សព្វដងគ្រប់គ្នាពេលទិញផ្លែឈើទុកទទួលទាន គឺតែងតែទៅទិញពីផ្សារហើយមែនអត់? ហើយចុះដែលគិតចង់ផ្លាស់ប្ដូរទម្លាប់នេះអត់ Admin គិតថាដើម្បីទទួលបានផ្លែឈើធម្មជាតិៗពិត ពេលមានថ្ងៃណាទំនេរគួរណាស់តែទៅទិញដល់ចំការផ្ទាល់ម្ដងសម្រាប់អ្នកដែលមានស្គាល់ចំការដំណាំហូបផ្លែដែលនៅមិនឆ្ងាយពីកន្លែងដែលយើងរស់នៅ នោះនឹងលែងបារម្ភរឿងខ្លាចមិនដឹងប្រភពច្បាស់លាស់នៃផ្លែឈើដែលយើងត្រូវទទួលទានហើយមួយទៀត យើងបានទៅដល់ចំការបែបនេះ គឺច្បាស់ជាទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយដំណាំធម្មជាតិដ៏ស្រស់ត្រកាលក្នុងចំការផងដែរ។



ថ្មីៗនេះ Admin បានឃើញផេក ទៅលេងបន្ទាយស្រី បានបង្ហោះនូវចំការលម៉ើ មួយកន្លែងដែលមានចំនួនជិត ៣០០ដើម ត្រូវបានដាំនៅលើផ្ទៃដីនៃចំការ ដែលស្ថិតនៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងពេញប្រមូលផលយ៉ាងចាស់ដៃ ហើយអ្វីដែលសំខាន់ទៀតនោះគឺចំការមួយនេះស្ថិតនៅក្បែរជ្រលងភ្នំធ្វើអោយមានទេសភាពយ៉ាងស្រស់ត្រកាល ដែលអាចអោយអ្នកដែបានទៅដល់ចំការទទួលបានលម៉ើ ធម្មជាតិពិតៗដែលជាកសិផលរបស់កសិករខ្មែរយើងហើយក៏បានឃើញទេសភាពធម្មជាតិយ៉ាងស្រស់ស្អាតថែមទៀត។



ម៉េចហើយលឺហើយចាប់អារម្មណ៍អត់ អ្នកសៀមរាបគួរតែទិញញ៊ាំព្រោះថា លម៉ើ គឺជាប្រភេទផ្លៃឈើមួយដែលមានរសជាតិផ្អែមឆ្ងាញ់ អាចជួយសម្រួល ដំណើរការរំលាយអាហារបានល្អ។ វាត្រូវបានគេចាត់ទុកថា ជាផ្លៃដែលមានប្រយោជន៍ក្នុងការការពារមហារីកពោះវៀន។ ដូចគ្នានេះផងដែរ វាអាចបង្កើនកម្រិតថាមពលរបស់អ្នក ក្នុងរយៈពេលកន្លះម៉ោងបន្ទាប់ពីញ៊ាំវារួច។ ហើយវាក៏មានអត្ថប្រយោជន៏ល្អៗជាច្រើនផ្សេងទៀតដល់សុខភាព។



កុំភ្លេចណា មកជួយគាំទ្រផលិតផលកសិកម្មក្នុងស្រុក ក៏ដូចជាបានជួយបង្កើនការលើកកំពស់ដល់ប្រជាកសិករខ្មែរយើង ហើយបានមកដល់ចំការចឹងទៀតប្រៀបដូចជាយើងដើរលេងកម្សាន្តអារម្មណ៍ផង?៕


ចំការផ្លែលម៉ើ
ទីតាំង៖ ភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប
ផែនទី៖ ចុចទីនេះ