រូបមន្តឆុងតែក្រូចឆ្មារឆ្ងាញ់ ទុកលុយសិន សាកធ្វើញ៉ាំខ្លួនឯងវិញ

រូបមន្តឆុងតែក្រូចឆ្មារពិសេស

0
25684

តែ​ក្រូច​ឆ្មារ​មិនថា​ក្រហម​ មិន​ថា​បៃ​តង​ គ្នា​យើង​ម្នាក់​ៗ​ admin ជឿថាចូលចិត្តញ៉ាំគ្រប់គ្នា​ មិនខុសពី admin ទេ។​ យកលុយឲ្យអ៊ីលក់មុខផ្ទះរាល់ថ្ងៃ តែតាំងពីដឹងរូបមន្តឆុងខ្លួនឯងមក ឃើញ​ថា​សល់មួយថ្ងៃ​យ៉ាងហោច​ក៏​ ៣០០០ រៀល​ដែរ​។​ សាក​ផ្អាក​យកលុយឲ្យគេ ហើយប្តូរមកធ្វើខ្លួនឯងវិញមើល​៖

Image may contain: drink, food and indoor

គ្រឿងផ្សំ៖

  • តែក្រហម ១ ស្លាបព្រាបាយ
  • ស្ករស ៤ ស្លាបព្រាបាយ
  • ក្រូចឃ្វិច ៦ ផ្លែឬក្រូចឆ្មា
  • ទឹកកកអនាម័យ
  • ទឹកក្តៅ
No photo description available.

វិធីធ្វើ៖

១. យកតែក្រហម ១ ស្លាបព្រាបាយ ឆុងជាមួយទឹកក្តៅ ហើយត្រងកាកតែចេញ
២. ដាក់ស្ករស ៤ ស្លាបព្រាបាយចូលក្នុងកែវ ហើយចាក់ទឹកតែដែលបានត្រងហើយខាងលើ កូរអោយស្ករលាយចូលតែអស់
៣. ក្រូចឃ្វិច ៦ ផ្លែ ឬក្រូចឆ្មាច្របាច់យកតែទឹក ហើយយកទៅចាក់ចូលកែវខាងលើ ចាក់ទឹកកកចូល ចិត្តក្រូចស្តើងៗដាក់លម្អមាត់កែវជាការស្រេច។