សិស្សសាលាបាក់ទូកណាខ្លះដែលជាម៉ូយខ្ចៅសាងស្នេហ៍ ព្រោះថានៅទីនេះសម្បូរអីញ៉ាំច្រើនមុខណាស់មាន ខ្ចៅ ខ្យង ពងទាកូន លៀស ក្តាមចំហុយ ពងក្រួច សុទ្ធតែឆ្ងាញ់ៗ ហើយអ្នកណាមកញ៊ាំអីហើយធ្លាប់មានប្រវត្តិសាងស្នេហ៍នៅទីនេះខ្លះ។



រឿងដ៏ពិសេស ម៉ូយៗមានដឹងអត់ហាង ខ្ចៅសាងស្នេហ៍បើកដំណើរលក់មកដល់បច្ចុប្បន្ននេះមានរយៈពេលជាង២០ឆ្នាំហើយណា ហើយលឺថាអ្នកដែលមានប្រវត្តិសាងស្នេហ៍នៅទីនេះខ្លះមានគ្រួសារកូនមួយ កូនពីរអស់ហើយ។ ដូចនេះសម្រាប់អ្នកដែលមិនទាន់បានមកញ៊ាំនៅទីនេះគួរតែណាត់គ្នាមកភ្លក្សរសជាតិម្ដងហើយ ព្រោះថាពេលនេះហាងក៏មានបន្ថែមមុខម្ហូបថ្មីគឺ៖ ពងក្រួចឆាអំពិលទុំ ពងទាកូនឆាអំពិលទុំ និងលៀសឆាអំពិលទុំ ដ៏មានរសជាតិ។



អ្នកដែលមានគម្រោងចង់ទៅញ៊ាំ ណាត់គ្នាមកលឿនមកណាព្រោះថាតម្លៃក៏សមរម្យដោយពងក្រួចឆាអំពិលទុំ ១ចានតម្លៃ១០០០០៛ ពងទាកូនឆាអំពិលទុំ១ចានតម្លៃ៨៥០០៛ លៀសឆាអំពិលទុំ១ចានតម្លៃ៦០០០៛ ពងក្រួចស្ងោរ១ចានតម្លៃ១០០០០៛ ខ្ចៅស្ងោរ១ចានតម្លៃ៥០០០៛ ក្ដាមស្ងោរ១ចានតម្លៃ១០០០០៛ ត្របែក១ចានតម្លៃ២០០០៛ និងស្វាយ១ចានតម្លៃ២០០០៛។ ថ្ងៃចុងសប្ដាហ៍ផង ហើយរបស់ញ៊ាំតម្លៃធូរថ្លៃចឹងទៀតមកវឺតៗមកណា៕



ហាង ខ្ចៅសាងស្នេហ៍
លេខទូរសព្ទ៖ 016 45 55 51 / 070 77 77 26
ទីតាំង៖ ក្រោយសាលាបឋមសិក្សាបាក់ទូក
វីដេអូ៖