ប្រហុកចំហុយជាម្ហូបខ្មែរ ដែលបរទេសភ្លក្សហើយ សរសើរមិនដាច់ពីមាត់ថាឆ្ងាញ់ខ្លាំង។ សម្រាប់អ្នកចូលចិត្តញ៉ាំប្រហុក នៅផ្ទះថ្ងៃសម្រាក សាកធ្វើញ៉ាំជាមួយបាយក្តៅៗមើល៍ ថែមអន្លក់អន្លៃបន្តិច ដឹងតែញ៉ាំលិឍដៃហ្មង។
គ្រឿងផ្សំ៖
- ប្រហុក ១ ខាំ
- សាច់ជ្រូកបីជាន់ ១ ខាំ
- ខ្ទឹមក្រហម ១ ស្លាបព្រាបាយ
- ស្លឹកខ្ទឹម និងម្ទេស ១ ស្លាបព្រាបាយ
- ម្រេច ១ ស្លាបព្រាកាហ្វេ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ស្ករស ១ ស្លាបព្រាបាយកំពង់
- បីចេង មិនដាក់ក៏បាន
- ពងទា ២ គ្រាប់មុន ពងទាដាក់ក្រោយ ៣ គ្រាប់
- ពងទាប្រៃ ៣ គ្រាប់
- បន្លែដាក់តាមចំនូលចិត្ត
វិធីធ្វើ៖
១. ចិញ្រ្ចាំប្រហុក ចិញ្រ្ចាំសាច់ជ្រូកដោយលាយទឹក ៣ ស្លាបព្រាបាយ និង ប្រេងឆា ១ ស្លាបព្រាបាយ កុំអោយសាច់រឹង
២. ចាក់គ្រឿងផ្សំទាំងអស់ចូលគ្នារួចលាយអោយសព្វ
៣. យកទៅចំហុយក្នុងឡាំងសុឹង ប្រហែល ១០ នាទី ទើបគោះពងទា ៣ គ្រាប់ទៀត យកតែពណ៌ក្រហម ចាក់ពីលើ រួចគោះពងទាប្រៃ យកតែស្នូលដាក់ពីលើ បន្ថែមម្ទេសផង ចំហុយបន្ថែម ១០ នាទីទៀតជាការស្រេច ។