វិធីធ្វើការ៉េមទុរេនឆ្ងាញ់ជាងគេ ដែលយើងមិនធ្លាប់ញ៉ាំ

ការ៉េមទុរេន

0
2964

អ្នក​ចូល​ចិត្ត​ញ៉ាំ​ទុរេន​ ច្បាស់​ជា​ចង់​ញ៉ាំ​តែ​សាច់​ទុរេន​ស្រស់​ មិន​ចូល​ចិត្ត​ញ៉ាំ​ អ្វី​ផ្សេង​ដែល​ធ្វើ​ពី​ទុរេន​ដូច​ជា​ការ៉េម​ ស្ករ​គ្រាប់​ នំ​ និង​បង្អែម​ផ្សេង​ទៀត​ដែល​ផ្សំ​ចេញ​ពី​ទុរេន​ទេ​។​ តែ​បើ​បាន​សាក​រសជាតិ​ការ៉េម​ទុរេន​ដ៏​អស្ចារ្យ​នេះ​​វិញ​ច្បាស់​ជា​មិន​ខក​បំណង​ទេ​។​ ខាង​ក្រោម​នេះ​ជា​វិធី​ធ្វើ​ អាច​ឲ្យ​យើង​ធ្វើ​ញ៉ាំ​ខ្លួន​ឯង​បាន​៖

Durian Kakigori by Little Potato | Burpple

គ្រឿង​ផ្សំ៖​

  • Whipping cream ២៥០ មីលីក្រាម (អាចរកទិញនៅផ្សារទំនើបបាន)
  • សាច់​ទុរេន​ ២៤០ ក្រាម
  • ទឹក​ដោះ​គោ​ខាប់​ ២៤០ ក្រាម
  • ទឹក​វ៉ាន់​នីឡា​ ១ ស្លាប​ព្រា​កាហ្វេ (អាចរកទិញនៅផ្សារទំនើបបាន)
  • អំបិល​ ២ ទៅ​ ៣ ចឹប

វិធី​ធ្វើ​៖

១. យក​ចាន​គោម​មួយ​ដាក់​ Whipping cream ទឹក​វ៉ាន់​នីឡា​ និង​អំបិល​

២. វៃ​ចូល​គ្នា​រហូត​ដល់​ឡើង​ cream ឡើង

៣. ដាក់​ទុរេន​ និង​ទឹក​ដោះ​គោ​ខាប់​ចូល

៤. វៃ​វា​ថែម​ប្រហែល​ ១ នាទី​ ឬ​រហូត​ដល់​ទុរេន​លាយ​ចូល​គ្នា​សព្វ​ល្អ

៥. ចាក់​ល្បាយ​ដែល​លាយ​ហើយ​ចូល​ក្នុង​បំពង់​សម្រាប់​ចាក់​ការ៉េម

៦. ដាក់​ឲ្យ​កក​យ៉ាង​ហោច​ណាស់​ ៤ ម៉ោង​មុន​យក​មក​ញ៉ាំ​។

Mango Sticky Rice Kakigori by Irene Y. | Burpple