គ្រាន់តែឮស្រក់ទឹកមាត់បាត់! លៀសហាល ២ រសជាតិ និងទឹកអំពិលទុំ សម្បូរគេលក់ណាស់ មួយកំប៉ុងៗ ក៏សូវថោកប៉ុន្មានដែរ។ ឥឡូវថ្ងៃនេះចាំ admin ទម្លាយរូបមន្តធ្វើឲ្យទាំងអស់គ្នាបានដឹង៖

១. លៀសហាលម្រេចខ្មៅ៖
គ្រឿងផ្សំ៖
- លៀស ៥ កំប៉ុង
- ម្រេច ២ ស្លាបព្រា
- ស្ករស ៤ ស្លាបព្រា
- អំបិល ២ ស្លាបព្រា
- ម្សៅស៊ុប ៣ ស្លាបព្រា
- បីចេង កន្លះស្លាបព្រា
- ខ្ទឹមស ១ ដុំ
វិធីធ្វើ : លាងខ្ទឹមឲ្យស្អាត បុកទាំងសំបកឲ្យបែកល្អ បន្ទាប់មកដាក់ ម្រេច ស្ករ អំបិល បីចេង ម្សៅស៊ុប បុកច្របល់ជាមួយខ្ទឹម រួចយកមកច្របល់ជាមួយលៀស រួចដាក់ហាលនឹងថាសដែក(ឆាប់ឆ្អិន)។

២. លៀសហាលម្ទេស៖
គ្រឿងផ្សំ៖
- លៀស៥កំប៉ុង
- ម្ទេស ២០គ្រាប់
- ខ្ទឹម ២ដុំ
- អំបិល ៦ស្លាបព្រា
- បីចេង ១ស្លាបព្រា
- ស្ករស ១ស្លាបព្រា
វិធីធ្វើ: បុកខ្ទឹមនឹងម្ទេស ឲ្យបែកល្អ បន្ទាប់មកដាក់ អំបិល ស្ករ បីចេង បុកច្របល់ឲ្យលឿន(ដើម្បីកុំឲ្យចេញទឹក) រួចយកទៅច្របល់ជាមួយលៀសឲ្យលឿន រួចដាក់ហាលភ្លាមលើថាសដែក ។

*ចំណាំ
– លៀសត្រូវត្រាំទឹកយ៉ាងតិច ២ ម៉ោងដើម្បីឲ្យវាចេញដី រួចលាងឲ្យស្អាត ។
– ម៉ោងហាលដែលល្អគឺម៉ោង ៩ព្រឹក ដល់ម៉ោង១២ ទៅម៉ោង ១ ឆ្អិនហើយ។
វិធីធ្វើទឹកត្រីអំពិលទុំ៖
– លាយអំពិលទុំជាមួយទឹកច្របល់អោយសព្វ ដាក់ស្ករ ម្សៅស៊ុប ទឹកត្រី ម្ទេស កូអោយចូលជាតិសព្វ យកខ្ទឹមសបំពងខ្លាញ់អោយក្រហម សឹមចាក់ទឹកអំពិលទុំដែលលាយគ្រឿង ឆាអោយឆ្អិនរាងខាប់ល្មមហើយជាស្រេច។
