កញ្ញាៗណាខ្លះចូលចិត្តបុកល្ហុង យ៉ាំហិរៗ បែបហូរញើសអីហ្នឹងថ្ងៃអាទិត្យបែបនេះណាត់គ្នាមកហាង តូបប្រហិត វឺតៗមកអោយតែបានមកដល់ដឹងតែសប្បាយឆ្ងាញ់មាត់ញ៊ាំជុំគ្នាម៉ាអ៊ែមហ្មង។ ម៉ូយៗដែលធ្លាប់មកច្បាស់ជាដឹងស្រាប់ហើយថា ហាងនេះសម្បូររបស់ញ៊ាំប៉ុណ្ណានោះ សំខាន់សារេទុកពោះឲ្យនៅទំនេរមកចាំមកដាក់អោយណាណីនៅទីនេះមកណា។



ថ្មីៗនេះហាង តូបប្រហិត ក៏បានបង្កើតមីនុយថ្មីដែលជាចំណីមាត់យ៉ាងមានរសជាតិដែលមានដូចជា៖ ខ្យងស្រែចំហុយជ្រលក់ទឹកត្រី៣រសជាតិ យ៉ាំខ្យងស្រែ បុកពោតខ្យងស្រែ ជាពិសេសបានមកដល់កុំភ្លេចញ៊ាំជាមួយមុខម្ហូបពេញនិយមប្រចាំហាងដែលម៉ូយៗមកកាលណាក៏មិនដែររំលងនោះគឺ ឈុតបុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន បុកល្ហុង បុកក្ដាមស្រែ ហើយក៏មានសាច់ជ្រូកបីជាន់បំពង ព្រុយត្រីសាម៉ុនយ៉ាងមានរសជាតិផងដែរ។ និយាយទៅគឺថាអោយតែបានមកដល់មិនបាច់បារម្ភទេ អារឿងម្ហូបឆ្ងាញ់ៗហ្នឹងគឺមិនខ្វះសោះឡើយ។



ណ្ហើយថ្ងៃអាទិត្យបែបនេះផងនៅចាំអីទៀតខលណាត់គ្នាអោយលឿនមកព្រោះថាហាងចាប់បើកពីម៉ោង ១១ព្រឹក ដល់ម៉ោង 8ៈ៣០យប់ ចឹងសារេពេលអោយបានមកញ៊ាំរបស់ឆ្ងាញ់ជុំគ្នាម្ដងមើល៎អស់ប៉ុន្មានលុយ កុំភ្លេចមកញ៊ាំទាំងអស់គ្នាណា៎ ម្ហូបឆ្ងាញ់ៗរងចាំអ្នក?៕




ហាង តូបប្រហិត
លេខទូរសព្ទ៖ 076 99 88 181 / 093 24 24 18
ចាប់បើកលក់៖ ម៉ោង ១១ព្រឹក ដល់ម៉ោង 8ៈ៣០យប់
ទីតាំង៖ ក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក
ផែនទី៖ ចុចទីនេះ
វីដេអូ៖