ញ៉ាំទឹកក្រូចឆ្មាជាមួយអាហារទាំងនេះ បីពេលរាល់ថ្ងៃជួយឲ្យស្រកគីឡូលឿន

ញ៉ាំបែបនេះរាល់ថ្ងៃ ដឹងតែស្លីមហ្មង!

0
2011

គ្មាន​ស្រីៗ​ណា​ដែល​មិន​ប្រាថ្នា​ចង់​បាន​រាង​ស្រឡូន​ស្អាត​ទេ​។​ ក្រៅ​ពី​ហាត់​ប្រាណ​ យើង​មិន​គួរ​ជ្រើស​រើស​ប្រើ​ថ្នាំ​សម្រក​គីឡូ​ទេ​ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ យក​ល្អ​គួរ​តែ​រៀប​ចំ​របប​អាហារ​ឲ្យ​បាន​ល្អ​ និង​ត្រឹម​ត្រូវ​ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​អាហារ​បី​ពេល​ ញ៉ាំ​ជា​មួយ​ទឹក​ក្រូច​ឆ្មា​ ជួយ​ឲ្យ​ស្រក​គីឡូ​បាន​លឿន​៖

ពេល​ព្រឹក​៖

  • ស៊ុត​ស្ងោរ​ ៣ គ្រាប់
  • ប៉ោម​ ១​ ផ្លែ​
  • ទឹក​ក្រូច​ឆ្មា​ ១ កែវ

ពេល​ថ្ងៃ៖

  • ស៊ុត​ស្ងោរ​ ២ គ្រាប់
  • ចេក​ ១ ផ្លែ
  • ទឹក​ក្រូច​ឆ្មា​ ១ កែវ

ពេល​ល្ងាច​៖

  • សាច់​ទ្រូង​មាន់​ ២ ដុំ
  • ទឹក​ក្រូច​ឆ្មា​ ១ កែវ​។

ចំពោះ​វិធី​ទឹក​ក្រូច​ឆ្មា​ ដំបូង​ត្រូវ​ចាក់​ទឹក​ក្តៅ​ឧណ្ហៗ​ចូល​កែវ​ ចិត​ក្រូច​ ២​ ទៅ ៣ ជំនិត​ ដាក់​ចូល​ មិន​ចាំ​បាច់​ច្របាច់​ទេ​។​ ក្រៅ​ពី​ញ៉ាំ​អាហារ​បែប​នេះ​ កុំ​ភ្លេច​ហាត់​ប្រាណ​ផង​ណា​ ដើម្បី​គីឡូ​ស្រក​កាន់​តែ​លឿន​។