ស្រីស្អាតម្នាក់ចែករំលែកវិធីធ្វើស៊ុបប៉េងបោះញ៉ាំ ដើម្បីសម្រកគីឡូ និងស្បែកស្អាត

ស៊ុបប៉េងប៉ោះ​ ញ៉ាំសម្រក​រាង​ និង​ស្បែក​ស្អាត

0
1227

ចង់​សម្រក​ទម្ងន់​ក្រៅ​ពី​តម​អាហារ​ និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ នារី​ស្រស់​ស្អាត​ម្នាក់​បាន​ចែក​រំលែក​អាថ៌​កំបាំង​សម្ងាត់​ ពី​រូប​មន្ត​ធ្វើ​ស៊ុប​ប៉េង​បោះ​ ញ៉ាំ​ទៅ​ស្រក​គីឡូ​ ហើយ​មាន​ស្បែក​ស្អាត​ថែម​ទៀត​។​

Easy Homemade Vegetable Soup

ស៊ុប​ប៉េង​បោះ​

ស៊ុប​នេះ​នឹង​ជួយ​ឲ្យ​ស្បែក​ស្អាត​ គីឡូ​ និង​ក្បាល​ពោះ​ស្រក​រាប​ស្មើ។​ ញ៉ាំ​ជា​អាហារ​ពេល​ព្រឹក​ និង​ល្ងាច​ ជំនួស​ឲ្យ​អាហារ​យើង​ធ្លាប់​ញ៉ាំ​ ចំណែក​អាហារ​ថ្ងៃ​ត្រង់​យើង​ញ៉ាំ​ធម្មតា​ដដែល​។​ តែ​មាន​គ្រឿង​ផ្សំ​ក្នុង​ស៊ុប​ដែល​យើង​គ្រាន់​តែ​ដាក់​ស្ងោរ​យក​ជាតិ​ផ្អែម​ និង​ប្រូតេអ៊ីន​​តែ​ប៉ុណ្ណោះ​​ តែ​យើង​មិន​ញ៉ាំ​វា​នោះ​ទេ​ នោះ​គឺ​ឆ្អឹង​ជំនី​ខ្ចី​។​ ការ​សម្រក​គីឡូ​មិន​មាន​ន័យ​ថា​យើង​មិន​ញ៉ាំ​ប្រូតេអ៊ីន​នោះ​ទេ​ ញ៉ាំ​ប្រូតេអ៊ីន​និង​មាន​ប្រយោជន៍​ដល់​រាង​កាយ​។​ ញ៉ាំ​ប្រូតេអ៊ីន​ចេញ​ពី​សាច់​ ល្អ​ជាង​ញ៉ាំ​ប្រូតេអ៊ីន​ម្សៅ​។

Get Free Stock Photos of Close up of tomato slices on white plate ...

គ្រឿង​ផ្សំ​៖

  • ប៉េង​បោះ​
  • ខ្ទឹម​បារាំង​
  • ឃ្លោក
  • ឆៃថាវ
  • ការ៉ុត
  • ឆ្អឹង​កុប
  • ឆ្អឺង​ជំនី​ជ្រូក
  • គល់​ជី​វ៉ាន​ស៊ុយ
  • ផ្សិត​
  • អំបិល​
  • បង្គា​ក្រៀម
  • ស្លឹក​ខ្ទឹម

វីធី​ធ្វើ៖

១. រំងាស់​ទឹក​ស៊ុប​ដោយ​ដាក់​ គល់​ជី​វ៉ាន់​ស៊ុយ​ បង្គា​ក្រៀម​ ឆៃ​ថាវ និង​ការ៉ុត​ចូល​។​ បន្ទាប់​មក​ដាក់​ខ្ទឹម​បារាំង​ចូល​ រួច​សឹម​ដាក់​ឆ្អឹង​ជំនឺ​ចូល​ស្ងោរ​ទើប​ទឹក​ស៊ុប​មិន​ខ្មៅ​ ហើយ​ឡើង​ពពុះ​។

២. បន្ទាប់​មក​ដាក់​ប៉េងប៉ោះ​ចូល​ ថែម​អំបិល​បន្តិច​ ចាំ​រហូត​ដល់​ពុះ​ ចាំ​ដាក់​ឆ្អឹង​កុប​ចូល​ ទុក​ឲ្យ​ពុះ​រហូត​ឆ្អិន​ជា​ការ​ស្រេច​។

Summer Vegetable Soup Recipe | Taste of Home

ស៊ុប​នេះ​អាច​ធ្វើ​ទុក​សម្រាប់​ញ៉ាំ​ ២ ថ្ងៃ​បាន​ តែ​កុំ​ទុក​រហូត​ដល់​ ៣ ថ្ងៃ​ព្រោះ​វា​នឹង​ចាប់​ផ្តើម​គោក​។​ ពេល​ញ៉ាំ​គួរ​តែ​ផ្ដោត​លើ​បន្លែ​ ដែល​មាន​ក្នុង​ស៊ុប​ ហើយ​ពេល​ញ៉ាំ​មិន​ត្រូវ​ញ៉ាំ​ជា​មួយ​អាហារ​ផ្សេង​ទេ​ អាច​ថែម​ជាមួយ​សាលាដ​ស្រស់​ពី​ក្រៅ​ទៀត​បាន​ពេល​ញ៉ាំ​។