន្ទី ទុកញ៉ាំហើយ

នំសណ្តែកដី ល្ងរ និងគ្រាប់ស្វាយចន្ទី

0
1464

អ្នកណាខ្លះពេលទំនេរចូលចិត្តញ៉ាំ នំសណ្តែកដី ល្ងរ និងគ្រាប់ស្វាយចន្ទី ព្រោះថានំនេះឈ្ងុយណាស់ ជាពិសេសបើបានញ៉ាំហើយមានតែផឹកទៀតកាន់តែពិសេស។ ចុះមានអ្នកចង់រៀនធ្វើញ៉ាំដោយខ្លួនឯងទេ បើរាល់ដងធ្លាប់តែទិញគេស្រាប់ លើកនេះសាកមកធ្វើដោយខ្លួនឯងម្ដងមើល៎ រូបមន្ត និងរបៀបធ្វើ Admin ទុកអោយនៅខាងក្រោមនេះ។

រូបភាព៖ Madam Ta

? គ្រឿងផ្សំដែលត្រូវមាន៖

  • ប៊័រ
  • ស្ករក្រហម ២ខាំ រឺ ១ចានចង្កឹះ
  • សណ្តែកដី ២ខាំ
  • ល្ងរ ១ខាំ (អាចដាក់គ្រាប់ស្វាយចន្ទីជំនួសសណ្តែកដីបាន)

? របៀបធ្វើ៖

  • យកសណ្តែកដីដាក់លីង តែកុំអោយក្រហមពេករួចដួសដាក់ចាន ហើយធ្វើការលីងល្ងរម្តងបន្ទាប់មកដួសដាក់ចានផ្សេងមួយទៀត
  • ដាក់ប៊័រប្រហែល ២ស្លាបព្រាបាយក្នុងខ្ទះក្តៅ រួចដាក់ស្ករក្រហមចូលកូរទៅកូរមករហូតឡើងជើងអង្រ្កង រួចដួសមួយដំណក់ដាក់ចូលក្នុងទឹកត្រជាក់ បើទឹកស្ករនោះកកសឹមដាក់សណ្តែកដី និងល្ងរចូល រួចកូរអោយសព្វស្ករ សណ្តែកដី នឹងល្ងរ
  • រួចដួសដាក់ថាសរាបស្មើ នៅពេលនំយើងនៅក្តៅៗយើងត្រូវយកស្លាបព្រាសង្កត់វាអោយត្រប៉ែតរួចយកកាំបិតកាត់ជាកង់តូចៗ តាមការចង់បាន ដើម្បីអោយស្រួលញ៉ាំរួចជាការស្រេច៕
រូបភាព៖ Madam Ta
រូបភាព៖ Madam Ta

ប្រភព៖ Madam Ta