អ្នកចូលចិត្តញ៉ាំទុរេន ច្បាស់ជាចង់ញ៉ាំតែសាច់ទុរេនស្រស់ មិនចូលចិត្តញ៉ាំ អ្វីផ្សេងដែលធ្វើពីទុរេនដូចជាការ៉េម ស្ករគ្រាប់ នំ និងបង្អែមផ្សេងទៀតដែលផ្សំចេញពីទុរេនទេ។ តែបើបានសាករសជាតិការ៉េមទុរេនដ៏អស្ចារ្យនេះវិញច្បាស់ជាមិនខកបំណងទេ។ ខាងក្រោមនេះជាវិធីធ្វើ អាចឲ្យយើងធ្វើញ៉ាំខ្លួនឯងបាន៖
គ្រឿងផ្សំ៖
- Whipping cream ២៥០ មីលីក្រាម (អាចរកទិញនៅផ្សារទំនើបបាន)
- សាច់ទុរេន ២៤០ ក្រាម
- ទឹកដោះគោខាប់ ២៤០ ក្រាម
- ទឹកវ៉ាន់នីឡា ១ ស្លាបព្រាកាហ្វេ (អាចរកទិញនៅផ្សារទំនើបបាន)
- អំបិល ២ ទៅ ៣ ចឹប
វិធីធ្វើ៖
១. យកចានគោមមួយដាក់ Whipping cream ទឹកវ៉ាន់នីឡា និងអំបិល
២. វៃចូលគ្នារហូតដល់ឡើង cream ឡើង
៣. ដាក់ទុរេន និងទឹកដោះគោខាប់ចូល
៤. វៃវាថែមប្រហែល ១ នាទី ឬរហូតដល់ទុរេនលាយចូលគ្នាសព្វល្អ
៥. ចាក់ល្បាយដែលលាយហើយចូលក្នុងបំពង់សម្រាប់ចាក់ការ៉េម
៦. ដាក់ឲ្យកកយ៉ាងហោចណាស់ ៤ ម៉ោងមុនយកមកញ៉ាំ។