ទឹកដោះគោស្រស់ជាអាហារសុខភាពមួយក្នុងចំណោមអាហារសុខភាពជាច្រើន។ ក្រៅពីជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមល្អៗចំពោះសម្រស់ និង ប្រឆាំងភាពចាស់ ទឹកដោះគោស្រស់អត់មានជាតិស្ករមានសមត្ថភាពជួយឲ្យស្រកគីឡូបានយ៉ាងមានប្រសិទ្ធភាព។ មិនមានគ្នាយើងច្រើនទេ ដែលដឹងពីរបៀបប្រើទឹកដោះគោស្រស់សម្រកគីឡូឲ្យមានប្រសិទ្ធភាព។ ខាងក្រោមនេះនឹងណែនាំពីរបៀបញ៉ាំទឹកដោះគោស្រស់អត់មានជាតិស្ករ ដើម្បីសម្រកទម្ងន់ឲ្យមានប្រសិទ្ធភាព៖
របៀបផឹកទឹកដោះគោស្រស់ឲ្យមានប្រយោជន៍
ទឹកដោះគោជាអាហារល្អដែលសម្បូរសារធាតុចិញ្ចឹម ដូចនេះពេលប្រើសម្រាប់សម្រកគីឡូ យើងត្រូវកំណត់ការញ៉ាំអាហារផ្សេងៗឲ្យបានត្រឹមត្រូវ។ ទោះបីជាយើងត្រូវកាត់បន្ថយអាហារដែលត្រូវញ៉ាំខ្លះក៏ដោយ តែត្រូវប្រាកដថារាងកាយយើងទទួលបានកាឡូរី ១៥០០ កាឡូរី ក្នុងមួយថ្ងៃ។
វិធីផឹកទឹកដោះគោ៖
ពេលព្រឹក៖ ផឹកទឹកដោះគោស្រស់អត់ជាតិស្ករ ១ កែវ + សាឡាដផ្លែឈើ ១ ចាន (ជ្រើសរើសផ្លែឈើដែលល្អសម្រាប់រាងកាយ ដូចជាប៉ោមជាដើម…)
ពេលថ្ងៃ៖ បាយសកន្លះចាន + ស៊ុប ១ កូនចាន + ត្រី ឬ សាច់ + ទឹកដោះគោស្រស់អត់ផ្អែម ១ កែវ។
ពេលល្ងាច៖ គួរតែញ៉ាំបាយ តែផ្ដោតលើការញ៉ាំបន្លែ ដែលយកទៅធ្វើជាស៊ុប ស្ងោរ ឬជាសាឡាដ។ ចុងក្រោយកុំភ្លេចផឹកទឹកដោះគោស្រស់ ១ កែវ។
យកទឹកដោះគោស្រស់លាយជាមួយផ្លែឈើ ដោយមិនប្រើស្ករ
គ្រឿងផ្សំ៖
- ខ្នុរ ឪឡឹក ស្ត្រប៊ឺរី ស្វាយ ប៉ោម និង ទឹកកកម៉ដ្ឋ
- ទឹកដោះគោស្រស់អត់ជាតិស្ករ ២០០ មីលីលីត្រ
វិធីធ្វើ៖
ជំហានទី១៖
- ខ្នុរត្រូវបកជាសរសៃៗ
- ផ្លែឈើផ្សេងទៀត ត្រូវលាងឲ្យស្អាត ចិតជាជំនិតតូចៗ
ជំហានទី២៖
យកផ្លែឈើចិតហើយទាំងអស់ដាក់ចាន រួចដាក់ទឹកដោះគោស្រស់ចូល (អាចបន្ថែមទឹកដោះគោខាប់ចូល ១ ស្លាបព្រាក៏បាន បើយើងចូលចិត្តផ្អែម)
ជំហានទី៣៖
ដួសទឹកកកដាក់ពីលើ អាចបន្ថែមខ្ទិះដូងពីលើថែមក៏បានដែរ។
បើសិនជាយើងញ៉ាំទឹកដោះគោស្រស់អត់ជាតិស្ករឲ្យបានត្រឹមត្រូវ យើងអាចស្រកបាន ៣ គីឡូក្នុងរយៈពេល ២ សប្តាហ៍ដោយមិនចាំបាច់ហាត់ប្រាណ។