ធ្វើទឹកផាសិនញ៉ាំ នឹងទទួលបានប្រយោជន៍ពិសេស ៦ យ៉ាងសម្រាប់សុខភាព

ធ្វើទឹកផាសិនញ៉ាំ ល្អចំពោះសុខភាព

0
3604

ផ្លែ​ផាសិន​ជា​ប្រភេទ​ក្រូច​វល្លិ៍​ម៉្យាង​ដែល​សម្បូរ​វីតាមីន​ច្រើន​ប្រភេទ​ដូច​ជា​ វីតាមីន​ A,C, B12 ជាតិ​ដែក​ និង​ប៉ូតាស្យូម​ ដែល​ផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។​

Image may contain: food

១. ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​៖​ ផាសិន​ ១០០​ ក្រាម​ មាន​ផ្ទុក​វីតាមីន​ C ៣០ មីលីក្រាម​ ដែល​ជា​វីតាមីន​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​ ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ សូម្បី​តែ​ជំងឺ​មហារីក​។

២. បង្ការ​ការ​គេង​មិន​លក់​៖​ ផឹក​ទឹក​ផាសិន​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​ ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ប្រសាទ​ឲ្យ​មាន​ដំណើរ​ការ​ល្អ​ កាត់​បន្ថយ​ស្ត្រេស​ និង​ការ​គេង​មិន​លក់​។​

៣. ជំនួយ​ភ្នែក​៖​ វី​តាមីន​ A ដែល​មាន​នៅ​ក្នុង​ផាសិន​ ជួយ​ឲ្យ​ភ្នែក​មើល​ច្បាស់​។

៤. ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​៖​ វា​មាន​ផ្ទុក​ជាតិ​កាក​សរសៃ​ ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ ដោយ​យើង​មិន​ចាំ​បាច់​បារម្ភ​ពី​បញ្ហា​ទល់​លាមក​។

៥. សម្រក​ទម្ងន់​៖​ ផាសិន​មាន​ផ្ទុក​កាឡូរី​ទាប​ ដែល​ល្អ​បំផុត​សម្រាប់​សម្រក​ទម្ងន់​។

៦. ជួយ​ឆ្អឹង​៖​ ជាតិ​ដែក​ និង​ម៉ាញេស្យូម​របស់​ផ្លែ​ផាសិន​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ​។​

Image may contain: food

របៀប​ធ្វើ​ទឹក​ផាសិន៖​

គ្រឿង​ផ្សំ៖

  • ផាសិន​ ២ ផ្លែ
  • ស្ករ​ ១ ស្លាប​ព្រា​បាយ​ (មិន​ចង់​ញ៉ាំ​ផ្អែម​ មិន​ដាក់​ក៏​បាន)
  • ទឹក​ក្តៅ​ឧណ្ហៗ​ កន្លះ​កែវ​
  • ទឹក​កក​ (បើ​ចង់​ញ៉ាំ​ក្តៅ​ មិន​ដាក់​ក៏​បាន​)​
Image may contain: drink and indoor

វិធី​ធ្វើ​៖

១. កាត់​ផាសិន​ជា​ពីរ​ រួច​យក​ស្លាប​ព្រា​ដួស​យក​សាច់​ និង​គ្រាប់​ដាក់​ក្នុង​កែវ​ (គួរ​តែ​​ញ៉ាំ​ទាំង​គ្រាប់​ទើប​ល្អ​) បន្ទាប់​មក​ដាក់​ស្ករ​ចូល​

២. ចាក់​ទឹក​ក្តៅ​ឧណ្ហៗ​ចូល​ កូរ​ឲ្យ​សព្វ​ ថែម​ទឹកកក​ចូល​ អាច​ញ៉ាំ​បាន​ហើយ​។

Image may contain: outdoor