មីកញ្ចប់ ឬកំប៉ុងជាអាហារដែលមិនមានសារធាតុចិញ្ចឹម ដែលគួរឲ្យយើងញ៉ាំទាល់តែសោះ។ តែបើសិនជាយើងចូលចិត្តញ៉ាំខ្លាំង យកល្អគួរតែទាញយកប្រយោជន៍ពីវាខ្លះ កុំឲ្យប៉ះពាល់សុខភាពខ្លាំងពេក។
ហេតុអ្វីបានជាយើងមិនគួរញ៉ាំមីច្រើនពេក?
មីកញ្ចប់ ឬកំប៉ុងធ្វើឡើងពីម្សៅដែលមិនមានសារធាតុចិញ្ចឹមអ្វីទាល់តែសោះ ខុសពីបាយ និងនំប៉័ង។វាអាចធ្វើឲ្យយើងប្រឈមនឹងហានិភ័យជំងឺតម្រងនោម ជំងឺហើម សម្ពាធឈាមឡើងខ្ពស់ និងជំងឺសាហាវៗផ្សេងទៀត។
ធ្វើបែបណាដើម្បីកុំឲ្យប្រឈមគ្រោះថ្នាក់ដល់សុខភាពខ្លាំងពេលញ៉ាំមី?
ដើម្បីចៀសវាងប៉ះពាល់ខ្លាំងចំពោះសុខភាព ពេលញ៉ាំមីយើងត្រូវ៖
១. ស្រុះមីហើយត្រូវចាក់ទឹកចោលម្តង ដើម្បីកាត់បន្ថយចំនួនសូដ្យូម និងខ្លាញ់
២. បន្ថែមគ្រឿងផ្សំផ្សេងទៀតដូចជា បន្លែ សាច់ និង ស៊ុតជាដើម
៣. កុំដាក់គ្រឿងចូលទាំងអស់
៤. កុំញ៉ាំមីលើសពី ១ កញ្ចប់ ឬ កំប៉ុងក្នុង ១ ថ្ងៃ ឬកុំញឹកញាប់ពី (កុំឲ្យលើសពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍)
៥. កុំហុតទឹកមីរហូតដល់អស់ពេក
៧. ពេលញ៉ាំហើយ ត្រូវញ៉ាំផ្លែឈើ។