ស៊ីវីល័យណាស់! ‌”បោះតង់ខ្លាឃ្មុំស” ទាំងក្នុងនឹងក្រៅតង់ឡូយខ្លាំង មានកន្លែងពិសេសសម្រាប់ស្រីៗទៀត

កត់ទុក ឬ ស៊ែរមួយទៅ កុំឲ្យភ្លេច

0
2111

កន្លែង​សម្រាក​ដែល​រុំ​ព័ទ្ធ​ទៅ​ដោយ​ធម្មជាតិ​បៃតង​ ជា​មួយ​នឹង​ខ្យល់​បរិសុទ្ធ​ ជា​ទិស​ដៅ​ដែល​នរណា​ៗ​ក៏​ចង់​ទៅ​លំហែ​។​​ បោះ​តង់​ខ្លា​ឃ្មុំ​ស​ ឬ​ហៅ​ថា​ White Bear Camping ជា​កន្លែង​ដែល​ទៅ​ហើយ​មិន​ចង់​មក​វិញ​ ស្ថិត​ក្នុង​ខេត្ត​ ឆៀង​ម៉ៃ​ ប្រទេស​ថៃ​។​ មើល​រូប​ហើយ​ទើប​ដឹង​ថា​ទេស​ភាព​អស្ចារ្យ​ប៉ុណ្ណា​៖

លើស​ពី​នេះ​ White Bear Camping មាន​កន្លែង​ពិសេស​សម្រាប់​ស្រី​ៗ​ទៀត​ វា​គឺ​អាង​ត្រាំ​ទឹក​ក្តៅ​ ឬ​ហៅ​ថា​ Jacuzzi ដាច់​ដោយ​ឡែក​ទៀត​។​ អ៊ីចឹង​ពេល​យើង​ចេញ​ពី​តង់​ យើង​អាច​ចូល​ទៅ​ត្រាំ​ទឹក​ គយ​គន់​មើល​ទេស​ភាព​មួយ​ទំហឹង​តែ​ម្តង​។​ បើ​បាន​ថត​រូប​ទៀត​ដឹង​តែ​អែម​ ជា​ពិសេស​នៅ​ពេល​ព្រឹក​ ព្រោះ​វា​មាន​អ័ព្ទ​នៅ​ជុំ​វិញ​ទេស​ភាព​កប់​ខ្លាំង​មិន​អាច​ពណ៌នា​បាន​។​

ចំពោះ​ការ​តុប​តែង​ក្នុង​តង់​វិញ​ឃើញ​ថា​ប្លែក​ ដោយ​ប្រើ​ភ្លើង​មើល​ទៅ​កក់​ក្តៅ​ ស៊ី​ជា​មួយ​អាកាស​ធាតុ​ត្រជាក់​ ហើយ​មាន​ខ្លា​ឃ្មុំ​ធំ​មួយ​កំពុង​រង​ចាំ​យើង​ របស់​របរ​ដែល​គេ​ប្រើ​ក្នុង​តង់​នោះ​ សុទ្ធ​តែ​គួរ​ឲ្យ​ស្រលាញ់​។​

បើ​ចូល​ចិត្ត​បរិយាកាស​បែប​នេះ​ ចូល​ចិត្ត​ថត​រូប ហើយ​មាន​ផែន​ការ​ទៅ​ដើរ​ក្រោយ​ចប់​កូវីដ​ White Bear Camping ជា​ជម្រើស​ល្អ​ខ្លាំង​។​

ព័ត៌​មាន​បន្ថែម​៖​

ទី​តាំង​៖​ ចុច​ទី​នេះ​

វេបសាយ​៖  www.whitebearcamping.com